Saturday, January 11, 2025
  • ទំព័រដើម
  • ទំព័រដើម

ពិធីការ

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា១៩៥៣ -៩វិច្ឆិកា២០២១

  ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំធ្វើពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០២១ និងជាថ្ងៃកំណើតកងយុទ្ធពលខេមរៈភូមិន្ទ។ ទិវាជាប្រវត្តិសាស្រ្តនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅបរិវេណ វិមានឯករាជ្យ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការអញ្ជើញជាអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមអ្នកតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំនៅតាមមន្ទីរអង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងយុវជនកាយរិទ្ធ លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ ផងដែរ។ ក្នុងឱកាសនោះគណៈអធិបតី និងតំណាងថ្នាក់ដឹកនាំខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ...

អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ “ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត

  ខេត្តព្រះសីហនុ:នៅព្រឹកថ្ងៃសុក្រទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ "ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត" ដោយមានការចូលរួមដោយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ និងក្រុមហ៊ុនប្រមូលសំរាម KSWM ប្រមាណជាង ២០០នាក់។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ទិវាទីក្រុងស្អាតលើកទី៩ ឆ្នាំ២០២១ បានបំផុស និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ពិសេសយុវជន កុលបុត្រ កុលធីតាខ្មែរបន្តជំរុញលើកកម្ពស់ការអភិវឌ្ឍបៃតង និងការផ្ដល់នូវការបដិសណ្ឋារកិច្ចល្អ ដែលជាការរួមចំណែកការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គម។ កម្ពុជាមានសុខសន្តិភាព ស្ថេរភាពសង្គម មានការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ គួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ សំដៅកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ លើកកម្ពស់សុខភាព...

អភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា

  រាជធានីភ្នំពេញ៖ នារសៀលថយថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។ ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យ និងក្តីសង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ ឯកឧត្តមកិត្តិនីតិ កោសលបណ្ឌិត...

កោះរ៉ុង ខេត្តព្រះសីហនុ និងតំបន់តារាសាគរខេត្តកោះកុង ត្រូវបានរៀបចំជាគោលដៅទទួលទេសចរណ៍វ៉ាក់សាំងដំបូងគេបង្អស់នៅកម្ពុជា

  (ខេត្តព្រះសីហនុ) ពិធីផ្សព្វផ្សាយស្តីពីការរៀបចំក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរខេត្តកោះកុង ជាគោលដៅទទួលទេសចរណ៍វ៉ាក់សាំង បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ និងមានការចូលរួមតាមប្រព័ន្ធ Zoom Meeting ដោយលោកជំទាវអភិបាលខេត្តកោះកុងផងដែរ។ បើកទទួលភ្ញៀវទេសចរអន្តរជាតិនឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅដោយផ្តើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង។ កម្មវិធីទេសចរណ៍វ៉ាក់សាំង អនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល ៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ សំដែងការអបអរសាទរនិងបានរំពឹងថាតាមរយៈការបើកទទួលទេសចរវ៉ាក់សាំងនិងការសម្របសម្រួលឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានទូលំទូលាយជាគោលនយោបាយលើកកម្ពស់ទេសចរណ៍ផ្ទៃក្នុងរបស់កម្ពុជានឹងអាចផ្តល់កាលានុវត្តភាពធ្វើអោយអាជីវកម្មទេសចរណ៍ដើរឡើងវិញដើម្បីជួយស្តារសេដ្ឋកិច្ចសង្គមនិងជីវភាពអាជីវករនិងពលរដ្ឋទូទៅមានភាពប្រសើរឡើង។ ទន្ទឹមនឹងដំណើរការទេសចរណ៍វ៉ាក់សាំង ទេសចរណ៍ផ្ទៃក្នុងក៏កំពុងចលនាជម្រុញផងដែរដោយដាក់ចេញវិធានការចបាច់នានាដើម្បីធានាបានសុវត្ថិភាព។ ១.ការលើកកម្ពស់ទំនុកចិត្ត...

កោះរ៉ុង ត្រូវបានដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ និងត្រៀមដាក់ឱ្យដំណើរការ អគាររដ្ឋបាល និងអាគារច្រកចេញចូលតែមួយក្រុងកោះរ៉ុង ដើម្បីបំរើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ

ខេត្តព្រះសីហនុ÷នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធី សម្ភោធដាក់ឱ្យដំណើរការអាគារមណ្ឌលសុខភាពក្រុងកោះរ៉ុង និងផ្សព្វផ្សាយការរៀបចំក្រុងកោះរ៉ុង ជាគោលដៅទេសចរណ៍ចាក់វ៉ាក់សាំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុងកោះរ៉ុង លោកលោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋមកពីសង្កាត់ទាំងពីរនៃក្រុងកោះរ៉ុង។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការដាក់ឱ្យប្រាស់នូវមណ្ឌលសុខ ភាពក្រុងកោះរ៉ុង ស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង គឺជាការរំកិលសេវាសុខាភិបាលមកជិតប្រជាពលរដ្ឋ ដោយ សារកន្លងមកនៅពេលមានអ្នកជំងឺ គឺត្រូវដឹកជញ្ជូនមកកាន់ដីគោក ហើយនៅពេលនេះប្រជាពលរដ្ឋអាចមកទទួលសេវា នៅមណ្ឌលសុខភាពនេះបានគ្រប់គ្នា។ ទន្ទឹមនោះឯកឧត្តម ក៏បានធ្វើការណែនាំឱ្យក្រុមគ្រូពេទ្យត្រូវយកចិត្តទុក ដាក់ការទំនួលខុសត្រូវកាន់តែខ្ពស់ក្នុងការផ្តល់សេវាជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ...

ដើម្បីសុខមាលភាពនៅកុមារអនុគណ:កម្មាចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ខេត្តកោះកុងនិងចាប់ផ្តើមបន្តបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងខេត្ត ជូនកុមារដែលមានអាយុ ៥ ឆ្នា

  កោះកុង៖ ដើម្បីចូលរួមចំណែកការអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់សុខមាលភាពសង្គម រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ឱ្យរដ្ឋបាលខេត្តបន្តចាក់វ៉ាក់សាំង កូវីដ-១៩ ទៅដល់កុមារ ចាប់ពីអាយុ ៥ឆ្នាំ ។ ដើម្បីអនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ខេត្តកោះកុង បានបើកយុទ្ធនា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ជូនដល់កុមារចាប់ពីអាយុ ០៥ ឆ្នាំ នៅទូទាំងខេត្ត កោះកុង គ្រប់បណ្តាក្រុង ស្រុកទាំង៧ រយ:ពេល៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២១នេះតទៅ ។ យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារនៅសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ឃើញឪពុក ម្ដាយ ដែលជាអាណាព្យាបាល បាននាំកូនប្រុសស្រីមកទទួលចាក់វ៉ាក់សាំងកូវីដ-១៩ ដោយទឹកមុខញញឹមញញឹមរីករាយសាទរ ដោយឃើញកូនៗរបស់គាត់បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។ ជាមួយគ្នាផងដែរ រដ្ឋបាលខេត្តកោះកុង បានអំពាវរនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈ ដ្ឋាន នៅតាមមូលដ្ឋានទាំងអស់...

អាជ្ញាធរចុះពិនិត្យ មណ្ឌលចត្តាឡីស័ក នៅតាមសាលារៀន ត្រៀមបង្រួមមណ្ឌល ដើម្បីប្រគល់សាលា ជូនសិស្សានុសិស្សរៀនសូត្រវិញ

បន្ទាយមានជ័យ៖ លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ លោក រឿន សុធី អនុប្រធានមន្ទីរសុខាភិបាល រួមនឹងតំណាងអង្គការ(IOM) កាលពីរសៀលថ្ងៃទី25ខែ តុលា ឆ្នាំ 2021 ម្សិលមិញ បានចុះពិនិត្យមើលតាមមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ដើម្បីត្រៀមបង្រួមមណ្ឌលតែមួយសម្រាប់បងប្អូនពលករដែលវិលត្រលប់មកពីប្រទេសថៃ ដោយជំហានដំបូងធ្វើការបង្រួមមណ្ឌលចត្តាឡីស័កណាដែលមានបងប្អូនពលករតិច បញ្ជូនទៅមណ្ឌលចត្តាឡីស័កដែលនៅជិតដើម្បីរៀបចំសាលារៀនផ្តល់ជូនសិស្សានុសិស្សបានសិក្សាឡើវិញបន្ទាប់ពីសាលានឹងត្រូវបើកឡើងវិញជាបណ្តើរៗ។ លោកស្រី រស់ សុផានី បានប្រសាសន៍ថា៖ គិតត្រឹម ល្ងាចថ្ងៃទី25 ខែតុលា ឆ្នាំ2021 បងប្អូនពលករដែលកំពុងស្នាក់នៅក្នុងមណ្ឌលមានចំនួន 2,013នាក់/ស្រី 848នាក់។ លោកស្រីបន្តថា៖ ជាមួយការបង្រួមមណ្ឌលចត្តាឡីស័កតែមួយនេះដែរ អាជ្ញាធរខេត្តក៏បានកំពុងតែរៀបចំមណ្ឌលចត្តាឡីស័ក សម្រាប់ដាក់បងប្អូនពលករឱ្យនៅតែមួយកន្លែង ដែលអាចទទួលបងប្អូនពលករបានប្រមាណ2,400នាក់ ដែលមានទីតាំងស្ថិតនៅសង្កាត់ និមិត្ត ក្រុងប៉ោយប៉ែត ដែលដំណើរការនៃការរៀបចំមណ្ឌលថ្មីខាងលើជិតរួចរាល់100ភាគរយហើយ...

គ្រឿងញៀនប្រមាណជាជិត ៣០០ គីឡូក្រាម បន្ទាប់ពីសមត្ថ កិច្ច ដកហូតនិងឃាត់ខ្លួនជន សង្ស័យ ចំនួន៧ នាក់(ថៃពីរនាក់)

  កោះកុង ÷ បន្ទាប់ពីមានការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូននិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រមាណជាជិត ៣០០គីឡូក្រាម ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១កន្លងមក នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១នេះ ស្នងការដ្ឋាននគរ បាលខេត្តកោះកុង បានធ្វើសន្និ សិទ្ធសារព័ត៌មាន ស្តីពីការបង្ក្រាប បង្ហាញវត្ថុតាងគ្រឿង ញៀនចំនួន៦០០ដុំ ស្មើរនិង២១២,៤០គ.ក្រ ក្រោមវត្តមានលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ។ លោក គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់ថា ដោយមានការកំណត់នូវគោលដៅ និងមុខសញ្ញាច្បាស់ លាស់ កម្លាំងងជំនាញនៃស្នង ការដ្ឋាននគរបាលខេត្តកោះកុង បានសហការជាមួយកម្លាំងជំនាញមូលដ្ឋានស្រុកស្រែអំបិល និងកម្លាំងវរសេនាតូចការពារព្រំ ដែនទឹកលេខ២៦៩...

តារាចម្រៀងខេមរៈ សិរីមន្ត និងក្រុមហ៊ុន ប៉ាង ណាគ្រី បើកកម្រោងលក់ដីឡូត៍ បង់រំលស់ក្នុងមួយខែត្រឹម10ម៉ឺនរៀល

ខេត្តបន្ទាយមានជ័យ÷ លោក ខេមរៈ សិរីមន្ត តារាចំរៀងដ៏ល្បីនៅប្រទេសកម្ពុជា បានងាកមកចាប់ដៃជាមួយក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៊ីស្ទេត ឯ.ក មកវិនិយោគលើវិស័យអចលនទ្រព្យ ពុះដីឡូលក់លើផ្ទៃដីជាង200ហិកតា នៅតំបន់សមរភូមិជាយដែន ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ នៅព្រឹកថ្ងៃទី23 ខែតុលាឆ្នាំ2021នេះ លោកស្រី ប៉ាងណាគ្រី នាយិកា ក្រុមហ៊ុនប៉ាងណាគ្រី រៀលអ៊ីស្ទេត ឯ.ក និងលោក ខេមរៈ សិរីមន្ដធ្វើសន្និសីទកាសែត នៅក្នុងស្នាក់ការលក់អចលនទ្រព្យរបស់ក្រុមហ៊ុនស្ថិតនៅក្នុង ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំបើកគម្រោងពុះដីល្វែង។ លោក ខេមរៈ សិរីមន្ត បានឲ្យដឹងថា៖ ដោយមើលឃើញនូវសក្កានុពលភាពចំពោះតំបន់នេះអាចនឹងក្លាយទៅជាទីក្រុងប៉ោយប៉ែតទី2 ដោយសារតែមានការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ជាពិសេសនៅចំណុចបឹងជង្រុកតេជោឈ្នះឈ្នះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ បានប្រែក្លាយតំបន់សង្គ្រាមឲ្យទៅជាតំបន់សេដ្ឋកិច្ច និងកន្លែងកំសាន្ត និងបានការចូលរួមអភិវឌ្ឍន៍ពីសំណាក់វិនិយោគិនពិសេសលោកឧកញ៉ា...

អភិបាលរងក្រុងព្រះសីហនុ ចុះទៅផ្សព្វផ្សាយ និងជម្រុញ ដល់ប្រជាពលរដ្ឋដែលប្រកបអាជីវកម្មគ្រប់ប្រភេទត្រឹមកម្រិតក្រុង ឱ្យមកសុំច្បាប់ប្រកបអាជីវកម្ម

ក្រុងព្រះសីហនុ÷នៅរសៀលថ្ងៃទី២២ខែតុលាឆ្នាំ២០២១នេះក្រុមការងាររបស់រដ្ឋបាលក្រុង ដឹកនាំដោយ លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ ចុះទៅផ្សព្វផ្សាយ និងជម្រុញ ដល់ប្រជាពលរដ្ឋដែលប្រកបអាជីវកម្មគ្រប់ប្រភេទត្រឹមកម្រិតក្រុង ឱ្យមកសុំច្បាប់ប្រកបអាជីវកម្មនៅការិ.ច្រកចេញចូលតែមួយក្រុងព្រះសីហនុ *ជាលទ្ធផល: ក្រុមការងារបានណែនាំ ផ្សព្វផ្សាយ និងពន្យល់អំពី នីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំង ជម្រាញឱ្យគ្រប់អាជីវកម្មទាំងអស់ ត្រូវសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម មានដូចជា: អាហារដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ ហាងលក់ដូ និងទីតាំងអាជីវកម្មផ្សេងៗទៀត។ដោយ វ៉ាន់នី
- Advertisement -

Latest News

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ...
- Advertisement -

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ របស់លោកឧកញ៉ា តែ តាំងប៉ ដែលបានទម្លាយចេញជាសាធារណៈ កាលពីថ្ងៃទី១១...

ជនជាតិវៀតណាមម្នាក់ព្រហឺនជ្រុល ហ៊ានលួចរថយន្តគេហើយបើកបំបុកបារ៉ាស ដើម្បីរត់គេចខ្លួន

ព្រះសីហនុ ៖ មានករណី អំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង បង្កឡើង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុដោយជនសង្ស័យ០១នាក់ ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក AUDI Q7...

ឆក់ទូរស័ព្ទបានហើយ រត់មិនរួច សមត្ថកិច្ចប្របួចបានម្នាក់ នៅខណ្ឌសែនសុខ

  ភ្នំពេញ: ជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងមួយគ្រឿង បានសម្រេច រួចបានជិះម៉ូតូគេចខ្លួន ត្រូវបានជនរងគ្រោះនិងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់ឃាត់ខ្លួនបានម្នាក់ភ្លាមៗចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លូន។ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃទី ១៥ ខែកម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាស្កុបពីមួយ គ្រឿងពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-2899ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះម៉ាក iphone 13ប្រូ មួយគ្រឿងបានសម្រេច ភ្លាមនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់ខ្លួន តែត្រូវបានជនរងគ្រោះបានជិះម៉ូតូដេញពីក្រោយនិងស្រែចោរៗក៍ផ្អើលមកកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាននាំគ្នាដេញ...

អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើផ្លាកយីហោដែលរំលោភ លើចំណីផ្លូវសាធារណៈជុំវិញផ្សារបឹងឈូក

បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្ត ដែលដឹកនាំដោយរដ្ឋបាលក្រុងបាត់ដំបង បានចុះអនុវត្តវិធានការក្តៅដោយនាំទាំងក្រុមជាងចុះរុះរើកាត់ផ្លាកយីហោ និងរនាំងដែកដែល អាជីវករផ្ទះល្វែងកែច្នៃតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅខាងមុខផ្ទះជុំវិញបរិវេណផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ លោក សេក ចិត្រា អភិបាលរងក្រុងបាត់ដំបងបានអោយដឹងថា មុននិងឈានដល់ការដាក់កម្លាំងចុះរុះរើនិងកាត់ដោយផ្ទាល់នេះដោយសាររយៈពេលកន្លងមកខាងអាជ្ញាធរយើងបានចុះធ្វើការជូនដំណឹងនិងណែនាំទៅដល់ពួកគាត់ជាអាជីវករច្រើនដងមកហើយពាក់ព័ន្ធជុំវិញផ្សារនេះ ហើយការជូនដំណឹងជាចុងក្រោយគឺនៅថ្ងៃសុក្រកន្លងទៅ ទើបថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះមកអនុវត្តតែម្ដង។ លោកបន្តថាការចុះអនុវត្តនេះ គឺយើងអនុវត្តរហូតជុំវិញផ្សារបឹងឈូកតែម្តង ដែលថ្ងៃនេះយើងធ្វើបានប៉ុណ្ណា ថ្ងៃស្អែកយើងនឹងបន្តធ្វើទៀតរហូតដល់ចប់ គោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យ...
ផ្សាយពាណិជ្ជកម្ម