អភិបាលរងក្រុងព្រះសីហនុ ចុះទៅផ្សព្វផ្សាយ និងជម្រុញ ដល់ប្រជាពលរដ្ឋដែលប្រកបអាជីវកម្មគ្រប់ប្រភេទត្រឹមកម្រិតក្រុង ឱ្យមកសុំច្បាប់ប្រកបអាជីវកម្ម

137

ក្រុងព្រះសីហនុ÷នៅរសៀលថ្ងៃទី២២ខែតុលាឆ្នាំ២០២១នេះក្រុមការងាររបស់រដ្ឋបាលក្រុង ដឹកនាំដោយ លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ ចុះទៅផ្សព្វផ្សាយ និងជម្រុញ ដល់ប្រជាពលរដ្ឋដែលប្រកបអាជីវកម្មគ្រប់ប្រភេទត្រឹមកម្រិតក្រុង ឱ្យមកសុំច្បាប់ប្រកបអាជីវកម្មនៅការិ.ច្រកចេញចូលតែមួយក្រុងព្រះសីហនុ
*ជាលទ្ធផល:
ក្រុមការងារបានណែនាំ ផ្សព្វផ្សាយ និងពន្យល់អំពី នីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំង
ជម្រាញឱ្យគ្រប់អាជីវកម្មទាំងអស់ ត្រូវសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម មានដូចជា: អាហារដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ ហាងលក់ដូ និងទីតាំងអាជីវកម្មផ្សេងៗទៀត។ដោយ វ៉ាន់នី