កោះកុង÷ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ បានចេញសេច ក្តីជូនដំណឹង ជម្រាបជូនដល់បងប្អូន ប្រ ជាពលរដ្ឋជ្រាបថា: ក្រុមការងារអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ក្រុមការងាររដ្ឋបាលខេត្ត និងក្រុមការងាររដ្ឋបាលស្រុកបុទុមសាគរ ស្រុកគិរីសាគរ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បាននឹងកំពុងចុះធ្វើការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគម្រោងវិនិយោគអភិវឌ្ឍរបស់ក្រុម ហ៊ុនញូញៀន ទាំងបីប្រភេទ រួមមាន÷ ១- ប្រជាពលរដ្ឋរស់នៅក្នុងទីតាំងវិនិយោគក្រុមហ៊ុនញូញៀន មានចំនួន ២៤៧ គ្រួសារ ។ ២- ប្រជាពលរដ្ឋក្រៅមូលដ្ឋាន (ខុសភូមិ ខុសឃុំ) ចំនួន២៥៥គ្រួសារ ។ ៣- ប្រជាពលរដ្ឋស្នើសុំគោលនយោបាយបន្ថែមចំនួន ៨៣១គ្រួសារ ។
បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋ បាលខេត្ត ជាលទ្ធផល មកដល់ពេលនេះ ក្នុងចំណោមប្រជាពលរដ្ឋទាំងបីប្រភេទមានប្រជាពលរដ្ឋភាគច្រើនបានយល់ ព្រមនិងចុះកិច្ចសន្យាទទួលយកការដោះ ស្រាយគោលនយោបាយរបស់រាជរដ្ឋា ភិបាល ។ ហើយដើម្បីលើកទឹកចិត្តដល់ក្រុមប្រជាពលរដ្ឋដែលបានចុះកិច្ចសន្យាទទួលយកការដោះស្រាយគោលនយោ បាយរបស់រាជរដ្ឋាភិបាល ក្រុមការងារអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី និងរដ្ឋបាលខេត្តកោះកុង បានរៀបចំឱ្យប្រជា ពលរដ្ឋ ដែលបានចុះកិច្ចសន្យាទទួលយកគោលនយោបាយរបស់រាជរដ្ឋាភិបាលមុន មកចាប់ឆ្នោតយកទីតាំងដីឡូតិ៍មុន នៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០១ នៅលើទីតាំងដីស្ថិតនៅឃុំតានូន ស្រុកបុទុមសាគរ ខេត្ត កោះកុង ។
ដើម្បីស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រុមការងារអាជ្ញាធរឃុំតានូន បានកំពុងមមាញឹកទទួលស្រង់ទិន្នន័យប្រជាពលរដ្ឋយ៉ាងយកចិត្តទុក ដាក់ ។
ជាមួយគ្នានេះដែរ លោកវ៉ាង វីរៈ មេឃុំតានូន លោកបានឲ្យដឹងដែរថា ក្រុម ការងាររបស់អាជ្ញាធរឃុំ បានធ្វើការចុះ ឈ្មោះស្រង់ទិន្នន័យប្រជាពលរដ្ឋដែលបានយល់ព្រមទទួលយកការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួង និងខេត្ត ដែលបានកំណត់ បំ ពេញបន្ថែម ចំពោះអ្នកទទួលខ្នងផ្ទះ ឆ្នាំ ២០១០ ក្នុងមួយគ្រួសារទទួលបានមួយហិតា ។
លោកបានបញ្ជាក់ឲ្យដឹងថា ទីតាំងដីដែលត្រូវដោះស្រាយគោលនយោបាយជូនប្រ ជាពលរដ្ឋ ស្ថិតនៅចំណុច ពួចបាក់មែកក្នុងភូមិ ២ ឃុំតានួន ស្រុកបុទុមសាគរ ។
ក្នុងនោះក៏មានដីបម្រុង សម្រាប់សាងសង់សាលារៀនមន្ទីរពេទ្យផងដែរ ៕ ដោយ សុគន្ធី