ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក range rover មួយគ្រឿងជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ១០ នាទីយប់ថ្ងៃទី ៤ខែវិច្ឆិកាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកrange rover មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AF-6663ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាង លើ បានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស ពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ និងកល់ជាប់ទៅមុខលែងរួច។ចំណែកបង្កាន់ដៃស្ពានអាកាសរងការខូចខាតបន្តិចបន្តួច។ ភ្លាមនោះម្ចាស់រថយន្តបានបើកទ្វារចុះពីលើរថយន្តរួចហៅម៉ូតូជិះចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកពីកាបូបវែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់៕ដោយ កុសល់