ទំព័រដើម
ភ្ជុងប្លន់យកម៉ូតូហុងដាប៊ីតមួយគ្រឿង បានសម្រេច នៅខណ្ឌសែនសុខ
ភ្នំពេញ: ជនសង្ស័យប្រដាប់អាវុធ ពីរនាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពជិះដេញយុវជនម្នាក់ជិះម៉ូតូហុងដាប៊ីត មួយគ្រឿង រួចដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូបានសម្រេច ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ២០២១នៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែងស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ម៉ៅ រស្មីភេទប្រុស អាយុជាង២០ ឆ្នាំ ស្នាក់នៅភូមិស្វាយចេក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជិះម៉ូតូហុងដាប៊ីតមួយគ្រឿង ពណ៌ខៀវ ស៊េរីឆ្នាំ ២០២១ ពាក់ស្លាកលេខភ្នំពេញ1IE-7047។
តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងទៅលេងម្ដាយ ដោយមិនបានបញ្ជាក់ទីកន្លែងនោះទេ ក្រោយទៅលេងម្ដាយរួចហើយ រូបគេក៏បានជិះទៅផ្ទះវិញ ដោយធ្វើដំណើរទិសដៅពីកើតទៅលិច ខណ: កំពុងជិះតាមដងផ្លូវ ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូឌ្រីមសង់ មួយគ្រឿងមិនចាំស្លាកលេខ បានជិះដេញពីក្រោយហើយមិនបានបើកភ្លើងទេ។ជនរងគ្រោះបានបន្តទៀតថា ឃើញដូចនោះរូបគេក៏មានការសង្ស័យហើយក៏បានបន្តដំណើរទៅមុខតិចៗក៏ប្រទះឃើញលោកពូសន្តិសុខម្នាក់កំពុងឈរដើរប្រម៉ូលសំរាម នៅតាមផ្លូវ ដោយដឹដថាសភាពមិនស្រួលរូបគេក៏បានឈប់នៅក្បែរសន្តិសុខនផះ...
ទំព័រដើម
រថយន្ត ford បត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តដឹកត្រី មកពីក្រោយ គេចមិនទាន់បុកចំថ្ពល់ខាងមុខ រងការខូចខាត ភាគីទាំងពីរជជែកយកត្រូវរៀងខ្លួន
ភ្នំពេញ: បុរសម្នាក់បើករថយន្ត ford ranger មួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានរថយន្តហុីយ៉ាន់ដាយដឹកដីមួយគ្រឿងមកពីក្រោយខំគេចតែមិនផុតជ្រុលទៅបុកស្ពាល់រថយន្តខាងមុខខាងឆ្វេងបណ្ដាលឲ្យរងការខូចខាត ភាគីទាំងពីរជជែកគ្នារកត្រូវរៀងខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីវេលាម៉ោង ៨យប់ថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ ២០២១ នៅចំណុចមុខពន្ធដា ខណ្ឌសែនសុខតាមដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយដឹកត្រីមួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3B-9278 ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុខាងលើក៏មានបុរសម្នាក់បើករថយន្ត ford ranger មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BM-3842ធ្វើដំណើរមកពីក្រោយបានវ៉ារថយន្តដឹកត្រីខាងស្ដាំ រួចបានបត់ឆ្វេងដៃកាត់មុខរថយន្តដឹកត្រី បំរុងឆ្លងទៅផ្លូវម្ខាងទៀត ខណ:នោះរថយន្តដឹកត្រីក៍បានខំគេចមកខាងឆ្វេងដៃអែបទ្រូងផ្លូវ តែមិនផុត បណ្ដាលឲ្យទៅបុកស្ពាល់រថយន្ត ford ខាងមុខខាងឆ្វេងបណ្ដាលឲ្យរងការខូចខាត ភ្លាមនោះភាគីទំាងសងខាងបានជជែកគ្នាយកត្រូវរៀងៗខ្លួន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់កន្លែងកើតហេតុ ដោយក័មានតំណាងភាគីទាំងពីរបានចុះមកដល់ដែរ បន្ទាប់មកសមត្ថកិច្ចបានឲ្យភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នាអស់រយៈពេលជិត២ ម៉ោងដោយខាងភាគីខាងរថយន្ត ford ទារសំណង៨០០ដុល្លារ ដោយខាងភាគីរថយន្តដឹកត្រីឲ្យ ៥០០ ដុល្លារ បន្ទាប់មកភាគីទាំងពីរបានព្រមព្រៀងគ្នា រួចសមត្ថកិច្ចសុំធ្វើកំណត់ហេតុដើម្បីទុករាយការណ៍ទៅថ្នាក់លើបន្ត តែភាគីរថយន្តដឹកត្រីថាមិនបាច់ធ្វើ...
ទំព័រដើម
រថយន្តrange rover ពន្លះបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យរងការខូចខាត
ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក range rover មួយគ្រឿងជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ១០ នាទីយប់ថ្ងៃទី ៤ខែវិច្ឆិកាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកrange rover មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AF-6663ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាង លើ បានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស ពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ និងកល់ជាប់ទៅមុខលែងរួច។ចំណែកបង្កាន់ដៃស្ពានអាកាសរងការខូចខាតបន្តិចបន្តួច។ ភ្លាមនោះម្ចាស់រថយន្តបានបើកទ្វារចុះពីលើរថយន្តរួចហៅម៉ូតូជិះចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកពីកាបូបវែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់៕ដោយ កុសល់
ទំព័រដើម
ប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី KOBO TOOL BOX និងបច្ចុប្បន្នភាព ការប្រើប្រាស់ប្រព័ន្ធ PRISM រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១
ខេត្តព្រះសីហនុ÷នាព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី KOBO TOOL BOX និងបច្ចុប្បន្នភាព ការប្រើប្រាស់ប្រព័ន្ធ PRISM រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងក្រុង ស្រុកទាំង៥ លោកអនុប្រធាននាយកដ្ឋានព័ត៌មាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មន្ត្រីបច្ចេកទេសគម្រោង គ.ជ.គ.ម និងតំណាងកម្មវិធីស្បៀងអាហារពិភពលោក(WFP) ។
បើកវគ្គបណ្ដុះបណ្ដាល “ស្ដីពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី (KoBo Tool Box) និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ (PRISEM)” សម្រាប់ខេត្តព្រះសីហនុ ក្នុងគោលបំណងបណ្ដុះបណ្ដាល និងផ្សព្វផ្សាយដល់អាជ្ញាធរថ្នាក់ក្រោមជាតិមានខេត្ត...
ទំព័រដើម
ចតកង់បីមួយភ្លែត ត្រូវរថយន្តមកបុកពីក្រោយ ក្រឡាប់ផ្ងារជើងម្ខាង
ភ្នំពេញ: បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងចតអែបលើចិញ្ចើមផ្លូវមួយភ្លេត ត្រូវរថយន្តស៊ីណាមួយគ្រឿងសង្ស័យម្ចាស់ស្រវឹងបើកមកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យ ក្រឡាប់ផ្ងារជើងម្ខាង និងរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចមុខធនាគារអេស៊ីលីដា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាពណ៌លឿងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HG-9366ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ បានបើកមអែបលើចិញ្ចើមផ្លូវ ឈប់មួយភ្លែត រួចម្ចាស់ក៏ចុះមកក្រោម ខណៈនោះក៏មានរថយន្តស៊ីណា មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AY-0167បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បានធ្វើដំណើរមកពីក្រោយរេចង្កូតទៅមុខម៉ូតូកង់បីពីក្រោយចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យប្រឡាប់ផ្ងាជើងម្ខាង និងរងការខូចខាតស្ទើរទាំងស្រុង។ ភ្លាមនោះម្ចាស់ម៉ូតូកង់បីនិងបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយលើកក្រឡាប់មកវិញ។
ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់
ទំព័រដើម
ជិះម៉ូតូលឿនមិនប្រយ័ត្ន ទៅប៉ះនឹងម៉ូតូមួយគ្រឿងទៀត ដួលបោកនិងថ្នល់ បណ្ដាលឲ្យនារីពីរនាក់របួសធ្ងន់
ភ្នំពេញ: នារីម្នាក់ជិះម៉ូតូវ៉េវមួយគ្រឿងមិនប្រយ័ត្នបណ្ដាលឲ្យទៅប៉ះម៉ូតូស្កុបពីមួយគ្រឿងទៀតជិះដោយប្រុសស្រីពីរនាក់បណ្ដាលឲ្យដួលទាំងសងខាង ដួលបោកទៅនឹងថ្នល់ បណ្ដាលឲ្យរនារី២នាក់រងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង ១០ នាទីយប់ថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០២១ នៅចំណុចចុងស្ពានអាកាស ៧មករាខាងលិច តាមបណ្តោយមហាវិថីសហព័ន្ឋរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀតជិះម៉ូតូម៉ាកហុងដាស្គុបពីពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1FK-6006ធ្វើដំណើរទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើក៏មាននារីម្នាក់ជិះម៉ូតូម៉ាកហុងដាវ៉េវពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1BC-7098ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនបានទៅប៉ះនិងម៉ូតូស្កូពីបណ្ដាលឲ្យភាគីទាំងសងខាងដួលទៅនឹងថ្នល់ បណ្ដាលឲ្យភាគីខាងម៉ូតូស្គុបពីរងរបួសធ្ងន់នារីម្នាក់ ចំណែកខាងម៉ូតូវ៉េវរងរបួសធ្ងន់ដូចគ្នា។បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌសែនសុខរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់
ទំព័រដើម
លោក ឌី រ័ត្ន ខេមរុណ ដឹកនាំកម្លាំងចម្រុះខណ្ឌមានជ័យ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
ភ្ភ្នំពេញ: នៅវេលាម៉ោង ២០:០០ នាទីយប់ ថ្ងៃ អង្គារ ១២រោច ខែ អស្សជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២១ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំ គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅផ្លូវ ២៧១ កែងផ្លូវ ៣៧១ ត្រង់ចំណុចឃ្លាំងដែក ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ...
ទំព័រដើម
គ្រាន់តែ១យប់សោះ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានករណីជនសង្ស័យ ឆក់កាបូបលុយនិងខ្សែក ពីប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ២ករណី បានសម្រេចមិនខានសមត្ថកិច្ច
ភ្នំពេញ: ក្នុងខណ្ឌមានជ័យ នៅយប់ថ្ងៃទី ០២ ខែវិច្ឆិកាឆ្នាំ ២០២១ មានជនសង្ស័យចំនួន២ នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានធ្វើសកម្មភាពឆក់ការបូបលុយនិងខ្សែក ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ២ករណីផ្សេងគ្នា ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព។
ករណីទី១/នៅវេលាម៉ោង១០និង២០ទាទីយប់ថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ ២០២១នៅចំណុចមុខផ្សាស្ទឹងមានជ័យថ្មីតាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានជនសង្ស័យ ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានធ្វើសកម្មភាពឆក់កាបូបលុយ ពីនារីម្នាក់កំពុងជិះម៉ូតូមួយគ្រឿងម៉ាកធូដេ ពាក់ស្លាកលេខភ្នំពេញ1W-8187ជាមួយបុរសម្នាក់ទៀតដែលជាអ្នកឌុប បានសម្រេចហើយគេចខ្លួនបាត់ស្រម៉ោល ដោយនៅក្នុងកាបូបជនរងគ្រោះមានលុយខ្មែរជាង ១លានរៀល។
ករណីទី២/ម៉ោង១០និង ៤០ នាទីយប់ ថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យតាមបណ្តោយផ្លូវ ២១៧សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានក្រុមជនសង្ស័យចំនួន២ នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខភិនភាគតែមួយ បានធ្វើសកម្មភាពឆក់ខ្សែកពីនារីម្នាក់ជិះម៉ូតូស្កុបពីពណ៌សមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1IB-6926ជាមួយនារីពីរនាក់ទៀត ដោយបានសម្រេចរួចគេចខ្លួនបាត់ស្រម៉ោល ខ្សែកដែលជនសង្ស័យយកទៅបាត់ខ្សែកផ្លាកទីនតម្លៃជិត៥០ដុល្លារ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជូនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ក្រោយពេលដាក់ពាក្យប៉ុណ្ណឹងរួចជនរងគ្រោះនាំគ្នាចេញទៅវិញដោយក្តីអស់សង្ឃឹម។
ប្រជាពលរដ្ឋនាំគ្នាលើកឡើងថានៅចំណុចទីតាំងខាងលើ...
ទំព័រដើម
ស្ងាត់ដូចចោរលួចសេះករណី អ្នកស្រី ជា សុខឡេង វាយទាត់ធាក់ក្បាលអ្នកសារព័ត៌មាន នៅខេត្តព្រះសីហនុ ជិត២ឆ្នាំហើយ នៅតែមិនទាន់បានទទួលយុត្តិធម៌
ខេត្តព្រះសីហនុ÷ពលរដ្ឋ រស់នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាអ្នកសារព័ត៌មាន ទូទាំងប្រទេស ពិតជាចង់ដឹងណាស់ថា តើពេលណាទើបតុលាការខេត្តព្រះសីហនុ សម្រេច យក សំនុំរឿងលេខ៤២៥ ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០មកដោះស្រាយបន្តទៀតនោះទេខណះជនរងគ្រោះទន្ទឹ ងរងចាំយុត្តិធម៌អស់រយះពេលជិត២ឆ្នាំកន្លងមកហើយ នៅតែគ្មានពន្លឺយុត្តិធម៌ អ្វីសោះ។
លោក ដួង ច័ន្នបូរិទ្ធ ដែលជាអ្នកយក ពត៌មាន អោយ ស្ថានីយ ទូរទស្សន៍ MSJ TV ប្រចាំការនៅខេត្តព្រះសីហនុ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងស្រុកថា÷រឿងលោកស្រី ជា សុខឡេង នឹងកូនប្រុសបង្កើតរបស់ខ្លួនបានប្រើអំពើហឹង្សា មកលើររូបលោក តាំងពីថ្ងៃកើតហេតុរហូតមកដល់ពេល នេះ មានរយះពេលជិត២ឆ្នាំមកហើយ ដែលរូបលោកមិនទាន់ទទួលបា នពន្លឺយុត្តិធម៌ នៅឡើយ រីឯជនបង្កទាំងពីរនាក់ម៉ែនិងកូននៅតែដើរហើរយ៉ាងសេរីនោះ តើឯណាទៅច្បាប់នឹងយុត្តិធម៌?
ជាក់ស្ដែង...
ទំព័រដើម
កោះរ៉ុង ខេត្តព្រះសីហនុ និងតំបន់តារាសាគរខេត្តកោះកុង ត្រូវបានរៀបចំជាគោលដៅទទួលទេសចរណ៍វ៉ាក់សាំងដំបូងគេបង្អស់នៅកម្ពុជា
(ខេត្តព្រះសីហនុ) ពិធីផ្សព្វផ្សាយស្តីពីការរៀបចំក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរខេត្តកោះកុង ជាគោលដៅទទួលទេសចរណ៍វ៉ាក់សាំង បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ និងមានការចូលរួមតាមប្រព័ន្ធ Zoom Meeting ដោយលោកជំទាវអភិបាលខេត្តកោះកុងផងដែរ។
បើកទទួលភ្ញៀវទេសចរអន្តរជាតិនឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅដោយផ្តើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង។ កម្មវិធីទេសចរណ៍វ៉ាក់សាំង អនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល ៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ សំដែងការអបអរសាទរនិងបានរំពឹងថាតាមរយៈការបើកទទួលទេសចរវ៉ាក់សាំងនិងការសម្របសម្រួលឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានទូលំទូលាយជាគោលនយោបាយលើកកម្ពស់ទេសចរណ៍ផ្ទៃក្នុងរបស់កម្ពុជានឹងអាចផ្តល់កាលានុវត្តភាពធ្វើអោយអាជីវកម្មទេសចរណ៍ដើរឡើងវិញដើម្បីជួយស្តារសេដ្ឋកិច្ចសង្គមនិងជីវភាពអាជីវករនិងពលរដ្ឋទូទៅមានភាពប្រសើរឡើង។
ទន្ទឹមនឹងដំណើរការទេសចរណ៍វ៉ាក់សាំង ទេសចរណ៍ផ្ទៃក្នុងក៏កំពុងចលនាជម្រុញផងដែរដោយដាក់ចេញវិធានការចបាច់នានាដើម្បីធានាបានសុវត្ថិភាព។
១.ការលើកកម្ពស់ទំនុកចិត្ត...
Latest News
ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី
ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ...
ទំព័រដើម
ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី
ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ របស់លោកឧកញ៉ា តែ តាំងប៉ ដែលបានទម្លាយចេញជាសាធារណៈ កាលពីថ្ងៃទី១១...
ទំព័រដើម
ជនជាតិវៀតណាមម្នាក់ព្រហឺនជ្រុល ហ៊ានលួចរថយន្តគេហើយបើកបំបុកបារ៉ាស ដើម្បីរត់គេចខ្លួន
ព្រះសីហនុ ៖ មានករណី អំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង បង្កឡើង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុដោយជនសង្ស័យ០១នាក់ ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក AUDI Q7...
ទំព័រដើម
ឆក់ទូរស័ព្ទបានហើយ រត់មិនរួច សមត្ថកិច្ចប្របួចបានម្នាក់ នៅខណ្ឌសែនសុខ
ភ្នំពេញ: ជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងមួយគ្រឿង បានសម្រេច រួចបានជិះម៉ូតូគេចខ្លួន ត្រូវបានជនរងគ្រោះនិងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់ឃាត់ខ្លួនបានម្នាក់ភ្លាមៗចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លូន។
ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃទី ១៥ ខែកម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាស្កុបពីមួយ គ្រឿងពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-2899ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះម៉ាក iphone 13ប្រូ មួយគ្រឿងបានសម្រេច ភ្លាមនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់ខ្លួន តែត្រូវបានជនរងគ្រោះបានជិះម៉ូតូដេញពីក្រោយនិងស្រែចោរៗក៍ផ្អើលមកកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាននាំគ្នាដេញ...
ទំព័រដើម
អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើផ្លាកយីហោដែលរំលោភ លើចំណីផ្លូវសាធារណៈជុំវិញផ្សារបឹងឈូក
បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្ត ដែលដឹកនាំដោយរដ្ឋបាលក្រុងបាត់ដំបង បានចុះអនុវត្តវិធានការក្តៅដោយនាំទាំងក្រុមជាងចុះរុះរើកាត់ផ្លាកយីហោ និងរនាំងដែកដែល អាជីវករផ្ទះល្វែងកែច្នៃតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅខាងមុខផ្ទះជុំវិញបរិវេណផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោក សេក ចិត្រា អភិបាលរងក្រុងបាត់ដំបងបានអោយដឹងថា មុននិងឈានដល់ការដាក់កម្លាំងចុះរុះរើនិងកាត់ដោយផ្ទាល់នេះដោយសាររយៈពេលកន្លងមកខាងអាជ្ញាធរយើងបានចុះធ្វើការជូនដំណឹងនិងណែនាំទៅដល់ពួកគាត់ជាអាជីវករច្រើនដងមកហើយពាក់ព័ន្ធជុំវិញផ្សារនេះ ហើយការជូនដំណឹងជាចុងក្រោយគឺនៅថ្ងៃសុក្រកន្លងទៅ ទើបថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះមកអនុវត្តតែម្ដង។
លោកបន្តថាការចុះអនុវត្តនេះ គឺយើងអនុវត្តរហូតជុំវិញផ្សារបឹងឈូកតែម្តង ដែលថ្ងៃនេះយើងធ្វើបានប៉ុណ្ណា ថ្ងៃស្អែកយើងនឹងបន្តធ្វើទៀតរហូតដល់ចប់ គោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យ...