ទាហានឈុតខ្មៅថៃឃាត់ខ្លួន ពលករខ្មែរចំនួន០៨ ដែលលួចឆ្លងដែនចូលទៅថៃ តាមរយៈមេខ្យល់

127

ព្រំដែនកម្ពុជា ថៃ ៖ ទាហានឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរចំនួន ៨នាក់ នៅភូមិសាស្រ្តពីរកន្លែងផ្សេងគ្នា ខណៈពេលដែលពួកគេលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃ ដោយខុសច្បាប់។

ពលករខ្មែរបានចំនួន ៦នាក់ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ត្រូវកម្លាំងយោធាព្រំដែនលេខ ១៣ និងកម្លាំងកងរយលេខ ១៣០២ បានស្ទាក់ចាប់។ ចំណែកពលករ២នាក់ទៀត បានរត់គេចខ្លួន ត្រង់ចំណុច ភូមិថាន់ចៃ ក្នុងឃុំថាប់ព្រិច ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប៉ុន្តែនៅទីបំផុត កម្លាំងកងរយបានតាមចាប់ខ្លួនពលករដែលរត់គេចយកមកវិញដល់ត្រង់ចំណុវផ្លូវបំបែកថាន់ចៃ។

ពលករទាំងអស់បានសារភាពថា ពួកគេត្រូវបានមេខ្យល់ណាត់ឱ្យជួបជុំគ្នានៅក្នុង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុនពេលចេញដំណើរឆ្លងដែន ដោយបង់ប្រាក់ទៅឱ្យមេខ្យល់ក្នុងម្នាក់ៗចាប់ពី ៣.០០០ ទៅ ៤.០០០ បាត។

ក្រោយពីបានត្រួតពិនិត្យសុខភាពរួចមក ពលករទាំងអស់ ត្រូវបានទាហានឈុតខ្មៅថៃប្រគល់ទៅឱ្យកម្លាំងអធិការ ខ្លងណាំសៃ ដើម្បីអនុវត្តតាមនីតិវិធី៕