កោះកុង÷នាថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នេះ
លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល និងផ្សព្វ ផ្សាយ ស្តីពីការដាក់ឱ្យប្រើប្រាស់ទម្រង់ដីកានានា ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ជូនរដ្ឋបាលស្រុកបូទុមសាគរ ។
លោកអភិបាលរងខេត្ត បានលើកឡើងថា ទម្រង់ដីកានានា នៅគ្រប់រដ្ឋបាលទាំង អស់ តែងតែបានអនុវត្តជាប្រចាំនាកន្លង មក បានសមស្របទៅនឹងគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ កិច្ចការនេះមិនមែនជាកិច្ចការថ្មីនោះទេ តែយើងត្រូវ តែរំលឹកជាប្រចាំដល់មន្ត្រីរាជការទាំងអស់នៅរដ្ឋបាលស្រុក ដើម្បីឱ្យការប្រើប្រាស់ទម្រង់ដីកានានា ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានភាពល្អប្រសើរបន្ថែមទៀត មួយវិញ ទៀត ត្រូវតែធ្វើការកែលម្អជាប្រចាំ ដើម្បីឱ្យសមត្ថភាពរបស់មន្ត្រីរាជការនៅថ្នាក់ ក្រោមជាតិ កាន់តែមានសមត្ថភាពខ្ពស់៕ដោយ សុគន្ធី