Monday, December 23, 2024
  • ទំព័រដើម

ពិធីការ

លោក ស៊ាប កែវជីវ៉ា អភិបាលរងស្រុកគូលែន រួមនឹងថ្នាក់ដឹកនាំក្រុមការងារនាំទេយ្យទានរួមនឹងបច្ច័យទៅវេរប្រគេនដល់ ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងពុទ្ធសីម៉ាវត្តតេជោព្រះពោធ៏ដំណាក់(ហៅវត្តក្តាក់)

ខេត្តព្រះវិហារ.នៅព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២១នេះដោយមានគំនិតផ្តួចផ្តើមក៏ដូចជាការណែនាំចង្អុលបង្ហាញពីសំណាក់លោកប៉ាង យៀតអភិបាលនៃគណអភិបាលស្រុកគូលែន លោក ស៊ាប កែវ ជីវ៉ា អភិបាលរងស្រុកបានដឹកនាំក្រុមការងារថ្នាក់រដ្ឋបាលស្រុកគូលែនដោយផ្ទាល់បានអញ្ជើញនាំយកទេយ្យទានគ្រឿងបរិក្ខារួមនឹងបច្ច័យមួយចំនួនទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ ចាំព្រះវស្សាក្នុងត្រីមាសពុទ្ធសីម៉ាវត្តតេជោព្រះពោធី៏ដំណាក់(ហៅវត្តក្តាក់) ឆ្លៀតនៅក្នុងឪកាសនោះលោកអភិបាលរងស្រុកគូលែនបានមានមតិសំណេះសំណាលជាមួយនិងព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គក៏ដូចជាប្រជាពុទ្ធបរិស័ទថាស្ថិតក្នុងបរិបថមួយដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាយើងកំពុងបានចូលរួមប្រារព្វពិធីធ្វើបុណ្យកាន់បិណ្ឌដែលជាបុណ្យប្រពៃណីដូនតារបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលជាអ្នកកាន់សាសនាព្រះពុទ្ធដែលទំនៀមទំលាប់ក្នុងកាធ្វើពិធីបុណ្យកាន់បិណ្ឌនេះលោកអភិបាលរងស្រុកថាគឺប្រជាពុទ្ធបរិស័ទយើងដោយលោកចាប់ផ្តើមប្រារព្ធធ្វើឡើងដោយចាប់តាំងពីថ្ងៃ១រោជខែភទ្រ័បុទ្ររហូតដល់ថ្ងៃ១៥រោជខែភទ័្របុទ្រដែលជាថ្ងៃបុណ្យភ្ជុំធំហើយពាក្យថាបុណ្យភ្ជុំនេះទៀតសោតលោកអភិបាលរងស្រុកថាគឺផ្តើមឡើងដោយការជួបជុំហើយអ្វីដែលបង្កើតអោយមានកាជួបជុំទៅបានគឺផ្តើមចេញពីកត្តាសំខាន់បំផុតគឺដោយសារតែប្រទេសមួយមានសុខសន្តិភាពពេញលិញនេះឯងទើបធ្វើឲ្យយើងមានឪកាសជួបជុំនិងបានប្រារព្វធ្វើពិធីបុណ្យផ្សេងៗនេះបានហើយសុខសន្តិភាពដែលមាននូវពេលសព្វថ្ងៃនេះគឺកើតមានឡើងដោយបានកាខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែនដែលោកជាអ្នកស្វះស្វែងរកមកបានជូនដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាប្រទេសជាតិយើងទាំងមូលមិនតែប៉ុណ្ណោះក្រោមកាដឹកនាំដ៏ឆ្លាតវ៉ៃរបស់សម្តេចដោយសម្តេចលោកបានចាត់ទុកវិស័យពុទ្ធចក្រនិងវិស័យអាចក្រគឺដើរទទ្ទឹមគ្នាហើយសម្តេចលោកបានចាត់ទុកព្រះពុទ្ធសាសនាវាជាសាសនារបស់រដ្ឋយ៉ាងណាក៏លោកអភិបាលរងស្រុកក៏បានធ្វើកាដាស់តឿននឹងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋក៏ជាបងប្អូនប្រជាពុទ្ធបរិស័ទធ្វើយ៉ាងណាឋិតក្នុងបរិបទមួយដែលជំងឺកូវីដ១៩ដែលនិងកំពុងកើតជាបញ្ហា១សម្រាបបងប្អូនប្រជាពលរដ្ឋយើងក៏ដូចព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គចឹងធ្វើយ៉ាងណាត្រូវយកព្រះទ័យទុក្ខដាក់ចូលរួមបង្កាទប់ស្កាត់នៃការីករាលដាលនៃមេរោគកូវីដ១៩នេះហើយអ្វីដែលយើងត្រូវចូលរួមបង្កាមិនឲ្យមានការីករាលដាលឆ្លងទៅបានពីសំណាកមេរោគកូវី១៩នេះគឺដើមចមសំខាន់បំផុតធ្វើយ៉ាងណារក្សាឲ្យបានជាប់លាប់នូវវិធានកា៣កុំនិង៣ការពាឲ្យបានជានិច្ចនោះយើងនិងបង្កាបានហើយចំពោះមេរោគទាំងនេះ។ គួរបញ្ជាក់ផងដែរថាទេយ្យទានបច្ច័យរួមនិងគ្រឿងបរិក្ខាដែលលោកអភិបាលរងស្រុកបានវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងពុទ្ធសីម៉ាវត្តខាងលើរួមមាន។ ទី១. អង្ក១បាវ.៥០គ.ក ទី២.ទឹកសុីអុីវ.២យួរ ទី៣.ទឹកត្រី.២.យួរ ទី៤.ទឹកសុទ្ធចំនួន៣កេះ ទី.៥.មីចំនួន.២.កេះ ទី.៦.ត្រីចំនួន.២យួរ នឹងទី.៧.បច្ច័យចំនួន៧២មុឺនរៀលផង។ ដោយផ្អែកទៅលើវិស័យពុទ្ធចក្រនឹងវិស័យអាណាចក្រដើរទទ្ទឹមគ្នានោះឆ្លៀតក្នុងឪកាសនោះលោកអភិបាលរងស្រុករួមនិងថ្នាក់ដឹកនាំក្រុមការងាររបស់លោកក៏បាននាំអំណោយមនុស្សធម៏ផ្តល់ជូនដល់គ្រួសារបងប្អូនប្រជាពលរដ្ឋមានជីវភាពទីទាល់ក្រចំនួន០៦គ្រួសាររស់នៅភូមិក្តាក់ឃុំត្បែងពីរស្រុកគូលែនខេត្តព្រះវិហារដោយក្នុងមួយគ្រួសារៗទទួលបាន។ ទី១.អង្ក.២៥.គ.ក ទី២.ទឹកត្រី១យួរ ទី៣.ទឹកសុីអុីវ១យួរ ទី៤.មុង១ ទី៥.កន្ទេល១ ទី៦.ទឹកសុទ្ធ២យួរ នឹងទី៧.ត្រីខ.ចំនួន១យួរផងដែរ។ដោយ សួនក្រែង

អភិបាលខេត្តប៉ៃលិន បានអញ្ជើញប្រគេនគ្រឿង ឧបភោគ បរិភោគ និងបច្ច័យមួយចំនួនជូនដល់វត្តទូទាំងខេត្ត នាឱកាស បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ

  នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាង រាស្ត្រ មណ្ឌល ប៉ៃលិន ឯកឧត្ដម លោកស្រីអភិបាលរងខេត្ត ព្រមទាំងក្រុមការងារ មន្រ្តី រាជការ មន្ទីរ ជុំវិញ ខេត្ត បានអញ្ជើញប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនជូនដល់វត្ត អារាម នានាក្នុងខេត្តប៉ៃលិន នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជម្រាបជូនថា នៅក្នុងបរិការណ៍កូវីដ.១៩នេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាផ្លូវការឱ្យផ្អាកការរៀបចំពិធី បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ មកម្លេះ...

ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយគម្រោងវិនិយោគ អភិវឌ្ឍរបស់ក្រុមហ៊ុនញូញៀន បានទទួលគោលនយោបាយរបស់រាជរដ្ឋាភិបាលហើយ

  កោះកុង÷ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ បានចេញសេច ក្តីជូនដំណឹង ជម្រាបជូនដល់បងប្អូន ប្រ ជាពលរដ្ឋជ្រាបថា: ក្រុមការងារអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ក្រុមការងាររដ្ឋបាលខេត្ត និងក្រុមការងាររដ្ឋបាលស្រុកបុទុមសាគរ ស្រុកគិរីសាគរ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បាននឹងកំពុងចុះធ្វើការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគម្រោងវិនិយោគអភិវឌ្ឍរបស់ក្រុម ហ៊ុនញូញៀន ទាំងបីប្រភេទ រួមមាន÷ ១- ប្រជាពលរដ្ឋរស់នៅក្នុងទីតាំងវិនិយោគក្រុមហ៊ុនញូញៀន មានចំនួន ២៤៧ គ្រួសារ ។ ២- ប្រជាពលរដ្ឋក្រៅមូលដ្ឋាន (ខុសភូមិ ខុសឃុំ) ចំនួន២៥៥គ្រួសារ ។ ៣- ប្រជាពលរដ្ឋស្នើសុំគោលនយោបាយបន្ថែមចំនួន ៨៣១គ្រួសារ...

លោកវុធ សាវីព្រះរាជអាជ្ញារង ខេត្តព្រះវិហារ នាំយកថវិការក្រុមការងារសមាគមន៏យុវជន(១៥៧)របស់ឯកឩត្តមហ៊ុន ម៉ាណែតប្រគល់ជូនប្រជាពលរដ្ឋ នៅស្រុកគូលែន

ខេត្តព្រះវិហារ.ថវិការប្រមាណជា៤លាន៥០មុឺនរៀលរបស់សមាគមន៏ក្រុមការងារយុវជន(១៥៧)របស់ឯកឩត្តមហ៊ុន ម៉ាណែតនឹងលោកឩញ្ញ៉ាស្រី ចាន់ថនផ្តល់ជូនប្រជាពលរដ្ឋទីទាល់ក្រចំនួន១គ្រួសារនៅភូមិថ្នល់បែកឃុំថ្មីស្រុកគូលែនខេត្តព្រះវិហារទុកសម្រាបសាងសង់លំនៅដ្ឋានតាមរយះស្ថាប័នអយ្យការសាលាដំបូងខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២១នេះត្រូវបានលោកវុធ សាវីព្រះរាជអាជ្ញារងនឹងជាតំណាងអោយអយ្យការសាលាដំបូងខេត្តព្រះវិហារអញ្ជើញនាំយកទៅប្រគល់ជូនដល់ដៃប្រជាពលរដ្ឋខាងលើ ទុកសម្រាប់ជាកាទិញឈើនឹងសម្ភារះផ្សេងៗដើម្បីសង់លំនៅដ្ឋាន។ លោកវុធ សាវីព្រះរាជអាជ្ញារងនឹងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តព្រះវិហារថ្លែងក្នុងឱកាសដែលលោកអញ្ជើញនាំយកថវិការដែលជាអំណោយរបស់សមាគមន៏ក្រុមការងារយុវជន(១៥៧)ដែលមានឯកឩត្តមហ៊ុន មា៉ណែតនឹងលោកឩញ្ញ៉ាស្រី ចាន់ថនជាដើមនេះនឹងដោយបានសហការជាមួយនឹងស្ថាបន័នៃអយ្យការសាលាដំបូងខេត្តព្រះវិហារនេះផ្ទាល់គឺបង្កើតឡើងក្នុងនាមមនុស្សធម៏គោលដៅចំបងគឺដើម្បីចុះជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត់នៅតាមបណ្តាក្រុងស្រុកឬជនបទនានាដែលពួកគាត់ជួបបញ្ហានូវកាខ្វះខាតផ្នែកជីវភាពរស់នៅប្រចាំថ្ងៃហើយមិនមានលទ្ធភាពសាងសង់លំនៅដ្ឋានរស់នៅដោយខ្លួនឯងបាន។ ចឹងដោយបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាកឯកឩត្តមហ៊ុន ម៉ាណែតនឹងលោកឩញ៉ាស្រី ចាន់ថនក៏ដូចស្ថាប័ននៃអយ្យការសាលាដំបូងខេត្តព្រះវិហារផងដែរនោះក៏បានប្រគល់ថវិការចំនួន៤លាន៥០មុឺនរៀលប្រគល់ជូនគ្រួសារខាងលើយកទៅទិញឈើរួមនិងសម្ភារះផ្សេងៗសម្រាបសាងសង់ផ្ទះ១ខ្នងដែលមានទទឹង៦ម៉ែត្រx7ម៉ែត្រសង់អំពីឈើប្រកសង្ក័សីដែលផ្ទះ១ខ្នងខាងលើនេះនិងត្រូវសាងសង់ឲ្យពួកគាត់នៅពេលដ៏ខ្លីខាងមុខនេះហើយគួរបញ្ជាក់ផងដែរថាបច្ចុប្បន្នឈើដែលតម្រូវឲ្យកាសាងសង់ផ្ទះ១ខ្នងខាងលើក្រោយពីទទួលបាននូវថវិការពីឯកឩត្តមហ៊ុន ម៉ាណែតនិងលោកឩញ្ញ៉ស្រី ចាន់ ថនតាមរយះតំណាងអយ្យការសាលាដំបូងខេត្តព្រះវិហារមួយចំនួនកន្លងមកបើតាមកាបញ្ជាក់ពីលោកមេឃុំក៏ដូចលោកក្រុមប្រឹក្សាឃុំថាប្រជាពលរដ្ឋ១គ្រួសារខាងលើគឺម្ចាស់គាត់បានដើរប្រមូលទិញឈើជិតនិងបានគ្រប់ចំនួននឹងត្រូវលើកហើយៗរងចាំតែផុតរដូវកាលធ្លាក់ភ្លៀងខាងមុខគាត់នឹងចាប់ផ្តើមសាងសងផ្ទះដែលជាអំណោយដែលឯកឩត្តមរួមនិងស្ថាប័នអយ្យការសាលាដំបូងខេត្តព្រះវិហារបានប្រគល់ឲ្យគ្រួសារគាត់នេះហើយ។ ជាមួយគ្នានោះដែរលោកគុណ ហ៊ុយមេឃុំ ឃុំថ្មីក៏បានគោរពថ្លែងអំណគុណយ៉ាងជ្រាលជ្រៅតំណាងឲ្យគ្រួសារប្រជាពលរដ្ឋចំពោះឯកឩត្តមហ៊ុន ម៉ាណែតនឹងលោកឩញ្ញ៉ាស្រី ចាន់ថនក៏ដូចជាស្ថាប័នអយ្យការសាលាដំបូងខេត្តព្រះវិហារដែលតែងតែបានយកចិត្តទុក្ខដាក់មកលើជីវភា រស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរបស់លោកនាពេលនេះ។ដោយ សួនក្រែង

ពលរដ្ឋត្រូវបានជម្លៀសដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ចំនួន03ស្រុក.ក្រុង ឡើងជាង500គ្រួសារ

  បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ត្រូវបានជម្លៀសមានចំនួន03ស្រុក.ក្រុង កើនឡើង543គ្រួសារ គិតត្រឹមព្រឹកថ្ងៃទី26 ខែកញ្ញា ឆ្នាំ2021នេះ មានស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត។ យោងតាមរបាយការណ៍ឲ្យដឹងថា ប្រជាពលរដ្ឋដែលបានជម្លៀសនៅស្រុកមង្គលបូរីមានគិតត្រឹមព្រឹកថ្ងៃទី26 ខែកញ្ញា ឆ្នាំ2021 ចំនួន65គ្រួសារ មាននៅឃុំបាត់ត្រង់ចំនួន64គ្រួសារ និងនៅឃុំឫស្សីក្រោក 01គ្រួសារ និងប៉ះពាល់ដំណាំស្រូវ5.551ហិកតា ដំណាំរួមផ្សំ08ហិកតា សត្វពាហនៈ96 និងហូរកាត់ផ្លូវ51ផ្លូវ ប្រវែង24.545ម៉ែត្រ សាលារៀន07កន្លែង វត្ត02កន្លែង និងមណ្ឌលសុខភាព01កន្លែង។ នៅក្រុងសិរីសោភ័ណ ប្រជាពលរដ្ឋដែលបានជម្លៀសមានចំនួន 298គ្រួសារ នៅសង្កាត់ព្រះពន្លា179គ្រួសារ, សង្កាត់ទឹកថ្លា 39គ្រួសារ, សង្កាត់ភ្នៀត 32គ្រួសារ,សង្កាត់អូរអំបិល 46គ្រួសារ, និងសង្កាត់កោះពងសត្វ 02គ្រួសារ និងប៉ះពាល់ដំណាំស្រូវ 2.124ហិកតា ដំឡូងមី18ហិកតា ដំណាំរួមផ្សំ5ហិកតា...

កងការពារព្រំដែនលេខ503 ទទួលបានឧបត្ថម្ភវិទ្យុទាក់ទង ចំនួន26គ្រឿង ពីមេបញ្ជាការកងទ័ពជើងគោក សម្រប់បម្រើដល់ការងារអង្គភាព

ខេត្តបន្ទាយមានជ័យ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភ វិទ្យុទាក់ទង ចំនួន 26គ្រឿង ក្នុងនោះរួមមាន៖ (វិទ្យុទាក់ទងម៉ាក Kenwood ចំនួន 05គ្រឿង វិទ្យុទាក់ទង HFចំនួន 01គ្រឿង វិទ្យុទាក់ទងកាន់ដៃ 20គ្រឿង) និងទឹកក្រូច 40កេស នំធុង 40កេស ម៉ាសចំនួន 90ប្រអប់ ដល់កងការពារព្រំដែនលេខ503 ក្នុងឱកាបុណ្យភ្ជំបិណ្ឌប្រពៃណីខ្មែរ និងដើម្បីបម្រើការងារអង្គភាព។ អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ត្រូវបានឧត្តមសេនីយ៍ទោ ទៀន សោភ័ណ្ឌវង្ស នាយសេនាធិការរង នាយការិយាល័យព្រំដែនកងទ័ពជើងគោក នាំយកផ្តល់ជូនកងការពារព្រំដែនលេខ503 នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ2021នេះ។ ឧត្តមសេនីយ៍ទោ...

ការការពារធនធានធម្មជាតិ ជីវចម្រុះ គឺជាការកែប្រែសោភ័ណ្ឌភាពសហគមន៍ ដើម្បីលើកស្ទួយមុខមាត់ខេត្តរបស់យើង

  (ប៉ៃលិន) ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌល ប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបប្រមាណជាង ៣០០នាក់ ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានគូសបញ្ជាក់អោយដឹងថា ការដាំកូនឈើថ្ងៃនេះ ក្នុងគោលបំណង...

ក្រុមការងារមនុស្សធម៌បាននាំយកអំណោយមូលនិធិ ខ២៧ មកប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ព្រមទាំងពិការ ដោយសារជំងឺ ដុះផ្សិតខួរក្បាល

  ខេត្តព្រះសីហនុ÷នៅរសៀលថ្ងៃទី២២ ខែកញ្ញឆ្នាំ២០២១សកម្មភាពសប្បុរសធម៌របស់.ខ២៧ដែលមាន ឯកឧត្តម ជួន ណារិន ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មការ ខ២៧ បានចាត់ក្រុមការងារ នាំយកអំណោយមូលនិធិ ខ២៧ មកប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្រលំបាកព្រមទាំងពិការ ដោយសារជំងឺ ដុះផ្សិតខួរក្បាល គ្រួសារដែលបានផ្ដល់ជូននោះគឺមានឈ្មោះ កែវ សុីអុីន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្រុមទី៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។ សកម្មភាពនេះបានឆ្លុះបញ្ចាំងឱ្យឃើញថាជាការចូលរួមចំណែកជួយដល់សង្គម ម្យ៉ាងវិញទៀតជំនួយសប្បុរសធម៌នេះ នឹងបន្តធ្វើទៅតាមភូមិក្រុមផ្សេងៗផងដែរ ហើយការនាំយក អំណោយជាគ្រឿងឧបភោគបរិភោគទាំងអស់នេះ។ អំណោយដែល បានផ្តល់ជូន ដោយក្នុងមួយគ្រួសារទទួលបាន៖ 1/ អង្ករ២០គីឡូ 2/ មីមួយកេស 3/ ត្រីខកំប៉ុងមួយឡូ 4/ ទឹកត្រី១យួរ 5/ ទឹកសុីអុីវ១យួរ 6/ ស្ករមួយគីឡូ 7/ អំបិលមួយគីឡូ 8/ ប៊ីចេង...

រដ្ឋបាលខេត្តកោះកុង ដឹកនាំមន្ត្រីរាជការ ចូលរួមពិធីកាត់បិណ្ឌវេនទី១ នៅវត្តទេពនិមិត្ត

  (កោះកុង)៖ អភិបាលខេត្តកោះ កុង លោកជំទាវ មិថុនថ ភូថង នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២១ បានអញ្ជើញដឹកនាំមន្ត្រីរាជការ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១ នៅវត្តទេពនិមិត្ត ស្ថិត នៅក្នុងភូមិ៣ សង្កាត់ស្មាច់មាន ជ័យ ក្រុងខេមរភូមិន្ទ ខេត្តខេត្ត កោះកុង ។ តាមមន្ត្រីរដ្ឋបាលសាលាខេត្តបានឲ្យដឹងថា ដើម្បីទ្រទ្រង់វិស័យព្រះពុទ្ធសាសនា អភិ បាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានផ្ដួចផ្ដើមគំនិតមួលមតិគ្នា ជាមួយនិងមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមធ្វើពិធីកាន់បិណ្ឌវេនទី ១ នៅវត្តទេពនិមិត្ត ដោយបាននាំយកទៅជាមួយ បាយសម្ល នំចំ ណី និងគ្រឿងឧបភោគបរិភោគ ទៅប្រគេនដល់ព្រះសង្ឃទុកជាចង្ហាន់...

ឯកឩត្តមកង សៅគុណ ប្រធានក្រុមការងារ ថ្នាក់ខេត្ត ចុះជួយមូលដ្ឋានស្រុកជ័យសែន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់ សកម្មជនគណបក្ស

ខេត្តព្រះវិហារ.ស្រុក ជ័យ សែន នៅព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២១បានធ្វើពិធីប្រកាសទទួលស្គាល់ក្រុមការងារយុវជនបក្សឃុំនឹងក្រុមសកម្មជនយុវជនបក្សភូមិពិធីនេះគឺប្រារព្វធ្វើឡើងក្រោមអធិបតីភាពឯកឩត្តមកង សៅគុណ ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកសង្គមថ្មីនិងឯកឩត្តម អ៊ុក គឹមសាន ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារនិងលោក រស់ ហេង ប្រធានគណះកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកជ័យសែននឹងដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីដែលជាសម្មជនសកម្មនារីក្នុងជួរគណបក្សប្រជាជនកម្ពុជាដោយចាប់ពីថ្នាក់ស្រុកឃុំនិងភូមិប្រមាណជាជិត១០០នាក់។ ឯកឩត្តម កង សៅគុណ ប្រធានក្រុមការងាគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកជ័យសែនបានអញ្ជើញមានប្រសាសន៏​ លើកឡើងថាថ្ងៃនេះជាថ្ងៃមួយដែលយើងបានប្រកាសទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅតាមបណ្តាឃុំនិងភូមិចំណុះអោយស្រុកជ័យសែនទាំងមូលពាក្យថាយុវជននិងសកម្មជននេះឯកឩត្តមថាវាជាទំពាំងស្នងឬស្សីហើយសកម្មជនៗនេះយើងប្រែមកវិញថាជាជនបង្គោលនឹងសកម្មក្នុងការងារផ្សេងៗក្នុងការចូលរួមបំរើបក្សអញ្ចឹងសរុបសេចក្តីមកវិញស្មារតីទទួលខុសត្រូវក្នុងនាមយើងដែលជាសកម្មជននេះយើងមានតួរនាទីមួយយ៉ាងសំខាន់បំផុតសម្រាបតបស្នងសងគុណចំពោះបក្សប្រជាជនកម្ពុជាព្រោះគណបក្សប្រជាជនកម្ពុជានេះហើយដែលជាបក្សតែមួយគត់ដែលបានស្វះស្វែងរកបាននូវសន្តិភាពរក្សាបាននូវស្ថេរភាពនយោបាយពេញលេញដោយមិនមានបក្សណាមួយមកប្រៀបប្រដូចជាមួយនិងគណបក្សប្រជាជនកម្ពុជាហើយគណបក្សប្រជាជននេះវាមានន័យទូលំទូលាយណាស់គឺជាបក្សរបស់ប្រជាជនបំរើផលប្រជាជនហើយថ្នាក់ដឹកនាំដែលប្រសូត្រចេញពីគណបក្សប្រជាជនគឺតែងតែនៅរួមសុខរួមទុក្ខចូលរួមដោះស្រាយរាល់ទុក្ខលំបាក់ជូនប្រជាជនហើយក៏មិនដែលឈអោបដៃមើលប្រជាជននូវពេលណាដែលប្រជាជនជួបផលលំបាកឬក៏មានទុក្ខនោះដែរ។ ក្រោមកាដឹកនាំរបស់សម្តេចតេជោហ៊ុន សែនដែលជាប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចគឺជាមគ្គុទេសន៏ដ៏ឆ្នើមដែលបានដឹកនាំជួរគណបក្សក៏ដូចក្នុងជួរប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃដោយសម្តេចលោកមានទឹកចិត្តជាកិតិ្តបណ្ឌិតរបស់សម្តេចនេះហើយទើបធ្វើអោយប្រទេសកម្ពុជាយើងមានសុខសន្តិភាពដោយមិនមានខ្មែរសខ្មែរក្រហមគឺមានខ្មែរតែមួយរស់ក្រោមដំបូលរដ្ឋធម្មនុញតែមួយទទួលបាននូវសិទ្ធធ្វើនយោបាយស្មើរភាពគ្នាទាំងអស់នេះវាជាសមិទ្ធផលដែលទទួលបានពីថ្នាក់ដឹកនាំក្នុងជួរគណបក្សប្រជាជនកម្ពុជាចាប់ពីថ្នាក់កំពូលរហូតមកដល់ថ្នាក់ក្រោមៗជាតិ។ ដើម្បីរក្សាឲ្យបាននូវភាពសំបូររុងរឿងនឹងស្ថិរភាពនយោបាយដែលកំពុងតែមានស្រាបនាពេលបច្ចុប្បន្ននឹងដើម្បីបន្តរឈានទៅការអភិវឌ្ឍប្រទេសឲ្យបានកាត់តែមានភាពរីកចម្រើនសំបូររុងរឿងបន្ថែមទៅថ្ងៃអនាគត់ទៀតនោះឯកឩត្តមថាចូរយើងនាំគ្នារក្សាព្រៃឲ្យបានហើយបើយើងរក្សាព្រៃឲ្យបានហើយនោះវាក៏មិនខ្វះនៅអុសដុតនោះដែរក្នុងន័យនេះសរុបសេចក្តីមកឯកឩត្តមថាបើយើងគាំទ្រគណបក្សប្រជាជនកម្ពុជានោះៗសន្តិភាពក៏ដូចជាអ្វីៗដែលនិងមានដូចសព្វថ្ងៃនេះវានឹងនៅមានទៅថ្ងៃខាងមុខជាអមតះតរៀងទៅហើយបើយើងមានសុខសន្តិភាពហើយនោះៗអ្វីវាក៏និងកើតមានដែរ។ចឹងសន្តិភាពដែលដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែនជាប្រធានគណបក្សដែលជាអ្នករកបានមកជូនបងប្អូនប្រជាពលរដ្ឋនេះគឺវាមហាសែនលំបាកហើយក៏មានតំលៃដ៏មហាសាលដែលមិនអាចនិងកាត់ថ្លៃបាននោះឡើយ ចឹងចំនុចទាំងអស់នេះយើងជាប្រជាពលរដ្ឋត្រូចូលថែរក្សានឹងអភិរក្សសមិទ្ធិផលដ៏មហាសាលទាំងនេះឲ្យបាននូវគង់វង្យហើយដើម្បីរក្សាបានសមិទ្ធិផលទាំងនេះឲ្យនៅគង់វង្សនោះឯកឩត្តមប្រធានក្រុមការងាថាគឺយើងត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជាហើយបើយើងគាំទ្រគណបក្សប្រជាជនកម្ពុជានោះគណបក្សប្រជាកម្ពុជាគឺនៅតែជួយយើងជារៀងរហូតដោយមិនបោះបង់យើងចោលនឡើយ។ ជាចុងក្រោយឯកឩត្តមប្រធានក្រុមកាងារក៏បានចែកក្រម៉ារួមនិងថវិកាដល់យុវជនដែលជាសកម្មជនគណបក្សប្រជាជនកម្ជុជាដែលមានវត្តមានចូលរួមនាឨកាសនោះចំនួន៩៦នាក់ក្នុង១នាក់ទទួលបានក្រម៉ា១នឹងថវិការចំនួន២មុឺនរៀលផងដែរ។ដោយ សួនក្រែង
- Advertisement -

Latest News

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ...
- Advertisement -

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ របស់លោកឧកញ៉ា តែ តាំងប៉ ដែលបានទម្លាយចេញជាសាធារណៈ កាលពីថ្ងៃទី១១...

ជនជាតិវៀតណាមម្នាក់ព្រហឺនជ្រុល ហ៊ានលួចរថយន្តគេហើយបើកបំបុកបារ៉ាស ដើម្បីរត់គេចខ្លួន

ព្រះសីហនុ ៖ មានករណី អំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង បង្កឡើង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុដោយជនសង្ស័យ០១នាក់ ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក AUDI Q7...

ឆក់ទូរស័ព្ទបានហើយ រត់មិនរួច សមត្ថកិច្ចប្របួចបានម្នាក់ នៅខណ្ឌសែនសុខ

  ភ្នំពេញ: ជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងមួយគ្រឿង បានសម្រេច រួចបានជិះម៉ូតូគេចខ្លួន ត្រូវបានជនរងគ្រោះនិងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់ឃាត់ខ្លួនបានម្នាក់ភ្លាមៗចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លូន។ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃទី ១៥ ខែកម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាស្កុបពីមួយ គ្រឿងពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-2899ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះម៉ាក iphone 13ប្រូ មួយគ្រឿងបានសម្រេច ភ្លាមនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់ខ្លួន តែត្រូវបានជនរងគ្រោះបានជិះម៉ូតូដេញពីក្រោយនិងស្រែចោរៗក៍ផ្អើលមកកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាននាំគ្នាដេញ...

អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើផ្លាកយីហោដែលរំលោភ លើចំណីផ្លូវសាធារណៈជុំវិញផ្សារបឹងឈូក

បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្ត ដែលដឹកនាំដោយរដ្ឋបាលក្រុងបាត់ដំបង បានចុះអនុវត្តវិធានការក្តៅដោយនាំទាំងក្រុមជាងចុះរុះរើកាត់ផ្លាកយីហោ និងរនាំងដែកដែល អាជីវករផ្ទះល្វែងកែច្នៃតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅខាងមុខផ្ទះជុំវិញបរិវេណផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ លោក សេក ចិត្រា អភិបាលរងក្រុងបាត់ដំបងបានអោយដឹងថា មុននិងឈានដល់ការដាក់កម្លាំងចុះរុះរើនិងកាត់ដោយផ្ទាល់នេះដោយសាររយៈពេលកន្លងមកខាងអាជ្ញាធរយើងបានចុះធ្វើការជូនដំណឹងនិងណែនាំទៅដល់ពួកគាត់ជាអាជីវករច្រើនដងមកហើយពាក់ព័ន្ធជុំវិញផ្សារនេះ ហើយការជូនដំណឹងជាចុងក្រោយគឺនៅថ្ងៃសុក្រកន្លងទៅ ទើបថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះមកអនុវត្តតែម្ដង។ លោកបន្តថាការចុះអនុវត្តនេះ គឺយើងអនុវត្តរហូតជុំវិញផ្សារបឹងឈូកតែម្តង ដែលថ្ងៃនេះយើងធ្វើបានប៉ុណ្ណា ថ្ងៃស្អែកយើងនឹងបន្តធ្វើទៀតរហូតដល់ចប់ គោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យ...
ផ្សាយពាណិជ្ជកម្ម