កោះកុង ៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១
លោក សុខ សុទ្ធី អភិបាលរងខេត្ត អម ដំណើរ លោកជំទាវ មិថុនា ភូថង អភិ បាល នៃអភិបាលខេត្តកោះកុង អញ្ជើញចុះពិនិត្យដំណើរការ ចុះកិច្ចសន្យាទទួលយកការដោះស្រាយគោលនយោ បាយ របស់រាជរដ្ឋាភិបាល នឹងធ្វើការចាប់ឆ្នោតយកទីតាំងក្បាលដីឡូត៍ ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារគម្រោងវិនិ យោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន យូញៀន ។
ក្រុមការងារអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានចុះធ្វើការដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន យូញៀន ប្រភេទទី២- ប្រជាពលរដ្ឋក្រៅមូលដ្ឋាន (ខុសភូមិ ខុសឃុំ) ចំនួន ២៥៥គ្រួសារ ។
ដើម្បីលើកទឹកចិត្តដល់ក្រុមប្រជាពលរដ្ឋ ដែលបានចុះកិច្ចសន្យាទទួលយកការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋា ភិបាល ក្រុមការងារអាជ្ញាធរជាតិ ដោះ ស្រាយទំនាស់ដីធ្លី និងរដ្ឋបាលខេត្ត កោះកុង បានរៀបចំឱ្យប្រជាពលរដ្ឋដែលបានចុះកិច្ចសន្យាទទួលយកគោលនយោ បាយរបស់រាជរដ្ឋាភិបាលមុន មកចាប់ ឆ្នោតយកទីតាំងដីឡូត៍មុន នៅថ្ងៃទី១ ខែ តុលា ឆ្នាំ២០២១ នៅលើទីតាំងដី ស្ថិតនៅឃុំតានួន ស្រុកបូទុមសាគរ ខេត្តកោះកុង ។
លោកហាក់ ឡេង អភិបាលស្រុកបុទុម សាគរ បានឲ្យដឹងថា: ប្រជាពលរដ្ឋដែលបានចុះកិច្ចសន្យាទទួលយកគោលនយោ បាយរបស់រាជរដ្ឋាភិបាល មានចំនួន ១៨៥ គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋ ២៥៥ គ្រួសារ,ជាក់ស្ដែងនៅថ្ងៃទី ០១ ខែតុលានេះ ប្រជាពលរដ្ឋបានមកទទួល យកក្បាលដីមានចំនួន ១៧៧ គ្រួសារ ដែលជាប្រជាពលរដ្ឋប្រភេទទី 2 (ខុសភូមិ ខុសឃុំ) ក្នុងស្រុកទាំងពីរ ។
ហើយនៅសល់ប្រជាពលរដ្ឋដែលបានចុះកិច្ចសន្យាទទួលយកការដោះស្រាយ ដែលមិនទាន់បានមកចាប់ឆ្នោតយកក្បាលដី នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ ខាងមុខនេះក្រុមការងារ នឹងរៀបចំចាប់ឆ្នោតបន្តទៀត ។
លោកអភិបាលស្រុកបានឱ្យដឹងទៀតថា ប្រជាពលរដ្ឋដែលបានចុះកិច្ចសន្យាទទួលយកការដោះស្រាយគោលនយោ បាយរបស់រាជរដ្ឋាភិបាល ប្រភេទទី 2 ខាងលើ ទទួលបានក្នុងមួយគ្រួសារចំនួន២ហិតា ។
សូមបញ្ជាក់ជូនថា សម្រាប់ប្រជាពលរដ្ឋដែលចុះកិច្ចសន្យាទទួលយកការដោះ ស្រាយគោលនយោបាយរបស់រាជរដ្ឋា ភិបាល ក្រោយៗទៀត នឹងត្រូវធ្វើការចាប់ឆ្នោតនៅលើកក្រោយ ៕ ដោយ សុគន្ធី