ភ្នំពេញ ៖កម្លាំងចម្រុះខណ្ឌទួលគោកចុះឆ្មក់បង្ល្រាប ទីតាំងភោនីយដ្ឋានមួយកន្លែងដែលមានយីហោ DM លួចបើក ការ៉ាអូខេ មានមនុស្សប្រមូលម្តុំ មិនរក្សាគម្លាត ល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានកម្លាំងចម្រុះខណ្ឌទួលគោកចុះបង្រ្កាប និងឃាត់មនុស្សប្រុសស្រីជិត១០០នាក់។
ប្រតិបត្តិការណ៍ចុះបង្រ្កាបនេះធ្វើឡើងនៅវេលាម៉ោង៩ យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុច ភោនីយដ្ឋានយីហោDM តាមបណ្តោយផ្លូវលេខ២១៥ កែងផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីមានការស៊ើបអង្កេតដឹងថា ទីតាំងភោនីយដ្ឋាន យីហោDM លួចបើកបង្កឲ្យមានមនុស្សប្រមូលផ្តុំច្រើន រថយន្ត សេរីទំនើបៗជាច្រើនគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការហ៊ុ ព័ទ្ធ ខណះពេលដែលម្ចាស់រថយន្ត កំពុងតែអង្គុយផឹកសុីច្រៀងសប្បាយនៅខាងក្នុងភោនីយដ្ឋាន ល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះមនុស្សប្រុសស្រីជិត១០០នាក់ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួន រួចទំនាក់ទំនងក្រុមគ្រូពេទ្យចុះទៅយកសំណាកនៅក្នុងភោជនីដ្ឋាននេះតែម្តង ។
សូមបញ្ជាក់ថា ភោជនីយដ្ឋាន ដែលត្រូវអនុញ្ញាតក្នុងចំណុច ខាងលើដាច់ខាតមិនត្រូវលក់គ្រឿងស្រវឹងឬអនុញ្ញាតឱ្យអតិថិជនសេពគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងបរិវេណអាជីវកម្មរបស់ខ្លួនឡើយ។ប៉ុន្តែ ភោជនីយ៍ដ្ឋានខាងលើ បានទទួលភ្ញៀវផឹកស៊ី យ៉ាងសប្បាយ ល្មើសនិងវិធានការសុខាភិបាល និង សេចក្តី ណែនាំ របស់ រដ្ឋបាលរាជធានីភ្នំពេញទៅវិញ អាចបង្កឱ្យ មានហានិភ័យ និងការរីករាលដាលនូវជំងឺកូវីដ១៩ ។ បច្ចុប្បន្នមនុស្សប្រុសស្រីទាំងនោះត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ កុសល់