Saturday, August 2, 2025
  • ទំព័រដើម

ព័ត៌មានជាតិ

រថយន្តLAND ROVER បុករថយន្តlexus ត្រង់ចំណុចផ្លូវបែកជាបួន ក្រឡាប់ផ្ងាជើម្ខាង រួចបើករត់គេចខ្លួនបាត់

ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកLAND ROVERមួយគ្រឿងមិនចាំស្លាកលេខបើកបរក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ត lexus rx330 ពីចំហៀងខាងក្រោយ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ចំណែករថយន្តបង្ក បើករត់គេចខ្លួនបាត់ បន្សល់ទុកស្លាកសំគាល់រថយន្តនិងកាងខាងមុខនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខសំអាងការ វិមានមង្គល តាមបណ្ដោយផ្លូវ ២០៥ កែងនឹងផ្លូវ ៣១០ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតបើករថយន្តlexus rx330 ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AL-2001ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០៥ ទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើបម៉ាកLAND ROVER មួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវ ៣១០ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្ត lexus ពីចំហៀងខាងក្រោយផ្នែកខាងស្ដាំពេញទំហឹងបណ្តាលក្រឡាប់ផ្ងារជើងម្ខាង និងរងការខូចខាតយ៉ាងដំណំ...

សង្ស័យកាប់ប្លន់យកម៉ូតូ មិនបានសម្រេចបណ្ដាលឲ្យយុវជន៣នាក់ រងរបួសធ្ងន់ស្រាល នៅខណ្ឌសែនសុខ

  ភ្នំពេញ:ជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងបានដេញកាប់ប្រហារ ទៅលើយុវជន៣នាក់តាំងពីខណ្ឌជ្រោយចង្វាររហូតមកដល់ខណ្ឌសែនសុខ បណ្ដាលរងបួសម្នាក់យ៉ាងដំណំនិងពីរនាក់រងរបួសស្រាល កាលពីវេលាម៉ោង២និង ៤៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខការ៉ាស់សាំង តូតាល់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខាងលិចស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគេទាំង៣ នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IK--1792ចេញពីខួបមិត្តភ័ក្រនៅខណ្ឌជ្រោយចង្វារ បន្ទាប់មកក៍មានជនសង្ស័យមួយក្រុមជិះម៉ូតូ៦ទៅ៧ បានជិះដេញកាប់រហូត ដោយរូបគេភ័យស្លន់ស្លោនាំគ្នាជិះម៉ូតូរត់គេចឲ្យផុតពីជនសង្ស័យ ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុង ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ពួកគេបានជិះរត់ចូលការ៉ាស់សាំង ឲ្យអ្នកចាក់សាំងជួយ តែជនសង្ស័យបានកាប់ប្រហារទៅលើពួកគេម្នាក់បណ្ដាលឱ្យត្រូវចំខ្នង១កាំបិតនិងដៃខាងឆ្វេង១កាំបិតរងរបួសយ៉ាងដំណំ ចំណែកពីរ នាក់ទៀតរងរបួសស្រាល ចំណែកម៉ូតូត្រូវជនសង្ស័យកាប់ត្រូវស្លាកលេខ១កាំបិត។ចំណែកជនសង្ស័យក្រោយពីបានកាប់ទៅលើជនរងគ្រោះរួចហើយបាននាំគ្នារត់ឡើងជិះម៉ូតូគេចខ្លួនបាត់អស់។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូសមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លារងចាំប្រគល់ជូនម្ចាស់វិញ៕ដោយ កុសល់

ពិធីបើកយុទ្ធនាការ បិតប័ណ្ណព័ត៌មាន ផ្សព្វផ្សាយ បញ្ចេញ ប្រមូល និងដឹកជញ្ជូនសំរាម លើកទី១ ចំនួន ៤៧ ខ្សែ-ផ្លូវ នៅក្នុងក្រុង/ខេត្តព្រះសីហនុដើម្បីទីក្រុងរបស់យើងស្អាត

  ព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ទី២៣/១០/២០២១ វេលាម៉ោង ០៨: ០០ នាទីឯកឧត្តមអភិបាលខេត្ត បានបន្តថា យុទ្ធនាការថ្ងៃនេះ និងឈានទៅធ្វើការផាកពិន័យ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ អ្នកបង្កើតសំរាមមិនបានចូលរួមសហការជាមួយរដ្ឋបាលក្រុងព្រះសីហនុ និងក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាម។ ទន្ទឹមនោះយើងក៏ត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់អ្នកបង្កើតសំរាមឱ្យបានទូលំទូលាយ នូវព័ត៌មាន និង ខ្លឹមសារនៃការផាកពិន័យ។ ដើម្បីទីក្រុងរបស់យើងស្អាត មានបរិស្ថានល្អ ប្រកបដោយផាសុខភាព និងសុខុមាលភាព។ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជា "តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង" ដែលមានសក្តានុពលឆ្នេរខ្សាច់សស្អាត ជាតារារះនាទិស "នារតី" ហើយភាពស្អាតនេះ គឺជាការទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តរបស់យើង និងផ្តល់ការងារជូនប្រជាពលរដ្ឋ បង្កើនជីវភាពកាន់តែល្អប្រសើរ ដូច្នេះយើងត្រូវតែធានាភាពស្អាតសម្រាប់ក្រុង ខេត្តរបស់យើងទាំងអស់គ្នា ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថាថ្ងៃនេះជាខួបលើកទី៣០ឆ្នាំ នៃថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣...

លោកឡេងឆៃលាង ប្រធានអង្គការ ការពារព្រៃឈើសត្វព្រៃ និងបរិស្ថាន ស្នាក់ការ សាខាខេត្តរតនគិរី គឺជាមេឈ្មួញរកស៊ីបទល្មើសព្រៃឈើដុះស្លែនៅស្រុកអូរជុំ

ខេត្តរតនគិរី : ក្រោយពីមានការស្ងប់ស្ងាត់ចរាចរដឹកជញ្ជូនឈើខុសច្បាប់មួយរយៈពេលខ្លី ឥឡូវនេះគេសង្កេតឃើញថា : ការដឹកជញ្ជូនបទល្មើសព្រៃឈើ របស់ក្រុមឈ្មួញចាស់ៗដុះស្លែប្រចាំនៅក្នុងស្រុកអូរជុំ ដែលគេស្គាល់ឈ្មោះថា : ទី ១.ឈ្មោះឡេងឆៃលាង ដែលមានតួនាទីជាប្រធានអង្គការ ការពារព្រៃឈើ សត្វព្រៃ និងបរិស្ថាន ស្នាក់ការសាខាខេត្តរតនគិរី ទី 2.ឈ្មោះចែស្រីដែលមានទីលំនៅបច្ចុប្បន្ន ភូមិកាឡៃ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី ទី 3 ឈ្មោះសាគុណដែលមានទីលំនៅ នៅក្នុងស្រុកអូរជុំដូចគ្នា។ ជាក់ស្ដែងកាលពីថ្ងៃទី 19 ខែតុលាឆ្នាំ 2021 ពេលដែលក្រុមអ្នកសារព័ត៌មានយើងកំពុងតែដេញថត ដើម្បីផ្តិតយករូបភាព ករណីដឹកជញ្ជូនឈើតាមម៉ូតូ ចេញពីស្រុកអូរជុំឆ្ពោះទៅកាន់ក្រុងបានលុង ពេលនោះមានឈ្មោះឡេងឆៃលាង បានជិះម៉ូតូតាមមកពីក្រោយ ដើម្បីឃាត់ក្រុមអ្នកសារព័ត៌មានយើង កុំឲ្យថតដោយគាត់និយាយថា : នេះជាឈើរបស់ខ្ញុំទេ ។ នៅព្រឹកថ្ងៃទី 22 ខែតុលាឆ្នាំ...

រថយន្តកុងតឺន័របុករថយន្តស៊េរីទំនើបមួយគ្រឿងត្រង់ចំណុចផ្លូវបំបែកជាបួន បណ្តាលរងការខូចខាតយ៉ាងដំណំ

  ភ្នំពេញ: បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក LAND ROVER មួយគ្រឿងត្រង់ចំណុចផ្លូវបំបែកជាបួនពីចំហៀងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០ នាទីយប់ថ្ងៃទី ២២ខែតុលាឆ្នាំ ២០២១ នៅចំណុចផ្លូវបេតុងបំបែកជាបួនបុរី ភ្នំពេញថ្មី២ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3F-4456ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបំបែកជាបួនដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកLAND ROVER ពណ៌សពាក់ស្លាកលេខភ្នំពេញ2BQ- 1507ធ្វើដំណើរ ទិសដៅពីកើតទៅលិចចំពីចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្តស៊េរីទំនើបរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តកុងតឺន័រខូចខាតផ្នែកខាងមុខ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកបងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនិងរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយ កុសល់

រថយន្តស្ទូចបុកគូទរថយន្ត ម៉ាស្តារ កំពុងឈប់ភ្លើងស្តុប បណ្ដាលឱ្យរងការខូចខាត នៅស្តុបលូប្រាំ

  ភ្នំពេញ: បុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតជាព្រូរ បើករថយន្តស្ទូចមួយគ្រឿងជ្រុលទៅបុករថយន្តម៉ាស្តារ កំពុងឈប់ភ្លើងស្តុប ពីក្រោយចំហៀងខាងឆ្វេងបណ្ដាលឱ្យរងការខូចខាត។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ៩និង ៤០នាទីយប់ថ្ងៃទី ២២ ខែតុលាឆ្នាំ ២០២១ នៅចំណុចស្តុបលូប្រាំ តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តម៉ាស់ស្ដាពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AU-1465ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចស្តុបលូប្រាំ កន្លែងកើតហេតុខាងលើ បានឈប់ចាំភ្លើងស្តុប ខណ:នោះក៏មានរថយន្តស្ទូចមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3D-7414បើកបរដោយបុរសម្នាក់រួមដំណើរ និងបុតសម្នាក់ទៀតជាព្រូបានធ្វើដំណើរមកពីក្រោយជ្រុលបុករថយន្ត ម៉ាស្តារពី ក្រោយចំហៀងខាងឆ្វេងរងការខូចខាតយ៉ាងដំណំ។ភ្លាមនោះតៃកុងរថយន្តស្ទូចឃើញសភាពមិនស្រួលបានចុះពីរថយន្តគេចខ្លួនចេញពៅកន្លែងកើយហេតុបាត់ នៅសល់តែព្រូរថយន្តត្រូវបានបងប្អូនប្រពលរដ្ឋឃាត់ជាប់ប្រគល់ជូនសមត្ថកិច្ច។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់មកទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនិងរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ កុសល់

កម្លាំងចម្រុះខណ្ឌទួលគោកចុះឆ្មក់បង្រាបទីតាំងភោជនីយដ្ឋាន DM លួចបើកខារ៉ាអូខេ ប្រមូលផ្តុំគ្នាផឹកស៊ី ល្មើសវិធានការរដ្ឋបានរាជធានីភ្នំពេញ បានឃាត់ខ្លួនមនុស្សប្រុសស្រីជិត១០០នាក់

  ភ្នំពេញ ៖កម្លាំងចម្រុះខណ្ឌទួលគោកចុះឆ្មក់បង្ល្រាប ទីតាំងភោនីយដ្ឋានមួយកន្លែងដែលមានយីហោ DM លួចបើក ការ៉ាអូខេ មានមនុស្សប្រមូលម្តុំ មិនរក្សាគម្លាត ល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានកម្លាំងចម្រុះខណ្ឌទួលគោកចុះបង្រ្កាប និងឃាត់មនុស្សប្រុសស្រីជិត១០០នាក់។ ប្រតិបត្តិការណ៍ចុះបង្រ្កាបនេះធ្វើឡើងនៅវេលាម៉ោង៩ យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុច ភោនីយដ្ឋានយីហោDM តាមបណ្តោយផ្លូវលេខ២១៥ កែងផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីមានការស៊ើបអង្កេតដឹងថា ទីតាំងភោនីយដ្ឋាន យីហោDM លួចបើកបង្កឲ្យមានមនុស្សប្រមូលផ្តុំច្រើន រថយន្ត សេរីទំនើបៗជាច្រើនគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការហ៊ុ ព័ទ្ធ ខណះពេលដែលម្ចាស់រថយន្ត កំពុងតែអង្គុយផឹកសុីច្រៀងសប្បាយនៅខាងក្នុងភោនីយដ្ឋាន ល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះមនុស្សប្រុសស្រីជិត១០០នាក់ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួន រួចទំនាក់ទំនងក្រុមគ្រូពេទ្យចុះទៅយកសំណាកនៅក្នុងភោជនីដ្ឋាននេះតែម្តង ។ សូមបញ្ជាក់ថា ភោជនីយដ្ឋាន ដែលត្រូវអនុញ្ញាតក្នុងចំណុច ខាងលើដាច់ខាតមិនត្រូវលក់គ្រឿងស្រវឹងឬអនុញ្ញាតឱ្យអតិថិជនសេពគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងបរិវេណអាជីវកម្មរបស់ខ្លួនឡើយ។ប៉ុន្តែ...

រថយន្ត កាមរីហាយប្រ៊ីត ប្រលះទ្រូងផ្លូវ ក្រឡាប់ផ្ងារជេីង ទ្រមេឃ

  ភ្ភ្នំពេញ: ររថយន្តកាមរីហាយប្រ៊ីតមួយគ្រឿងបោះពួយក្នុងល្បឿនលឿនបានជ្រុលទៅបុកបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជេីងយ៉ាងច្រង៉ាង ។ ហេតុការកើតឡើង កាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ នៅក្បែរស្ទុបបូកគោ តាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១០៥ ក្នុងសង្កាត់សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃេីញរថយន្តម៉ាក កកាមរីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-8191 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជេីងទ្រមេឃ ឯរបាំងថ្មខូចខាតចំនួនពីរផ្ទាំង ។ ខណៈនោះក៏ឃេីញមានមនុស្សប្រុស៣នាក់ និងស្រីម្នាក់លូនចេញពីរថយន្ត ដោយស្ថានភាពរបួសស្រាល ។ ក្រោយកេីតហេតុ តៃកុងរថយន្តបង្កនិងអ្នកដំណេីរបានចាកចេញពីកន្លែងកេីតហេតុទុករថយន្តចោល ឲ្យសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ...

អភិបាលរងក្រុងព្រះសីហនុ ចុះទៅផ្សព្វផ្សាយ និងជម្រុញ ដល់ប្រជាពលរដ្ឋដែលប្រកបអាជីវកម្មគ្រប់ប្រភេទត្រឹមកម្រិតក្រុង ឱ្យមកសុំច្បាប់ប្រកបអាជីវកម្ម

ក្រុងព្រះសីហនុ÷នៅរសៀលថ្ងៃទី២២ខែតុលាឆ្នាំ២០២១នេះក្រុមការងាររបស់រដ្ឋបាលក្រុង ដឹកនាំដោយ លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ ចុះទៅផ្សព្វផ្សាយ និងជម្រុញ ដល់ប្រជាពលរដ្ឋដែលប្រកបអាជីវកម្មគ្រប់ប្រភេទត្រឹមកម្រិតក្រុង ឱ្យមកសុំច្បាប់ប្រកបអាជីវកម្មនៅការិ.ច្រកចេញចូលតែមួយក្រុងព្រះសីហនុ *ជាលទ្ធផល: ក្រុមការងារបានណែនាំ ផ្សព្វផ្សាយ និងពន្យល់អំពី នីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំង ជម្រាញឱ្យគ្រប់អាជីវកម្មទាំងអស់ ត្រូវសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម មានដូចជា: អាហារដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ ហាងលក់ដូ និងទីតាំងអាជីវកម្មផ្សេងៗទៀត។ដោយ វ៉ាន់នី

ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ ជូនក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំ ចំនួនពីរស្រុក

កោះកុង÷នៅថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោក សំឃិត វៀន អភិបាលរង នៃគណៈអភិ បាលខេត្តកោះកុង បានអញ្ជើញជាអធិ បតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត២០២១ ជូនក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំ សម្រាប់ស្រុកបូទុមសាគរ និងស្រុកគិរីសាគរ។ លោកអភិបាលរង បានលើកឡើងថា វគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីនៃការស្នើសុំ និងការចេញលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ សង្កាត់ និងបែបបទ និងនីតិវិធី នៃការស្នើសុំ និងលិខិតអនុញ្ញាតឱ្យស្នាក់នៅបណ្ដោះអាសន្ន បែបបទ និងនីតិវិធីនៃការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្ត សញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងការដាក់...
- Advertisement -

Latest News

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ...
- Advertisement -

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ របស់លោកឧកញ៉ា តែ តាំងប៉ ដែលបានទម្លាយចេញជាសាធារណៈ កាលពីថ្ងៃទី១១...

ជនជាតិវៀតណាមម្នាក់ព្រហឺនជ្រុល ហ៊ានលួចរថយន្តគេហើយបើកបំបុកបារ៉ាស ដើម្បីរត់គេចខ្លួន

ព្រះសីហនុ ៖ មានករណី អំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង បង្កឡើង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុដោយជនសង្ស័យ០១នាក់ ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក AUDI Q7...

ឆក់ទូរស័ព្ទបានហើយ រត់មិនរួច សមត្ថកិច្ចប្របួចបានម្នាក់ នៅខណ្ឌសែនសុខ

  ភ្នំពេញ: ជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងមួយគ្រឿង បានសម្រេច រួចបានជិះម៉ូតូគេចខ្លួន ត្រូវបានជនរងគ្រោះនិងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់ឃាត់ខ្លួនបានម្នាក់ភ្លាមៗចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លូន។ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃទី ១៥ ខែកម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាស្កុបពីមួយ គ្រឿងពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-2899ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះម៉ាក iphone 13ប្រូ មួយគ្រឿងបានសម្រេច ភ្លាមនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់ខ្លួន តែត្រូវបានជនរងគ្រោះបានជិះម៉ូតូដេញពីក្រោយនិងស្រែចោរៗក៍ផ្អើលមកកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាននាំគ្នាដេញ...

អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើផ្លាកយីហោដែលរំលោភ លើចំណីផ្លូវសាធារណៈជុំវិញផ្សារបឹងឈូក

បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្ត ដែលដឹកនាំដោយរដ្ឋបាលក្រុងបាត់ដំបង បានចុះអនុវត្តវិធានការក្តៅដោយនាំទាំងក្រុមជាងចុះរុះរើកាត់ផ្លាកយីហោ និងរនាំងដែកដែល អាជីវករផ្ទះល្វែងកែច្នៃតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅខាងមុខផ្ទះជុំវិញបរិវេណផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ លោក សេក ចិត្រា អភិបាលរងក្រុងបាត់ដំបងបានអោយដឹងថា មុននិងឈានដល់ការដាក់កម្លាំងចុះរុះរើនិងកាត់ដោយផ្ទាល់នេះដោយសាររយៈពេលកន្លងមកខាងអាជ្ញាធរយើងបានចុះធ្វើការជូនដំណឹងនិងណែនាំទៅដល់ពួកគាត់ជាអាជីវករច្រើនដងមកហើយពាក់ព័ន្ធជុំវិញផ្សារនេះ ហើយការជូនដំណឹងជាចុងក្រោយគឺនៅថ្ងៃសុក្រកន្លងទៅ ទើបថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះមកអនុវត្តតែម្ដង។ លោកបន្តថាការចុះអនុវត្តនេះ គឺយើងអនុវត្តរហូតជុំវិញផ្សារបឹងឈូកតែម្តង ដែលថ្ងៃនេះយើងធ្វើបានប៉ុណ្ណា ថ្ងៃស្អែកយើងនឹងបន្តធ្វើទៀតរហូតដល់ចប់ គោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យ...
ផ្សាយពាណិជ្ជកម្ម