ទំព័រដើម
បុរសម្នាក់ បើករថយន្តកាមរីបាឡែនមួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលចង្កូតឡើងលើសួនផ្លូវភ្លោះ កល់ជាប់ទៅមុខលែងរួច
ភ្នំពេញ:បុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកខឿនសួនរួចបន្តឡើងទៅលើសួនផ្លូវភ្លោះ កល់ជាប់បណ្ដាលឱ្យរថយន្ដរងការខូចខាតយ៉ាងដំណំ ចំណែកខឿនសួនរងការខូចខាតអស់ជាច្រើនកង់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ នៅចំណុចផ្លូវភ្លោះ ផ្លូវសហព័ន្ធរុស្ស៊ី មុខធនាគារអេប៊ីអី ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ: រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AC-5773 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកខឿនសួនបណ្ដាលឲ្យខូចខាតជាច្រើនកង់ឯរថយន្តបន្តឡើងលើសួនកល់ជាប់ទៅមុខលែងរួច។ចំណែករថយន្តរងការខូចខាតយ៉ាងដំណំនិងហុយចេញពីរម៉ាសុីនសំណាងល្អមិនឆេះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់
ទំព័រដើម
ប្រទះឃើញអាវុធវែងAK47 ជាច្រើនដើមនិងគ្រាប់ជាង500គ្រាប់ ខណៈពេលសមត្ថកិច្ចកំពុងដើល្បាត តាមគោលដៅស្រុកកំរៀង
ខេត្តបាត់ដំបង កម្លាំងការពារបន្ទាត់ព្រំដែនបានប្រទះឃើញគ្រាប់កាំភ្លើងជាង 508 គ្រាប់ក្នុងពេលកំពុងដើរមិនបានតាមគោលដៅស្រុកកំរៀងខេត្តបាត់ដំបងខណៈកម្លាំងការពារគោលដៅកំពុងតែស្តាប់ល្បាតតាមខ្សែបន្ទាត់ព្រំដែននៅផ្ទះឃើញការ៉ុងមួយនៅក្បែរអូនរួចសង្ស័យក៏បានត្រួតពិនិត្យមើលទើបដឹងថាអាវុធវែងជាច្រើនដើមនៅគ្រប់កាំភ្លើងជាច្រើនគ្រាប់រួមទាំងបង់ដាក់គ្រាប់ជាច្រើនបង់ទៀត
អាវុធវែងនិងគ្រាប់ជាច្រើននេះត្រូវបានកម្លាំងល្បាតប្រទះឃើញនៅវេលាម៉ោងជាង 5 ល្ងាចថ្ងៃទី 19 ខែតុលាត្រង់ចំណុចភូមិថ្មីឃុំត្រាងស្រុកកំរៀងតាមការបញ្ជាក់ពីផ្នែកសឹករងកំរៀងនិងនគរបាលការពារព្រំដែនលេខ 819 ប្រទេសឃើញជនទាំងនោះក៏បានរត់ចូលទៅក្នុងទឹកដីថៃហើយក្រុមការងារកំពុងទំនាក់ទំនងច្រកដូងបានទំនងថាការនិងភាគីថៃដើម្បីតាមរកមុខសញ្ញាផងដែរ
វត្ថុតាងដែលរកឃើញក្នុងទឹកអូររួមមានអាវុធជន 12,7 ចំនួន 7 ដើមគ្រាប់ 12,7 ចំនួន 508 គ្រាប់និងអាវុធវែងAK47 ចំនួន 50 ដើម , បង់ AK47 ចំនួន 42បង់ ។ បច្ចុប្បន្នអាវុធវែងនិងគ្រាប់ទាំងអស់ត្រូវបានរក្សាទុកនៅទីបញ្ជាការកងពលតូចលេខ 53 ដើម្បីបន្តការស្រាវជ្រាវតាមនីតិវិធី ។ដោយ វ៉ាន់នី
ទំព័រដើម
ដឹងការពិតហើយ ករណីបុរសម្នាក់ យកកាំភ្លើ-ងបា-ញ់សម្លា-ប់ខ្លួនឯង ជាម្ចាស់ការ៉ាស់សាំង PTT មូលហេតុ គឺដោយសារវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ
ភ្នំពេញ៖ បុរសម្នាក់ជាថៅកែស្ថានីយ៍ប្រេងឥន្ទនៈPTT សាខាផ្លូវបេតុងព្រៃសបានយកកាំភ្លេីងខ្លីបាញ់សម្លាប់ខ្លួនឯងបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង១៥នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នៅចំណុចក្នុងបន្ទប់ទឹកខាងក្រោយបរិវេនស្ថានីយ៍ប្រេងឥន្ទនៈ PTT ផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ បានឲ្យដឹងថា, (សព) ឈ្មោះ ឡី សុក្រឹត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរម្ចាស់ការ៉ាស់សាំង PTTស្នាក់នៅកន្លែងកើតហេតុ។
សមត្ថកិច្ចបានបញ្ជាក់ថា, វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុៈ អាវុធខ្លី១ដើមម៉ាកZORAKI 2914-T, បង់១ មានគ្រាប់ក្នុងបង់ ៦គ្រាប់ ក្នុងកាណុង១, សំបកកាទុស១ និងបាល់គ្រាប់១។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ...
ទំព័រដើម
មន្ត្រីជំនាញបន្តចុះអបរំណែនាំដល់អ្នកបើកបរ ឲ្យយល់ដឹង និងគោរពច្បាប់ ខណៈផ្លូវបំបែកថ្មីមានសញ្ញាចរាចរណ៍ច្រើន
បន្ទាយមានជ័យ៖ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី 21 ខែតុលា ឆ្នាំ2021 បានចុះធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូន បើកបរយានយន្តគ្រប់ប្រភេទ នៅកន្លែងបំបែកទ្រូងផ្លូវច្រើនដំណាក់ លើផ្លូវបំបែកវាងក្រុង នៅចំណុចសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដែលបង្កឱ្យអ្នកបើកបរមិនទាន់យល់ពីទិសចរាចរណ៍ ផ្លាកសញ្ញា ឬក៏ដូចជាព្រួញសញ្ញាជាដើម។
លោក សុក ចាន់ថា បានបញ្ជាក់ថា អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវតែយល់ពីច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាដូចជាៈ ត្រូវគោរពសញ្ញាចរាចរណ៍ ភ្លើងសញ្ញា ផ្លាកសញ្ញាទ្រូងចែកផ្លូវ និងសញ្ញាព្រួញ។ល។ រាល់ការធ្វើចរាចរលើផ្លូវថ្នល់ ត្រូវតែគោរពច្បាប់ចរាចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះច្បាប់ មានគោលបំណង រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព ការពារអាយុជីវិតមនុស្សសត្វ និងការពារបរិស្ថាន...
ទំព័រដើម
រថយន្តស្ទូចដឹកឥដ្ឋ អកហ្សឺ ជាន់ប្រាំងមិនស៊ី បណ្ដាលឱ្យរយ៉ែថយក្រោយបុករះ
ខេត្តព្រះសីហនុៈរថយន្តស្ទូចដឹកឥដ្ឋអកសេីជាន់ប្រាំងមិនស៊ីបណ្ដាលឱ្យអាយ៉ាថយក្រោយបុករះរថយន្តចំនួន ២ គ្រឿងនិងរងការខូចខាតដើមឈើមួយដើមផងដែរចំណែករថយន្ត០២គ្រឿងរងការខូចខាតយ៉ាងដំណុំហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅវេលាម៉ោង៤:០០ល្ងាចថ្ងៃទី ២០ ខែតុលាឆ្នាំ២០២១តាមបណ្ដោយវិថីឯករាជ្យផ្លូវលេខ ១០០ត្រង់ចំណុចស្តុប ៣៣៣ ស្ថិតក្នុងភូមិ ៤ សង្កាត់ ៤ ក្រុងខេត្តព្រះសីហនុ។
យោងតាមសមត្ថកិច្ចចរាចរណ៏បានប្រាប់ឲ្យដឹងថាមុនមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តស្ទូចដឹកឥតមួយគ្រឿង ម៉ាក ហ៊ីយ៉ានដាយពណ៏សមានស្លាកលេខ ភ្នំពែញ 3E-2287 ខណះពេល ដែលមកដល់ស្តុបហើយបានអកសឺបុកលេខមិនចូលជាន់ហ្វ្រាំងមិនស៊ីក៏អាយ៉ាថយក្រោយមកបុករថយន្តស្តារិចពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពែញ 2AQ-1005ហើយជ្រុលមកបុករថយន្តមួយទៀតម៉ាក តាកូម៉ាពណ៌ទឹកប្រាក់ ដែរមានស្លាកលេខ 2BD-2564 បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំតែម្ដងទៅតែសំណាងល្អពុំមានមនុស្សរងរបួសនោះទេ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកក៏បានវាស់វែង នឹងស្ទូចថយន្តទាំងសង្ខាងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកដើម្បីរងចាំដោះស្រាយនៅពេលក្រោយតាមនិតិវិធីផ្លូវច្បាប់។ដោយ វ៉ាន់នី
ទំព័រដើម
ខេត្តព្រះសីហនុ÷លោក ថុជ សុីថា នឹងលោក លឹម ភត្រី បានដឹកនាំបុគ្គលិកក្រុមហ៊ុនសំរាមKSWM បុគ្គលិកអនាម័យក្រុង ឆ្មាំសមុទ្រ(មន្ទីរទេសចរណ៍)បុគ្គលិកប្រមូលសំណល់សំអាតឆ្នេរបានចុះសំអានតាមបណ្ដោយឆ្នេរអូរត្រេះមួយកាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នៅចំណុចអូរត្រេះមួយស្ថិតនៅក្នុងភូមិ ៦ សង្កាត់ ៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។
ក្រោយពីបានសំអាតកំទេចកំទីសំរាមរួចលោក ថុជ សុីថា នឹង លោកលឹមភ ត្រី តំណាងឲ្យ លោក អុី សុខឡេងអភិបាលក្រុងព្រះសីហនុក៏បាននាំយកអំណោយ របស់សប្បុរសជនឥណ្ឌូនេសុី បានឧបត្ថម្ភអំណោយចំនួន១១៤កញ្ចប់ ដើម្បីចែកបន្តជូនដល់បុគ្គលិកក្រុមហ៊ុនសំរាមKSWM បុគ្គលិកអនាម័យក្រុង ឆ្មាំសមុទ្រ(មន្ទីរទេសចរណ៍) បុគ្គលិកប្រមូលសំណល់សំណង់ ក្នុងការសំអាតឆ្នេរ
ហើយអំណោយដែលបាននាំមកក្នុងថ្ងៃនេះរួមមានមួយគ្រួសារទទួលបាន=
1/អង្ករ៥គីឡូ
2/ ត្រីខ២កំប៉ុង3/អំបិល១កញ្ចប់
4/ ស្ករស១កញ្ចប់5/ ប៊ីចេង១កញ្ចប់
6/ ប្រេងឆា១ដប ។
ជាមួយគ្នានោះលោក ថុជ សុីថា នឹង...
ទំព័រដើម
រថយន្តកាមរីបាឡែន ព្រលះរបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ: បុរសម្នាក់រថយន្តកាមរីបាឡែនគ្រឿង មេឃកំពុងភ្លៀងបានរេចង្កូតទៅបុកបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យអស់ចំនួនពិរកង់ ឯរថយន្តបែកកង់ដាច់កាឡេទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង ៤០ នាទីយប់ថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២១នៅចំនុចមុខការ៉ាស់សាំងតេលា តាមបណ្ដោយផ្លូវ ២៨៩ កែងផ្លូវ ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AE-1988ធ្វើដំណើរតាមបណ្តោយផ្លូវ ២៨៩ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ ៥២៨ បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់ចំនួនពីរកង់ ឯរថយន្តខូចខាតផ្នែកខាងមុខខាងឆ្វេងបែកកង់និងដាច់ក្រឡេទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕ដោយ កុសល់
ទំព័រដើម
ជនជាតិបរទេស បើករថយន្តស៊េរីទំនើប បុ-កម៉ូតូអូសជិត៥០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លា-ប់ នៅនិងកន្លែងកើតហេតុ
ភ្នំពេញ:បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីម៉ូតូPCXមួយគ្រឿងបត់ឆ្លងផ្លូវត្រូវបានរថយន្តស៊េរីទំនើបម៉ាកALPHARDមួយគ្រឿងបើកបរដោយជនជាតិបរទេសបុកពីចំហៀងពេញទំហឹងអូសជិត ៥០ម៉ែត្រ កាលពីវេលាម៉ោង១១ យប់ថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខ បុរី ជីបម៉ុង តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ថោង ឌីណា ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរបើករថយន្តអោយក្រុមហ៊ុនមួយកន្លែងស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកPCXពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1GO-0318ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធីក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងផ្លូវបំណងត្រឡប់ក្រោយវិញ ខណ:នោះក៍មានរថយន្តស៊េរីទំនើបម៉ាកALPHARDមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AV-2799បើកបរដោយបុរសជនជាតិបរទេសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀត ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះជ្រុលបុកម៉ូតូពីចំហៀងពេញទំហឹងអូសជិត៥០ ម៉ែត្របណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗភ្លាមនោះរថយន្តបង្កបន្តទៅទៅមុខជិត១០០ម៉ែត្របម្រុងបើករតចេញពីកន្លែងកើតហេតុតែត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ទាំងអ្នកបើកបរនិងរថយន្តទុកប្រគល់ជូនសមត្ថកិច្ច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចគាត់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់
ទំព័រដើម
បាក់ជញ្ជាំងឥដ្ឋការដ្ឋានសំណង់ផ្ទះល្វែងជាន់ទី៣ មួយកន្លែង ធ្លាក់មកលើផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យត្រូវបុរសម្នាក់រងរបួសដៃម្ខាង
ភ្នំពេញ: មានករណីបាក់ជញ្ជាំងឥដ្ឋការដ្ឋានសំណង់ផ្ទះល្វែងជាន់ទី៣ កំពុងសាងសង់ មួយកន្លែងធ្លាក់មកលើសំយ៉ាបផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបុរស៣នាក់ ខណ:កំពុងអង្គុយហូបបបរលើគ្រែរងរបួសបុរសម្នាក់ ចំណែកសំយ៉ាបផ្ទះរងការខូចខាតមួយចំហៀងធំ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ៨ យប់ថ្ងៃទី២០ ខែតុលាឆ្នាំ ២០២១នៅចំណុចការដ្ឋានសាងសង់ផ្ទះល្វែង មួយកន្លែង នៅខាងក្រោយខារ៉ាអូខេចំការរនោង តាមបណ្ដោយផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីជនរងគ្រោះដែររងរបួសបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់មានគ្នា៣នាក់នាំគ្នាអង្គុយហូកបបរនៅលើគ្រែក្រោមសំយ៉ាបក្នុងបរិវេណផ្ទះ លុះដល់ម៉ោងកើតហេតុខាងលើក៏បានឮសូរសំឡេងប្រា៉វ មកលើសំយ៉ាបផ្ទះ ហើយនាំគ្នាស្ទុះរត់ចែកជើងគ្នាចេញពីកន្លែងកើតហេតុ និងបណ្តាលឲ្យរូបគាត់រងរបួសត្រូវដៃស្តាំម្ខាង ចំណែក២ នាក់ទៀតមិនមានរងរបួសទេ បន្ទាប់មកក៍នាំគ្នាពិនិត្យមើល ឃើញតែសុទ្ធដុំឥដ្ឋ ដែលបាក់ធ្លាក់ចេញពីជញ្ជាំង ផ្ទះល្វែងកំពុងសាងសង់ជាន់ទី៣ សង្ស័យតែជាងរៀបខុសបច្ចេកទេសទើបបាក់ធ្លាក់បែបនេះ។ ទើបនាំគ្នាបង្កឲ្យមានការភ្ញាក់ផ្អើលរួចរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុខាងលើ និងពិនិត្យនូវទីតាំងកើតហេតុ រួចបានហៅភាគីទាំងសងខាងមកសួរនាំ និងធ្វើកំណត់ហេតុដើម្បីរង់ចាំភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នាបន្តទៅតាមផ្លូវច្បាប់៕ដោយ កុសល់
ទំព័រដើម
ទឹកជំនន់ជន់ឡើង02ដងផ្ទួនៗ ឆ្នាំ2021 កម្លាំងចម្រុះកំពុង ជម្លៀសកើនឡើងជាង100គ្រួសារ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ ឆ្នាំ2021នេះ ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ កើតឡើងរហូតដល់ចំនួន02ដងផ្ទួនៗ លើកទី02នេះ គិតត្រឹមល្ងាចថ្ងៃទី20 ខែតុលា ឆ្នាំ2021 ប្រជាពលរដ្ឋដែលត្រូវបានជម្លៀស នៅក្រុងប៉ោយប៉ែត មានចំនួន116នាក់គ្រួសារ។
យោងតាមរបាយការណ៍ក្រុងបានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី20 ខែតុលា ឆ្នាំ2021នេះ ទឹកជំនន់បានកំពុងបន្តកើនឡើង គួរឲ្យគត់សំគាល់ អាជ្ញាធររួមទាំងកងកម្លាំងទាំងបី បានធ្វើការជម្លៀសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់អូរព្រំដែនកម្ពុជា.ថៃ មកទីទួលសុវត្ថភាព។ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត មានចំនួន02សង្កាត់ កំពុងរកការជន់លិច និងកំពុងជម្លៀសពលរដ្ឋមកទីទួលសុវត្ថភាពចំនួន4ទីតាំង។
នៅក្នុងសង្កាត់ប៉ោយប៉ែត ពលរដ្ឋដែលត្រូវបានជម្លៀស មករកទីទួលសុវត្ថភាពចំនួន2កន្លែង នៅទីទួលសាលាកូរ៉េមាន49គ្រួសារ និងវត្តបាលិលេយ្យ 29គ្រួសារ។ ចំណែកសង្កាត់ផ្សារកណ្តាល ពលរដ្ឋដែលត្រូវបានជម្លៀស មករកទីទួលសុវត្ថភាពចំនួន2កន្លែង នៅទីទួលបុរីខេអិន មាន27គ្រួសារ និងទីទួលគោកស្បែងមានចំនួន11គ្រួសារ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ទឹកជំនន់ដែលកើតឡើងលើកទី02នេះ គឺជាទឹកជំនន់...
Latest News
ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី
ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ...
ទំព័រដើម
ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី
ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ របស់លោកឧកញ៉ា តែ តាំងប៉ ដែលបានទម្លាយចេញជាសាធារណៈ កាលពីថ្ងៃទី១១...
ទំព័រដើម
ជនជាតិវៀតណាមម្នាក់ព្រហឺនជ្រុល ហ៊ានលួចរថយន្តគេហើយបើកបំបុកបារ៉ាស ដើម្បីរត់គេចខ្លួន
ព្រះសីហនុ ៖ មានករណី អំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង បង្កឡើង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុដោយជនសង្ស័យ០១នាក់ ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក AUDI Q7...
ទំព័រដើម
ឆក់ទូរស័ព្ទបានហើយ រត់មិនរួច សមត្ថកិច្ចប្របួចបានម្នាក់ នៅខណ្ឌសែនសុខ
ភ្នំពេញ: ជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងមួយគ្រឿង បានសម្រេច រួចបានជិះម៉ូតូគេចខ្លួន ត្រូវបានជនរងគ្រោះនិងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់ឃាត់ខ្លួនបានម្នាក់ភ្លាមៗចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លូន។
ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃទី ១៥ ខែកម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាស្កុបពីមួយ គ្រឿងពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-2899ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះម៉ាក iphone 13ប្រូ មួយគ្រឿងបានសម្រេច ភ្លាមនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់ខ្លួន តែត្រូវបានជនរងគ្រោះបានជិះម៉ូតូដេញពីក្រោយនិងស្រែចោរៗក៍ផ្អើលមកកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាននាំគ្នាដេញ...
ទំព័រដើម
អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើផ្លាកយីហោដែលរំលោភ លើចំណីផ្លូវសាធារណៈជុំវិញផ្សារបឹងឈូក
បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្ត ដែលដឹកនាំដោយរដ្ឋបាលក្រុងបាត់ដំបង បានចុះអនុវត្តវិធានការក្តៅដោយនាំទាំងក្រុមជាងចុះរុះរើកាត់ផ្លាកយីហោ និងរនាំងដែកដែល អាជីវករផ្ទះល្វែងកែច្នៃតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅខាងមុខផ្ទះជុំវិញបរិវេណផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោក សេក ចិត្រា អភិបាលរងក្រុងបាត់ដំបងបានអោយដឹងថា មុននិងឈានដល់ការដាក់កម្លាំងចុះរុះរើនិងកាត់ដោយផ្ទាល់នេះដោយសាររយៈពេលកន្លងមកខាងអាជ្ញាធរយើងបានចុះធ្វើការជូនដំណឹងនិងណែនាំទៅដល់ពួកគាត់ជាអាជីវករច្រើនដងមកហើយពាក់ព័ន្ធជុំវិញផ្សារនេះ ហើយការជូនដំណឹងជាចុងក្រោយគឺនៅថ្ងៃសុក្រកន្លងទៅ ទើបថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះមកអនុវត្តតែម្ដង។
លោកបន្តថាការចុះអនុវត្តនេះ គឺយើងអនុវត្តរហូតជុំវិញផ្សារបឹងឈូកតែម្តង ដែលថ្ងៃនេះយើងធ្វើបានប៉ុណ្ណា ថ្ងៃស្អែកយើងនឹងបន្តធ្វើទៀតរហូតដល់ចប់ គោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យ...