ទំព័រដើម
មនុស្សប្រុសស្រីចំនួន ២ នាក់បើករថយន្ត prius ពាក់ស្លាកលេខ ខេមរៈភូមិន្ទ ស៊េរីខ្ពស់មួយគ្រឿងបានបុកឃឿនពេញទំហឹងលាន់ដូចរន្ទះអញ្ចឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ
ខេត្តព្រះសីហនុ៖មានហេតុការណ៍ភ្ញាក់ផ្អើល មួយបានកើតឡើងតាមដងផ្លូវវិថីអូឈើទាលបង្កឡើងដោយមនុស្សប្រុសស្រីចំនួន ២ នាក់បើករថយន្ត prius ពាក់ស្លាកលេខ ខេមរៈភូមិន្ទ ស៊េរីខ្ពស់មួយគ្រឿងបានបុកឃឿនពេញទំហឹងលាន់ដូចរន្ទះអញ្ចឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំចំណែកអ្នកបើកបររងរបួសធ្ងន់ស្រាល ហេតុការណ៍មួយនេះបានកើតឡើងនៅវេលាម៉ោង ៩:៣០នាទី យប់ថ្ងៃទី ០៦ ខែ វិច្ឆិកាឆ្នាំ២០២១ ក្បែរនៅហ្នឹងដំណាក់ស្ដេចគឺនៅចុងឆ្នេរអារីស្តុន ស្ថិតនៅក្នុងភូមិ ០៤ សង្កាត់លេខ ០៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។
យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យបណ្ដាញព័ត៌មានដឹងថា មុនពេលកើតហេតុបានឃើញរថយន្តម៉ាក Prius ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 2-9535 បើកបរដោយប្រុសស្រីចំនួន ០២ នាក់ បានបើកបរក្នុងទិសដៅពីឆ្នេរអូរត្រេះមួយសំដៅមកឆ្នេរអូរឈើទាលតេមកដល់ចំណុចកែងចុងអូឈើទាល ២ ក៏បានមកបុកខឿនរួចផ្លោងទៅបុកនិងរនាំងមាត់ឆ្នេរបណ្ដាលឲ្យខូចខាតយ៉ាងដំណំចំណែកមនុស្សប្រុសស្រី ២ នាក់រាំរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកលោកបានធ្វើការវាស់វែងនឹងលើកយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីរងចាំដោះស្រាយតាមនីតិវិធី។ដោយ វ៉ាន់នី
ទំព័រដើម
សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតបានថ្នាំញៀនមួយចំនួនពាក់ព័ន្ធលើករណីចែកចាយគ្រឿងញៀន
(ក្រុងព្រះសីហនុ)៖ កម្លាំងនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចុះបង្រ្កាបករណីចែកចាយគ្រឿងញៀន០១ករណី ដោយឃាត់ខ្លូនជនសង្ស័យបានចំនួនម្នាក់ និងដកហូតបានគ្រឿងចំនួន ២៥កញ្ចប់ នៅចំណុចក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៊ុត សឿន (ហៅខ្លែង) ភេទប្រុស អាយុ៤២ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
វត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន២៥កញ្ចប់ (ធំចំនួន០៩ និងតូចចំនួន១៦កញ្ចប់) និងទូរស័ព្ទដៃចំនួន០១គ្រឿង៕ដោយ វ៉ាន់នី
ទំព័រដើម
កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុចុះបង្រ្កាប ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់(ហ្គេមបាញ់ត្រី) ចំនួន ០៣ទីតាំងផ្សេងគ្នា
ខេត្តព្រះសីហនុ÷កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សមត្ថកិច្ចយើងបានចុះបង្រ្កាប ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់(ហ្គេមបាញ់ត្រី) ចំនួន ០៣ទីតាំងផ្សេងគ្នា ស្ថិតនៅក្រុម១០ ភូមិ៣ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ។
ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នគរបាលខេត្តព្រះសីហនុ បញ្ជាអោយមន្រ្តីក្រោមឱវាទយកចិត្តទុកដាក់អំពីភូមិ.ឃុំ មានសុវត្ថិភាព ដើម្បីកាត់បន្ថយនូវបទល្មើស លួច ឆក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ក្នុងមូលដ្ឋាន។
ក្នុងពេលប្រតិបត្តិការបង្រ្កាប សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួន បុគ្គលិកហ្គេមបាញ់ត្រីនិងអ្នកចូលលេងល្បែងខុសច្បាប់ បានចំនួន សរុប ១៦នាក់(ប្រុស ១១ និង ស្រី ០៥នាក់)។ ដកហូតទូហ្គេម បាញ់ត្រីចំនួន...
ទំព័រដើម
មនុស្សចំនួន ០៣ នាក់រងរបួសធ្ងន់ស្រាលដោយសារតែជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់
ក្រុងព្រះសីហនុ ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូបណ្ដាលឱ្យមនុស្សចំនួន ០៣ នាក់រងរបួសធ្ងន់ស្រាល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងកាលពីវេលាម៉ោង ៧:៤០នាទីយប់ ថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវអារីស្តុន ជាប់មាត់ឆ្នេរ ស្ថិតក្នុងភូមិ ០៤ សង្កាត់ ០៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។
យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារសារព័ត៌មានFKnewsឲ្យដឹងថា មុនពេលកើតហេតុបានឃើញម៉ូតូ ០១ គ្រឿងម៉ាក់ ហ៊ុងដារអ៊ែរប្រឡេក ពណ៌ ស គ្មានស្លាកលេខបើកបរដោយនារីម្នាក់ ក្នុងទិសដៅវីឆ្នេរអូរឈើទាលសំដៅទៅអូត្រេះ ០១ គណៈពេលដែលមកដល់កន្លែងកើតហេតុខាងលើស្រាប់តែឡើងមកវ៉ាឡាន មិនប្រយ័ត្នបានបុកមួយទំហឹងក្នុងទិសដៅផ្ទុយគ្នាជាមួយនិងម៉ូតូមួយគ្រឿងទៀតម៉ាក ហ៊ុងដារវ៉ីនឺ គ្មានស្លាកលេខដូចគ្នាបើកបរដោយប្រុសស្រី ០២ នាក់ បណ្ដាលឲ្យភាគីខាងម៉ូតូ ហ៊ុងដារអ៊ែរប្រឡេក រងរបួសធ្ងន់ ចំណែកឯភាគីខាងម៉ូតូ ហ៊ុងដារវ៉ីនឺ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាលជាប្រពន្ធជិះពីក្រោយ...
ទំព័រដើម
អភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា
រាជធានីភ្នំពេញ៖ នារសៀលថយថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។
ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យ និងក្តីសង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ ឯកឧត្តមកិត្តិនីតិ កោសលបណ្ឌិត...
ទំព័រដើម
ចង់ល្បីហើយ!!អ្នកបើកទៅបាត់នៅតែរួមដំណើរគំរាមបើករថយន្តបុកអ្នកសារព័ត៌មាន ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍រួច
ភ្នំពេញ: បុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តហាយលេនឌ័រមួយគ្រឿង ជ្រុលទៅបុកជាមួយនឹងរថយន្តតាកូម៉ាត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យរងការខូចខាត រួចអ្នកបើកបររថយន្តហាយលេនឌ័រចុះពីលើរថយន្តហើយស្រែកថាបុកប៉ុណ្ណឹងចេញលយុអស់ប៉ុន្មាន រួចក៏ដើរចេញទៅបាត់ នៅសល់តែអ្នករួមដំណើរ បានជម្លោះពាក្យសំដីគ្នាមួយម្ចាស់រថយន្តតាកូម៉ាដាក់គ្នាមួយប៉្រាវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអ្នកសារព័ត៌មានជាច្រើនស្ថាប័ន ទៅធ្វើការឡាយព្រោងព្រាត កាលពីវេលាម៉ោង ១០ និង២០នាទីយប់ថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវ ១០០៧ កែងនឹងផ្លូវ ១៩៨០ ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងរកម្នាក់ទៀតបើករថយន្តហាយលេនឌ័រមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AP-0559 ធ្វើដំណើរតាមបណ្តោយផ្លូវ ១៩៨០ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្ត តូយ៉ូតា តាកូម៉ា មួយគ្រឿងពណ៌សពាក់ស្លាកលេខ2BD-6610 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៧ ទិសដៅពីត្បូងទៅជើង ចំពីចំហៀងខាងមុខផ្នែកខាងស្ដាំបណ្តាលឲ្យរថយន្តទាំងពីរគ្រឿងផ្ទាប់ជាប់គ្នានឹងរងការខូចខាត។ ភ្លាមនោះអ្នកបើកបររថយន្តហាយលេនឌ័របានចុះពីលើរថយន្តហើយស្រែកថាបុកប៉ុណ្ណឹងចេញលុយអស់ប៉ុន្មាន រួចក៏ដើរចេញពីកន្លែងកើតហេតុបាត់ នៅសល់តែអ្នករួមដំណើរ ច្រង៉ែងច្រង៉ាងជាមួយម្ចាស់រថយន្តតាកូម៉ាក៍កើតជាជម្លោះពាក្យដាក់គ្នាមួយប៉្រាវ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ និងអ្នកសារព័ត៌មានចុះទៅធ្វើការលាយឡាយព្រោងព្រាត ធ្វើឲ្យបុរសដែលជាអ្នករួមដំណើរតាមរថយន្តហាយលេនឌ័ររឹកតែខឹសម្បាកាន់ខ្លាំងនិងប្រើពាក្យមិនសមរម្យដាក់អ្នកសារព័ត៌មានទៀត។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានឲ្យភាគីទាំងសងខាងធ្វើការសម្រុះសម្រួលគ្នា ក្រោយមកភាគីទាំងពីរបានព្រមព្រៀងគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ...
ទំព័រដើម
រថយន្តនីសាន់ពាក់ស្លាកលេខនគរបាល បុករបាំងថ្មពុះចែកទ្រូងផ្លូវ នៅស្តុបក្តាន់ពី ម្ចាស់ហៅរថយន្តស្ទូចដឹកយកមកទម្លាក់ចោល នៅមុខប៉ុស្តិ៍កាកាបទី១
ភ្នំពេញ: រថយន្តនីសាន់មួយគ្រឿងពាក់ស្លាកលេខនគរបាលបានបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់មួយកង់ កាលពីវេលាម៉ោង២ និង២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែ វិច្ឆិកាឆ្នាំ២០២១ នៅចំណុចស្តុបក្តាន់ពី តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។រួចម្ចាស់រថយន្តបានហៅរថយន្តស្ទូចមកដឹកយកមកទម្លាក់ចោល នៅមុខកាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តនីសាន់មួយគ្រឿងពណ៌ខ្លាញ់ក្តាមពាក់ស្លាកលេខនគរបាល2-2320 ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តបង្កបានខូចខាតផ្នែកខាងមុខនឹងបែកកង់ខាងឆ្វេងទៅមុខលែងរួច។
ក្រោយកើតហេតុម្ចាស់បានហៅរថយន្តស្ទូចមកដឹកយកទៅទម្លាក់ចោលនៅមុខ ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រួចម្ចាស់គេចខ្លួនបាត់៕ដោយ កុសល់
ទំព័រដើម
អគ្គិភ័យ ឆាបឆេះផ្ទះ ស្តុកអីវ៉ាន់ នៅក្នុងបុរីពិភពថ្មីចំការដូង អស់ទ្រព្យសម្បត្តិ សរុបជាង១០ម៉ឺនដុល្លារ
ភ្នំពេញ ៖ គ្រោះអគ្គីភ័យមួយបានឆាបឆេះផ្ទះល្វែងរបស់ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែវិច្ចិកា ឆ្នាំ២០២១ តាមបណ្តោយផ្លូវលេខ៧ ក្នុងបុរីចំការដូង១ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ទី ឬទ្ធី អាយុ៤៨ឆ្នាំ មុខរបបលក់ដូរ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងឡេីយគេឃេីញផ្ទះកេីតហេតុមានផ្សែងហុយចេញពីខាងក្នុង ក៏ប្រញាប់ចូលមេីលស្រាប់តែឃេីញមានអណ្ដាតភ្លេីងឆាបឆេះជាបន្តបន្ទាប់ យ៉ាងសន្ធោសន្ធៅ ទេីបនាំគ្នាយកទឹកជួយជះពន្លត់ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលេីនេះភ្លាម អាជ្ញាធរជំនាញពាក់ព័ន្ធបានចេញរថយន្តពន្លត់អគ្គីភ័យ ជាច្រេីនគ្រឿងមកបាញ់ពន្លត់ ដោយប្រេីប្រាស់ទឹកអស់តែ៣ឡាន និងពេលវេលាប្រហែល១ម៉ោងប៉ុណ្ណោះ ក៏រលត់ទៅវិញជាស្ថាពរ ។
ក្នុងករណីអគ្គីភ័យនេះ មិនបណ្ដាលឲ្យឆ្លងរាលដាលដល់ផ្ទះជិតខាងនោះទេ ព្រមទាំងមិនធ្វេីឲ្យមនុស្សរងរបួសនោះដែរ ដោយខូចខាតសម្ភារៈក្នុងផ្ទះតម្លៃសរុបជិត១មុឺនដូល្លារ ហេីយសមត្ថកិច្ចសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕ដោយ កុសល់
...
ទំព័រដើម
ឆេះប្រអប់ការប៉ិនភ្លេីង ផ្អេីលសមត្ថកិច្ចនិងហៅរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍
ភ្នំពេញ ៖ ហេតុការណ៍ គ្រោះអគ្គិភ័យមួយបានឆាប់ឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ ដោយប្រអប់ការប៉ិនភ្លេីងជាបជាប់និងបង្គោលភ្លើង មួយបានឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លេីង កាលពីវេលាម៉ោង១០យប់ ថ្ងៃទីខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចរវង្វង់មូលទួលគោកចាស់ តាមបណ្តោយផ្លូវលេខ២៨៩ កែងនិង៦០៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញប្រអប់ការប៉ិនភ្លេីងខាងលេីមានផ្ទុះឆ្លងចរន្តបែកផ្កាភ្លេីង និងបង្កជាអណ្តាតភ្លេីងឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមនោះមានបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រេីនមកបាញ់ពន្លត់ហេីយភ្លេីងក៏រលត់ទៅវិញ។
ប្រភពដដែលបានបន្តថា មួយសន្ទុះក្រោយមកស្រាប់តែប្រអប់ការប៉ិនភ្លេីងខាងលេីបង្កជាអគ្គិភ័យម្តងទៀតឆាបឆេះយ៉ាងសន្ធៅ ទេីបសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងមកបាញ់ទប់ជៀសវាងរៀលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋទៀត។
សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះអគ្គិភ័យខាងលេីសមត្ថកិច្ចបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញអស់ចំនួន២គ្រឿងទេីបគ្រប់គ្រងបានទាំងស្រុងនិងមិនមានរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនោះទេ៕ដោយ កុសល់
ទំព័រដើម
បើករថយន្តកូរ៉េប៉ះកង់ចល័ត បុករថយន្តព្រូស ម្ចាស់ចតទិញបាយឆា រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ: បុរសម្នាក់បើករថយន្តកូរ៉េប៉ះកង់ចល័តមួយគ្រឿងគេចម៉ូតូជ្រុលចង្កូតជ្រុលទៅបុករថយន្តតូយ៉ូតាព្រូសមួយគ្រឿងដែលម្ចាស់ចតទិញបាយឆានៅមុខហាងមួយកន្លែងបណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ។
ហេតុការថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីម្ចាស់រថយន្តព្រូសបានឲ្យដឹងថាមុនកើតហេតុកន្លែងកើតហេតុរូបរគាត់បានបើកថយន្តព្រូសមួយគ្រឿងពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AW -5496ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង រួចក៏បានចតនៅមុខហាងមួយភ្លេតដើម្បីទិញបាយឆាដោយចតបញ្ច្រាស់ ផ្លូវ លុះមកដល់កើតហេតុខាងលើ ស្រាប់តែមានរថយន្តកូរ៉េប៉ះកង់ចល័តមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BK -7821បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ពីត្បូងទៅជើងបានគេចពីម៉ូតូរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកខាងមុខខាងស្តាំពេញទំហឹងបណ្តាលរថយន្តទាំងពីរគ្រឿងកៀបជាប់គ្នារងការខូចខាតខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នកណារបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ដោយ កុសល់
Latest News
ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី
ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ...
ទំព័រដើម
ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី
ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ របស់លោកឧកញ៉ា តែ តាំងប៉ ដែលបានទម្លាយចេញជាសាធារណៈ កាលពីថ្ងៃទី១១...
ទំព័រដើម
ជនជាតិវៀតណាមម្នាក់ព្រហឺនជ្រុល ហ៊ានលួចរថយន្តគេហើយបើកបំបុកបារ៉ាស ដើម្បីរត់គេចខ្លួន
ព្រះសីហនុ ៖ មានករណី អំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង បង្កឡើង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុដោយជនសង្ស័យ០១នាក់ ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក AUDI Q7...
ទំព័រដើម
ឆក់ទូរស័ព្ទបានហើយ រត់មិនរួច សមត្ថកិច្ចប្របួចបានម្នាក់ នៅខណ្ឌសែនសុខ
ភ្នំពេញ: ជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងមួយគ្រឿង បានសម្រេច រួចបានជិះម៉ូតូគេចខ្លួន ត្រូវបានជនរងគ្រោះនិងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់ឃាត់ខ្លួនបានម្នាក់ភ្លាមៗចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លូន។
ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃទី ១៥ ខែកម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាស្កុបពីមួយ គ្រឿងពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-2899ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះម៉ាក iphone 13ប្រូ មួយគ្រឿងបានសម្រេច ភ្លាមនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់ខ្លួន តែត្រូវបានជនរងគ្រោះបានជិះម៉ូតូដេញពីក្រោយនិងស្រែចោរៗក៍ផ្អើលមកកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាននាំគ្នាដេញ...
ទំព័រដើម
អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើផ្លាកយីហោដែលរំលោភ លើចំណីផ្លូវសាធារណៈជុំវិញផ្សារបឹងឈូក
បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្ត ដែលដឹកនាំដោយរដ្ឋបាលក្រុងបាត់ដំបង បានចុះអនុវត្តវិធានការក្តៅដោយនាំទាំងក្រុមជាងចុះរុះរើកាត់ផ្លាកយីហោ និងរនាំងដែកដែល អាជីវករផ្ទះល្វែងកែច្នៃតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅខាងមុខផ្ទះជុំវិញបរិវេណផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោក សេក ចិត្រា អភិបាលរងក្រុងបាត់ដំបងបានអោយដឹងថា មុននិងឈានដល់ការដាក់កម្លាំងចុះរុះរើនិងកាត់ដោយផ្ទាល់នេះដោយសាររយៈពេលកន្លងមកខាងអាជ្ញាធរយើងបានចុះធ្វើការជូនដំណឹងនិងណែនាំទៅដល់ពួកគាត់ជាអាជីវករច្រើនដងមកហើយពាក់ព័ន្ធជុំវិញផ្សារនេះ ហើយការជូនដំណឹងជាចុងក្រោយគឺនៅថ្ងៃសុក្រកន្លងទៅ ទើបថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះមកអនុវត្តតែម្ដង។
លោកបន្តថាការចុះអនុវត្តនេះ គឺយើងអនុវត្តរហូតជុំវិញផ្សារបឹងឈូកតែម្តង ដែលថ្ងៃនេះយើងធ្វើបានប៉ុណ្ណា ថ្ងៃស្អែកយើងនឹងបន្តធ្វើទៀតរហូតដល់ចប់ គោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យ...