រដ្ឋបាលខេត្តកោះកុង ដឹកនាំមន្ត្រីរាជការ ចូលរួមពិធីកាត់បិណ្ឌវេនទី១ នៅវត្តទេពនិមិត្ត

111

 

(កោះកុង)៖ អភិបាលខេត្តកោះ កុង លោកជំទាវ មិថុនថ ភូថង នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២១ បានអញ្ជើញដឹកនាំមន្ត្រីរាជការ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១ នៅវត្តទេពនិមិត្ត ស្ថិត នៅក្នុងភូមិ៣ សង្កាត់ស្មាច់មាន ជ័យ ក្រុងខេមរភូមិន្ទ ខេត្តខេត្ត កោះកុង ។

តាមមន្ត្រីរដ្ឋបាលសាលាខេត្តបានឲ្យដឹងថា ដើម្បីទ្រទ្រង់វិស័យព្រះពុទ្ធសាសនា អភិ បាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានផ្ដួចផ្ដើមគំនិតមួលមតិគ្នា ជាមួយនិងមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមធ្វើពិធីកាន់បិណ្ឌវេនទី ១ នៅវត្តទេពនិមិត្ត ដោយបាននាំយកទៅជាមួយ បាយសម្ល នំចំ ណី និងគ្រឿងឧបភោគបរិភោគ ទៅប្រគេនដល់ព្រះសង្ឃទុកជាចង្ហាន់ ដែលគង់ចាំព្រះវស្សានៅទីអារាមនោះ ។

មន្ត្រីដ៏ដែលបានឲ្យដឹងទៀតថា ក្នុងពិធីនោះផងដែរ ថ្នាក់ដឹកនាំទាំងអស់ និងពុទ្ធបរិស័ទ ក្រៅពីចូលអុជធូប បួងសួងសុំសេចក្តីសុខ ក៏បាននាំគ្នារ រាប់បាទព្រះ សង្ឃ ដើម្បីទទួលបានសេចក្តីសុខផងដែរ ។

គួរបញ្ជាក់ផងដែរថា អត្ថប្រ យោជន៍នៃពិធីបុណ្យកាន់បិណ្ឌ ក៏ដូចជាបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យដ៏ធំក្នុងព្រះពុទ្ធសាសនារបស់ខ្មែរ មិនត្រឹមតែអប់រំមនុស្សឲ្យចេះធ្វើបុណ្យ និងតបគុណចំពោះអ្នកមានគុណ និងមានធម៌ឧត្តមនោះទេ តែក្នុងឱកាសបុណ្យរយៈពេល ១៥ថ្ងៃនេះ ក៏បានបញ្ជ្រៀបការអប់រំដល់ប្រជាពុទ្ធបរិស័ទបានយល់ដឹងពីហេតុនាំឲ្យសុខ និងវិនាសផងដែរ។

យ៉ាងណាម៉ិញ រៀងរាល់ពេល ព្រឹកព្រលឹមចាប់ពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ (ចាប់ផ្តើមពីថ្ងៃ ១រោច ដល់ ១៥ រោច ខែភទ្របទ) គេតែងបានឮព្រះសង្ឃសូត្រធម៌ ដែលហៅថា បរាភវសូត្រ ។ បរាភវសូត្រ គឺជាធម៌របស់សម្មាសម្ពុទ្ធ បានដាស់ តឿនដល់ប្រជាពុទ្ធបរិស័ទនូវមូលហេតុ ១២ប្រការនាំដល់ក្តីវិនាសក្នុងជីវិតរស់នៅប្រចាំថ្ងៃ ។

ធម៌បង្ហាញក្តីវិនាសទាំង១២ ប្រការនេះ ត្រូវបានព្រះសង្ឃជាសាវ័ករបស់សម្មាសម្ពុទ្ធមានសង្ឃដីកាថា ប្រសិនបើប្រជាពុទ្ធបរិស័ទស្តាប់ ហើយពិចារ ណា នឹងធ្វើឲ្យជីវិតកាន់តែប្រសើរ និងចៀសផុតពីក្តីវិនាសទាំង ឡាយ ទទួលបាននូវសេចក្តីសុខ កិត្តិយស និងកេរ្តិ៍ឈ្មោះល្អ ក្នុងសង្គម ។

បុណ្យភ្ជុំបិណ្ឌ គឺពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃ ទៀតនៃព្រះរាជពិធីទា្វរទសមាសប្រជារាស្រ្តទូទាំងព្រះរាជាណាច ក្រកម្ពុជាតាំងពីបុរាណរៀងមក (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះមិន ដែលអាក់ខានឡើយគឺចាប់ពីថៃ្ង ១រោច …ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១ បិណ្ឌ២ និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ” ។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម ៕ ដោយ សុគន្ធី