ភ្នំពេញ: ក្នុងខណ្ឌមានជ័យ នៅយប់ថ្ងៃទី ០២ ខែវិច្ឆិកាឆ្នាំ ២០២១ មានជនសង្ស័យចំនួន២ នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានធ្វើសកម្មភាពឆក់ការបូបលុយនិងខ្សែក ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ២ករណីផ្សេងគ្នា ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព។
ករណីទី១/នៅវេលាម៉ោង១០និង២០ទាទីយប់ថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ ២០២១នៅចំណុចមុខផ្សាស្ទឹងមានជ័យថ្មីតាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានជនសង្ស័យ ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានធ្វើសកម្មភាពឆក់កាបូបលុយ ពីនារីម្នាក់កំពុងជិះម៉ូតូមួយគ្រឿងម៉ាកធូដេ ពាក់ស្លាកលេខភ្នំពេញ1W-8187ជាមួយបុរសម្នាក់ទៀតដែលជាអ្នកឌុប បានសម្រេចហើយគេចខ្លួនបាត់ស្រម៉ោល ដោយនៅក្នុងកាបូបជនរងគ្រោះមានលុយខ្មែរជាង ១លានរៀល។
ករណីទី២/ម៉ោង១០និង ៤០ នាទីយប់ ថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យតាមបណ្តោយផ្លូវ ២១៧សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានក្រុមជនសង្ស័យចំនួន២ នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខភិនភាគតែមួយ បានធ្វើសកម្មភាពឆក់ខ្សែកពីនារីម្នាក់ជិះម៉ូតូស្កុបពីពណ៌សមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1IB-6926ជាមួយនារីពីរនាក់ទៀត ដោយបានសម្រេចរួចគេចខ្លួនបាត់ស្រម៉ោល ខ្សែកដែលជនសង្ស័យយកទៅបាត់ខ្សែកផ្លាកទីនតម្លៃជិត៥០ដុល្លារ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជូនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ក្រោយពេលដាក់ពាក្យប៉ុណ្ណឹងរួចជនរងគ្រោះនាំគ្នាចេញទៅវិញដោយក្តីអស់សង្ឃឹម។
ប្រជាពលរដ្ឋនាំគ្នាលើកឡើងថានៅចំណុចទីតាំងខាងលើ តែងតែមានជនសង្ស័យធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិអ្នកធ្វើដំណើរជាញឹកញាប់ តែមិនដែរឃើញសមត្ថកិច្ចបង្ក្រាបបានសោះ តើមកពីមូលហេតុអ្វី? ដូចនេះដែរប្រជាពលរដ្ឋស្នើដល់លោកម៉េង វិមាន តារ៉ា អធិការនគរបាលខណ្ឌមានជ័យ មេតាពង្រឹងការល្បាត ក្នុងមូលដ្ឋាន ជាពិសេស តាមផ្លូវ២១៧ ចាប់ពីផ្សារស្ទឹងមានជ័យថ្មី រហូតដល់ក្រោមស្ពានអាកាសស្ទឹងមានជ័យ ដើម្បីការពារសុវត្តិភាព ជូនប្រជាពលរដ្ឋ និងភូមិ សង្កាត់មានសុវត្ថិភាព៕ដោយ កុសល់