Friday, December 20, 2024
  • ទំព័រដើម

បទវិភាគ

ទាហានឈុតខ្មៅថៃឃាត់ខ្លួន ពលករខ្មែរចំនួន០៨ ដែលលួចឆ្លងដែនចូលទៅថៃ តាមរយៈមេខ្យល់

ព្រំដែនកម្ពុជា ថៃ ៖ ទាហានឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរចំនួន ៨នាក់ នៅភូមិសាស្រ្តពីរកន្លែងផ្សេងគ្នា ខណៈពេលដែលពួកគេលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃ ដោយខុសច្បាប់។ ពលករខ្មែរបានចំនួន ៦នាក់ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ត្រូវកម្លាំងយោធាព្រំដែនលេខ ១៣ និងកម្លាំងកងរយលេខ ១៣០២ បានស្ទាក់ចាប់។ ចំណែកពលករ២នាក់ទៀត បានរត់គេចខ្លួន ត្រង់ចំណុច ភូមិថាន់ចៃ ក្នុងឃុំថាប់ព្រិច ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប៉ុន្តែនៅទីបំផុត កម្លាំងកងរយបានតាមចាប់ខ្លួនពលករដែលរត់គេចយកមកវិញដល់ត្រង់ចំណុវផ្លូវបំបែកថាន់ចៃ។ ពលករទាំងអស់បានសារភាពថា ពួកគេត្រូវបានមេខ្យល់ណាត់ឱ្យជួបជុំគ្នានៅក្នុង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុនពេលចេញដំណើរឆ្លងដែន ដោយបង់ប្រាក់ទៅឱ្យមេខ្យល់ក្នុងម្នាក់ៗចាប់ពី ៣.០០០ ទៅ ៤.០០០ បាត។ ក្រោយពីបានត្រួតពិនិត្យសុខភាពរួចមក ពលករទាំងអស់ ត្រូវបានទាហានឈុតខ្មៅថៃប្រគល់ទៅឱ្យកម្លាំងអធិការ ខ្លងណាំសៃ...

អ្នករស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ អាចនឹងត្រូវប្រឈមការផាកពិន័យ ការប្ដឹងទៅតុលាការ និងផ្អាកអាជីវកម្ម ប្រសិនបើមិន ញែក វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមសំណល់រឹង ទៅតាមប្រភេទសំរា

ភ្នំពេញ ៖ អ្នករស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ អាចនឹងត្រូវប្រឈមការផាកពិន័យ ការប្ដឹងទៅតុលាការ និងផ្អាកអាជីវកម្ម បណ្ដោះអាសន្នជាដើម ប្រសិនបើមិនញែកវេចខ្ចប់ទុកដាក់ និងបញ្ចេញសំរាមសំណល់រឹងទៅតាមប្រភេទសំរាម។ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះតទៅ។ យោងតាមសេចក្តីណែនាំ របស់សាលារាជធានីភ្នំពេញ ចេញកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ការធ្វើកំណែទម្រង់នៃការគ្រប់គ្រងសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ចាប់ពីដើមខែរហូតដល់ចុងខែ ទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះ ការដេញថ្លៃជ្រើសរើសក្រុមហ៊ុនថ្មី ដើម្បីផ្តល់សេវាសំអាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងនៅរាជធានីភ្នំពេញ ក៏បានធ្វើរួចរាល់ផងដែរ។ ដើម្បីឱ្យការអនុវត្តប្រព័ន្ធថ្មីនៃការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំអំពីការញែក ការវេចខ្ចប់ ការទុកដាក់ និងការបញ្ចេញសំរាម...

ខេត្តកំពង់ធំ បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩លើកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ

កំពង់ធំ៖  អាជ្ញាធរខេ្តកំពង់ធំបានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ដល់កុមារ និងយុវវ័យមានអាយុចាប់ពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំដែលរស់នៅក្រុងស្រុកទាំង៩ក្នុងខេត្តកំពង់ធំនៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២១។ លោក សុខ លូ អភិបាលកំពង់ធំ បានឲ្យដឹងថាការច៉ាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កុមារ គឺធ្វើឡើងនៅទូទាំង៩ក្រុងស្រុកក្នុងខេត្តដោយបែងចែក​ទៅតាមអង្គភាព​និងក្រុងស្រុក។  ដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងគណៈកម្មការចាក់វ៉ាក់សាំងបានសម្រេចផ្តល់វ៉ាក់សាំងការពារកូវីដ១៩ជាបន្តបន្ទាប់ សម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋនិងកុមារ។ លោកអភិបាលខេត្តបានអំពាវនាវដល់ មាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលមានកូនចៅគ្រប់អាយុសូមយកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នានិងបន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេសអនុវត្តវិធានការ ៣កុំ៣ការពារឱ្យបានត្រឹមត្រូវ ពេលនាំកូនមកចាក់វ៉ាក់សាំង សូមរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស មានអាកុលជាប់ខ្លួន ដើម្បីរួមគ្នាកាត់ ផ្តាច់ការចម្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍របស់យើង។  លោក សុខ លូ ក៏បានអំពាវនាវប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងនាពេលនេះត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម។  ជាមួយគ្នានោះដែរអាណាព្យាបាល មាតាបិតានិងកុមារមានភាពសប្បាយរីករាយយ៉ាងខ្លាំងដោយទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយបានថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន  សែន...

ផ្សារសហគមន៍ស្តុកប្រវឹក ស្រុករុក្ខគិរី ត្រូវបានបិទខ្ទប់ បន្ទាប់ពីបានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ជាបន្តបន្ទាប់

បាត់ដំបង៖ ផ្សារសហគមន៍ស្តុកប្រវឹក ស្ថិតក្នុងឃុំស្តុកប្រវឹង ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានផ្ទុះឆ្លងជំងឺកូវីដ១៩ ដោយមិនទាន់ដឹងមូលហេតុ ដែលមន្ត្រីជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយអាជ្ញាធរស្រុករុក្ខគិរី កំពុងយកសំណាកលើអ្នកពាក់ព័ន្ធ និងបានរកឃើញមានអ្នកវិជ្ជមានជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ។ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ អភិបាលស្រុករុក្ខគីរី លោកស្រី ប៊ិន ប៉ូឡែន បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី១៦ ខែសីហា ក្រុមការងារបានយកសំណាកលើអ្នកពាក់ព័ន្ធបានចំនួន ៤៣០នាក់ រកឃើញចំនួន៣៣នាក់ មានឆ្លងជំងឺកូវីដ១៩ ។ លោកស្រីអភិបាលស្រុករុក្ខគិរី បញ្ជាក់ទៀតថា ក្រោយពីផ្ទុះជំងឺកូវីដ១៩នេះ អាជ្ញាធរបានសម្រចបិទខ្ទប់ ភ្លាមៗទីតាំងផ្សារសហគមន៍ស្តុកប្រវឹកនេះទាំងមូល ចំណែកប្រជាពលរដ្ឋពាក់ព័ន្ធ ដែលសុទ្ធសឹងរស់នៅជុំវិញផ្សារ ត្រូវបិទខ្ទប់តាមខ្នងផ្ទះ មិនអនុញ្ញាតិអោយចេញក្រៅដែរ ។ លោកស្រីអភិបាលស្រុករុក្ខគីរី បានឱ្យដឹងថា អ្នកមានវិជ្ជមានកូវីដ១៩ ទាំង៣៣នាក់...

ខេត្តបាត់ដំបង ចាប់ផ្ដើមចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនកុមារ អាយុ៦ឆ្នាំដល់១១ឆ្នាំហើយ

បាត់ដំបង៖ ការបើកយុទ្ធនាការជាលើកដំបូង សម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ ដែលមានអាយុពី៦ឆ្នាំដល់១១ឆ្នាំ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះនៅខេត្តបាត់ដំបងបានធ្វើឡើងស្របពេលគ្នាជាមួយនឹងការបើកយុទ្ធនាការនៅទូទាំងប្រទេស ដោយប្រើប្រាស់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ (Sinovac) នៅមណ្ឌលអនុវិទ្យាល័យសោ ហឺ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ នៅថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់កុមារនេះដែរ គេសង្កេតឃើញថ្នាក់ដឹកនាំគ្រាប់ជាន់ថ្នាក់ក្នុងខេត្ត និងអាណាព្យាបាល និងមាតា បិតា បាននាំកូន ចៅ របស់ខ្លួនទៅទទួលការចាក់វ៉ាក់សាំង ប្រកប ដោយភាពសប្បាយរីករាយ ខណៈដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចកុមារគ្រប់ៗរូប ដើម្បីការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ក៏ដូចជាការបើកសាលារៀនគ្រប់ថ្នាក់ និងបានគ្រប់កម្រិត ជាពិសេសដើម្បីឲ្យអាជីវកម្មទាំងអស់ក្នុងក្រុងបាត់ដំបង ឆាប់បានដំណើរការឡើងវិញផងដែរ ។ លោក ងួន...

ក្រសួងការងារ ណែនាំស្តីពីការឈប់សម្រាកពេលបុណ្យភ្ជុំបិណ្ឌ ដោយទទួលបានប្រាក់ឈ្នួល

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនច្បាប់ស្តីពីការងារ ត្រូវអនុញ្ញាតឱ្យកម្ម និយោជិតទាំងអស់ របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួលក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដែលមានរយៈពេល ៣(បី)ថ្ងៃ គឺ ថ្ងៃទី៥-៦-៧ ខែតុលា ឆ្នាំ២០២១។ យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១នេះ។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ទៀតថា ម្ចាស់ឬនាយករោងចក្រ សហគ្រាស អាចពិភាក្សាជាមួយតំណាងកម្មករនិយោជិត ក្នុងការរៀបចំ ឬ ផ្លាស់ប្ដូរការឈប់សម្រាក នេះនៅពេលណាមួយផ្សេងទៀត ក្នុងករណីមានការព្រមព្រៀងពីកម្មករនិយោជិត។ ចំពោះរោងចក្រ សហគ្រាស ទាំងឡាយណាដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈ សកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាក បុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុងពេលតែ មួយនាំឱ្យខូចប្រយោជន៍ដល់ សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រ សហគ្រាសនោះ ម្ចាស់...

ឆេះក្លិបកម្សាន្ត ជីឌី នៅខេត្តកណ្តាល ខូចខាតសម្ភារទាំងស្រុង

កំពង់ស្ពឺ៖ រថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿងរបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង បានចេញជួយអន្តរាគមន៍បាញ់ពន្លត់ករណីអក្គិភ័យឆាបឆេះក្លិបកម្សាន្ត ជីឌី ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣ ៦-៣៧ ភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល កាលពីវេលាម៉ោ ង ៩:២៨នាទីព្រឹក ថៃ្ងទី១៧ ខែកញ្ញា ឆ្នាំ២០២១។ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា យ៉ាងហោចណាស់ក្រុមប្រតិបត្តិការនៃក្រុមអគ្គិភ័យ បានប្រើប្រាស់ទឹកក្នុងការជួយបាញ់ពន្លត់អស់ចំនួន ១២គ្រឿង ដើម្បីឈានទៅដល់ការគ្រប់គ្រងស្ថានការណ៍នៃការឆាបឆេះបានទាំងស្រុង។ ក្រោយការបាញ់ពន្លត់បានដោយជោគជ័យ ក្រុមការងារអន្តរាគមន៍បានពិនិត្យឃើញថា អាគារ១ខ្នង ទំហំទទឹង ៣៥ម៉ែត្រ បណ្តោយ ៥០ម៉ែត្រ សម្ភារសាឡុងពូក កង្ហារ ម៉ាស៊ីនត្រជាក់ និងសម្ភារផ្សេងៗមួយចំនួនទៀតបានរងការខូចខាតទាំងស្រុង។ លោកឧត្តមសេនីយ៍ទោ សម...

អាជ្ញាធរខេត្តកំពង់ស្ពឺ ដាក់ចេញនូវវិធានការរដ្ឋបាលរយៈពេលមួយសប្តាហ៍ទៀត ក្រោយមើលឃើញពីហានិភ័យ ឆ្លងជំងឺកូវីដ-១៩ជាថ្មី

កំពងស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបន្តដាក់ចេញនូវវិធានការរដ្ឋបាលមួយសប្តាហ៍ទៀត ក្រោយមើលឃើញថាខេត្តនេះនៅតែមានអ្នកឆ្លងជំងឺកូវីដ-១៩។ ការដាក់វិធានការរដ្ឋបាលធ្វើឡើងគិតចាប់ពីថ្ងៃទី១៧ ខែកញ្ញា រហូតដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។ ក្រោយការដាក់ចេញនូវវិធានការរដ្ឋបាលនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានកំណត់ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រួមមានជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន រមណីយដ្ឋាន និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមណ្ឌលកីឡា។ រាល់សកម្មភាពការងារ មុខរបរ អាជីវកម្ម ដែលមិនត្រូវបានហាមឃាត់ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍...

អភិបាលខេត្តប៉ៃលិន បើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ០៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំចំនួន៤ទីតាំង

  (ខេត្តប៉ៃលិន) ៖លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចូលរួមក្នុងពីធីបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់កុមារ អាយុចាប់ពី០៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ ក្នុងភូមិសាស្ត្រប៉ៃលិនដែលមានទីតាំងសម្រាប់ការផ្ដល់វ៉ាក់សាំងនៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មណ្ឌលសុខភាពភ្នំស្ពង់ មណ្ឌលសុខភាព ផ្សារព្រំ និងមណ្ឌលសុខភាព ភ្នំព្រាល ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តបានលើកឡើងថា ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាពិសេសនោះវីរុសបំលែងថ្មីដែលហៅថាដែលតា ដែលបានឆ្លងនៅក្នុងបណ្ដាខេត្តមួយចំនួន និងរាជធានីនៃព្រះរាជាណាចក្រកម្ពុជា និងការបញ្ឈប់ការឆ្លងរីករាលដាលក្នុងសហគមន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់ ការចាក់វ៉ាក់សាំងជូនដល់ កូនៗ ចៅៗ ដែលមានអាយុចាប់ពី...

ប្រទះឃេីញបុរសម្នាក់ដេកស្លាប់ក្នុងវាលស្រែមួយកន្លែងដោយមិនទាន់ដឹងមូលហេតុ ផ្អេីលប្រជាពលរដ្ឋ

ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមនុស្សមានជម្ងឺឆ្គួតជ្រូកត្រូវបានគេប្រទះឃេីញដេកស្លាប់ក្នុងវាលស្រែមួយកន្លែង ស្ថិតនៅភូមិព្រៃសាលាសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។ ជនរងគ្រោះឈ្មោះ វេង វៃ ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណេីតភូមិឈេីទាលឃុំឈេីទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង.ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវពណ៍ខ្មៅគ្មានស្លាកលេខ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ភូមិកេីតហេតុខាងលេី ។ តាមប្រភពពត៌មានពីប្រពន្ធឈ្មោះចាន់ទី អាយុ២៨ឆ្នាំ បានអោយដឹងថាប្ដីរបស់គាត់មានជម្ងឺប្រចាំកាយ(ឆ្គួតជ្រូក)ហេីយនៅវេលាម៉ោង៦ព្រឹកប្ដីរបស់គាត់បានទៅមេីលបង្កៃត្រីនៅវាលស្រែគាត់ក៏រៀបចំចេញទៅធ្វេីការរោងចក្រ ស្រាប់តែមានអ្នកភូមិខលប្រាប់ថាប្តីរបស់គាត់បានដេកស្លាប់នៅវាលស្រែ ពេលនោះគាត់ក៏បានចេញមេីលពិតជាប្ដីរបស់គាត់មែន ។ បច្ចុប្បន្ន សព កំពុងរងចាំខាង គ្រូពេទ្យ យកសំណាក បេីមិនមានពាក់ពន្ធ័និងជម្ងឺកូវីត19ទេនិងយកសពទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ដោយ កុសល់
- Advertisement -

Latest News

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ...
- Advertisement -

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ របស់លោកឧកញ៉ា តែ តាំងប៉ ដែលបានទម្លាយចេញជាសាធារណៈ កាលពីថ្ងៃទី១១...

ជនជាតិវៀតណាមម្នាក់ព្រហឺនជ្រុល ហ៊ានលួចរថយន្តគេហើយបើកបំបុកបារ៉ាស ដើម្បីរត់គេចខ្លួន

ព្រះសីហនុ ៖ មានករណី អំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង បង្កឡើង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុដោយជនសង្ស័យ០១នាក់ ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក AUDI Q7...

ឆក់ទូរស័ព្ទបានហើយ រត់មិនរួច សមត្ថកិច្ចប្របួចបានម្នាក់ នៅខណ្ឌសែនសុខ

  ភ្នំពេញ: ជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងមួយគ្រឿង បានសម្រេច រួចបានជិះម៉ូតូគេចខ្លួន ត្រូវបានជនរងគ្រោះនិងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់ឃាត់ខ្លួនបានម្នាក់ភ្លាមៗចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លូន។ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃទី ១៥ ខែកម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាស្កុបពីមួយ គ្រឿងពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-2899ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះម៉ាក iphone 13ប្រូ មួយគ្រឿងបានសម្រេច ភ្លាមនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់ខ្លួន តែត្រូវបានជនរងគ្រោះបានជិះម៉ូតូដេញពីក្រោយនិងស្រែចោរៗក៍ផ្អើលមកកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាននាំគ្នាដេញ...

អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើផ្លាកយីហោដែលរំលោភ លើចំណីផ្លូវសាធារណៈជុំវិញផ្សារបឹងឈូក

បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្ត ដែលដឹកនាំដោយរដ្ឋបាលក្រុងបាត់ដំបង បានចុះអនុវត្តវិធានការក្តៅដោយនាំទាំងក្រុមជាងចុះរុះរើកាត់ផ្លាកយីហោ និងរនាំងដែកដែល អាជីវករផ្ទះល្វែងកែច្នៃតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅខាងមុខផ្ទះជុំវិញបរិវេណផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ លោក សេក ចិត្រា អភិបាលរងក្រុងបាត់ដំបងបានអោយដឹងថា មុននិងឈានដល់ការដាក់កម្លាំងចុះរុះរើនិងកាត់ដោយផ្ទាល់នេះដោយសាររយៈពេលកន្លងមកខាងអាជ្ញាធរយើងបានចុះធ្វើការជូនដំណឹងនិងណែនាំទៅដល់ពួកគាត់ជាអាជីវករច្រើនដងមកហើយពាក់ព័ន្ធជុំវិញផ្សារនេះ ហើយការជូនដំណឹងជាចុងក្រោយគឺនៅថ្ងៃសុក្រកន្លងទៅ ទើបថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះមកអនុវត្តតែម្ដង។ លោកបន្តថាការចុះអនុវត្តនេះ គឺយើងអនុវត្តរហូតជុំវិញផ្សារបឹងឈូកតែម្តង ដែលថ្ងៃនេះយើងធ្វើបានប៉ុណ្ណា ថ្ងៃស្អែកយើងនឹងបន្តធ្វើទៀតរហូតដល់ចប់ គោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យ...
ផ្សាយពាណិជ្ជកម្ម