ខេត្តព្រះវិហារ.នៅព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២១នេះដោយមានគំនិតផ្តួចផ្តើមក៏ដូចជាការណែនាំចង្អុលបង្ហាញពីសំណាក់លោកប៉ាង យៀតអភិបាលនៃគណអភិបាលស្រុកគូលែន លោក ស៊ាប កែវ ជីវ៉ា អភិបាលរងស្រុកបានដឹកនាំក្រុមការងារថ្នាក់រដ្ឋបាលស្រុកគូលែនដោយផ្ទាល់បានអញ្ជើញនាំយកទេយ្យទានគ្រឿងបរិក្ខារួមនឹងបច្ច័យមួយចំនួនទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ ចាំព្រះវស្សាក្នុងត្រីមាសពុទ្ធសីម៉ាវត្តតេជោព្រះពោធី៏ដំណាក់(ហៅវត្តក្តាក់)
ឆ្លៀតនៅក្នុងឪកាសនោះលោកអភិបាលរងស្រុកគូលែនបានមានមតិសំណេះសំណាលជាមួយនិងព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គក៏ដូចជាប្រជាពុទ្ធបរិស័ទថាស្ថិតក្នុងបរិបថមួយដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាយើងកំពុងបានចូលរួមប្រារព្វពិធីធ្វើបុណ្យកាន់បិណ្ឌដែលជាបុណ្យប្រពៃណីដូនតារបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលជាអ្នកកាន់សាសនាព្រះពុទ្ធដែលទំនៀមទំលាប់ក្នុងកាធ្វើពិធីបុណ្យកាន់បិណ្ឌនេះលោកអភិបាលរងស្រុកថាគឺប្រជាពុទ្ធបរិស័ទយើងដោយលោកចាប់ផ្តើមប្រារព្ធធ្វើឡើងដោយចាប់តាំងពីថ្ងៃ១រោជខែភទ្រ័បុទ្ររហូតដល់ថ្ងៃ១៥រោជខែភទ័្របុទ្រដែលជាថ្ងៃបុណ្យភ្ជុំធំហើយពាក្យថាបុណ្យភ្ជុំនេះទៀតសោតលោកអភិបាលរងស្រុកថាគឺផ្តើមឡើងដោយការជួបជុំហើយអ្វីដែលបង្កើតអោយមានកាជួបជុំទៅបានគឺផ្តើមចេញពីកត្តាសំខាន់បំផុតគឺដោយសារតែប្រទេសមួយមានសុខសន្តិភាពពេញលិញនេះឯងទើបធ្វើឲ្យយើងមានឪកាសជួបជុំនិងបានប្រារព្វធ្វើពិធីបុណ្យផ្សេងៗនេះបានហើយសុខសន្តិភាពដែលមាននូវពេលសព្វថ្ងៃនេះគឺកើតមានឡើងដោយបានកាខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែនដែលោកជាអ្នកស្វះស្វែងរកមកបានជូនដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាប្រទេសជាតិយើងទាំងមូលមិនតែប៉ុណ្ណោះក្រោមកាដឹកនាំដ៏ឆ្លាតវ៉ៃរបស់សម្តេចដោយសម្តេចលោកបានចាត់ទុកវិស័យពុទ្ធចក្រនិងវិស័យអាចក្រគឺដើរទទ្ទឹមគ្នាហើយសម្តេចលោកបានចាត់ទុកព្រះពុទ្ធសាសនាវាជាសាសនារបស់រដ្ឋយ៉ាងណាក៏លោកអភិបាលរងស្រុកក៏បានធ្វើកាដាស់តឿននឹងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋក៏ជាបងប្អូនប្រជាពុទ្ធបរិស័ទធ្វើយ៉ាងណាឋិតក្នុងបរិបទមួយដែលជំងឺកូវីដ១៩ដែលនិងកំពុងកើតជាបញ្ហា១សម្រាបបងប្អូនប្រជាពលរដ្ឋយើងក៏ដូចព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គចឹងធ្វើយ៉ាងណាត្រូវយកព្រះទ័យទុក្ខដាក់ចូលរួមបង្កាទប់ស្កាត់នៃការីករាលដាលនៃមេរោគកូវីដ១៩នេះហើយអ្វីដែលយើងត្រូវចូលរួមបង្កាមិនឲ្យមានការីករាលដាលឆ្លងទៅបានពីសំណាកមេរោគកូវី១៩នេះគឺដើមចមសំខាន់បំផុតធ្វើយ៉ាងណារក្សាឲ្យបានជាប់លាប់នូវវិធានកា៣កុំនិង៣ការពាឲ្យបានជានិច្ចនោះយើងនិងបង្កាបានហើយចំពោះមេរោគទាំងនេះ។
គួរបញ្ជាក់ផងដែរថាទេយ្យទានបច្ច័យរួមនិងគ្រឿងបរិក្ខាដែលលោកអភិបាលរងស្រុកបានវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងពុទ្ធសីម៉ាវត្តខាងលើរួមមាន។
ទី១. អង្ក១បាវ.៥០គ.ក
ទី២.ទឹកសុីអុីវ.២យួរ
ទី៣.ទឹកត្រី.២.យួរ
ទី៤.ទឹកសុទ្ធចំនួន៣កេះ
ទី.៥.មីចំនួន.២.កេះ
ទី.៦.ត្រីចំនួន.២យួរ
នឹងទី.៧.បច្ច័យចំនួន៧២មុឺនរៀលផង។
ដោយផ្អែកទៅលើវិស័យពុទ្ធចក្រនឹងវិស័យអាណាចក្រដើរទទ្ទឹមគ្នានោះឆ្លៀតក្នុងឪកាសនោះលោកអភិបាលរងស្រុករួមនិងថ្នាក់ដឹកនាំក្រុមការងាររបស់លោកក៏បាននាំអំណោយមនុស្សធម៏ផ្តល់ជូនដល់គ្រួសារបងប្អូនប្រជាពលរដ្ឋមានជីវភាពទីទាល់ក្រចំនួន០៦គ្រួសាររស់នៅភូមិក្តាក់ឃុំត្បែងពីរស្រុកគូលែនខេត្តព្រះវិហារដោយក្នុងមួយគ្រួសារៗទទួលបាន។
ទី១.អង្ក.២៥.គ.ក
ទី២.ទឹកត្រី១យួរ
ទី៣.ទឹកសុីអុីវ១យួរ
ទី៤.មុង១
ទី៥.កន្ទេល១
ទី៦.ទឹកសុទ្ធ២យួរ
នឹងទី៧.ត្រីខ.ចំនួន១យួរផងដែរ។ដោយ សួនក្រែង