Monday, December 23, 2024
  • ទំព័រដើម

ពិធីការ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយ វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ នៅចុងឆ្នាំ២០២១

  ខេត្តព្រះសីហនុ÷នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ នៅចុងឆ្នាំ២០២១ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព សមាគមន៍ទេសចរណ៍ សមាគមន៍សណ្ឋាគារ និងភោជនីយដ្ឋាន សមាគមន៍ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន អ្នកគ្រប់គ្រងសណ្ឋាគារ និងអ្នកគ្រប់គ្រងភោជនីយដ្ឋានក្នុងខេត្តព្រះសីហនុ។ វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា ( SOP) តាមបែបកន្លងថ្មី សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍មានដូចជា៖ ១.គោលការណ៍ណែនាំសម្រាប់ភ្ញៀវ ២.គោលការណ៍ណែនាំសម្រាប់បុគ្គលិក ៣.ការសម្លាប់មេរោគ ៤.ការគ្រប់គ្រងភោជនីយដ្ឋាន ៥.សេវាកម្មដឹកជញ្ជូន ៦.ការកំណត់រចនាសម្ព័ន្ធ និងការរៀបចំភោជនីយដ្ឋាន...

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តយកអំណោយមនុស្សធម៌ជាថវិកាចំនួន(៣២)លានរៀលជូនដល់ឯកឧត្តមអភិបាលខេត្តព្រះសីហនុសម្រាប់ជួយសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩

  ខេត្តព្រះសីហនុ ៖ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុនិងសហការី ដែលបានចូលរួមបរិច្ចាគថវិកាចំនួនជាង ៣២លានរៀលជូនដល់ ឯកឧត្តម គួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុដើម្បីទុក សម្រាប់ជួយសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ នាគឱកាសនោះឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រូកចំពោះឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងសហការី ដែលបាននាំយកថវិកាឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ក្នុងកាសាងសង់អគារតេជោ ព្យាបាលជំងឺកូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការព្យាបាលជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ព្រោះជំងឺកូវីដ-១៩ មិនដឹងពេលណាត្រូវបានបញ្ចប់នោះទេ គឺមានតែការសាងសង់អគារសម្រាប់ព្យាបាលតែប៉ុណ្ណោះសម្រាប់ធានានិរន្តរភាពការព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងរបស់យើង។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងនាមសម្តេចតេជោ និងក្នុងនាមរដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមថ្លែងអំណរគុណឯកឧត្តមទាំងពីរ និងបងប្អូនសប្បុរសជនដែលបានចូលរួមជាមួយរដ្ឋបាលខេត្តសាងសង់អគារតេជោ សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនាពេលនេះ។ កន្លងមករដ្ឋបាលខេត្ត បានធ្វើការជួសជុលអគារព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត អាចដាក់អ្នកជំងឺបានជាង...

ប្រជាពលរដ្ឋ ៨១គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋ ៥៨៥គ្រួសារ ដែលមានបញ្ហាជាមួយក្រុមហ៊ុនស្ករអំពៅ ត្រូវបានទទួល ការដោះស្រាយបញ្ចប់ពីអាជ្ញាធរខេត្ត

  កោះកុង÷លោក សុខ សុទ្ធី អភិបាលរង ខេត្តកោះកុង ដោយមានការណែនាំ និងអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិ បាល នៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករា ២៥៦៥ ត្រូវនិងថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋចំនួន ៨១គ្រួសារ ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។ ប្រជាពលរដ្ឋ ៨១ គ្រួសារនេះ គឺជាប្រជា ពលរដ្ឋ ក្នុងចំណោមប្រជាពលរដ្ឋ ៥៨៥ គ្រួសារ ដែលមានបញ្ហាជាមួយក្រុមហ៊ុន ស្ករអំពៅ ស្ថិតនៅឃុំជីខលើ...

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល នាំយករង្វាន់លើកទឹកចិត្តសម្តេចតេជោ ជូនលោកតា លោកយាយ មានអាយុលើសពី 100ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19

បន្ទាយមានជ័យ៖ ថ្ងៃទី13 ខែតុលា ឆ្នាំ2021 លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-19 ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរដោយ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយករង្វាន់លើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកយាយ ដែលមានអាយុលើសពី 100ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 ចំនួន 06នាក់ រស់នៅក្នុងខេត្តបន្ទាយមានជ័យ។ លោកតាលោកយាយមានអាលុយលើសពី100ឆ្នាំ មានឈ្មោះ ៖ 01. លោកយាយ...

អាជ្ញាធរខេត្តកោះកុងបើកកិច្ចប្រ ជុំពិភាក្សា កំណត់ និងបំពេញ បន្ថែមនៅសូចនាករ នៃការវាយ តម្លៃទីក្រុងស្អាត សម្រាប់បេក្ខ ភាពក្រុងខេមរៈភូមិន្ទ

  កោះកុង÷ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា កំណត់ និងបំពេញបន្ថែម នូវសូចនាករ នៃការវាយតម្លៃទីក្រុងស្អាត សម្រាប់បេក្ខភាពក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានលើកឡើងថា: ១-រដ្ឋបាលក្រុងខេមរភូមិន្ទ យក ចិត្តទុកដាក់រៀបចំបំពេញឯក សារដែលតម្រូវដោយសូចនាករវាយតម្លៃទីក្រុងស្អាតឆ្នាំ២០២១ -២០២៤ ២-មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវសហការជិតស្និទ្ធ ជាមួយរដ្ឋ បាលក្រុងខេមរភូមិន្ទ ដើម្បីធានាថាក្រុមការងារទទួលបានឯក សារពេញលេញ និងគ្រប់ជ្រុង ជ្រោយ ដើម្បីដាក់ជូនគណៈ កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ពិនិត្យ និងវាយតម្លៃ ៣-ការសម្រេចកាលបរិច្ឆេទចុង ក្រោយ...

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញចូលរួមប្រជុំពិភាក្សាអំពីវឌ្ឍនភាពនៃការដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន

  កោះកុង÷លោក សុខ សុទ្ធី អភិបាលរង ខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញចូលរួមប្រជុំពិភាក្សាអំពីវឌ្ឍន ភាពនៃការដោះស្រាយបញ្ហាដីធ្លី ជូនប្រជា ពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិ បតីភាព ឯកឧត្តម ទេព ធន រដ្ឋលេខាធិ ការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ដោះ ស្រាយទំនាស់ដីធ្លី ។ ប្រជាពលរដ្ឋដែលរាជរដ្ឋាភិបាលធ្វើការដោះស្រាយគោលនយោបាយជូនមាន ៣ប្រភេទគឺ៖ ១. ប្រជាពលរដ្ឋ រស់នៅក្នុងទីតាំងវិនិ យោគក្រុមហ៊ុនយូញៀន មានចំនួន ២៤៧ គ្រួសារ ដែលរាជរដ្ឋាភិបាលដោះ ស្រាយគោលនយោបាយជូន...

រដ្ឋបាលខេត្តកោះកុងបើកវគ្គបណ្ដុះ បណ្ដាល និងផ្សព្វផ្សាយ ស្ដីពីការដាក់ឱ្យប្រើប្រាស់ទម្រង់ដីកានានាពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ

កោះកុង÷នាថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នេះ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល និងផ្សព្វ ផ្សាយ ស្តីពីការដាក់ឱ្យប្រើប្រាស់ទម្រង់ដីកានានា ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ជូនរដ្ឋបាលស្រុកបូទុមសាគរ ។ លោកអភិបាលរងខេត្ត បានលើកឡើងថា ទម្រង់ដីកានានា នៅគ្រប់រដ្ឋបាលទាំង អស់ តែងតែបានអនុវត្តជាប្រចាំនាកន្លង មក បានសមស្របទៅនឹងគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ កិច្ចការនេះមិនមែនជាកិច្ចការថ្មីនោះទេ តែយើងត្រូវ តែរំលឹកជាប្រចាំដល់មន្ត្រីរាជការទាំងអស់នៅរដ្ឋបាលស្រុក ដើម្បីឱ្យការប្រើប្រាស់ទម្រង់ដីកានានា ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានភាពល្អប្រសើរបន្ថែមទៀត មួយវិញ ទៀត ត្រូវតែធ្វើការកែលម្អជាប្រចាំ ដើម្បីឱ្យសមត្ថភាពរបស់មន្ត្រីរាជការនៅថ្នាក់...

អភិបាលខេត្តប៉ៃលិន ចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងការពារតាមគោលដៅ ខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាឱកាសបុណ្យភ្ជុំបិណ្ឌ

  (ប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំខេត្ត និងប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្ម ការពារតាមគោលដៅ ខែ្សរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យការឆ្លងដែនរបស់ពលករខ្មែរ មកពីប្រទេសថៃចូលមកខេត្តប៉ៃលិន តាមច្រកធម្មជាតិនានា ហើយបញ្ជូនមកធ្វើចត្តាឡីស័ក ក្រោមការពិនិត្យ និងតាមដានសុខភាព ដោយការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញ ក្នុងការបង្ការ និងទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ លោកជំទាវ បាន...

អភិបាលខេត្តកោះកុង អញ្ជើញចុះពិនិត្យដំណើរការ ចុះកិច្ចសន្យាទទួលយកការដោះស្រាយគោលនយោបាយ របស់រាជ រដ្ឋាភិបាល

  កោះកុង ៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរងខេត្ត អម ដំណើរ លោកជំទាវ មិថុនា ភូថង អភិ បាល នៃអភិបាលខេត្តកោះកុង អញ្ជើញចុះពិនិត្យដំណើរការ ចុះកិច្ចសន្យាទទួលយកការដោះស្រាយគោលនយោ បាយ របស់រាជរដ្ឋាភិបាល នឹងធ្វើការចាប់ឆ្នោតយកទីតាំងក្បាលដីឡូត៍ ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារគម្រោងវិនិ យោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន យូញៀន ។ ក្រុមការងារអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានចុះធ្វើការដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន យូញៀន ប្រភេទទី២- ប្រជាពលរដ្ឋក្រៅមូលដ្ឋាន (ខុសភូមិ ខុសឃុំ) ចំនួន ២៥៥គ្រួសារ ។ ដើម្បីលើកទឹកចិត្តដល់ក្រុមប្រជាពលរដ្ឋ ដែលបានចុះកិច្ចសន្យាទទួលយកការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋា ភិបាល...

អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក នឹងនាំយកអំណោយ ផ្តល់ជូនដល់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្នុងអំឡុងនៃពិធីប្រារព្ធបុណ្យកាន់បិណ្ឌ

ខេត្តព្រះវិហារ.ឯកឩត្តមប្រាក់ សុវណ្ណអភិបាលនៃគណអភិបាលខេត្តព្រះវិហារដែលអញ្ជើញរួមដំនើរដោយឯកឩត្តមអភិបាលរងខេត្តនឹងថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពពាក់ពន្ធ័មួយចំនួនទៀតនៅព្រឹកថ្ងៃទី១ខែតុលាឆ្នាំ២០២១នេះបានអញ្ជើញចុះសួរសុខទុកនឹងនាំយកជាគ្រឿងឩបភោគបរិភោគរួមនឹងថវិការមួយចំនួនផ្តល់ជូនដល់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារក្នុងអំឡុងនៃពិធីប្រារព្ធបុណ្យកាន់បិណ្ឌនេះ។ .ស្ថិតក្នុងគ្រានោះត្រូវបានទទួលបដិសណ្ឋារះកិច្ចយ៉ាងកក់ក្តៅបំផុតពីសំណាកឯកឩត្តមកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថក៏ដូចជាមន្ត្រីដែលជានាយ នាយរងនឹងពលកងរាជអាវុធហត្ថចំណុះឲ្យទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារជាច្រើនរូបផងដែរ។ ក្នុងឱកាសទទួលបដិសណ្ឋារះកិច្ចរបស់ឯកឩត្តមកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថចំពវត្តមារបស់ឯកឩត្តមប្រាក់ សុវណ្ណអភិបាលនៃគណអភិបាលខេត្តក៏ដូចជាឯកឩត្តមដែលជាអភិបាលរងនឹងថ្នាក់ដឹកនាំរួមដំនើរទាំងអស់ ឯកឩត្តម មេបញ្ជាការក៏បានអញ្ជើញមានប្រសាសន៏លើកឡើងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងពោពេញទៅដោយភាតរះភាពនឹងភាពស្និទ្ធស្នាលរស់ក្នុងដំបូលម្លប់ឆត្រ័សន្តិភាពតែមួយនេះសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់បន្ថែមទៀតថាក្នុងនាមឯកឩត្តមដែលជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តគឺជាមួយនឹងកម្លាំងអាវុធហត្ថរបស់ឯកឩត្តមគឺប្រៀបបានទៅនឹងអណ្តាតហើយនឹងធ្មេញយ៉ាងដូច្នេះដែរ យ៉ាងណាក៏ដោយឯកឩត្តមតែងតែបានយកចិត្តទុកដាក់គិតគូរមកលើជីវភាពរស់នៅរបស់កងកម្លាំងរបស់ឯកឩត្តមផ្ទាល់ហើយក៏មិនថាចំពោះអង្គភាពរបស់ឯកឩត្តមមួយនេះទេគឺមានគ្រប់ចំពោះបណ្តាអង្គភាពដទៃផ្សេងៗ ទទ្ទឹមនឹងនោះឯកឩត្តមមេបញ្ជាកាលើកឡើងបន្ថែមទៀតថាថ្វីត្បិតអំណោយនេះមានតិចតូចស្តួចស្តើងក៏ពិតមែនតែនេះវាក៏បង្ហាញឲ្យឃើញពីទឹកចិត្តអានិតស្រលាញ់របស់ថ្នាក់ដឹកនាំដែលមានចំពោះមន្ត្រីកម្លាំងអាវុធហត្ថរបស់ឯកឩត្តមផងដែរ។ បន្ថែមពីនោះឯកឩត្តមប្រាក សុវណ្ណអភិបាលខេត្តព្រះវិហារក៏បានថ្លែងនូវកាកោតសរសើរដល់កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថដែលជានិច្ចកាលតែងតែដើរតួរយ៉ាងសំខាន់ក្នុងកាចូលរួមទប់ស្កាត់រាល់បទល្មើសខុសច្បាបទំាងឡាយណាដែលច្បាប់បានហាមឃាត់ហើយអ្វីដែលគួរឲ្យមានភាពកក់ក្តៅសម្រាបបងប្អូនប្រជាពលរដ្ឋនោះគឺកាបង្ក្រាបបាននូវករណីចរាចរនូវសារធាតុគ្រឿងញៀនដោយឯកឩត្តមថាកត្តាគ្រឿងញៀននេះហើយវាជាដើមចមដ៏សំខាន់បំផុតដែលបង្កើតអោយមានអំពើឃាតកម្ម បង្កឲ្យមានការលួចឆក់ប្លន់ បង្កឲ្យមានអំពើហឹង្សាក្នុងគ្រួសារក៏ដូចក្នុងសង្គមជាតិផងដែរតែយ៉ាងណាក៏ដោយមួយ១យះចុងក្រោយនេះឯកឩត្តមអភិបាលខេត្តថាដោយយើងមានកម្លាំងសមត្ថកិច្ចបានចេះសហការគ្នាបានយ៉ាងល្អទើបសន្តិសុខសង្គមនាពេលបច្ចុប្បន្នមានស្ថិរភាពនោះតែយ៉ាងក៏ណាដោយឯកឩត្តមអភិបាលខេត្តក៏បានដាស់តឿនដល់កម្លាំងកងរាជអាវុធហត្ថយើងត្រូវខិតខំប្រឹងប្រែងបន្តស្នាដៃដែលយើងរកបាននេះឲ្យកាន់រឹតទ្វេមួយកំរិតថែមទៀត។ ជាចុងក្រោយឯកឩត្តមក៏បានអំពាវនាវដល់កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើយ៉ាងណាបន្តចូលរួមអនុវត្តវិធានកា៣កុំនិង៣ការពារអោយបានទៀងទាត់ដើម្បីចូលរួមបង្កាទប់ស្កាតកសរីករាលដាលនៃជំងឺកូវីដ១៩នេះដោយឯកឩត្តមថាមេរោគជំងឺកូវីដ១៩នេះគឺវាកើតមិនគិតថាយើងជាមន្ត្រីប៉េអឹមនោះឡើយ។ គួរបញ្ជាក់ផងដែរថាគ្រឿងឩបភោគបរិភោគដែលឯកឩត្ងមអភិបាលខេត្តបានផ្តល់ជូនដល់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនាឱកាសនោះរួមមាន។ អង្កចំនួន.៨.បេ ទឹកសុទ្ធ.២០កេះ មី .២០. កេះ ទឹកក្រូច.១០ កេះ ម៉ាស.១កេះធំ ទឹកអាល់កុល.១ភីដុងធំ រួមនិងថវិការចំនួន២លានរៀលផងដែរ។ដោយ សួនក្រែង
- Advertisement -

Latest News

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ...
- Advertisement -

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ របស់លោកឧកញ៉ា តែ តាំងប៉ ដែលបានទម្លាយចេញជាសាធារណៈ កាលពីថ្ងៃទី១១...

ជនជាតិវៀតណាមម្នាក់ព្រហឺនជ្រុល ហ៊ានលួចរថយន្តគេហើយបើកបំបុកបារ៉ាស ដើម្បីរត់គេចខ្លួន

ព្រះសីហនុ ៖ មានករណី អំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង បង្កឡើង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុដោយជនសង្ស័យ០១នាក់ ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក AUDI Q7...

ឆក់ទូរស័ព្ទបានហើយ រត់មិនរួច សមត្ថកិច្ចប្របួចបានម្នាក់ នៅខណ្ឌសែនសុខ

  ភ្នំពេញ: ជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងមួយគ្រឿង បានសម្រេច រួចបានជិះម៉ូតូគេចខ្លួន ត្រូវបានជនរងគ្រោះនិងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់ឃាត់ខ្លួនបានម្នាក់ភ្លាមៗចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លូន។ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃទី ១៥ ខែកម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាស្កុបពីមួយ គ្រឿងពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-2899ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះម៉ាក iphone 13ប្រូ មួយគ្រឿងបានសម្រេច ភ្លាមនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់ខ្លួន តែត្រូវបានជនរងគ្រោះបានជិះម៉ូតូដេញពីក្រោយនិងស្រែចោរៗក៍ផ្អើលមកកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាននាំគ្នាដេញ...

អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើផ្លាកយីហោដែលរំលោភ លើចំណីផ្លូវសាធារណៈជុំវិញផ្សារបឹងឈូក

បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្ត ដែលដឹកនាំដោយរដ្ឋបាលក្រុងបាត់ដំបង បានចុះអនុវត្តវិធានការក្តៅដោយនាំទាំងក្រុមជាងចុះរុះរើកាត់ផ្លាកយីហោ និងរនាំងដែកដែល អាជីវករផ្ទះល្វែងកែច្នៃតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅខាងមុខផ្ទះជុំវិញបរិវេណផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ លោក សេក ចិត្រា អភិបាលរងក្រុងបាត់ដំបងបានអោយដឹងថា មុននិងឈានដល់ការដាក់កម្លាំងចុះរុះរើនិងកាត់ដោយផ្ទាល់នេះដោយសាររយៈពេលកន្លងមកខាងអាជ្ញាធរយើងបានចុះធ្វើការជូនដំណឹងនិងណែនាំទៅដល់ពួកគាត់ជាអាជីវករច្រើនដងមកហើយពាក់ព័ន្ធជុំវិញផ្សារនេះ ហើយការជូនដំណឹងជាចុងក្រោយគឺនៅថ្ងៃសុក្រកន្លងទៅ ទើបថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះមកអនុវត្តតែម្ដង។ លោកបន្តថាការចុះអនុវត្តនេះ គឺយើងអនុវត្តរហូតជុំវិញផ្សារបឹងឈូកតែម្តង ដែលថ្ងៃនេះយើងធ្វើបានប៉ុណ្ណា ថ្ងៃស្អែកយើងនឹងបន្តធ្វើទៀតរហូតដល់ចប់ គោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យ...
ផ្សាយពាណិជ្ជកម្ម