អភិបាលខេត្តចំនួន៣ នៃព្រំដែនកម្ពុជា-ថៃ ជួបពិភាក្សាគ្នារកវិធីដោះស្រាយបញ្ហា ត្រៀមបើកច្រកទ្វារព្រំដែនឡើងវិញ

136

បន្ទាយមានជ័យ៖ អភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចំនួន៣រូប រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តស្រះកែវប្រទេសថៃ រួមកម្លាំងគ្នារកដំណោះស្រាយបញ្ហាសេដ្ឋកិច្ច ក្រោយជំងឺកូវីដ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋទាំងពីរ លើកឡើងពិភាក្សាចំនួន៣ចំណុចសំខាន់” កិច្ចប្រជុំនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្រុកអរញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។
ប្រតិភូកម្ពុជា មានឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបងភាគីថៃ លោក ព្រីនយ៉ា ភូថង អភិបាលខេត្តស្រៈកែវ និងមន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធបានចូលរួមជាច្រើនរូបទៀត។


កិច្ចប្រជុំពិភាក្សានេះបានលើកឡើងចំនួន៣សំខាន់មកពិភាក្សា លើទីតាំងច្រកព្រំដែនចំនួន៤ គឺ ប្រជុំពិភាក្សាបើកច្រកជាប់ព្រំដែនខេត្តបន្ទាយមានជ័យ (មានច្រកអន្តរជាតិប៉ោយប៉ែត ច្រកតំបន់ម៉ាឡៃ ច្រកតំបន់បឹងត្រកួន)និង ខេត្តបាត់ដំបង (មានច្រកអន្តរជាតិគីឡូ១៣) ស្រុកសំពៅលូន ឈមភាគីច្រកខៅឌិន ស្រុកក្លងហាត ខេត្តស្រៈកែវ។

បីចំណុច៣សំខាន់ៗមកលើកមកពិភាក្សាមាន ទី១.ស្នើរសុំអោយចេញ.ចូល១ថ្ងៃ ៣០០០នាក់ ចេញចូលចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ ២.អ្នកអូសរទេះ១ថ្ងៃអនុញ្ញាតិ៣០០ជើងក្នុង១រទេសអនុញ្ញាតិ៦នាក់ តែត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ៣.ពលករដែលមានបដឺផាសរឺប័ណ្ណឆ្លងព្រំដែនត្រូវអនុញ្ញាតិរយៈពេល៣ខែចំនួន៩០ថ្ងៃដែលធ្វើកសិកម្មតាមបន្ទាត់ព្រំដែន។

ទោះជាយ៉ាងណាក្នុងប្រជុំពិភាក្សាភាគីថៃបានទទួលយកសំណើរអភិបាលខេត្តជាប់ជាយដែនស្រៈកែវប្រទេសថៃនិងខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងដើម្បីស្នើសំទៅរាជរដ្ឋាភិបាលថៃដើម្បីសម្រេចនិងជម្រាបពេលក្រោយ៕ដោយ ក្តាមស្រែ