Thursday, July 31, 2025
  • ទំព័រដើម

ព័ត៌មានជាតិ

បើករថយន្តស៊េរីទំនើបជ្រុលទៅបុកបង្គោលភ្លើងបោកនិងជញ្ជាំងឃ្លាំងលក់រថយន្តមួយកន្លែង រងការខូចខាតយ៉ាងដំណំ

  ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀត បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកបង្គោលភ្លើងថ្មមួយដើមពេញទំហឹងហើយបានបោកទៅនឹងបញ្ជាំងឃ្លាំងលក់រថយន្តមួយកន្លែង រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករបួស ។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១ និង ៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខឃ្លាំងលក់រថយន្តមួយកន្លែង ជាប់នឹងរង្វង់មូល (នាងកេណ) តាមបណ្ដោយផ្លូវ OCIC ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញបុរសម្នាក់រួមដំណើរនឹងនារីម្នាក់ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿងពណ៌សពាក់ស្លាកលេខកម្ពុជាMONIKA 09ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះដល់ចំណុចកើតហេតុខាងលើបានរេខង្កូតទៅខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងថ្មមួយដើមពេញទំហឹង បណ្តាលឲ្យរថយន្តទៅបោកនឹងជញ្ជាំងឃ្លាំងលក់រថយន្ត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ឯរថយន្តបង្ករងការខូចខាតស្ទើរទាំងស្រុង។បន្ទាប់មកអ្នកបើកបរនិងអ្នករួមដំណើរបានចុះពីលើរថយន្តហើយយកស្លាកលេខរថយន្តយកទៅជាមួយ រួចគេចខ្លួនបាត់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ បន្ទាប់មកក៍ឃើញម្ចាស់រថយន្តបានមកកន្លែងកើតហេតុវិញ រួចសមត្ថកិច្ខឲ្យធ្វើការសម្របសម្រួល ជាមួយម្ចាស់ឃ្លាំងលក់រថយន្តដើម្បីបញ្ចប់េរឿងនៅកន្លែងកើតហេតុ៕ដោយ កុសល់

អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ល្វែង និងរោង១ខ្នង បង្កការភ្នាក់ផ្អើលទាំងយប់នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ល្វែង និងរោង មួយខ្នង បង្កការភ្នាក់ផ្អើលទាំងយប់នៅម៉ោង១០.៣០នាទីយប់នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា អគ្គីភ័យបង្កឲ្យមានការឆាបឆេះនេះ បណ្តាលមកពីទុរស្សេចរន្តអគ្គី ។ ដោយឡែកប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុវិញបានបញ្ជាក់ថា អគ្គីភ័យខាងលើនេះ ឆេះផ្ទះអស់មួយខ្នង ស្មើនិង២ល្វែង សាសង់ពីឈើលាយដែកប្រក់ស័ង្កសី និងឆេះរោងមួយខ្នងសង់អំពីឈើប្រក់ស័ង្កសីផងដែរ ក៏ប៉ុន្តែភ្លាមៗនោះ មិនទាន់អាចកំណត់ពីទំហំនៃការខូចខាតបានទេ។ ក្រោយពីកើតហេតុភ្លាមៗនោះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគបាលក្រុងប៉ោយប៉ែត រួមទាំងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង និងនាំយករថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង សហការជាមួយប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានជួយបាញ់ពន្លត់រលត់ទាំងស្រុង ក៏ប៉ុន្តែដោយសារតែរោង និងផ្ទះសង់អំពីឈើទើបអគ្គីភ័យឆាបឆេះលឿនបណ្តាលឲ្យខូចខាតទាំងស្រុងតែម្តង។ តែយ៉ាងហោចណាស់មិនបណ្តាលរងគ្រោះថ្នាក់ដល់មនុស្សនោះទេ ហើយក៏បានទប់ស្កាត់មិនឲ្យឆ្លងរីករាលដាលនៅផ្ទះអ្នកជិតខាងផ្សេងទៀតផងដែរ៕ដោយ កុសល់ ...

អាជ្ញាធរចុះពិនិត្យ មណ្ឌលចត្តាឡីស័ក នៅតាមសាលារៀន ត្រៀមបង្រួមមណ្ឌល ដើម្បីប្រគល់សាលា ជូនសិស្សានុសិស្សរៀនសូត្រវិញ

បន្ទាយមានជ័យ៖ លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ លោក រឿន សុធី អនុប្រធានមន្ទីរសុខាភិបាល រួមនឹងតំណាងអង្គការ(IOM) កាលពីរសៀលថ្ងៃទី25ខែ តុលា ឆ្នាំ 2021 ម្សិលមិញ បានចុះពិនិត្យមើលតាមមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ដើម្បីត្រៀមបង្រួមមណ្ឌលតែមួយសម្រាប់បងប្អូនពលករដែលវិលត្រលប់មកពីប្រទេសថៃ ដោយជំហានដំបូងធ្វើការបង្រួមមណ្ឌលចត្តាឡីស័កណាដែលមានបងប្អូនពលករតិច បញ្ជូនទៅមណ្ឌលចត្តាឡីស័កដែលនៅជិតដើម្បីរៀបចំសាលារៀនផ្តល់ជូនសិស្សានុសិស្សបានសិក្សាឡើវិញបន្ទាប់ពីសាលានឹងត្រូវបើកឡើងវិញជាបណ្តើរៗ។ លោកស្រី រស់ សុផានី បានប្រសាសន៍ថា៖ គិតត្រឹម ល្ងាចថ្ងៃទី25 ខែតុលា ឆ្នាំ2021 បងប្អូនពលករដែលកំពុងស្នាក់នៅក្នុងមណ្ឌលមានចំនួន 2,013នាក់/ស្រី 848នាក់។ លោកស្រីបន្តថា៖ ជាមួយការបង្រួមមណ្ឌលចត្តាឡីស័កតែមួយនេះដែរ អាជ្ញាធរខេត្តក៏បានកំពុងតែរៀបចំមណ្ឌលចត្តាឡីស័ក សម្រាប់ដាក់បងប្អូនពលករឱ្យនៅតែមួយកន្លែង ដែលអាចទទួលបងប្អូនពលករបានប្រមាណ2,400នាក់ ដែលមានទីតាំងស្ថិតនៅសង្កាត់ និមិត្ត ក្រុងប៉ោយប៉ែត ដែលដំណើរការនៃការរៀបចំមណ្ឌលថ្មីខាងលើជិតរួចរាល់100ភាគរយហើយ...

ផ្លូវលំមួយខ្សែប្រវែងជាង2,000ម៉ែត្រ ដែលរងការខូចខាតធ្ងន់ធ្ងរ ត្រូវបានអាជ្ញាធរ ជួសជុលកែលំអរឡើងវិញ

បន្ទាយមានជ័យ៖ ដោយមើលឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងការធ្វើដំណើរ ប្រកបមុខរបរប្រចាំថ្ងៃ ជាពិសេសកម្មករ កម្មការនីរោងចក្រ សិស្សានុសិស្ស ពិបាកធ្វើដំណើរ អាជ្ញាធរក្រុង សង្កាត់ ភូមិបានជួសជុលកែលំអរផ្លូវលំមួយខ្សែឡើងវិញបន្ទាប់ពីរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក។ អាជ្ញាធរប្រាប់ថា ផ្លូវមួយខ្សែនេះទំហំ10ម៉ែត្រ ប្រវែងជាង2,000ម៉ែត្រ ជាផ្លូវតភ្ជាប់សង្កាត់ចំនួន2 ត្រង់ចំណុចផ្លូវបំបែកពីផ្លូវជាតិលេខ58 ក្នុងភូមិអូរឫស្សី សង្កាត់ផ្សារកណ្តាល ឆ្ពោះទៅកាន់ភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ដែលរងការខូចខាតក្រឡុកធំៗ នៅព្រឹកថ្ងៃទី27 ខែតុលា ឆ្នាំ2021នេះ ត្រូវបានអាជ្ញាធរកំពុងធ្វើការជួសជុលកៀរកិនបង្ហាប់ដាក់កំទេចថ្មភ្នំជួយសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្នសិន រួចរៀបចំចាក់ថ្មមិកជាបន្តបន្ទាប់។ ប្រជាពលរដ្ឋបានឲ្យដឹងថា ផ្លូវមួយខ្សែនេះ ជាផ្លូវសំខាន់ខ្លាំងណាស់ដែលជាផ្លូវសំរាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើររកស៊ីទទួលទានប្រចាំថ្ងៃ និងកម្មករ កម្មការនីរោងចក្រ សិស្សានុសិស្សទៅសាលារៀន។ ប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមថា ផ្លូវនេះ ជាផ្លូវដែលចាក់ថ្មមិក ដើមឡើយពិតជាផ្លូវស្រួលធ្វើដំណើរខ្លាំងណាស់ ប៉ុន្តែចាប់តាំងពីក្រុមហ៊ុនក្រឡុកបេតុងបង្កើតនៅក្នុងភូមិចំនួន2កន្លែងមក ឃើញថា មានរថយន្តធំៗដឹកខ្សាច់ ដឹកថ្ម ដឹកស៊ីម៉ង់ត៍ រួមទាំងដឹកជញ្ជូនបេតុងឆ្លងកាត់ទៀតនោះ...

នគរបាលបញ្ជូនសង្ស័យប្រុសស្រី3នាក់ ទៅតុលាការពីបទជួញដូរគ្រឿងញៀនជាង25គីឡូក្រាម

ខេត្តបន្ទាយមានជ័យៈ សមត្ថកិច្ចនគរបាលបញ្ចូនជនសង្ស័យប្រុស.ស្រី03នាក់ ជួញដូរនិងរក្សារទុកគ្រឿងញៀនដោយខុសច្បាប់ជាង25គីឡូក្រាម ទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅរសៀលថ្ងៃទី26 ខែតុលា ឆ្នាំ2021។ ជនសង្ស័យទី1.ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ លិខិតឆ្លងដែនគ្មាន ត្រូវបានបង្ក្រាបនៅថ្ងៃទី22 ខែតុលា ឆ្នាំ2021នៅចំណុចក្រោមដើមស្វាយ លើផ្លូវជាតិលេខ59 ស្ថិតក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ជនសង្ស័យជាជនជាតិថៃកម្លាំងបាន ដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន25ដុំ ស្មើទម្ងន់ 24,888គីឡូក្រាម។ លោកវរសេនីយ៍ឯក ធិនស៊ិនដេន ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប លោកបានដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញ និងកម្លាំងនគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក1) សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប បានចុះស្រាវជ្រាវទៅដល់ផ្ទះជនសង្ស័យ02នាក់ប្តីប្រពន្ធផ្សេងទៀត ដែលប្តីឈ្មោះ លាង...

គ្រឿងញៀនប្រមាណជាជិត ៣០០ គីឡូក្រាម បន្ទាប់ពីសមត្ថ កិច្ច ដកហូតនិងឃាត់ខ្លួនជន សង្ស័យ ចំនួន៧ នាក់(ថៃពីរនាក់)

  កោះកុង ÷ បន្ទាប់ពីមានការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូននិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រមាណជាជិត ៣០០គីឡូក្រាម ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១កន្លងមក នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១នេះ ស្នងការដ្ឋាននគរ បាលខេត្តកោះកុង បានធ្វើសន្និ សិទ្ធសារព័ត៌មាន ស្តីពីការបង្ក្រាប បង្ហាញវត្ថុតាងគ្រឿង ញៀនចំនួន៦០០ដុំ ស្មើរនិង២១២,៤០គ.ក្រ ក្រោមវត្តមានលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ។ លោក គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់ថា ដោយមានការកំណត់នូវគោលដៅ និងមុខសញ្ញាច្បាស់ លាស់ កម្លាំងងជំនាញនៃស្នង ការដ្ឋាននគរបាលខេត្តកោះកុង បានសហការជាមួយកម្លាំងជំនាញមូលដ្ឋានស្រុកស្រែអំបិល និងកម្លាំងវរសេនាតូចការពារព្រំ ដែនទឹកលេខ២៦៩...

ជិះម៉ូតូឌុបគ្នាវ៉ាជែង ទៅប៉ះដៃចង្កូត និងរថយន្តធុនតូច ដួលត្រូវរថយន្តធុនធំកិ-នស្លា-ប់ម្នា-ក់របួសម្នា-ក់

  ភ្នំពេញ:បុរសម្នាក់បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗយ៉ាងណាដែលធម៌និងបុរសម្នាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូមួយគ្រឿងវ៉ាជែងទៅប៉ះដៃចង្កូតនិងរថយន្តធុនតូចមួយគ្រឿងដួលទៅនឹងថ្នល់ត្រូវរថយន្តធន់ធំមួយគ្រឿងទៀតកិន កាលពីវេលាម៉ោង ១០និង ៣០ នាទីយប់ថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២១នៅចំណុចខាងលិចបុរីមនោរម្យប្រមាណជា ៦០ម៉ែត្រ តាមបណ្តោយជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ។ សពរងគ្រោះមានឈ្មោះ ងួន វណ្ណៈ ភេទប្រុស អាយុជាង២០ ឆ្នាំ ស្នាក់នៅម្តុំផ្លូវវ៉េងស្រេងកាណាសុីធី ក្នុងសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតជិះម៉ូតូឌ្រីមសង់មួយគ្រឿងពណ៌ស បិតតែមស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខបាត់ដំបង1N-9743ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែងទៅប៉ះដៃចង្កូតនិងរថយន្តធុនតូចមួយគ្រឿងមិនចាំម៉ាក បណ្ដាលឲ្យដួលមកលើថ្នល់ ស្របពេលមានរថយន្តធុនធំមួយគ្រឿងទៀតមិនចាំម៉ាកបើកបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតបណ្តាលឲ្យកិនស្លាប់ម្នាក់និងម្នាក់តងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកម៉ូតូខ្ទេចមួយកំណាត់មុខរងការខូចខាតយ៉ាងដំណំ។បន្ទាប់មករថយន្តបានបន្តដំណើរទៅមុខបាត់ស្រមោល។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដោយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌកំបូលបណ្ដោះអាសន្ន។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុនិងធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់

រថយន្តហុីយ៉ាន់ដាយ បើកវ៉ាជែងទៅបុ-កម៉ូតូសណ្តោងរុឺម៉ក បណ្តាលឲ្យបុរសម្នា-ក់ស្លា-ប់នៅកន្លែ-ងកើតហេ-តុ

  ភ្នំពេញ: បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ៌ម បន្ទាប់ពីបើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ត្រូវបានរថយន្តហ៊ីយ៉ាន់មួយគ្រឿងបើកវ៉ាជែងមកបុកពេញទំហឹង កាលពីវេលាម៉ោង៧ និង ៤០ នាទីយប់ថ្ងៃទី ២៤ខែតុលាឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុងព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោរា ជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះកើតផុន ភេទប្រុស អាយុ៤៨ ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរខេត្តកំពង់ចាម។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ឃើញរថយន្តហុីយ៉ាន់ដាយមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ3D-4896បើកបរដោយបុរសម្នាក់រួមដំណើរនឹងនារីម្នាក់ទៀត បានធ្វើដំណើរទិសដៅពីលិចទៅកើត បានវ៉ាជែងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតខាងលើ បានជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងបើកបរដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្មាពីកើតទៅលិចពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូសណ្ដោងរុឺម៉កស្លាប់នៅនឹងកើតហេតុ យ៉ាងអណោចអធម៌។ភ្លាមនោះតៃកុងរថយន្តត្រូវបានប្រជាពលរដ្ឋនាំគ្នាធ្វើការឃាត់ខ្លួនបានភ្លាមៗរួចប្រគល់ជូនសមត្ថកិច្ចបញ្ជូនខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ធ្វើការសួរបន្ត និងរង់ចាំទុកប្រគល់ជូនជំនាញ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូនិងតែកុងរថយន្តបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការថានគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់

ឃាត់ខ្លួនជនបរទេសចំនួន04នាក់ ពីបទពង្រត់ និងបង្ខាំងមនុស្សខុសច្បាប់នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនបរទេសចំនួន04នាក់ ពីបទពង្រត់ និងបង្ខាំងមនុស្សចំនួន08នាក់ខុសច្បាប់បញ្ចូនទៅកាន់តុលាការនៅរសៀលថ្ងៃ24 ខែតុលា ឆ្នាំ2021 ចាត់ការបន្តទៅតាមច្បាប់។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញារ អមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងសហការជាមួយ កម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិជន ចុះស្រាវជ្រាវ និងឈានដល់ការឆ្មក់ខ្លួនឃាត់បរទេសចំនួន04នាក់ មានជនជាតិចិន02នាក់ ជនជាតិបង់ក្លាដេស02នាក់។ ពាក់ពន្ធ័ករណីពង្រត់និងបង្ខាំងមនុស្សដោយខុសច្បាប់ ក្រៅពីនេះបានរំដោះជនជាតិថៃ06នាក់ និងជនជាតិខ្មែរ02នាក់ នៅថ្ងៃទី23 ខែតុលា ឆ្នាំ2021 នៅក្នុងកាស៊ីណូមួយកន្លែង នៅក្នុងបុរីសានស៊ានហូ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ4 សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ជនសង្ស័យទាំង04នាក់ 1-ឈ្មោះ ស៊ីន...

តារាចម្រៀងខេមរៈ សិរីមន្ត និងក្រុមហ៊ុន ប៉ាង ណាគ្រី បើកកម្រោងលក់ដីឡូត៍ បង់រំលស់ក្នុងមួយខែត្រឹម10ម៉ឺនរៀល

ខេត្តបន្ទាយមានជ័យ÷ លោក ខេមរៈ សិរីមន្ត តារាចំរៀងដ៏ល្បីនៅប្រទេសកម្ពុជា បានងាកមកចាប់ដៃជាមួយក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៊ីស្ទេត ឯ.ក មកវិនិយោគលើវិស័យអចលនទ្រព្យ ពុះដីឡូលក់លើផ្ទៃដីជាង200ហិកតា នៅតំបន់សមរភូមិជាយដែន ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ នៅព្រឹកថ្ងៃទី23 ខែតុលាឆ្នាំ2021នេះ លោកស្រី ប៉ាងណាគ្រី នាយិកា ក្រុមហ៊ុនប៉ាងណាគ្រី រៀលអ៊ីស្ទេត ឯ.ក និងលោក ខេមរៈ សិរីមន្ដធ្វើសន្និសីទកាសែត នៅក្នុងស្នាក់ការលក់អចលនទ្រព្យរបស់ក្រុមហ៊ុនស្ថិតនៅក្នុង ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំបើកគម្រោងពុះដីល្វែង។ លោក ខេមរៈ សិរីមន្ត បានឲ្យដឹងថា៖ ដោយមើលឃើញនូវសក្កានុពលភាពចំពោះតំបន់នេះអាចនឹងក្លាយទៅជាទីក្រុងប៉ោយប៉ែតទី2 ដោយសារតែមានការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ជាពិសេសនៅចំណុចបឹងជង្រុកតេជោឈ្នះឈ្នះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ បានប្រែក្លាយតំបន់សង្គ្រាមឲ្យទៅជាតំបន់សេដ្ឋកិច្ច និងកន្លែងកំសាន្ត និងបានការចូលរួមអភិវឌ្ឍន៍ពីសំណាក់វិនិយោគិនពិសេសលោកឧកញ៉ា...
- Advertisement -

Latest News

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ...
- Advertisement -

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ របស់លោកឧកញ៉ា តែ តាំងប៉ ដែលបានទម្លាយចេញជាសាធារណៈ កាលពីថ្ងៃទី១១...

ជនជាតិវៀតណាមម្នាក់ព្រហឺនជ្រុល ហ៊ានលួចរថយន្តគេហើយបើកបំបុកបារ៉ាស ដើម្បីរត់គេចខ្លួន

ព្រះសីហនុ ៖ មានករណី អំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង បង្កឡើង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុដោយជនសង្ស័យ០១នាក់ ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក AUDI Q7...

ឆក់ទូរស័ព្ទបានហើយ រត់មិនរួច សមត្ថកិច្ចប្របួចបានម្នាក់ នៅខណ្ឌសែនសុខ

  ភ្នំពេញ: ជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងមួយគ្រឿង បានសម្រេច រួចបានជិះម៉ូតូគេចខ្លួន ត្រូវបានជនរងគ្រោះនិងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់ឃាត់ខ្លួនបានម្នាក់ភ្លាមៗចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លូន។ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃទី ១៥ ខែកម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាស្កុបពីមួយ គ្រឿងពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-2899ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះម៉ាក iphone 13ប្រូ មួយគ្រឿងបានសម្រេច ភ្លាមនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់ខ្លួន តែត្រូវបានជនរងគ្រោះបានជិះម៉ូតូដេញពីក្រោយនិងស្រែចោរៗក៍ផ្អើលមកកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាននាំគ្នាដេញ...

អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើផ្លាកយីហោដែលរំលោភ លើចំណីផ្លូវសាធារណៈជុំវិញផ្សារបឹងឈូក

បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្ត ដែលដឹកនាំដោយរដ្ឋបាលក្រុងបាត់ដំបង បានចុះអនុវត្តវិធានការក្តៅដោយនាំទាំងក្រុមជាងចុះរុះរើកាត់ផ្លាកយីហោ និងរនាំងដែកដែល អាជីវករផ្ទះល្វែងកែច្នៃតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅខាងមុខផ្ទះជុំវិញបរិវេណផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ លោក សេក ចិត្រា អភិបាលរងក្រុងបាត់ដំបងបានអោយដឹងថា មុននិងឈានដល់ការដាក់កម្លាំងចុះរុះរើនិងកាត់ដោយផ្ទាល់នេះដោយសាររយៈពេលកន្លងមកខាងអាជ្ញាធរយើងបានចុះធ្វើការជូនដំណឹងនិងណែនាំទៅដល់ពួកគាត់ជាអាជីវករច្រើនដងមកហើយពាក់ព័ន្ធជុំវិញផ្សារនេះ ហើយការជូនដំណឹងជាចុងក្រោយគឺនៅថ្ងៃសុក្រកន្លងទៅ ទើបថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះមកអនុវត្តតែម្ដង។ លោកបន្តថាការចុះអនុវត្តនេះ គឺយើងអនុវត្តរហូតជុំវិញផ្សារបឹងឈូកតែម្តង ដែលថ្ងៃនេះយើងធ្វើបានប៉ុណ្ណា ថ្ងៃស្អែកយើងនឹងបន្តធ្វើទៀតរហូតដល់ចប់ គោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យ...
ផ្សាយពាណិជ្ជកម្ម