រថយន្តកុងតឺន័របុករថយន្តស៊េរីទំនើបមួយគ្រឿងត្រង់ចំណុចផ្លូវបំបែកជាបួន បណ្តាលរងការខូចខាតយ៉ាងដំណំ

124

 

ភ្នំពេញ: បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក LAND ROVER មួយគ្រឿងត្រង់ចំណុចផ្លូវបំបែកជាបួនពីចំហៀងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០ នាទីយប់ថ្ងៃទី ២២ខែតុលាឆ្នាំ ២០២១ នៅចំណុចផ្លូវបេតុងបំបែកជាបួនបុរី ភ្នំពេញថ្មី២ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3F-4456ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបំបែកជាបួនដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកLAND ROVER ពណ៌សពាក់ស្លាកលេខភ្នំពេញ2BQ- 1507ធ្វើដំណើរ ទិសដៅពីកើតទៅលិចចំពីចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្តស៊េរីទំនើបរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តកុងតឺន័រខូចខាតផ្នែកខាងមុខ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកបងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនិងរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយ កុសល់