អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក នឹងនាំយកអំណោយ ផ្តល់ជូនដល់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្នុងអំឡុងនៃពិធីប្រារព្ធបុណ្យកាន់បិណ្ឌ

124

ខេត្តព្រះវិហារ.ឯកឩត្តមប្រាក់ សុវណ្ណអភិបាលនៃគណអភិបាលខេត្តព្រះវិហារដែលអញ្ជើញរួមដំនើរដោយឯកឩត្តមអភិបាលរងខេត្តនឹងថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពពាក់ពន្ធ័មួយចំនួនទៀតនៅព្រឹកថ្ងៃទី១ខែតុលាឆ្នាំ២០២១នេះបានអញ្ជើញចុះសួរសុខទុកនឹងនាំយកជាគ្រឿងឩបភោគបរិភោគរួមនឹងថវិការមួយចំនួនផ្តល់ជូនដល់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារក្នុងអំឡុងនៃពិធីប្រារព្ធបុណ្យកាន់បិណ្ឌនេះ។
.ស្ថិតក្នុងគ្រានោះត្រូវបានទទួលបដិសណ្ឋារះកិច្ចយ៉ាងកក់ក្តៅបំផុតពីសំណាកឯកឩត្តមកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថក៏ដូចជាមន្ត្រីដែលជានាយ នាយរងនឹងពលកងរាជអាវុធហត្ថចំណុះឲ្យទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារជាច្រើនរូបផងដែរ។


ក្នុងឱកាសទទួលបដិសណ្ឋារះកិច្ចរបស់ឯកឩត្តមកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថចំពវត្តមារបស់ឯកឩត្តមប្រាក់ សុវណ្ណអភិបាលនៃគណអភិបាលខេត្តក៏ដូចជាឯកឩត្តមដែលជាអភិបាលរងនឹងថ្នាក់ដឹកនាំរួមដំនើរទាំងអស់ ឯកឩត្តម មេបញ្ជាការក៏បានអញ្ជើញមានប្រសាសន៏លើកឡើងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងពោពេញទៅដោយភាតរះភាពនឹងភាពស្និទ្ធស្នាលរស់ក្នុងដំបូលម្លប់ឆត្រ័សន្តិភាពតែមួយនេះសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់បន្ថែមទៀតថាក្នុងនាមឯកឩត្តមដែលជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តគឺជាមួយនឹងកម្លាំងអាវុធហត្ថរបស់ឯកឩត្តមគឺប្រៀបបានទៅនឹងអណ្តាតហើយនឹងធ្មេញយ៉ាងដូច្នេះដែរ យ៉ាងណាក៏ដោយឯកឩត្តមតែងតែបានយកចិត្តទុកដាក់គិតគូរមកលើជីវភាពរស់នៅរបស់កងកម្លាំងរបស់ឯកឩត្តមផ្ទាល់ហើយក៏មិនថាចំពោះអង្គភាពរបស់ឯកឩត្តមមួយនេះទេគឺមានគ្រប់ចំពោះបណ្តាអង្គភាពដទៃផ្សេងៗ
ទទ្ទឹមនឹងនោះឯកឩត្តមមេបញ្ជាកាលើកឡើងបន្ថែមទៀតថាថ្វីត្បិតអំណោយនេះមានតិចតូចស្តួចស្តើងក៏ពិតមែនតែនេះវាក៏បង្ហាញឲ្យឃើញពីទឹកចិត្តអានិតស្រលាញ់របស់ថ្នាក់ដឹកនាំដែលមានចំពោះមន្ត្រីកម្លាំងអាវុធហត្ថរបស់ឯកឩត្តមផងដែរ។

បន្ថែមពីនោះឯកឩត្តមប្រាក សុវណ្ណអភិបាលខេត្តព្រះវិហារក៏បានថ្លែងនូវកាកោតសរសើរដល់កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថដែលជានិច្ចកាលតែងតែដើរតួរយ៉ាងសំខាន់ក្នុងកាចូលរួមទប់ស្កាត់រាល់បទល្មើសខុសច្បាបទំាងឡាយណាដែលច្បាប់បានហាមឃាត់ហើយអ្វីដែលគួរឲ្យមានភាពកក់ក្តៅសម្រាបបងប្អូនប្រជាពលរដ្ឋនោះគឺកាបង្ក្រាបបាននូវករណីចរាចរនូវសារធាតុគ្រឿងញៀនដោយឯកឩត្តមថាកត្តាគ្រឿងញៀននេះហើយវាជាដើមចមដ៏សំខាន់បំផុតដែលបង្កើតអោយមានអំពើឃាតកម្ម បង្កឲ្យមានការលួចឆក់ប្លន់ បង្កឲ្យមានអំពើហឹង្សាក្នុងគ្រួសារក៏ដូចក្នុងសង្គមជាតិផងដែរតែយ៉ាងណាក៏ដោយមួយ១យះចុងក្រោយនេះឯកឩត្តមអភិបាលខេត្តថាដោយយើងមានកម្លាំងសមត្ថកិច្ចបានចេះសហការគ្នាបានយ៉ាងល្អទើបសន្តិសុខសង្គមនាពេលបច្ចុប្បន្នមានស្ថិរភាពនោះតែយ៉ាងក៏ណាដោយឯកឩត្តមអភិបាលខេត្តក៏បានដាស់តឿនដល់កម្លាំងកងរាជអាវុធហត្ថយើងត្រូវខិតខំប្រឹងប្រែងបន្តស្នាដៃដែលយើងរកបាននេះឲ្យកាន់រឹតទ្វេមួយកំរិតថែមទៀត។

ជាចុងក្រោយឯកឩត្តមក៏បានអំពាវនាវដល់កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើយ៉ាងណាបន្តចូលរួមអនុវត្តវិធានកា៣កុំនិង៣ការពារអោយបានទៀងទាត់ដើម្បីចូលរួមបង្កាទប់ស្កាតកសរីករាលដាលនៃជំងឺកូវីដ១៩នេះដោយឯកឩត្តមថាមេរោគជំងឺកូវីដ១៩នេះគឺវាកើតមិនគិតថាយើងជាមន្ត្រីប៉េអឹមនោះឡើយ។
គួរបញ្ជាក់ផងដែរថាគ្រឿងឩបភោគបរិភោគដែលឯកឩត្ងមអភិបាលខេត្តបានផ្តល់ជូនដល់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនាឱកាសនោះរួមមាន។
អង្កចំនួន.៨.បេ
ទឹកសុទ្ធ.២០កេះ
មី .២០. កេះ
ទឹកក្រូច.១០ កេះ
ម៉ាស.១កេះធំ
ទឹកអាល់កុល.១ភីដុងធំ
រួមនិងថវិការចំនួន២លានរៀលផងដែរ។ដោយ សួនក្រែង