ភ្នំពេញ: បុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតជាព្រូរ បើករថយន្តស្ទូចមួយគ្រឿងជ្រុលទៅបុករថយន្តម៉ាស្តារ កំពុងឈប់ភ្លើងស្តុប ពីក្រោយចំហៀងខាងឆ្វេងបណ្ដាលឱ្យរងការខូចខាត។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ៩និង ៤០នាទីយប់ថ្ងៃទី ២២ ខែតុលាឆ្នាំ ២០២១ នៅចំណុចស្តុបលូប្រាំ តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តម៉ាស់ស្ដាពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AU-1465ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចស្តុបលូប្រាំ កន្លែងកើតហេតុខាងលើ បានឈប់ចាំភ្លើងស្តុប ខណ:នោះក៏មានរថយន្តស្ទូចមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3D-7414បើកបរដោយបុរសម្នាក់រួមដំណើរ និងបុតសម្នាក់ទៀតជាព្រូបានធ្វើដំណើរមកពីក្រោយជ្រុលបុករថយន្ត ម៉ាស្តារពី ក្រោយចំហៀងខាងឆ្វេងរងការខូចខាតយ៉ាងដំណំ។ភ្លាមនោះតៃកុងរថយន្តស្ទូចឃើញសភាពមិនស្រួលបានចុះពីរថយន្តគេចខ្លួនចេញពៅកន្លែងកើយហេតុបាត់ នៅសល់តែព្រូរថយន្តត្រូវបានបងប្អូនប្រពលរដ្ឋឃាត់ជាប់ប្រគល់ជូនសមត្ថកិច្ច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់មកទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនិងរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ កុសល់