Friday, December 20, 2024
  • ទំព័រដើម

ពិធីការ

ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ ជូនក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំ ចំនួនពីរស្រុក

កោះកុង÷នៅថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោក សំឃិត វៀន អភិបាលរង នៃគណៈអភិ បាលខេត្តកោះកុង បានអញ្ជើញជាអធិ បតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត២០២១ ជូនក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំ សម្រាប់ស្រុកបូទុមសាគរ និងស្រុកគិរីសាគរ។ លោកអភិបាលរង បានលើកឡើងថា វគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីនៃការស្នើសុំ និងការចេញលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ សង្កាត់ និងបែបបទ និងនីតិវិធី នៃការស្នើសុំ និងលិខិតអនុញ្ញាតឱ្យស្នាក់នៅបណ្ដោះអាសន្ន បែបបទ និងនីតិវិធីនៃការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្ត សញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងការដាក់...

មន្ត្រីជំនាញបន្តចុះអបរំណែនាំដល់អ្នកបើកបរ ឲ្យយល់ដឹង និងគោរពច្បាប់ ខណៈផ្លូវបំបែកថ្មីមានសញ្ញាចរាចរណ៍ច្រើន

បន្ទាយមានជ័យ៖ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី 21 ខែតុលា ឆ្នាំ2021 បានចុះធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូន បើកបរយានយន្តគ្រប់ប្រភេទ នៅកន្លែងបំបែកទ្រូងផ្លូវច្រើនដំណាក់ លើផ្លូវបំបែកវាងក្រុង នៅចំណុចសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដែលបង្កឱ្យអ្នកបើកបរមិនទាន់យល់ពីទិសចរាចរណ៍ ផ្លាកសញ្ញា ឬក៏ដូចជាព្រួញសញ្ញាជាដើម។ លោក សុក ចាន់ថា បានបញ្ជាក់ថា អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវតែយល់ពីច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាដូចជាៈ ត្រូវគោរពសញ្ញាចរាចរណ៍ ភ្លើងសញ្ញា ផ្លាកសញ្ញាទ្រូងចែកផ្លូវ និងសញ្ញាព្រួញ។ល។ រាល់ការធ្វើចរាចរលើផ្លូវថ្នល់ ត្រូវតែគោរពច្បាប់ចរាចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះច្បាប់ មានគោលបំណង រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព ការពារអាយុជីវិតមនុស្សសត្វ និងការពារបរិស្ថាន...

ខេត្តព្រះសីហនុ÷លោក ថុជ សុីថា នឹងលោក លឹម ភត្រី បានដឹកនាំបុគ្គលិកក្រុមហ៊ុនសំរាមKSWM បុគ្គលិកអនាម័យក្រុង ឆ្មាំសមុទ្រ(មន្ទីរទេសចរណ៍)បុគ្គលិកប្រមូលសំណល់សំអាតឆ្នេរបានចុះសំអានតាមបណ្ដោយឆ្នេរអូរត្រេះមួយកាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នៅចំណុចអូរត្រេះមួយស្ថិតនៅក្នុងភូមិ ៦ សង្កាត់ ៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។ ក្រោយពីបានសំអាតកំទេចកំទីសំរាមរួចលោក ថុជ សុីថា នឹង លោកលឹមភ ត្រី តំណាងឲ្យ លោក អុី សុខឡេងអភិបាលក្រុងព្រះសីហនុក៏បាននាំយកអំណោយ របស់សប្បុរសជនឥណ្ឌូនេសុី បានឧបត្ថម្ភអំណោយចំនួន១១៤កញ្ចប់ ដើម្បីចែកបន្តជូនដល់បុគ្គលិកក្រុមហ៊ុនសំរាមKSWM បុគ្គលិកអនាម័យក្រុង ឆ្មាំសមុទ្រ(មន្ទីរទេសចរណ៍) បុគ្គលិកប្រមូលសំណល់សំណង់ ក្នុងការសំអាតឆ្នេរ ហើយអំណោយដែលបាននាំមកក្នុងថ្ងៃនេះរួមមានមួយគ្រួសារទទួលបាន= 1/អង្ករ៥គីឡូ 2/ ត្រីខ២កំប៉ុង3/អំបិល១កញ្ចប់ 4/ ស្ករស១កញ្ចប់5/ ប៊ីចេង១កញ្ចប់ 6/ ប្រេងឆា១ដប ។ ជាមួយគ្នានោះលោក ថុជ សុីថា នឹង...

ទឹកជំនន់ជន់ឡើង02ដងផ្ទួនៗ ឆ្នាំ2021 កម្លាំងចម្រុះកំពុង ជម្លៀសកើនឡើងជាង100គ្រួសារ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ឆ្នាំ2021នេះ ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ កើតឡើងរហូតដល់ចំនួន02ដងផ្ទួនៗ លើកទី02នេះ គិតត្រឹមល្ងាចថ្ងៃទី20 ខែតុលា ឆ្នាំ2021 ប្រជាពលរដ្ឋដែលត្រូវបានជម្លៀស នៅក្រុងប៉ោយប៉ែត មានចំនួន116នាក់គ្រួសារ។ យោងតាមរបាយការណ៍ក្រុងបានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី20 ខែតុលា ឆ្នាំ2021នេះ ទឹកជំនន់បានកំពុងបន្តកើនឡើង គួរឲ្យគត់សំគាល់ អាជ្ញាធររួមទាំងកងកម្លាំងទាំងបី បានធ្វើការជម្លៀសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់អូរព្រំដែនកម្ពុជា.ថៃ មកទីទួលសុវត្ថភាព។ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត មានចំនួន02សង្កាត់ កំពុងរកការជន់លិច និងកំពុងជម្លៀសពលរដ្ឋមកទីទួលសុវត្ថភាពចំនួន4ទីតាំង។ នៅក្នុងសង្កាត់ប៉ោយប៉ែត ពលរដ្ឋដែលត្រូវបានជម្លៀស មករកទីទួលសុវត្ថភាពចំនួន2កន្លែង នៅទីទួលសាលាកូរ៉េមាន49គ្រួសារ និងវត្តបាលិលេយ្យ 29គ្រួសារ។ ចំណែកសង្កាត់ផ្សារកណ្តាល ពលរដ្ឋដែលត្រូវបានជម្លៀស មករកទីទួលសុវត្ថភាពចំនួន2កន្លែង នៅទីទួលបុរីខេអិន មាន27គ្រួសារ និងទីទួលគោកស្បែងមានចំនួន11គ្រួសារ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ទឹកជំនន់ដែលកើតឡើងលើកទី02នេះ គឺជាទឹកជំនន់...

ក្រុមហ៊ុនប៉ាង ណាគ្រី កំពុងបើកដំណើររោងចក្រ និងកំពុងបង្កើតរោងចក្រថ្មីៗបន្ថែម ដើម្បីបង្កើនការងារនៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ ស្រុកម៉ាឡៃ ជាទឹកដីជាយដែនដែលជាតំបន់ សង្គ្រាម ផ្ទៃដីមួយចំនួនគ្រប់ទៅដណ្ដប់ទៅដោយគ្រាប់យុទ្ធភណ្ឌ ប្រជាពលរដ្ឋ រស់នៅ មានជីវភាពលំបាកលំបិនមិនថាតែហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទឹកភ្លើង។ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា បងប្អូនប្រជាពលរដ្ឋតំបន់នោះក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមក្រោយពីសមាហរណកម្មមកសម្ដេចតេជោហ៊ុនសែនបានធ្វើការអភិវឌ្ឍយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ បានបានផ្លាស់ប្ដូរ ធូធារ ទឹកមុខស្រស់ថ្លា។ ដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល និងកាត់បន្ថយភាពក្រីប្រជាពលរដ្ឋ ក្រុមហ៊ុនប៉ាង ណាគ្រី រៀលអ៊ីស្ទេត ឯ.ក បានកំពុងបង្កើតតំបន់មួយដែលធ្លាប់តែជាតំបន់សង្គ្រាម និងជាតំបន់ស្ងាត់ជ្រងំនៃទឹកដីស្រុកម៉ាឡៃនេះឲ្យ កាន់តែ រីកចំរើន ដោយបង្កើន ការងារក្នុងស្រុក ដោយបង្កើតរោងចក្រចំនួន4 និងបង្កើតតំបន់កម្សាន្តមាន កាស៊ីណូ សាលាបច្ចេកទេស អេឡិចត្រូនិច កន្លែងវាយកូនហ្គោល ទីលានបាល់ទាត់ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។ ដែលតំបន់ដែលកំពុងតែអភិវឌ្ឍន៍នេះ ស្ថិតនៅជាប់ផ្លូវជាតិលេខ59អា ស្ថិតនៅឃុំទទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោក ជំទាវ ប៉ាង ណាគ្រី អគ្គនាយិកាក្រុមហ៊ុនប៉ាងណាគ្រី រៀលអ៊ីស្ទេត...

អភិបាលខេត្តរតនគិរី អញ្ជើញ ចុះសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និង អាជីវករលក់ដូរផ្ទាល់ក្នុងផ្សារ ក្រុងបានលុង

  ខេត្តរតនគិរី  អភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ញ៉ែម សំ អឿន អមដំណើរដោយអភិបាលរងខេត្ត អភិបាលក្រុង បានលុង អ្នកវិនិយោគផ្សារ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនក្នុងខេត្ត បានអញ្ជើញចុះជួប សំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ និង អាជីវករ នៅក្នុងផ្សារបានលុង ស្ថិតក្នុងភូមិជ័យជំនៈសង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ជាមួយការទទួលស្វាគមន៍ប្រកបដោយទឹកចិត្ត សប្បាយរីករាយពីសំណាក់ប្រជាពលរដ្ឋ និងអាជីវករនា ព្រឹកនោះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តបាន បញ្ជាក់ថា នៅក្នុងឱកាសនៃដំណើរចុះជួបជាមួយបងប្អូន ប្រជាពលរដ្ឋ និងអាជីវករនាឱកាសនេះ គឺគ្រាន់តែជាជំហាន ដំបូង ដើម្បីស្វែងយល់ពីសំណូមពរតម្រូវការរបស់អាជីវករ...

នៅក្នុងទីប្រជុំជនក្រុងនិងតាមតំបន់ឆ្នេរបាន កំពុង រៀបចំល្អស្អាតត្រៀមទទួលការបើកទេសចរណ៍ឡើងវិញ ក្នុងបំណាច់ចុងឆ្នាំ ២០២១ ខាងមុខនេះ

ខេត្តព្រះសីហនុ៖នៅ ចុងឆ្នាំ ២០២១ ដើមឆ្នាំ ២០២២ ខាងមុខនេះ និងបើកទទួលភ្ញៀវ ទេសចរណ៍ឡើងវិញ ជាមួយនឹងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អាស៊ាន ដែលរាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយកខេត្តព្រះសីហនុប្រារព្ធពិធី ដូចនេះហើយទើបអាជ្ញាធរខេត្តអាជ្ញាធរក្រុងមន្ទីរអង្គភាពពាក់ព័ន្ធបាននឹងកំពុងយកចិត្តទុកដាក់ក្នុងការរៀបចំកែលម្អសោភ័ណភាពក្រុងជាពិសេសបរិស្ថានតំបន់ឆ្នេរឱ្យបានល្អស្អាតត្រៀមទទួលភ្ញៀវក៏ដូចជាគណៈប្រតិភូមកទស្សនកិច្ចកម្សាន្តនៅក្នុងក្រុងនៃខេត្តព្រះសីហនុ ជាក់ស្ដែងនៅព្រឹកថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០២១ នេះ លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ មន្ទីរបរិស្ថាន បានដឹកនាំមន្ត្រី ក្រុមហ៊ុនប្រមូលសំរាម ចុះពិនិត្យមើលតាមតំបន់ឆ្នេរ ចាប់ពីឆ្នេរអូរឈើទាល២ ដល់ដើមឆ្នេរអូរត្រេះ១ ស្ថិតក្នុង សង្កាត់៤ ក្រុង។ ការចុះពិនិត្យមើលនេះបន្ទាប់ អាជ្ញាធរក្រុងមន្ទីរបរិស្ថាន បានដាក់ផែនការ ប្រមូលសំរាមនៅតាមតំបន់ឆ្នេរ ដោយបុគ្គលិកអនាម័យសម្អាតបរិស្ថានក្រុង បងប្អូនកម្លាំងប្រជាការពារ រួមជាមួយនឹង អាជ្ញាធរមូលដ្ឋាន ភូមិសង្កាត់ ក្រុង...

ក្រុមការងារអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធី បានបន្តធ្វើការដោះស្រាយជូនប្រជាពលរដ្ឋប្រភេទ ៣ បន្ទាប់ពីបានដោះស្រាយគោលនយោបាយជូនប្រជា ពលរដ្ឋប្រភេទ ២ រួចហើយ 

  កោះកុង ៖ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយគម្រោងវិនិ យោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន ញូញៀន ចំនួន ៨៣១ គ្រួសារជាប្រភេទ ៣ ត្រូវបានក្រុមការងារអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងក្រុមការងាររដ្ឋបាលខេត្ត កោះកុង រួមទាំងក្រុមការងាររដ្ឋ បាលស្រុកបុទុមសាគរ ស្រុកគីរី សាគរ និងមន្ទីរអង្គភាពពាក់ព័ន្ធ បានបន្តធ្វើការដោះស្រាយជូនប្រ ជាពលរដ្ឋចំនួន ៨៣១ គ្រួសារបន្ថែមទៀត ដែលទទួលយកការដោះស្រាយគោលនយោបាយ របស់រាជរដ្ឋាភិបាល ដោយធ្វើការចាប់ឆ្នោតយកទីតាំងក្បាលដីឡូត៍ រយៈពេលចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីបានដោះស្រាយជូនប្រ ជាពលរដ្ឋប្រភេទ ២ ក្រៅមូល ដ្ឋាន (ខុសភូមិ ខុសឃុំ ) ចំនួន ១៧៧ គ្រួសាររួចមក ក្នុងចំណោ...

សមាគមប្រឹក្សាសុខភាពប្រជាជន ថ្នាក់កណ្តាល ចុះសួរសុខទុក នឹងនាំយកអំណោយចែកជូនពលរដ្ឋចំនួន២១គ្រួសារដែលមានជីវភាពខ្វះខាតក្រលំបាក

  ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តមវេជ្ជ បណ្ឌិត ជិន សំណាង ប្រធានសមាគមប្រឹក្សាសុខភាពប្រជាជន ថ្នាក់កណ្តាលសាខាខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនពលរដ្ឋដែលមានជីវភាពខ្វះខាតទីទាល់ក្រលំបាកចំនួន ២១ គ្រួសារ ស្ថិតនៅក្នុងសង្កាត់លេខ០៣ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ ក្រោមអអិបតីភាពរបស់ឯកឧត្តមវេជ្ជ បណ្ឌិត ជិន សំណាង ទីប្រឹក្សាសម្តេច កិត្តិនិតិកោសល្យបណ្ឌិត ងួន ញិល អនុប្រធានទី១រដ្ឋសភា និងជាប្រធានសមាគមប្រឹក្សាសុខភាពប្រជាជន ថ្នាក់កណ្តាល និង មានការចូលរួមពីចៅសង្កាត់៣ សមាជិក សមាជិកាសមាគមប្រឹក្សាសុខភាពប្រជាជនសាខាខេត្តព្រះសីហនុផងដែរ ។ នាឱកាសនោះឯកឧត្តមវេជ្ជ បណ្ឌិត ជិន សំណាង ប្រធានសមាគមប្រឹក្សាសុខភាពប្រជាជន ថ្នាក់កណ្តាលសាខាខេត្តព្រះសីហនុក៏បានមានប្រសាសន៍ថា ដើម្បីប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់នៃជំងឺកូវិដ-១៩ក្នុងសហគមន៍...

ពិធីគោរពព្រះវិញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ”ព្រះបរមរតនកោដ្ឋ”គម្រប់ខួប ៩ឆ្នាំ

ខេត្តព្រះសីហនុ÷នាព្រឹកថ្ងៃសុក្រ ៩ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលាឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីរាជការក្នុងសាលាខេត្តព្រះសីហនុ ដោយរួមជាមួយមន្ត្រីរាជការ កងកម្លាំងទាំងបី បានរៀបចំគោរពពិធីធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។ ហើយការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដោយយោងតាមអនុក្រឹត្យលេខ ១៣១អនក្រ-បក...
- Advertisement -

Latest News

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ...
- Advertisement -

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ របស់លោកឧកញ៉ា តែ តាំងប៉ ដែលបានទម្លាយចេញជាសាធារណៈ កាលពីថ្ងៃទី១១...

ជនជាតិវៀតណាមម្នាក់ព្រហឺនជ្រុល ហ៊ានលួចរថយន្តគេហើយបើកបំបុកបារ៉ាស ដើម្បីរត់គេចខ្លួន

ព្រះសីហនុ ៖ មានករណី អំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង បង្កឡើង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុដោយជនសង្ស័យ០១នាក់ ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក AUDI Q7...

ឆក់ទូរស័ព្ទបានហើយ រត់មិនរួច សមត្ថកិច្ចប្របួចបានម្នាក់ នៅខណ្ឌសែនសុខ

  ភ្នំពេញ: ជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងមួយគ្រឿង បានសម្រេច រួចបានជិះម៉ូតូគេចខ្លួន ត្រូវបានជនរងគ្រោះនិងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់ឃាត់ខ្លួនបានម្នាក់ភ្លាមៗចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លូន។ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃទី ១៥ ខែកម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាស្កុបពីមួយ គ្រឿងពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-2899ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះម៉ាក iphone 13ប្រូ មួយគ្រឿងបានសម្រេច ភ្លាមនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់ខ្លួន តែត្រូវបានជនរងគ្រោះបានជិះម៉ូតូដេញពីក្រោយនិងស្រែចោរៗក៍ផ្អើលមកកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាននាំគ្នាដេញ...

អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើផ្លាកយីហោដែលរំលោភ លើចំណីផ្លូវសាធារណៈជុំវិញផ្សារបឹងឈូក

បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្ត ដែលដឹកនាំដោយរដ្ឋបាលក្រុងបាត់ដំបង បានចុះអនុវត្តវិធានការក្តៅដោយនាំទាំងក្រុមជាងចុះរុះរើកាត់ផ្លាកយីហោ និងរនាំងដែកដែល អាជីវករផ្ទះល្វែងកែច្នៃតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅខាងមុខផ្ទះជុំវិញបរិវេណផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ លោក សេក ចិត្រា អភិបាលរងក្រុងបាត់ដំបងបានអោយដឹងថា មុននិងឈានដល់ការដាក់កម្លាំងចុះរុះរើនិងកាត់ដោយផ្ទាល់នេះដោយសាររយៈពេលកន្លងមកខាងអាជ្ញាធរយើងបានចុះធ្វើការជូនដំណឹងនិងណែនាំទៅដល់ពួកគាត់ជាអាជីវករច្រើនដងមកហើយពាក់ព័ន្ធជុំវិញផ្សារនេះ ហើយការជូនដំណឹងជាចុងក្រោយគឺនៅថ្ងៃសុក្រកន្លងទៅ ទើបថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះមកអនុវត្តតែម្ដង។ លោកបន្តថាការចុះអនុវត្តនេះ គឺយើងអនុវត្តរហូតជុំវិញផ្សារបឹងឈូកតែម្តង ដែលថ្ងៃនេះយើងធ្វើបានប៉ុណ្ណា ថ្ងៃស្អែកយើងនឹងបន្តធ្វើទៀតរហូតដល់ចប់ គោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យ...
ផ្សាយពាណិជ្ជកម្ម