ភ្នំពេញ: នារីម្នាក់ជិះម៉ូតូវ៉េវមួយគ្រឿងមិនប្រយ័ត្នបណ្ដាលឲ្យទៅប៉ះម៉ូតូស្កុបពីមួយគ្រឿងទៀតជិះដោយប្រុសស្រីពីរនាក់បណ្ដាលឲ្យដួលទាំងសងខាង ដួលបោកទៅនឹងថ្នល់ បណ្ដាលឲ្យរនារី២នាក់រងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង ១០ នាទីយប់ថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០២១ នៅចំណុចចុងស្ពានអាកាស ៧មករាខាងលិច តាមបណ្តោយមហាវិថីសហព័ន្ឋរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀតជិះម៉ូតូម៉ាកហុងដាស្គុបពីពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1FK-6006ធ្វើដំណើរទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើក៏មាននារីម្នាក់ជិះម៉ូតូម៉ាកហុងដាវ៉េវពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1BC-7098ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនបានទៅប៉ះនិងម៉ូតូស្កូពីបណ្ដាលឲ្យភាគីទាំងសងខាងដួលទៅនឹងថ្នល់ បណ្ដាលឲ្យភាគីខាងម៉ូតូស្គុបពីរងរបួសធ្ងន់នារីម្នាក់ ចំណែកខាងម៉ូតូវ៉េវរងរបួសធ្ងន់ដូចគ្នា។បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌសែនសុខរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់