ខេត្តបន្ទាយមានជ័យបើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក

119

បន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យបើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរចរណ៍ផ្លូវគោក ដែលមានអញ្ជើញជាអធិបតីភាព ពីលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ និងមានការ អញ្ជើញចូលរួម ពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានការចូលរួមពីមន្ទីរ អង្គភាព ស្ថាប័ន កងកម្លាំងពាក់ព័ន្ធ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម បានចូលរួមនៅសាលាខេត្តបន្ទាយមានជ័យថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។


ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ពិសេសមន្ទីរសាធារណការ ដែលបានរៀបចំយុទ្ធនាការនេះឡើង ដើម្បីបញ្រ្ជាបការយល់ពីពីច្បាប់ចរាចរណ៍ ផ្សព្វផ្សាយ ដល់សិស្សានុសិស្ស ឲ្យកាន់តែយល់ច្បាស់ ក្នុងចូលរួមអនុវត្ត និងគោរពច្បាប់ចរាណ៍ ដើម្បីចូលរួមកាត់បន្ថយអាត្រាគ្រោះថ្នាក់នៅតាមដងផ្លូវ។ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដលលក្មួយៗសិស្សានុសិស្សដែលបានចូលរួម ពេលត្រឡប់ទៅវិញចូលរួមផ្សព្វផ្សាយបន្តទៅដល់មិត្តភត្តិ សហគមន៍ដើម្បីឲ្យពួកគាត់មានការយល់ដឹង ពីច្បាប់ចរាណ៍ផ្លូវគោក។
លោកជំទាវ មឹន មាណវី បានមានប្រសាសន៍ក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ទាំងអស់ត្រូវបន្តចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានទាំងអស់គ្នា ដើម្បីធ្វើយ៉ាងណាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ដែលតែងតែកើតមានលើដងផ្លូវដោយសារកត្តាផ្សេងៗ ពិសេសការមិនគោរពច្បាប់ចរារចណ៍។
ជាមួយគ្នានោះលោកជំទាវ ក៏មានប្រសាសន៍ ជំរុញដល់មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវចូលរួមធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋបន្ថែមនៅតាមមូលដ្ឋាន ទាក់ទិនទៅនឹងការគោរពច្បាប់ចរាចរណ៍ យល់ដឹងពីស្លាកសញ្ញាចរាចរណ៍ ការពាក់មួកសុវត្ថិភាព ក៏ដូចជាពាក់ខ្សែក្រវ៉ាត់ ក្នុងពេលធ្វើដំណើរ បញ្ជ្រាបការអប់រំ យល់ដឹងពីច្បាប់ចរាចរណ៍ទៅដល់សិស្សានុសិស្ស នៅតាមបណ្តាសាលារៀន៕ដោយ ក្តាមស្រែ