ពិធីបើកយុទ្ធនាការ បិតប័ណ្ណព័ត៌មាន ផ្សព្វផ្សាយ បញ្ចេញ ប្រមូល និងដឹកជញ្ជូនសំរាម លើកទី១ ចំនួន ៤៧ ខ្សែ-ផ្លូវ នៅក្នុងក្រុង/ខេត្តព្រះសីហនុដើម្បីទីក្រុងរបស់យើងស្អាត

143

 

ព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ទី២៣/១០/២០២១ វេលាម៉ោង ០៨: ០០ នាទីឯកឧត្តមអភិបាលខេត្ត បានបន្តថា យុទ្ធនាការថ្ងៃនេះ និងឈានទៅធ្វើការផាកពិន័យ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ អ្នកបង្កើតសំរាមមិនបានចូលរួមសហការជាមួយរដ្ឋបាលក្រុងព្រះសីហនុ និងក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាម។ ទន្ទឹមនោះយើងក៏ត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់អ្នកបង្កើតសំរាមឱ្យបានទូលំទូលាយ នូវព័ត៌មាន និង ខ្លឹមសារនៃការផាកពិន័យ។

ដើម្បីទីក្រុងរបស់យើងស្អាត មានបរិស្ថានល្អ ប្រកបដោយផាសុខភាព និងសុខុមាលភាព។ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ដែលមានសក្តានុពលឆ្នេរខ្សាច់សស្អាត ជាតារារះនាទិស “នារតី” ហើយភាពស្អាតនេះ គឺជាការទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តរបស់យើង និងផ្តល់ការងារជូនប្រជាពលរដ្ឋ បង្កើនជីវភាពកាន់តែល្អប្រសើរ ដូច្នេះយើងត្រូវតែធានាភាពស្អាតសម្រាប់ក្រុង ខេត្តរបស់យើងទាំងអស់គ្នា ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថាថ្ងៃនេះជាខួបលើកទី៣០ឆ្នាំ នៃថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងជាខួបលើកទី២៣ឆ្នាំ នៃការបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជារបស់យើង ដោយមានការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឈានទៅដល់ការសម្រេចបានជោគជ័យក្នុងដំណើរស្វែងរកសុខសន្តិភាពពេញបរិបូរណ៍សម្រាប់កម្ពុជា នាឆ្នាំ១៩៩៨ ក្រោមការអនុវត្ត «នយោបាយឈ្នះ ឈ្នះ» និងជាក់ស្តែងរាជរដ្ឋាភិបាលរបស់យើង បានចេញសេចក្តីប្រកាសឱ្យចរាចរ និងប្រើប្រាស់ជាផ្លូវការនូវក្រដាសប្រាក់ ៣០.០០០រៀល សម្រាប់ជាការអបអរសាទរថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងជាថ្ងៃមហាសិរីមង្គលរបស់កម្ពុជាយើង ដែលទទួលបានសុខសន្តិភាព ជាបន្តបន្ទាប់។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភ ក្រដាសប្រាក់ ៣០.០០០រៀល ជូនអ្នកចូលរួមសរុបចំនួនប្រមាណ៣០០នាក់ ដោយក្នុងម្នាក់មួយសន្លឹកទុកជាអនុស្សាវរីយ៍ផងដែរ៕ដោយ វ៉ាន់នី