ទិវាអនាម័យបរិស្ថាន ២៣វិច្ឆិកា-២០២១ ប្រធានបទ “ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ”

120

 

ខេត្តព្រះសីហនុ÷ព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អុី សុខឡេង អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ បានដឹកនាំមន្រ្តីការិយាល័យ-អង្គភាពពាក់ព័ន្ធនៃរដ្ឋបាលក្រុងព្រះសីហនុ ចូលរួមក្នុងទិវាអនាម័យបរិស្ថាន ២៣វិច្ឆិកា-២០២១ ក្រោមប្រធានបទ “ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ” ប្រព្រឹត្តទៅនៅឆ្នេរអូរឈេីទាល-២ រៀបចំដោយមន្ទីរបរិស្ថាន និងរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជេីញចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកគ្រូ-អ្នកគ្រូ យុវជន និងសិស្ស-និស្សិត កងកម្លាំងប្រដាប់អាវុធ បុគ្គលិកអនាម័យក្រុង បុគ្គលិកក្រុមហ៊ុន សំរាម KSWM។

កម្មវិធីនាពេលនេះ គឺដើម្បីលើកកម្ពស់ចំណេះដឹងបរិស្ថានឱ្យបានកាន់តែទូលំទូលាយ ផ្លាស់ប្តូរផ្នត់គំនិតក្នុងសង្គមឱ្យប្រតិបត្តិមេត្រីភាពបរិស្ថាន និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យស្រឡាញ់បរិស្ថាន ចួលរួមក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព។ដោយ វ៉ាន់ នី