ភ្នំពេញ: បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងចតអែបលើចិញ្ចើមផ្លូវមួយភ្លេត ត្រូវរថយន្តស៊ីណាមួយគ្រឿងសង្ស័យម្ចាស់ស្រវឹងបើកមកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យ ក្រឡាប់ផ្ងារជើងម្ខាង និងរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចមុខធនាគារអេស៊ីលីដា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាពណ៌លឿងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HG-9366ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ បានបើកមអែបលើចិញ្ចើមផ្លូវ ឈប់មួយភ្លែត រួចម្ចាស់ក៏ចុះមកក្រោម ខណៈនោះក៏មានរថយន្តស៊ីណា មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AY-0167បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បានធ្វើដំណើរមកពីក្រោយរេចង្កូតទៅមុខម៉ូតូកង់បីពីក្រោយចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យប្រឡាប់ផ្ងាជើងម្ខាង និងរងការខូចខាតស្ទើរទាំងស្រុង។ ភ្លាមនោះម្ចាស់ម៉ូតូកង់បីនិងបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយលើកក្រឡាប់មកវិញ។
ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់