ខេត្តព្រះវិហារ.ថវិការប្រមាណជា៤លាន៥០មុឺនរៀលរបស់សមាគមន៏ក្រុមការងារយុវជន(១៥៧)របស់ឯកឩត្តមហ៊ុន ម៉ាណែតនឹងលោកឩញ្ញ៉ាស្រី ចាន់ថនផ្តល់ជូនប្រជាពលរដ្ឋទីទាល់ក្រចំនួន១គ្រួសារនៅភូមិថ្នល់បែកឃុំថ្មីស្រុកគូលែនខេត្តព្រះវិហារទុកសម្រាបសាងសង់លំនៅដ្ឋានតាមរយះស្ថាប័នអយ្យការសាលាដំបូងខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២១នេះត្រូវបានលោកវុធ សាវីព្រះរាជអាជ្ញារងនឹងជាតំណាងអោយអយ្យការសាលាដំបូងខេត្តព្រះវិហារអញ្ជើញនាំយកទៅប្រគល់ជូនដល់ដៃប្រជាពលរដ្ឋខាងលើ ទុកសម្រាប់ជាកាទិញឈើនឹងសម្ភារះផ្សេងៗដើម្បីសង់លំនៅដ្ឋាន។
លោកវុធ សាវីព្រះរាជអាជ្ញារងនឹងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តព្រះវិហារថ្លែងក្នុងឱកាសដែលលោកអញ្ជើញនាំយកថវិការដែលជាអំណោយរបស់សមាគមន៏ក្រុមការងារយុវជន(១៥៧)ដែលមានឯកឩត្តមហ៊ុន មា៉ណែតនឹងលោកឩញ្ញ៉ាស្រី ចាន់ថនជាដើមនេះនឹងដោយបានសហការជាមួយនឹងស្ថាបន័នៃអយ្យការសាលាដំបូងខេត្តព្រះវិហារនេះផ្ទាល់គឺបង្កើតឡើងក្នុងនាមមនុស្សធម៏គោលដៅចំបងគឺដើម្បីចុះជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត់នៅតាមបណ្តាក្រុងស្រុកឬជនបទនានាដែលពួកគាត់ជួបបញ្ហានូវកាខ្វះខាតផ្នែកជីវភាពរស់នៅប្រចាំថ្ងៃហើយមិនមានលទ្ធភាពសាងសង់លំនៅដ្ឋានរស់នៅដោយខ្លួនឯងបាន។
ចឹងដោយបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាកឯកឩត្តមហ៊ុន ម៉ាណែតនឹងលោកឩញ៉ាស្រី ចាន់ថនក៏ដូចស្ថាប័ននៃអយ្យការសាលាដំបូងខេត្តព្រះវិហារផងដែរនោះក៏បានប្រគល់ថវិការចំនួន៤លាន៥០មុឺនរៀលប្រគល់ជូនគ្រួសារខាងលើយកទៅទិញឈើរួមនិងសម្ភារះផ្សេងៗសម្រាបសាងសង់ផ្ទះ១ខ្នងដែលមានទទឹង៦ម៉ែត្រx7ម៉ែត្រសង់អំពីឈើប្រកសង្ក័សីដែលផ្ទះ១ខ្នងខាងលើនេះនិងត្រូវសាងសង់ឲ្យពួកគាត់នៅពេលដ៏ខ្លីខាងមុខនេះហើយគួរបញ្ជាក់ផងដែរថាបច្ចុប្បន្នឈើដែលតម្រូវឲ្យកាសាងសង់ផ្ទះ១ខ្នងខាងលើក្រោយពីទទួលបាននូវថវិការពីឯកឩត្តមហ៊ុន ម៉ាណែតនិងលោកឩញ្ញ៉ស្រី ចាន់ ថនតាមរយះតំណាងអយ្យការសាលាដំបូងខេត្តព្រះវិហារមួយចំនួនកន្លងមកបើតាមកាបញ្ជាក់ពីលោកមេឃុំក៏ដូចលោកក្រុមប្រឹក្សាឃុំថាប្រជាពលរដ្ឋ១គ្រួសារខាងលើគឺម្ចាស់គាត់បានដើរប្រមូលទិញឈើជិតនិងបានគ្រប់ចំនួននឹងត្រូវលើកហើយៗរងចាំតែផុតរដូវកាលធ្លាក់ភ្លៀងខាងមុខគាត់នឹងចាប់ផ្តើមសាងសងផ្ទះដែលជាអំណោយដែលឯកឩត្តមរួមនិងស្ថាប័នអយ្យការសាលាដំបូងខេត្តព្រះវិហារបានប្រគល់ឲ្យគ្រួសារគាត់នេះហើយ។
ជាមួយគ្នានោះដែរលោកគុណ ហ៊ុយមេឃុំ ឃុំថ្មីក៏បានគោរពថ្លែងអំណគុណយ៉ាងជ្រាលជ្រៅតំណាងឲ្យគ្រួសារប្រជាពលរដ្ឋចំពោះឯកឩត្តមហ៊ុន ម៉ាណែតនឹងលោកឩញ្ញ៉ាស្រី ចាន់ថនក៏ដូចជាស្ថាប័នអយ្យការសាលាដំបូងខេត្តព្រះវិហារដែលតែងតែបានយកចិត្តទុក្ខដាក់មកលើជីវភា
រស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរបស់លោកនាពេលនេះ។ដោយ សួនក្រែង