Wednesday, December 18, 2024
  • ទំព័រដើម

ពិធីការ

ក្រសួងកសិកម្មវាយកម្ទេចកសិដ្ឋានចិញ្ចឹមគោទឹកដោះរបស់ លោកឧកញ្ញ៉ា ស្រី ចន្ធូ…

  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសម្រេចវាយកម្ទេចរបងកសិដ្ឋានចិញ្ចឹមគោរបស់ លោកឧកញ្ញ៉ា ស្រី ចន្ធូ ដែលជាអ្នកអភិវឌ្ឍន៍ និងវិនិយោគលើវិស័យកសិកម្ម ស្ថិតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ចាប់តាំងពីៃថ្ងទី៥-៦ ខែមករា ឆ្នាំ២០២២ ដោយចោទថាពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ក្រសួងកសិកម្មបានវាយកម្ទេចលើអ្នកអភិវឌ្ឍន៍វិស័យកសិកម្ម បើទោះបីជាកសិដ្ឋាននេះទទួលបានសិទ្ធិអនុញ្ញាស្របច្បាប់ក្តី ក៏ក្រសួងបានសម្រេចវាយកម្ទេចចោល ដោយបានធ្វើឲ្យលោកឧកញ៉ា ស្រី ចន្ធូ ក្លាយទៅជាជនរងគ្រោះដំបូងគេបង្អស់ក្នុងការវាយកម្ទេចនេះ។ មហាជនបានមើលឃើញថា ហេតុអ្វីបានជាក្រសួងកសិកម្ម ដែលលើកកម្ពស់ការអភិវឌ្ឍន៍វិស័យកសិកម្ម ប៉ុន្តែបែរជាវាយកម្ទេចនូវក្រោលគោ របងគោ ដែលជាកសិដ្ឋានចិញ្ចឹមគោធំជាងគេនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាកសិដ្ឋានដែលល្បីលើឆាកជាតិ និងអន្តរជាតិ ដោយចោទប្រកាន់ពីការរំលោភលើដីធ្លី។ លោកឧកញ្ញ៉ា ស្រី ចន្ធូ មានប្រសាសន៍ថា លោកមិនប្រឆាំងតបតចំពោះការសម្រេចចិត្តវាយកម្ទេចនោះទេ ដោយលោកឧកញ្ញ៉ា សម្តែងការសោកស្តាយចំពោះសមិទ្ធិផលដែលបានកើតមានហើយមិនគួរណាត្រូវកំទេចចោលទទេរៗបែបនេះសោះ ប្រសិនបើការទិញដីរបស់លោកប៉ះពាល់ជាមួយដីកសិកម្មរឺដីរដ្ឋនូវចំណែកណាមួយ យ៉ាងហោចណាស់ក៏គួរតែទុកឱកាសអោយលោកបានជួលពីក្រសួងកសិកម្មវិញដើម្បីបន្តការអភិវឧ្ឍន៏ ដែលរដ្ឋអាចចំណេញថ្លៃឈ្នួលជួលដី...

កសិដ្ឋានដ៏ធំជាងគេ i7 គ្រោងនឹងនាំចូលគោពូជ Beef Master, Angus និង Wagyu ពីអាមេរិក និងអូស្រ្តាលីបន្ថែមចំនួន៥០០០ក្បាល នាឆ្នាំ២០២២នេះ

  ភ្នំពេញ ៖  i7មណ្ឌលគិរី ត្រៀមនាំពូជគោសាច់ពីអាមេរិក និងអស្រ្តាលីចំនួន៥០០០ក្បាលបន្ថែមនៅឆ្នាំ២០២២ បន្ទាប់ពីក្រុមហ៊ុន i7 ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងក្រសួងកសិកម្មសម្រាប់ការអភិវឧ្ឍន៏ លើវិស័យកសិកម្ម ដោយសាងសង់ បណ្តុំស្ថានីយបង្កាត់ពូជសត្វ បន្លែ ផ្លែឈើ និងរុក្ខជាតិ ផ្សេងៗ, វិនិយោគលើវិស័យកសិ-ទេសចរណ៍ ផ្សារកសិផល នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ លោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយកក្រុមហ៊ុន i7 មានប្រសាសន៍ថា កន្លងមកដោយមាន ការគាំទ្រពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មយើងបាននាំចូលគោពូជពីប្រទេសអូស្រ្តាលី និង សហរដ្ឋអាមេរិកសរុបមានចំនួន៥០០ក្បាលមកហើយ តែចំនួននេះពុំអាចទ្រទ្រង់ទីផ្សាគ្រប់ គ្រាន់នៅឡើយទេ ទើប i7 សំរេចនាំចូលចំនួន៥០០០ក្បាលបន្ថែមទៀតនៅឆ្នាំ២០២២។ លោក ឧកញ៉ាបន្ថែមថា...

ឯកឧត្តម គួច ចំរើន បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន» ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១

  ខេត្តព្រះសីហនុ: កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនឹងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន» ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន១២០នាក់ មកពី៥ឃុំ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នាឱកាសនោះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ...

អភិបាលខេត្តកោះកុង ចូលរួមចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ ១៥០ គ្រួសារ ក្នុងសង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង

  កោះកុង÷ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង អញ្ជើញចូលរួមពិធីចែកអំណោយសង្រ្គោះបន្ទាន់ ជូនគ្រួសារដែលប៉ះពាល់ និងងាយរងគ្រោះដោយជំងឺកូវីដ-១៩ ចំនួន ១៥០ គ្រួសារ នៅសង្កាត់ស្ទឹងវែង សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ នៅព្រឹកថ្ងៃ ទី៥ ខែធ្នូ ឆ្នាំ ២០២១ ក្រោមអធិបតីភាព ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណ: កម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហ ភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា។ ក្នុងនាមអាជ្ញាធរខេត្ត សូមថ្លែងអំណរ គុណចំពោះឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណ:កម្មការទី៨ នៃរដ្ឋ សភា អនុប្រធានសហភាពសហព័ន្ធយុវ...

អភិបាលខេត្តចំនួន៣ នៃព្រំដែនកម្ពុជា-ថៃ ជួបពិភាក្សាគ្នារកវិធីដោះស្រាយបញ្ហា ត្រៀមបើកច្រកទ្វារព្រំដែនឡើងវិញ

បន្ទាយមានជ័យ៖ អភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចំនួន៣រូប រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តស្រះកែវប្រទេសថៃ រួមកម្លាំងគ្នារកដំណោះស្រាយបញ្ហាសេដ្ឋកិច្ច ក្រោយជំងឺកូវីដ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋទាំងពីរ លើកឡើងពិភាក្សាចំនួន៣ចំណុចសំខាន់” កិច្ចប្រជុំនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្រុកអរញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។ ប្រតិភូកម្ពុជា មានឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបងភាគីថៃ លោក ព្រីនយ៉ា ភូថង អភិបាលខេត្តស្រៈកែវ និងមន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធបានចូលរួមជាច្រើនរូបទៀត។ កិច្ចប្រជុំពិភាក្សានេះបានលើកឡើងចំនួន៣សំខាន់មកពិភាក្សា លើទីតាំងច្រកព្រំដែនចំនួន៤ គឺ ប្រជុំពិភាក្សាបើកច្រកជាប់ព្រំដែនខេត្តបន្ទាយមានជ័យ (មានច្រកអន្តរជាតិប៉ោយប៉ែត ច្រកតំបន់ម៉ាឡៃ ច្រកតំបន់បឹងត្រកួន)និង ខេត្តបាត់ដំបង (មានច្រកអន្តរជាតិគីឡូ១៣) ស្រុកសំពៅលូន ឈមភាគីច្រកខៅឌិន...

ពិធីសំណេះសំណាល និងនាំយកអំណោយ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋ

  ខេត្តព្រះសីហនុ÷រសៀលថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្នានទីពឹងក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីទុកប្រើប្រាស់នារដូវរងានេះ។ ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្នានទីពឹងចំនួន ២២០នាក់ មកពីឃុំចំនួន៨ រួមមាន៖ ឃុំអណ្តូងថ្ម ៤៤ នាក់ ឃុំសំរុង ៣២នាក់ ឃុំវាលរេញ ២៨នាក់ ឃុំសាមគ្គី ១៨នាក់ ឃុំទឹកល្អក់ ៤នាក់ ឃុំទឹកថ្លា ២២នាក់ ឃុំជើងគោ ៧នាក់ ឃុំតានៃ ៦៥នាក់។ ឯកឧត្តម គួច ចំរើន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោនាយករដ្ឋមន្ត្រី ជូនចំពោះប្រជាប្រជាពលរដ្ឋទីទ័លក្រ និងចាស់ជរាគ្មានទីពឹងនៅស្រុកព្រៃនប់ សម្តេចតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទៅទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលមានការខ្វះខាតស្បៀងនៅចុងរដូវវស្សា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ខ្វះស្បៀងដោយយើងមិនបានដឹងនោះទេ។...

ខេត្តបន្ទាយមានជ័យបើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក

បន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យបើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរចរណ៍ផ្លូវគោក ដែលមានអញ្ជើញជាអធិបតីភាព ពីលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ និងមានការ អញ្ជើញចូលរួម ពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានការចូលរួមពីមន្ទីរ អង្គភាព ស្ថាប័ន កងកម្លាំងពាក់ព័ន្ធ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម បានចូលរួមនៅសាលាខេត្តបន្ទាយមានជ័យថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ពិសេសមន្ទីរសាធារណការ ដែលបានរៀបចំយុទ្ធនាការនេះឡើង ដើម្បីបញ្រ្ជាបការយល់ពីពីច្បាប់ចរាចរណ៍ ផ្សព្វផ្សាយ ដល់សិស្សានុសិស្ស ឲ្យកាន់តែយល់ច្បាស់ ក្នុងចូលរួមអនុវត្ត...

ទិវាអនាម័យបរិស្ថាន ២៣វិច្ឆិកា-២០២១ ប្រធានបទ “ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ”

  ខេត្តព្រះសីហនុ÷ព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អុី សុខឡេង អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ បានដឹកនាំមន្រ្តីការិយាល័យ-អង្គភាពពាក់ព័ន្ធនៃរដ្ឋបាលក្រុងព្រះសីហនុ ចូលរួមក្នុងទិវាអនាម័យបរិស្ថាន ២៣វិច្ឆិកា-២០២១ ក្រោមប្រធានបទ "ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ" ប្រព្រឹត្តទៅនៅឆ្នេរអូរឈេីទាល-២ រៀបចំដោយមន្ទីរបរិស្ថាន និងរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជេីញចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកគ្រូ-អ្នកគ្រូ យុវជន និងសិស្ស-និស្សិត កងកម្លាំងប្រដាប់អាវុធ បុគ្គលិកអនាម័យក្រុង បុគ្គលិកក្រុមហ៊ុន សំរាម KSWM។ កម្មវិធីនាពេលនេះ គឺដើម្បីលើកកម្ពស់ចំណេះដឹងបរិស្ថានឱ្យបានកាន់តែទូលំទូលាយ ផ្លាស់ប្តូរផ្នត់គំនិតក្នុងសង្គមឱ្យប្រតិបត្តិមេត្រីភាពបរិស្ថាន និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យស្រឡាញ់បរិស្ថាន ចួលរួមក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ...

មន្ត្រីចម្រុះចុះពិនិត្យ និងដកហូតបានអាល់ក្លែងក្លាយ(មេតាណុល) ជាង១០០លីត្រ បន្ទាប់ពីមានករណីស្លាប់ពលករចំនួន៧នាក់

បន្ទាយមានជ័យ៖សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះអាល់កុលក្លែងក្លាយ(មេតាណុល) ព្រោះវាបណ្តាលឲ្យមានមនុស្សពុលស្លាប់ ជាច្រើននាក់ ដែលកើតមាននៅខេត្តបន្ទាយមានជ័យ ដូចជាករណីពុលស្រាថ្នាំប៉ូវកម្លាំងតាំងគួយ ដែលបណ្តាលមកពីមានសារធាតុមេតាណុលខ្ពស់។ ថ្មីៗនេះ ក៏មានករណីពុលស្លាប់ចំនួន៧នាក់ទៀត ដែលជាពលករកំពុងសំរាកធ្វើចត្តាឡីស័ក្កិនៅមណ្ឌលចត្តាឡីស័ក្តិកូបធំ នៅសង្កត់និមិត្ត ក្រុងប៉ោយប៉ែត ដោយសារតែយកអាល់កុលមកលាយជាមួយភេជ្ជៈស្ទីង និងតែប៉ៃតង។ ក្រោយពីមន្ត្រីជំនាញ ធ្វើការត្រួតពិនិត្យបឋមបានរកឃើញមានសារធាតុមេតាណុល និងដាក់ការសង្ស័យថា ពលករស្លាប់ដោយសារពុលមេតាណុល។ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជាការឆ្លើយតបនឹងការស្លាប់មនុស្សចំនួន ៧នាក់(ស្រី១នាក់) បណ្តាលមកពីការយកអាល់កុលក្លែងក្លាយ(មេតាណុល)ទៅលាយផ្សំជាមួយភេសជ្ជៈស្ទីង និងតែបៃតង ជំនួសសុរាលក់អោយពលករចត្តាឡីស័ក្តិផឹកនៅមណ្ឌលចត្តាឡីស័ក្តិកូបធំ ស្ថិតនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ មន្ត្រីសាខា ក.ប.ប.ខេត្តបន្ទាយមានជ័យ សហការជាមួយមន្រ្តី មន្ទីរពាណិជ្ជកម្មខេត្ត រដ្ឋបាលក្រុងប៉ោយប៉ែត...

មកស្គាល់តួសំដែង ដែលជាអតីតពិធីការនី ពត៌មាន មួយរូប ត្រូវបានមហាជនសរសើរថាសំដែងសមណាស់

មហាជនមួយចំនួនប្រាកដជាមិនទាន់ស្គាល់ពីប្រវត្តិខ្លះៗរបស់អ្នកសំដែងរូបនេះ កញ្ញាសាយរង្សីដែលមានអាជីពជាពិធីការនីពត៌មានជាច្រើនឆ្នាំ បានងាកមកចាប់អាជីពជាតួសំដែងវិញម្តង។ហើយមួយរយះចុងក្រោយនេះគេសង្កេតឃើញថារឿងកញ្ញាត្រូវបានមហាជនគាំទ្រ នឹងសរសើរថាសំដែងសមអត់ទាស់ មិនថាតួកាចឬតួស្លូតឡើយបើទោះប្បីជាកញ្ញា ទើបតែចាប់អាជីពសំដែងនេះទើបតែបានរយះពេល 2ឆ្នាំប៉ុណ្ណោះ តែកញ្ញាបានសំដែងបានជាង 50រឿងហើយដែលភាគច្រើនសុទ្ធសឹងតែជារឿងបែបអប់រំ អ្នកសំដែងដែលមានដើមកំណើតមកពីខេត្តកំពតរូបនេះ បានប្រាប់អោយដឹងថា ខ្លួនមានក្តីស្រមៃចង់ក្លាយជាតារាសំដែង នឹងអ្នកបង្ហាញម៉ូតតាំងតែពីតូចមកម្លេះប៉ុន្តែដោយសារតែខ្លួនយល់ថារូបសម្បត្តិនឹងកំពស់មិនអំណោយផលទើបបោះបង់ក្តីស្រមៃនេះចោល ហើយនៅថ្ងៃមួយក៍មានអ្នកដឹកនាំម្នាក់ប្រកាសរើសតួសំដែងទាំងថ្មីនឹងចាស់ខ្លួនក៍សំរេចចិត្តដាក់ពាក្យចូលសំដែងសាកល្បង រឿងដំបូងក៍ត្រូវបានអ្នកដឹកនាំ មិត្តភក្តិនឹងក្រុមគ្រួសារ សរសើរនឹងលើកទឹកចិត្តថាសំដែងបានល្អ មានដុងហើយសំដែងទៀតទៅ កុំបោះបង់ចោលក្តីស្រមៃអី ទើបខ្លួនបន្តសំដែងដល់សព្វថ្ងៃតែម្តង។តោះចង់ដឹងមហាជន comment បែបណាខ្លះពីការសំដែងរបស់កញ្ញា សាយ រង្សី យើងមកមើលទាំងអស់គ្នា ជាចុងក្រោយកញ្ញាក៍ថ្លែងអំណរគុណដល់ទស្សនិកដែលតែងតែចូលចិត្តនឹងគាំទ្រការសំដែងរបស់កញ្ញាកន្លងមក ហើយកញ្ញាក៍សុំអភ័យទោសពីមហាជនបើមានការខុសឆ្គងលើសលោះកន្លែងណាដោយអចេតនា ហើយកញ្ញាក៍សូមជូនពរដល់បងប្អូនប្រជាជនកម្ពុជាទាំងអស់អោយមានសុខភាពល្អ នឹងចៀសផុតពីជំងឺកូវីត 19 ។ ...
- Advertisement -

Latest News

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ...
- Advertisement -

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ របស់លោកឧកញ៉ា តែ តាំងប៉ ដែលបានទម្លាយចេញជាសាធារណៈ កាលពីថ្ងៃទី១១...

ជនជាតិវៀតណាមម្នាក់ព្រហឺនជ្រុល ហ៊ានលួចរថយន្តគេហើយបើកបំបុកបារ៉ាស ដើម្បីរត់គេចខ្លួន

ព្រះសីហនុ ៖ មានករណី អំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង បង្កឡើង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុដោយជនសង្ស័យ០១នាក់ ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក AUDI Q7...

ឆក់ទូរស័ព្ទបានហើយ រត់មិនរួច សមត្ថកិច្ចប្របួចបានម្នាក់ នៅខណ្ឌសែនសុខ

  ភ្នំពេញ: ជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងមួយគ្រឿង បានសម្រេច រួចបានជិះម៉ូតូគេចខ្លួន ត្រូវបានជនរងគ្រោះនិងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់ឃាត់ខ្លួនបានម្នាក់ភ្លាមៗចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លូន។ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃទី ១៥ ខែកម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាស្កុបពីមួយ គ្រឿងពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-2899ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះម៉ាក iphone 13ប្រូ មួយគ្រឿងបានសម្រេច ភ្លាមនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់ខ្លួន តែត្រូវបានជនរងគ្រោះបានជិះម៉ូតូដេញពីក្រោយនិងស្រែចោរៗក៍ផ្អើលមកកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាននាំគ្នាដេញ...

អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើផ្លាកយីហោដែលរំលោភ លើចំណីផ្លូវសាធារណៈជុំវិញផ្សារបឹងឈូក

បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្ត ដែលដឹកនាំដោយរដ្ឋបាលក្រុងបាត់ដំបង បានចុះអនុវត្តវិធានការក្តៅដោយនាំទាំងក្រុមជាងចុះរុះរើកាត់ផ្លាកយីហោ និងរនាំងដែកដែល អាជីវករផ្ទះល្វែងកែច្នៃតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅខាងមុខផ្ទះជុំវិញបរិវេណផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ លោក សេក ចិត្រា អភិបាលរងក្រុងបាត់ដំបងបានអោយដឹងថា មុននិងឈានដល់ការដាក់កម្លាំងចុះរុះរើនិងកាត់ដោយផ្ទាល់នេះដោយសាររយៈពេលកន្លងមកខាងអាជ្ញាធរយើងបានចុះធ្វើការជូនដំណឹងនិងណែនាំទៅដល់ពួកគាត់ជាអាជីវករច្រើនដងមកហើយពាក់ព័ន្ធជុំវិញផ្សារនេះ ហើយការជូនដំណឹងជាចុងក្រោយគឺនៅថ្ងៃសុក្រកន្លងទៅ ទើបថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះមកអនុវត្តតែម្ដង។ លោកបន្តថាការចុះអនុវត្តនេះ គឺយើងអនុវត្តរហូតជុំវិញផ្សារបឹងឈូកតែម្តង ដែលថ្ងៃនេះយើងធ្វើបានប៉ុណ្ណា ថ្ងៃស្អែកយើងនឹងបន្តធ្វើទៀតរហូតដល់ចប់ គោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យ...
ផ្សាយពាណិជ្ជកម្ម