កំពង់ស្ពឺ៖ រថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿងរបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង បានចេញជួយអន្តរាគមន៍បាញ់ពន្លត់ករណីអក្គិភ័យឆាបឆេះក្លិបកម្សាន្ត ជីឌី ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣ ៦-៣៧ ភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល កាលពីវេលាម៉ោ ង ៩:២៨នាទីព្រឹក ថៃ្ងទី១៧ ខែកញ្ញា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា យ៉ាងហោចណាស់ក្រុមប្រតិបត្តិការនៃក្រុមអគ្គិភ័យ បានប្រើប្រាស់ទឹកក្នុងការជួយបាញ់ពន្លត់អស់ចំនួន ១២គ្រឿង ដើម្បីឈានទៅដល់ការគ្រប់គ្រងស្ថានការណ៍នៃការឆាបឆេះបានទាំងស្រុង។
ក្រោយការបាញ់ពន្លត់បានដោយជោគជ័យ ក្រុមការងារអន្តរាគមន៍បានពិនិត្យឃើញថា អាគារ១ខ្នង ទំហំទទឹង ៣៥ម៉ែត្រ បណ្តោយ ៥០ម៉ែត្រ សម្ភារសាឡុងពូក កង្ហារ ម៉ាស៊ីនត្រជាក់ និងសម្ភារផ្សេងៗមួយចំនួនទៀតបានរងការខូចខាតទាំងស្រុង។
លោកឧត្តមសេនីយ៍ទោ សម សាមួន ក៏បានបញ្ជាក់ផងដែរថា ករណីឆាបឆេះអាគារក្លិបកម្សាន្តនេះ ផ្តើមចេញពីការទុស្សេខ្សែភ្លើង តែមិនបង្កឱ្យមានមនុស្សណាម្នាក់បានរងរបួសក្នុងហេតុការណ៍នេះទេ៕ដោយ តារា