ឯកឩត្តមកង សៅគុណ ប្រធានក្រុមការងារ ថ្នាក់ខេត្ត ចុះជួយមូលដ្ឋានស្រុកជ័យសែន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់ សកម្មជនគណបក្ស

118


ខេត្តព្រះវិហារ.ស្រុក ជ័យ សែន នៅព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២១បានធ្វើពិធីប្រកាសទទួលស្គាល់ក្រុមការងារយុវជនបក្សឃុំនឹងក្រុមសកម្មជនយុវជនបក្សភូមិពិធីនេះគឺប្រារព្វធ្វើឡើងក្រោមអធិបតីភាពឯកឩត្តមកង សៅគុណ ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកសង្គមថ្មីនិងឯកឩត្តម អ៊ុក គឹមសាន ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារនិងលោក រស់ ហេង ប្រធានគណះកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកជ័យសែននឹងដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីដែលជាសម្មជនសកម្មនារីក្នុងជួរគណបក្សប្រជាជនកម្ពុជាដោយចាប់ពីថ្នាក់ស្រុកឃុំនិងភូមិប្រមាណជាជិត១០០នាក់។

ឯកឩត្តម កង សៅគុណ ប្រធានក្រុមការងាគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកជ័យសែនបានអញ្ជើញមានប្រសាសន៏​ លើកឡើងថាថ្ងៃនេះជាថ្ងៃមួយដែលយើងបានប្រកាសទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅតាមបណ្តាឃុំនិងភូមិចំណុះអោយស្រុកជ័យសែនទាំងមូលពាក្យថាយុវជននិងសកម្មជននេះឯកឩត្តមថាវាជាទំពាំងស្នងឬស្សីហើយសកម្មជនៗនេះយើងប្រែមកវិញថាជាជនបង្គោលនឹងសកម្មក្នុងការងារផ្សេងៗក្នុងការចូលរួមបំរើបក្សអញ្ចឹងសរុបសេចក្តីមកវិញស្មារតីទទួលខុសត្រូវក្នុងនាមយើងដែលជាសកម្មជននេះយើងមានតួរនាទីមួយយ៉ាងសំខាន់បំផុតសម្រាបតបស្នងសងគុណចំពោះបក្សប្រជាជនកម្ពុជាព្រោះគណបក្សប្រជាជនកម្ពុជានេះហើយដែលជាបក្សតែមួយគត់ដែលបានស្វះស្វែងរកបាននូវសន្តិភាពរក្សាបាននូវស្ថេរភាពនយោបាយពេញលេញដោយមិនមានបក្សណាមួយមកប្រៀបប្រដូចជាមួយនិងគណបក្សប្រជាជនកម្ពុជាហើយគណបក្សប្រជាជននេះវាមានន័យទូលំទូលាយណាស់គឺជាបក្សរបស់ប្រជាជនបំរើផលប្រជាជនហើយថ្នាក់ដឹកនាំដែលប្រសូត្រចេញពីគណបក្សប្រជាជនគឺតែងតែនៅរួមសុខរួមទុក្ខចូលរួមដោះស្រាយរាល់ទុក្ខលំបាក់ជូនប្រជាជនហើយក៏មិនដែលឈអោបដៃមើលប្រជាជននូវពេលណាដែលប្រជាជនជួបផលលំបាកឬក៏មានទុក្ខនោះដែរ។


ក្រោមកាដឹកនាំរបស់សម្តេចតេជោហ៊ុន សែនដែលជាប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចគឺជាមគ្គុទេសន៏ដ៏ឆ្នើមដែលបានដឹកនាំជួរគណបក្សក៏ដូចក្នុងជួរប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃដោយសម្តេចលោកមានទឹកចិត្តជាកិតិ្តបណ្ឌិតរបស់សម្តេចនេះហើយទើបធ្វើអោយប្រទេសកម្ពុជាយើងមានសុខសន្តិភាពដោយមិនមានខ្មែរសខ្មែរក្រហមគឺមានខ្មែរតែមួយរស់ក្រោមដំបូលរដ្ឋធម្មនុញតែមួយទទួលបាននូវសិទ្ធធ្វើនយោបាយស្មើរភាពគ្នាទាំងអស់នេះវាជាសមិទ្ធផលដែលទទួលបានពីថ្នាក់ដឹកនាំក្នុងជួរគណបក្សប្រជាជនកម្ពុជាចាប់ពីថ្នាក់កំពូលរហូតមកដល់ថ្នាក់ក្រោមៗជាតិ។

ដើម្បីរក្សាឲ្យបាននូវភាពសំបូររុងរឿងនឹងស្ថិរភាពនយោបាយដែលកំពុងតែមានស្រាបនាពេលបច្ចុប្បន្ននឹងដើម្បីបន្តរឈានទៅការអភិវឌ្ឍប្រទេសឲ្យបានកាត់តែមានភាពរីកចម្រើនសំបូររុងរឿងបន្ថែមទៅថ្ងៃអនាគត់ទៀតនោះឯកឩត្តមថាចូរយើងនាំគ្នារក្សាព្រៃឲ្យបានហើយបើយើងរក្សាព្រៃឲ្យបានហើយនោះវាក៏មិនខ្វះនៅអុសដុតនោះដែរក្នុងន័យនេះសរុបសេចក្តីមកឯកឩត្តមថាបើយើងគាំទ្រគណបក្សប្រជាជនកម្ពុជានោះៗសន្តិភាពក៏ដូចជាអ្វីៗដែលនិងមានដូចសព្វថ្ងៃនេះវានឹងនៅមានទៅថ្ងៃខាងមុខជាអមតះតរៀងទៅហើយបើយើងមានសុខសន្តិភាពហើយនោះៗអ្វីវាក៏និងកើតមានដែរ។ចឹងសន្តិភាពដែលដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែនជាប្រធានគណបក្សដែលជាអ្នករកបានមកជូនបងប្អូនប្រជាពលរដ្ឋនេះគឺវាមហាសែនលំបាកហើយក៏មានតំលៃដ៏មហាសាលដែលមិនអាចនិងកាត់ថ្លៃបាននោះឡើយ ចឹងចំនុចទាំងអស់នេះយើងជាប្រជាពលរដ្ឋត្រូចូលថែរក្សានឹងអភិរក្សសមិទ្ធិផលដ៏មហាសាលទាំងនេះឲ្យបាននូវគង់វង្យហើយដើម្បីរក្សាបានសមិទ្ធិផលទាំងនេះឲ្យនៅគង់វង្សនោះឯកឩត្តមប្រធានក្រុមការងាថាគឺយើងត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជាហើយបើយើងគាំទ្រគណបក្សប្រជាជនកម្ពុជានោះគណបក្សប្រជាកម្ពុជាគឺនៅតែជួយយើងជារៀងរហូតដោយមិនបោះបង់យើងចោលនឡើយ។

ជាចុងក្រោយឯកឩត្តមប្រធានក្រុមកាងារក៏បានចែកក្រម៉ារួមនិងថវិកាដល់យុវជនដែលជាសកម្មជនគណបក្សប្រជាជនកម្ជុជាដែលមានវត្តមានចូលរួមនាឨកាសនោះចំនួន៩៦នាក់ក្នុង១នាក់ទទួលបានក្រម៉ា១នឹងថវិការចំនួន២មុឺនរៀលផងដែរ។ដោយ សួនក្រែង