កោះកុង÷ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា កំណត់ និងបំពេញបន្ថែម នូវសូចនាករ នៃការវាយតម្លៃទីក្រុងស្អាត សម្រាប់បេក្ខភាពក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានលើកឡើងថា:
១-រដ្ឋបាលក្រុងខេមរភូមិន្ទ យក ចិត្តទុកដាក់រៀបចំបំពេញឯក សារដែលតម្រូវដោយសូចនាករវាយតម្លៃទីក្រុងស្អាតឆ្នាំ២០២១ -២០២៤
២-មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវសហការជិតស្និទ្ធ ជាមួយរដ្ឋ បាលក្រុងខេមរភូមិន្ទ ដើម្បីធានាថាក្រុមការងារទទួលបានឯក សារពេញលេញ និងគ្រប់ជ្រុង ជ្រោយ ដើម្បីដាក់ជូនគណៈ កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ពិនិត្យ និងវាយតម្លៃ
៣-ការសម្រេចកាលបរិច្ឆេទចុង ក្រោយ នៃការទទួលឯកសារទិន្ន ន័យពីតាមបណ្តាមន្ទីរ-អង្គភាព (ក្រសួងទេសចរណ៍ កំណត់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១) ៕ ដោយ សុគន្ធី