ខេត្តព្រះសីហនុ÷ពលរដ្ឋ រស់នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាអ្នកសារព័ត៌មាន ទូទាំងប្រទេស ពិតជាចង់ដឹងណាស់ថា តើពេលណាទើបតុលាការខេត្តព្រះសីហនុ សម្រេច យក សំនុំរឿងលេខ៤២៥ ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០មកដោះស្រាយបន្តទៀតនោះទេខណះជនរងគ្រោះទន្ទឹ ងរងចាំយុត្តិធម៌អស់រយះពេលជិត២ឆ្នាំកន្លងមកហើយ នៅតែគ្មានពន្លឺយុត្តិធម៌ អ្វីសោះ។
លោក ដួង ច័ន្នបូរិទ្ធ ដែលជាអ្នកយក ពត៌មាន អោយ ស្ថានីយ ទូរទស្សន៍ MSJ TV ប្រចាំការនៅខេត្តព្រះសីហនុ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងស្រុកថា÷រឿងលោកស្រី ជា សុខឡេង នឹងកូនប្រុសបង្កើតរបស់ខ្លួនបានប្រើអំពើហឹង្សា មកលើររូបលោក តាំងពីថ្ងៃកើតហេតុរហូតមកដល់ពេល នេះ មានរយះពេលជិត២ឆ្នាំមកហើយ ដែលរូបលោកមិនទាន់ទទួលបា នពន្លឺយុត្តិធម៌ នៅឡើយ រីឯជនបង្កទាំងពីរនាក់ម៉ែនិងកូននៅតែដើរហើរយ៉ាងសេរីនោះ តើឯណាទៅច្បាប់នឹងយុត្តិធម៌?
ជាក់ស្ដែង ប៉ុន្មានខែមកនេះ ភាគីខាងលោកស្រី ជា សុខឡេង បានយកយន្តហោះ ដ្រូន(Drone )ដោយបំពាក់កាមេរា( Camera )បញ្ជា ចំងាយឆ្ងាយ មកបង្ហោះនៅលើរដំបូលផ្ទះរបស់លោកសឹងតែរាល់ថ្ងៃថត ផ្តិតយករូបភាពក្នុងចេតនាទុច្ចរិត បំភិត បំភ័យ គំរាមកំហែង ក្រុមគ្រួសារលោកទៀតផង។
លោក ដួង ច័ន្នបូរិទ្ធ បន្តទៀតថាពេលខ្លះលោកត្រូវបា នយន្តហោះ ដ្រូន(Droin)របស់លោកស្រី ជា សុខឡេង និងកូន ព្រមទាំងបក្សពួកបង្ហោះថតផ្ទះ និងក្រុមគ្រួសាលោកជាជីវិតឯកជន មានពេលខ្លះក្រុមគ្រួសារលោកនិងលោកកំពុងតែងូតទឹកក៏ឃើញយន្តហោះនេះហោះថតរូបភាពទៀតផង នេះបង្ហាញថា លោកស្រី ជា សុខឡេង ពិតជាមានជេតនាទុច្ចរិតមកលើក្រុមគ្រួសារលោកពិតប្រាកដមែន។
លោក ដួង ច័ន្ទបូរិទ្ធ ថាតើលោកស្រី ជា សុខឡេង មានទំនាក់ទំនងអ្វីជាមួយតុលាកាបានជាតុលាកាមិនចាត់ការលើបុគ្គល ជា សុខឡេង នឹងកូនអ្នកស្រីដែលប្រើហឹង្សាមកលើលោកដែលជាអ្នកយកពត៌មានបែបនេះ។
ម្យ៉ាងវិញទៀត លោកស្រី ជា សុខឡេង ពិតជាមានឈ្នោះបោះសំលេងយ៉ាងខ្លាំង នៅខេត្តព្រះសីហនុ ជុំវិញរឿងអាស្រូវទិញដីខ្យល់នៅខេត្តព្រះសីហនអាងតែខ្លួនមានលុយចាយមិនអស់នោះ ហើយបុគ្គល ជា សុខឡេងរូបនេះតែងតែប្រើប្រាស់ឥទ្ធិពលអំណាចទឹកប្រាក់ដណ្តើមកាន់កាប់ដីធ្លីប្រជាពលរដ្ឋ ទៀតផង។
លោក ដួង ច័ន្ទបូរិទ្ធ នៅតែសង្ខឹមនឹងជឿរជាក់ថា ពន្លឺយុត្តិធម៌និងមាន មិនអាចរលត់ជារាងរហូតនោះទេ ថ្ងៃណាមួយប្រធានតុលាកាសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ក៏ដូចជាថ្នាក់ដឹកនាំខេត្តព្រះសីហនុ ឯកឧត្ដម គួច ចំរើន ពិតជាអាចជួយរកយុត្តិធម៌ជូនរូបលោកនិងពលរដ្ឋរងគ្រោះដ៏ទៃទៀត ដែលកំពុងរស់នៅរងការរំលោភបំពានពីសំណាក់លោកស្រី ជា សុខឡេង និងកូន ព្រមទាំងបក្សពួកប្រើអំពើហឹង្សានឹងរំលោភសិទ្ធរស់នៅក្រុមគ្រួសារលោកផងដែរ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង ៤:00 នាទីល្ងាច មានករណី ប្រើអំពើហឹង្សា ដោយចេនាគ្រោងទុកជាមុនបង្កឡើងដោយលោកស្រី ជា សុខឡេង នឹងកូនប្រុស បានវាយទាត់ធាក់ក្បាលលោក ដួង ច័ន្ទបូរិទ្ធ សហការី ស្ថានីយ ទូរទស្សន៍ MSJ TV នឹង បំផ្លាញសំភារៈប្រើប្រាស់នៅពេលលោកកំពុងចុះយក ពត៌មាន មួយកន្លែងស្ថិតត្រង់ចំនុច ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ក្រោយមកសំនុំរឿងនេះក៏ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ លើកយកមកសម្រេច នៅថ្ងៃទី២៤ ខែតុលាឆ្នាំ២០២០ ដោយបង្គាប់អោយភាគីជនបង្កសងជម្ងឺចិត្តមកខាងជនរងគ្រោះលោក ដួង ច័ន្ទបូរិទ្ធ ចំនួន១លានរៀលហើយតុលាកាខេត្តព្រះសីហនុនឹងមិនតម្រូវឲ្យជនបង្ក អនុវត្ត ទោសអ្វីនោះទេ ទើបរូបលោកកើតទុក្ខមិនសុខចិត្ត សម្រេច ដាក់ពាក្យបណ្តឹង ប្តឹងបន្តមកសាលាឧទ្ធរណ៍ ខេត្តព្រះសីហនុ ហើយរហូតមកដល់ពេលនេះ នៅមិនទាន់បានទទួលដំណឹងអ្វីនៅឡើយដែរ។
ជុំវិញបញ្ហានេះអ្នកសារពត៌មានយើងមិនអាចសុំការបំភ្លឺពីលោកស្រី ជា សុខឡេង និងកូនប្រុសបាននោះទេ ដោយភ្នាក់ងារយើងពុំស្គាល់អាស័យដ្ឋាន និងពុំមានលេខទូរស័ព្ទទំនាក់ទំនងបស់លោកស្រី៕ដោយ វ៉ាន៉នី