ទំព័រដើម
កោះរ៉ុង ត្រូវបានដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ និងត្រៀមដាក់ឱ្យដំណើរការ អគាររដ្ឋបាល និងអាគារច្រកចេញចូលតែមួយក្រុងកោះរ៉ុង ដើម្បីបំរើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ
ខេត្តព្រះសីហនុ÷នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធី សម្ភោធដាក់ឱ្យដំណើរការអាគារមណ្ឌលសុខភាពក្រុងកោះរ៉ុង និងផ្សព្វផ្សាយការរៀបចំក្រុងកោះរ៉ុង ជាគោលដៅទេសចរណ៍ចាក់វ៉ាក់សាំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុងកោះរ៉ុង លោកលោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋមកពីសង្កាត់ទាំងពីរនៃក្រុងកោះរ៉ុង។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការដាក់ឱ្យប្រាស់នូវមណ្ឌលសុខ ភាពក្រុងកោះរ៉ុង ស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង គឺជាការរំកិលសេវាសុខាភិបាលមកជិតប្រជាពលរដ្ឋ ដោយ សារកន្លងមកនៅពេលមានអ្នកជំងឺ គឺត្រូវដឹកជញ្ជូនមកកាន់ដីគោក ហើយនៅពេលនេះប្រជាពលរដ្ឋអាចមកទទួលសេវា នៅមណ្ឌលសុខភាពនេះបានគ្រប់គ្នា។ ទន្ទឹមនោះឯកឧត្តម ក៏បានធ្វើការណែនាំឱ្យក្រុមគ្រូពេទ្យត្រូវយកចិត្តទុក ដាក់ការទំនួលខុសត្រូវកាន់តែខ្ពស់ក្នុងការផ្តល់សេវាជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ...
ទំព័រដើម
ដើម្បីសុខមាលភាពនៅកុមារអនុគណ:កម្មាចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ខេត្តកោះកុងនិងចាប់ផ្តើមបន្តបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងខេត្ត ជូនកុមារដែលមានអាយុ ៥ ឆ្នា
កោះកុង៖ ដើម្បីចូលរួមចំណែកការអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់សុខមាលភាពសង្គម រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ឱ្យរដ្ឋបាលខេត្តបន្តចាក់វ៉ាក់សាំង កូវីដ-១៩ ទៅដល់កុមារ ចាប់ពីអាយុ ៥ឆ្នាំ ។ ដើម្បីអនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ខេត្តកោះកុង បានបើកយុទ្ធនា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ជូនដល់កុមារចាប់ពីអាយុ ០៥ ឆ្នាំ នៅទូទាំងខេត្ត កោះកុង គ្រប់បណ្តាក្រុង ស្រុកទាំង៧ រយ:ពេល៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២១នេះតទៅ ។
យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារនៅសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ឃើញឪពុក ម្ដាយ ដែលជាអាណាព្យាបាល បាននាំកូនប្រុសស្រីមកទទួលចាក់វ៉ាក់សាំងកូវីដ-១៩ ដោយទឹកមុខញញឹមញញឹមរីករាយសាទរ ដោយឃើញកូនៗរបស់គាត់បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។
ជាមួយគ្នាផងដែរ រដ្ឋបាលខេត្តកោះកុង
បានអំពាវរនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈ ដ្ឋាន នៅតាមមូលដ្ឋានទាំងអស់...
ទំព័រដើម
ផឹកស្រាស្រវឹងដកកាំភ្លើងដើរផ្ជុងគេឯង ពេញក្នុងហាង ភ្លៀងរត់ចែកជើងគ្នា ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ: បុរសម្នាក់ស្លៀកពាក់ស៊ីវិលចូលផឹកស៊ីក្នុងហាង (វីហ្រេ្វន)មួយកន្លែងបានដកកាំភ្លើងខ្លីពីចង្កេះដើរផ្ជុងគេឯងផ្អើលភ្លៀវកំពុងតែផឹកស៊ី រត់ជាន់ជើងគ្នាផ្អើលទាំងយប់ កាលវេលា ម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៤៧៤កែងនិងផ្លូវ១០១ សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពពីសន្តិសុខដែលយាមម៉ូតូឡាន បានឲ្យដឹងថាមុនពេលកើតគាត់បានឃើញបុរស ម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបាន បើករថយន្តឡិចស៊ីស ពណ័ខ្មៅ NX300 ពាក់ស្លាកលេខភ្នំពេញ2BC.7125 បានមកឈប់រថយន្តចតត្រឹមត្រូវរួចបានចូលក្នុងហាងទាំងសភាពស្រវឹងស្រាផងនោះបានដើរចូល ក្នុងហាងដើម្បីផឹកស៊ីបន្តទៀតមិនទាន់បានប៉ុន្មានផងដោយឥទ្ធិពលនៃគ្រឿងស្រវឹងអួតអាងគ្មានអ្នកខ្លាំងជាងខ្លួនបានដកកាំភ្លើងខ្លីពីចង្កេះអាមេ បញ្ចូលគ្រាប់រួចផ្ជុងគេឯងពេញហាង ខណះភ្ញៀងកំពុងតែផឹកស៊ី បានរត់ចែកជើងគ្នាប្រសេចប្រសាចពេញផ្លូវផ្អើលដល់សមត្ថកិច្ច មកចាប់ឃាត់ខ្លួនយកទៅអធិការដ្ឋានខណ្ឌចំការមន។.
បច្ចុប្បន្ន បុរសដែរត្រូវបានឃាត់ខ្លួន សមត្ថកិច្ចសាកសួរនៅអធិការខណ្ឌចំការមនដើម្បីចាត់ការទៅតាមនិតិវិធីនៃ ច្បាប់។ដោយ កុសល់
ទំព័រដើម
បុរសម្នាក់បើករថយន្តCRVបុករបាំងថ្មពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឲ្យសន្លប់មួយសន្ទុះ
ភ្នំពេញ: បុរសម្នាក់បើករថយន្តCRVមួយគ្រឿងក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋមួយកន្លែង រងការខូចខាតយ៉ាងដំណំ ឯរថយន្តទៅមុខលែងរួច ចំណែកអ្នកបើកបរបានសន្លប់មួយសន្ទុះត្រូវបានបងប្អូនប្រជាពលរដ្ឋជួយសង្គ្រោះទាន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ យប់ថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០២១ នៅចំណុចទស្តុបព្រលានថ្មី តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានឲ្យដឹងថាថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកCRVមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2H-1950ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជា ៣០ ម៉ែត្រ ទៅបុកផ្ទះប្រជាពលរដ្ឋរងការខូចខាត ឯរថយន្តទៅមុខលែងរួច។ភ្លាមនោះតៃកុងរថយន្តបានសន្លប់មួយសន្ទុះនៅក្នុងរថយន្ត តែត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាជួយសង្គ្រោះយកចេញពីរថយន្ត ខណៈដែលសមត្ថកិច្ចមកដល់ធ្វើការឃាត់ខ្លួនតែម្តង។ ចំណែករថយន្តរងការខូចខាតស្ទើរទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់
ទំព័រដើម
រថយន្តFord បុករថយន្ត Prius ផ្ទប់និងរបាំងថ្មរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ រថយន្តស៊េរីទំនេីបម៉ាក Ford Ranger បានបុករថយន្តម៉ាក Toyota Prius កំពុងឆ្លងផ្លូវពីចំហៀងពេញទំហឹង ទៅផ្ទប់និងរបាំងថ្ម បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តតែមិនបង្កឲ្យមនុស្សរងរបួស។
ហេតុការនេះបានកេីតឡេីងកាលពីវេលាម៉ោង២ ររំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃេីញរថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BJ-6057 បេីកបរដោយបុរសម្នាក់ជាជនជាតិបរទេស ធ្វេីដំណេីរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងមកជេីង ខណៈឆ្លងស្ទុបបានពាក់កណ្ដាលផ្លូវ ក៏មានរថយន្តស៊េរីទំនេីបម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC-9796...
ទំព័រដើម
ជនជាតិចិនបើករថយន្តMazda បុកម៉ូតូviva បណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល
ភ្នំពេញ: បុរសជនជាតិចិនម្នាក់បើករថយន្តMazdaមួយគ្រឿងមិនប្រកាន់ស្ដាំ ជ្រុលទៅបុកម៉ូតូsuzuki viva មួយគ្រឿងជិះបញ្ច្រាសទិសដៅគ្នាបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងពីរនាក់ទៀតរងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២០០៤ ខាងត្បូងស្តុប ២០០៤ប្រមាណជាង១០០ ម៉ែត្រ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តម៉ាកMazdaមួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2AI-9115ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតចូលផ្លូវម្ខាងទៀតជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក suzuki viva ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1R-7597ជិះដោយបុរស៣នាក់បញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូងចំខាងមុខពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនិងថ្នល់រងរបួសធ្ងន់ម្នាក់ និងពីរនាក់ទៀតរងរបួសស្រាល។បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ម៉ោងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់
ទំព័រដើម
ការិយាល័យសាធារណៈការ អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុងចុះធ្វើការអប់រំណែនាំដល់តំណាងម្ចាស់អាជីវកម្មចំនួន ២ទីតាំងស្តីពីពេលវេលាដែលត្រូវបញ្ចេញសំរាម
ខេត្តព្រះសីហនុ៖លោក ជួប សីហា ប្រធានការិយាល័យសាធារណៈការ អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុង តំណាងឱ្យ លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុបានដឹកនាំក្រុមការងារសាលាក្រុងនិងមានការចូលរួមពីមន្រ្តីបរិស្ថាន មន្រ្តីសាធារណៈការ និងបុគ្គលិកក្រុមហ៊ុនប្រមូលសំរាម KSWMផងដែររួមគ្នាចុះធ្វើការអប់រំណែនាំដល់តំណាងម្ចាស់អាជីវកម្មចំនួន ២ទីតាំង ដែលមិនគោរពតាមខិតប័ណ្ណព័ត៌មាន ស្តីពីពេលវេលាដែលត្រូវបញ្ចេញសំរាម និងពេលវេលាដែលក្រុមហ៊ុនទៅប្រមូល និងដឹកជញ្ជូនសំរាម ព្រមទាំងមិនបានភ្ជាប់សេវាប្រមូលសំរាមរបស់ក្រុមហ៊ុន KSWM។
កាលពីព្រឹកថ្ងៃច័ន្ទទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះជុំវិញក្នុងការចុះណែនាំខាងលើនេះលោក ជួប សីលា បានបញ្ជាក់ថា ពេលវេលាដែលត្រូវបញ្ចេញសំរាម និងពេលវេលាដែលក្រុមហ៊ុនទៅប្រមូល និងដឹកជញ្ជូនសំរាម ក្នុងក្រុងព្រះសីហនុ មានចំនួន ៤៧ខ្សែ ដោយក្នុងនោះផ្លូវចំនួន ២៧ខ្សែ គឺ (មានប័ណ្ណសម្គាល់ពណ៌ក្រហម) ប្រជាពលរដ្ឋត្រូវបញ្ចេញសំរាមចាប់ពីម៉ោង ៧យប់ ដល់ម៉ោង៣ភ្លឺ...
ទំព័រដើម
អគ្គីភ័យ លេបត្របាក់ផ្ទះពលរដ្ឋអស់ ចំនួន ៥ខ្នងផ្ទះ បង្កការភ្ញាក់ផ្អើលទាំងព្រឹក នៅក្នុងក្រុងព្រះសីហនុ
(ខេត្តព្រះសីហនុ)៖មានករណីគ្រប់គ្រោះអគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋ អស់ចំនួន៥ខ្នង
ហេតុការណ៍ភ្ញាក់ផ្អើលភ្ញាក់ផ្អើលគួរឲ្យរន្ធត់មួយនេះបានកើតឡើងកាលពីនៅវេលាម៉ោង០៩ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុច ក្រុម១៣ ភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។
យោងតាមប្រភពពីសមត្ថកិច្ច និងសម្ដីពីបុរសម្ចាស់ផ្ទះដើមហេតុ ក្នុងចំណោមពលរដ្ឋ ៥ គ្រួសារបានបញ្ចាក់ប្រាប់ឲ្យដឹងថាដំបូងឡើយគឺក្នុងផ្ទះរបស់គាត់បានទុស្សេចរន្តអគ្គិសនីនិងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ដទៃទៀត យ៉ាងសន្ធោសន្ធៅនិងបន្តឆាបឆេះទ្រព្យសម្បត្តិអស់ជាច្រើន និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អជ្ញាធរមានសមត្ថកិច្ចចុះអត្តរាគមន៍និងបញ្ចេញរថយន្ដពន្លត់អគ្គីភ័យជាច្រើនគ្រឿង ដើម្បីបាញ់ទឹកបង្រ្កាប់និងពន្លត់អគ្គីភ័យ។
ជុំវិញករណីគ្រោះអគ្គីភ័យឆាបឆេះនេះផងដែល ដោយមានការចូលរួមពីសំណាក់លោក សន កុសល អាភិបាលរងក្រុងព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ពីលោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ ចុះដឹកនាំមន្ត្រីសមត្ថកិច្ចជំនាញបង្ការនិងពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ។ សូមបញ្ជាក់ផងដែលថាករណីអគ្គីភ័យនេះគឺបានឆាបឆេៈ ផ្ទះប្រជាពលរដ្ឋអស់ចំនួន ៥ ខ្នងផ្ទះនិងទ្រព្យសម្បត្តិជាច្រើន ប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យ អស់ចំនួន០៥គ្រឿង ប្រើរប្រាស់ទឹកអស់ចំនួន០៧គ្រឿង ។
ក្រោយពេលកើតហេតុលោក សន...
ទំព័រដើម
រថយន្តស៊េរីទំនេីប BMW របស់ តារាសម្តែង អេឡិច ចាន់ត្រា បុកគូទរថយន្តដឹកប្រេង TOTAL រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់ ដែលគេស្គាល់ថា ជាតារា សម្តែង និងជាតារា ចម្រៀង គឺលោក អេឡិច ចាន់ត្រា បានបេីករថយន្តស៊េរីទំនេីបBMWទៅបុករថយន្តដឹកប្រេងឥន្ធនៈTOTALពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ និងសមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១ ត្រង់ចំណុចមុខធានាគារABA តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារច្បារអំពៅ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុនោះគឺ គេឃេីញរថយន្ត CHENGL ONG ដឹកសាទែនប្រេងឥន្ធនៈTOTAL ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-2577 កំពុងធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកេីតក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តស៊េរីទំនេីបម៉ាក BMW ពណ៌ខ្មៅ...
ទំព័រដើម
ក្មេងប្រុស ០៣នាក់ ដើរឈ្វៀវក្របី រើសគ្រាប់ ៦០មីលីម៉ែត្រ ១គ្រាប់គប់លេងបណ្ដាលផ្ទុះរងរបួសធ្ងន់
ខេត្តកោះកុង÷ក្មេងប្រុស០៣នាក់រើសគ្រាប់៦០មីលីម៉ត្រែ០១គ្រាប់ គប់លេងបណ្តាលអោយផ្ទុះរងរបួសធ្នន់ កាលពី
ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៥០នាទី ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ។
បើតាមការឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋាននៅស្រុកបុទុមសាគរឲ្យដឹងថា: ករណីផ្ទុះគ្រាប់បណ្ដាលឱ្យក្មេងរងរបួសធ្ងន់នេះ
ដោយនាក់ទាំង០៣ ដើរទៅឃ្វៀលសត្វក្របី នៅចំណុចព្រៃធំ រួចរើសបានគ្រាប់ ៦០មីលីម៉ែត្រ ចំនួន០១គ្រាប់ (គ្រាប់សល់ពីសម័យសង្គ្រាម) យកមកគប់លេង បណ្ដាលអោយផ្ទុះ រងរបួសធ្ងន់តែម្តង ។
សមត្ថកិច្ចបានអោយដឹងទៀតថា ក្មេងរងគ្រោះទាំង ០៣ នាក់ មាន÷
១-ឈ្មោះ ឡូ លុយ អាយុ ១២ឆ្នាំ
២-ឈ្មោះ សាយ សុវណ្ណរ៉ា អាយុ១៣ឆ្នាំ
៣-ឈ្មោះ ជីន អេង អាយុ១៣ឆ្នាំ
ក្មេងប្រុសទាំង០៣នាក់ មានទីលំនៅកន្លែងកើតហេតុខាងលើ (រងរបួសធ្ងន់ ត្រូវរបួសជើងទាំង០៣នាក់)។
ក្រោយពេលកើតហេតុ...
Latest News
ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី
ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ...
ទំព័រដើម
ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី
ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ របស់លោកឧកញ៉ា តែ តាំងប៉ ដែលបានទម្លាយចេញជាសាធារណៈ កាលពីថ្ងៃទី១១...
ទំព័រដើម
ជនជាតិវៀតណាមម្នាក់ព្រហឺនជ្រុល ហ៊ានលួចរថយន្តគេហើយបើកបំបុកបារ៉ាស ដើម្បីរត់គេចខ្លួន
ព្រះសីហនុ ៖ មានករណី អំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង បង្កឡើង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុដោយជនសង្ស័យ០១នាក់ ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក AUDI Q7...
ទំព័រដើម
ឆក់ទូរស័ព្ទបានហើយ រត់មិនរួច សមត្ថកិច្ចប្របួចបានម្នាក់ នៅខណ្ឌសែនសុខ
ភ្នំពេញ: ជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងមួយគ្រឿង បានសម្រេច រួចបានជិះម៉ូតូគេចខ្លួន ត្រូវបានជនរងគ្រោះនិងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់ឃាត់ខ្លួនបានម្នាក់ភ្លាមៗចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លូន។
ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃទី ១៥ ខែកម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាស្កុបពីមួយ គ្រឿងពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-2899ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះម៉ាក iphone 13ប្រូ មួយគ្រឿងបានសម្រេច ភ្លាមនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់ខ្លួន តែត្រូវបានជនរងគ្រោះបានជិះម៉ូតូដេញពីក្រោយនិងស្រែចោរៗក៍ផ្អើលមកកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាននាំគ្នាដេញ...
ទំព័រដើម
អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើផ្លាកយីហោដែលរំលោភ លើចំណីផ្លូវសាធារណៈជុំវិញផ្សារបឹងឈូក
បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្ត ដែលដឹកនាំដោយរដ្ឋបាលក្រុងបាត់ដំបង បានចុះអនុវត្តវិធានការក្តៅដោយនាំទាំងក្រុមជាងចុះរុះរើកាត់ផ្លាកយីហោ និងរនាំងដែកដែល អាជីវករផ្ទះល្វែងកែច្នៃតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅខាងមុខផ្ទះជុំវិញបរិវេណផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោក សេក ចិត្រា អភិបាលរងក្រុងបាត់ដំបងបានអោយដឹងថា មុននិងឈានដល់ការដាក់កម្លាំងចុះរុះរើនិងកាត់ដោយផ្ទាល់នេះដោយសាររយៈពេលកន្លងមកខាងអាជ្ញាធរយើងបានចុះធ្វើការជូនដំណឹងនិងណែនាំទៅដល់ពួកគាត់ជាអាជីវករច្រើនដងមកហើយពាក់ព័ន្ធជុំវិញផ្សារនេះ ហើយការជូនដំណឹងជាចុងក្រោយគឺនៅថ្ងៃសុក្រកន្លងទៅ ទើបថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះមកអនុវត្តតែម្ដង។
លោកបន្តថាការចុះអនុវត្តនេះ គឺយើងអនុវត្តរហូតជុំវិញផ្សារបឹងឈូកតែម្តង ដែលថ្ងៃនេះយើងធ្វើបានប៉ុណ្ណា ថ្ងៃស្អែកយើងនឹងបន្តធ្វើទៀតរហូតដល់ចប់ គោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យ...