Monday, December 23, 2024
  • ទំព័រដើម

ទំព័រដើម

អាជ្ញាធរនិងមន្ទីរជំនាញចម្រុះចុះយកសំណាកសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ចំនួន ០២ មណ្ឌល នៅខេត្តព្រះសីហនុ

  ខេត្តព្រះសីហនុនៅព្រឹកថ្ងៃអង្គារ៍ ទី២១ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង ៧:០០ នាទី លោក ដេត សុវណ្ណាវុធ នាយករងរដ្ឋបាលក្រុង តំណាងឲ្យរដ្ឋបាលក្រុងព្រះសីហនុ បានសហការជាមួយ មន្ទីរសុខាភិបាលខេត្ត មន្ទីរអប់រំយុវជន និងកីឡាខេត្ត មន្រ្តីសាលាក្រុង និងក្រុមការងារសង្កាត់លេខ៣ បានយកសំណាកសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ចំនួន ០២ មណ្ឌល គឺ: មណ្ឌលអនុវិទ្យាល័យសម្តេចឪ និងមណ្ធលវិទ្យាល័យក្រុង មានដូចខាងក្រោម: I-អនុវិទ្យាល័យសម្តេចឪ សិស្សថ្នាក់ទី៩ ១០ថ្នាក់ ស្នើហ្នឹង ៣១៦ នាក់ ស្រី ១០៤ នាក់ ក្នុងនោះ គ្រូចំនួន ២៨ នាក់ ស្រី ០៤នាក់...

ឯកឩត្តមកង សៅគុណ ប្រធានក្រុមការងារ ថ្នាក់ខេត្ត ចុះជួយមូលដ្ឋានស្រុកជ័យសែន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់ សកម្មជនគណបក្ស

ខេត្តព្រះវិហារ.ស្រុក ជ័យ សែន នៅព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២១បានធ្វើពិធីប្រកាសទទួលស្គាល់ក្រុមការងារយុវជនបក្សឃុំនឹងក្រុមសកម្មជនយុវជនបក្សភូមិពិធីនេះគឺប្រារព្វធ្វើឡើងក្រោមអធិបតីភាពឯកឩត្តមកង សៅគុណ ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកសង្គមថ្មីនិងឯកឩត្តម អ៊ុក គឹមសាន ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារនិងលោក រស់ ហេង ប្រធានគណះកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកជ័យសែននឹងដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីដែលជាសម្មជនសកម្មនារីក្នុងជួរគណបក្សប្រជាជនកម្ពុជាដោយចាប់ពីថ្នាក់ស្រុកឃុំនិងភូមិប្រមាណជាជិត១០០នាក់។ ឯកឩត្តម កង សៅគុណ ប្រធានក្រុមការងាគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកជ័យសែនបានអញ្ជើញមានប្រសាសន៏​ លើកឡើងថាថ្ងៃនេះជាថ្ងៃមួយដែលយើងបានប្រកាសទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅតាមបណ្តាឃុំនិងភូមិចំណុះអោយស្រុកជ័យសែនទាំងមូលពាក្យថាយុវជននិងសកម្មជននេះឯកឩត្តមថាវាជាទំពាំងស្នងឬស្សីហើយសកម្មជនៗនេះយើងប្រែមកវិញថាជាជនបង្គោលនឹងសកម្មក្នុងការងារផ្សេងៗក្នុងការចូលរួមបំរើបក្សអញ្ចឹងសរុបសេចក្តីមកវិញស្មារតីទទួលខុសត្រូវក្នុងនាមយើងដែលជាសកម្មជននេះយើងមានតួរនាទីមួយយ៉ាងសំខាន់បំផុតសម្រាបតបស្នងសងគុណចំពោះបក្សប្រជាជនកម្ពុជាព្រោះគណបក្សប្រជាជនកម្ពុជានេះហើយដែលជាបក្សតែមួយគត់ដែលបានស្វះស្វែងរកបាននូវសន្តិភាពរក្សាបាននូវស្ថេរភាពនយោបាយពេញលេញដោយមិនមានបក្សណាមួយមកប្រៀបប្រដូចជាមួយនិងគណបក្សប្រជាជនកម្ពុជាហើយគណបក្សប្រជាជននេះវាមានន័យទូលំទូលាយណាស់គឺជាបក្សរបស់ប្រជាជនបំរើផលប្រជាជនហើយថ្នាក់ដឹកនាំដែលប្រសូត្រចេញពីគណបក្សប្រជាជនគឺតែងតែនៅរួមសុខរួមទុក្ខចូលរួមដោះស្រាយរាល់ទុក្ខលំបាក់ជូនប្រជាជនហើយក៏មិនដែលឈអោបដៃមើលប្រជាជននូវពេលណាដែលប្រជាជនជួបផលលំបាកឬក៏មានទុក្ខនោះដែរ។ ក្រោមកាដឹកនាំរបស់សម្តេចតេជោហ៊ុន សែនដែលជាប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចគឺជាមគ្គុទេសន៏ដ៏ឆ្នើមដែលបានដឹកនាំជួរគណបក្សក៏ដូចក្នុងជួរប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃដោយសម្តេចលោកមានទឹកចិត្តជាកិតិ្តបណ្ឌិតរបស់សម្តេចនេះហើយទើបធ្វើអោយប្រទេសកម្ពុជាយើងមានសុខសន្តិភាពដោយមិនមានខ្មែរសខ្មែរក្រហមគឺមានខ្មែរតែមួយរស់ក្រោមដំបូលរដ្ឋធម្មនុញតែមួយទទួលបាននូវសិទ្ធធ្វើនយោបាយស្មើរភាពគ្នាទាំងអស់នេះវាជាសមិទ្ធផលដែលទទួលបានពីថ្នាក់ដឹកនាំក្នុងជួរគណបក្សប្រជាជនកម្ពុជាចាប់ពីថ្នាក់កំពូលរហូតមកដល់ថ្នាក់ក្រោមៗជាតិ។ ដើម្បីរក្សាឲ្យបាននូវភាពសំបូររុងរឿងនឹងស្ថិរភាពនយោបាយដែលកំពុងតែមានស្រាបនាពេលបច្ចុប្បន្ននឹងដើម្បីបន្តរឈានទៅការអភិវឌ្ឍប្រទេសឲ្យបានកាត់តែមានភាពរីកចម្រើនសំបូររុងរឿងបន្ថែមទៅថ្ងៃអនាគត់ទៀតនោះឯកឩត្តមថាចូរយើងនាំគ្នារក្សាព្រៃឲ្យបានហើយបើយើងរក្សាព្រៃឲ្យបានហើយនោះវាក៏មិនខ្វះនៅអុសដុតនោះដែរក្នុងន័យនេះសរុបសេចក្តីមកឯកឩត្តមថាបើយើងគាំទ្រគណបក្សប្រជាជនកម្ពុជានោះៗសន្តិភាពក៏ដូចជាអ្វីៗដែលនិងមានដូចសព្វថ្ងៃនេះវានឹងនៅមានទៅថ្ងៃខាងមុខជាអមតះតរៀងទៅហើយបើយើងមានសុខសន្តិភាពហើយនោះៗអ្វីវាក៏និងកើតមានដែរ។ចឹងសន្តិភាពដែលដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែនជាប្រធានគណបក្សដែលជាអ្នករកបានមកជូនបងប្អូនប្រជាពលរដ្ឋនេះគឺវាមហាសែនលំបាកហើយក៏មានតំលៃដ៏មហាសាលដែលមិនអាចនិងកាត់ថ្លៃបាននោះឡើយ ចឹងចំនុចទាំងអស់នេះយើងជាប្រជាពលរដ្ឋត្រូចូលថែរក្សានឹងអភិរក្សសមិទ្ធិផលដ៏មហាសាលទាំងនេះឲ្យបាននូវគង់វង្យហើយដើម្បីរក្សាបានសមិទ្ធិផលទាំងនេះឲ្យនៅគង់វង្សនោះឯកឩត្តមប្រធានក្រុមការងាថាគឺយើងត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជាហើយបើយើងគាំទ្រគណបក្សប្រជាជនកម្ពុជានោះគណបក្សប្រជាកម្ពុជាគឺនៅតែជួយយើងជារៀងរហូតដោយមិនបោះបង់យើងចោលនឡើយ។ ជាចុងក្រោយឯកឩត្តមប្រធានក្រុមកាងារក៏បានចែកក្រម៉ារួមនិងថវិកាដល់យុវជនដែលជាសកម្មជនគណបក្សប្រជាជនកម្ជុជាដែលមានវត្តមានចូលរួមនាឨកាសនោះចំនួន៩៦នាក់ក្នុង១នាក់ទទួលបានក្រម៉ា១នឹងថវិការចំនួន២មុឺនរៀលផងដែរ។ដោយ សួនក្រែង

រថយន្តlexus បុករថយន្តកុងតឺន័រ ពីក្រោយ រងការខូចខាតយ៉ាងដំណំ

  ភ្នំពេញ: បុរសអ្នកបើករថយន្តlexus CT200H មួយគ្រឿងមិនប្រយ័ត្នបណ្តាលឲ្យរេចង្កូតទៅបុករថយន្តកុងតឺន័រចតស្ងៀមលើចិញ្ចើមផ្លូវពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានរងរបួស។ ខេត្តការនេះកើតឡើងកាលពីវេលាម៉ោង២ ទៀបភ្លឺឈានចូលថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០២១ នៅចំណុចមុខក្រុមហ៊ុនIZUZU តាមបណ្ដោយផ្លូវវ៉េងស្រេងក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ3,B-4551ចតស្ងៀមលើចិញ្ចើមផ្លូវក្នុងទិសដៅកើតលិច ខណ:នោះក៏មានបុរសម្នាក់បើករថយន្តlexusCT200Hពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BE-3016ធ្វើដំណើរក្នុងល្បឿនទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តlexusរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែករថយន្តកុងតឺន័ររងការខូចខាតនៅខាងក្រោយបន្តិចបន្តួច។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នា។ក្រោយមកខាងម្ចាស់រថយន្តlexus បានស្គាល់ជាមួយខាងរថយន្តកុងតឺន័រ ហើយប្រាប់ថារងចាំថ្ងៃស្អែកសុំធ្វើការសម្របសម្រួលគ្នា រួចបានហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ដោយ កុសល់

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងលួចបើកទទួលភ្ញៀវចូលផឹកសុីបំពានវិធានការរដ្ឋបាលរាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សប្រុសស្រី ៤៣នាក់

  ភ្ភ្នំពេញ: កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងដែលលួចបេីកល្មេីសនិងរដ្ឋបាលរាជធានីភ្នំពេញឃាត់ខ្លួនមនុស្សចំនួន៤៣នាក់ រកឃេីញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៦នាក់។ ប្រតិបត្តិការ នេះបានធ្វេីឡេីងកាលពីវេលាម៉ោង៨យប់ថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចហាងយីហោ ខារ៉ាអូខេគ្រួសារ ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុននឹងឈានដល់ការចុះបង្ក្រាបទីតាំងខាងលេី រដ្ឋបាលរាជធានីភ្នំពេញបានចេញសេច្ចក្តីសម្រេសបន្តបិទអាជីវកម្មផ្សេងៗ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១និងរងចាំសេច្ចក្តីសម្រេចត្រូវបន្តទៀតរឺយ៉ាងណា ដេីម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ តែផ្ទុយទៅវិញទីតាំងខាងខាងលេីបែជាល្មេីសនិងបំរាមផ្គេីនលួចបេីកទទួលភ្ញៀវចូលផឹកសុីច្រៀងកម្សាន្តនិងមាននារីៗអង្គុយកំដរទៀតផង។ នៅថ្ងៃចុះបង្ក្រាបមានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរដោយសម្ងាត់ទេីបកម្លាំងចុះពិនិត្យជាក់ស្តែងឃេីញថាទីតាំងខាងលេីពិតជាមានលួចបេីកទទួលភ្ញៀវពិតប្រាកដមែនទេីបធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៤៣នាក់ ក្នុងនោះមានប្រុស១១នាក់ ។ ក្រោយពីឃាត់ខ្លួនក្រុមគ្រូពេទ្យបានចុះយកសំណាកជាលទ្ធផលរកឃេីញអ្នកវិជ្ជមានកូវីដ១៩ចំនួន៦នាក់។ បច្ចុប្បន្ន ទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្នចំណែកអ្នកជំងឺត្រូវបានយកទៅព្យាបាលបន្ត៕ដោយ កុសល់  

រថយន្តពេទ្យ បុកជាមួយរថយន្តហាយលេនឌ័រ បណ្ដាលឲ្យរថយន្ដហាយលេនឌ័រ វិលមួយជុំបោកផ្ទប់នឹងបង្គោលភ្លើងស្លាប់ម្នាក់របួសធ្ងន់ពីរនាក់

  ភ្នំពេញ: បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ និងបុរសពីរ នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរថយន្តពេទ្យមួយគ្រឿងបានជ្រុលបុកជាមួយរថយន្តហាយលេនឌ័របណ្តាលឲ្យរថយន្តហាយលេនឌ័រវិលមួយជុំបោកផ្ទប់នឹងបង្គោលភ្លើងថ្មពេញទំហឹង កាលពីវេលាម៉ោង ១១ និង ២០ នាទីយប់ថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១ នៅចំណុចស្តុបវត្តអង់តាមិញ មុខការ៉ាស់សាំងតេលា តាមបណ្ដោយផ្លូវ២០០៤ កែងនិងផ្លូវបេតុង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះស្លាប់អ្នកបើកបររថយន្តហាយលេនឌ័រមានឈ្មោះ រឿង សារ៉ាយ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរគក់ចេដី មានស្រុកកំណើត ភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ចំណែកអ្នករងបួសធ្ងន់បើកបររថយន្តពេទ្យនិងអ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណនោះទេ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយលេនឌ័រពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2X-4505ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចស្តុបបែកជាបួនកន្លែងកើតហេតុខាងលើ ក៍មានរថយន្តមន្ទីរសុខាភិបាលរដ្ឋបាលរាជធានីភ្នំពេញពណ៌សគ្មានស្លាកលេខ មួយគ្រឿង បើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០៤ទិសដៅពីលិចទៅកើត ដោយមានបំពាក់ភ្លើងសញ្ញាសូមផ្លូវត្រឹមត្រូវ បានជ្រុលចង្កូតទៅបុក បញ្ឆិតគូទរថយន្តហាយលេនឌ័រផ្នែកខាងស្ដាំ...

រថយន្តSSANG YONG STAVIC បោះពួយបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួស  ហើយបើករត់គេកមចខ្លួនបាត់ បន្សល់ទុកស្លាកលេខ

  ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកSSAM YONG STAVIC មួយគ្រឿងបោះពួយក្នុងល្បឿនលឿនរេចង្កូតទៅបុកចូលផ្ទះលក់ចាប់ហ៊ួយនិងលក់កាហ្វេ ពេញទំហឹងបណ្តាលឲ្យក្មេងប្រុសអាយុ៦ឆ្នាំម្នាក់កំពុងញាុំមី រងរបួសជើង និងខូចខាតសម្ភារៈមួយចំនួនធំ រួចព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកស្លាកលេខ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវបេតុង ចូលវត្តសំរោងអណ្ដែត ខាងលិចក្លោងទ្វាជិត១០០ម៉ែត្រ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមការរៀបរាប់ពីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បានបិទទ្វារផ្ទះដើម្បីរៀបចំចូលសំរាក ដោយកូនប្រុសរបស់គាត់អាយុ ៦ឆ្នាំកំពុងញ៉ាំនៅខាងក្នុងផ្ទះ លុះដល់ម៉ោងកើតហេតុខាងលើ កូនប្រុសគាត់មិនទាន់ញ៉ាំមីអស់ផង ក៍មានរថយន្តរីទំនើបម៉ាក,SSANG YONG STAVICមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BG-5188ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះ បានរេចង្កូតមកខាងស្ដាំដៃជ្រុលបុកចូលផ្ទះពេញទំហឹងបណ្ដាលឱ្យកូនប្រុសរបស់គាត់រងរបួសជើង និងខូចខាតសម្ភារៈមួយចំនួនធំដូចជាទូរលក់កាហ្វេ ទ្វារផ្ទះនិងសម្ភារៈផ្សេង!មួយចំនួនទៀត។ ភ្លាមនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ។បានព្យាយាមបើកត្រឡប់ក្រោយរត់ចេញកន្លែងកើតហេតុ ខណ: ក៏មានប្រជាពលរដ្ឋនាំគ្នាជិះម៉ូតូដេញរហូតដល់ក្បែរវត្តសំរោងអណ្ដែត ទើបរថយន្តបង្កបានជ្រុះស្លាកលេខ រួចបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។ បន្ទាប់មកប្រជាពលរដ្ឋបានយកស្លាកលេខរថយន្តមកទុកនៅកន្លែងកើតហេតុវិញ។ បើតាមការអះអាងពីម្ចាស់ផ្ទះបានបន្តទៀតថាសម្ភារៈដែលរងការខូចខាត ទូរកាហ្វេ១មានតម្លៃជិត១ម៉ឺនដុល្លារទៅហើយ...

ឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រេីនខ្នង នៅមុខក្រសួងការពារជាតិ ផ្អេីលសមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់

  ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រេីនយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់អ្នករស់នៅជិតខាងព្រមទាំងសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ កកាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទល់មុខក្រសួងការពារជាតិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុនោះគេសង្គេតឃេីញផ្សែងហុយចេញពីក្រោយផ្ទះល្វែងមិនដឹងមូលហេតុអ្វីនោះទេ ភ្លាមៗស្រាប់តែកេីតមានអណ្ដាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបង្កេីនផ្សែងហុយខ្មួលខ្មាញ់ពាសពេញមេឃ ។ ក្នុងអំឡុងពេលនោះប្រជាពលរដ្ឋដែលរស់នៅក្បែរក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ទាំងមន្ត្រីជំនាញបង្ការពន្លត់ អគ្គីភ័យ និងសង្គ្រោះ ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ។ ក្នុងរង្វង់ប្រតិបត្តិការណ៍បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ ខាងលេី នេះ គឺអាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋានដូនពេញជាច្រេីននាក់ បានសហការជាសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គីភ័យ ជាច្រេីនអង្គភាព ដែលចុះមកអន្តរាគមន៍បាញ់ពន្លត់យ៉ាងញ៉ាប់ដៃញ៉ាប់ជេីង អស់ពីកម្លាំងកាយចិត្ត ផងដែរ ។ បេីគិតត្រឹមរយះពេលជាង១ម៉ោង នាយប់ថ្ងៃដដែល អគ្គីភ័យខាងលេីបានរលត់ទៅវិញទាំងស្រុង...

អគារស្នាក់ការ គណបក្សប្រជាជនកម្ពុជា ថ្មី១ខ្នងបន្ថែមទៀត នៅឃុំភ្នំត្បែងមួយ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ខេត្តព្រះវិហារ.អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភ្នំត្បែងមួយក្នុងស្រុកសង្គមថ្មី១ខ្នងទៀតត្រូវបានសម្ភោធកាត់ខ្សែរបូរណ៏ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២១។ ដែលពិធីនេះគឺបានប្រារព្វធ្វើឡើងក្រោមអធិបតីភាពលោកមាស សុភាសមាជិកគណះអចិន្ត្រៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នឹងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារលោកប្រាក់ សុវណ្ណប្រធានគណះកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារនិងដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីដែលជាសមាជិកសមាជិការក្នុងជួរគណបក្សប្រជាជនកម្ពុជាជាច្រើនកុះករផងដែរ។ លោកមាស សុភាសមាជិកគណះអចិន្ត្រៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានឹងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារបានមានប្រសាសន៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជាដោយលោកបានចាត់ទុកសម្តេចគឺជាសសរគ្រឹះដ៏រឹងមាំដែលជាមេបក្សដែលបានដឹកនាំគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សដ៏ចាស់វស្សាជាងគេបង្អស់ក្នុងចំណោមមេគណបក្សជាច្រើនដែលមានក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅក្នុងប្រទេសកម្ពុជារបស់យើងនាពេលកន្លងមកក៏ដូចជាក្នុងពេលបច្ចុប្បន្ននេះក៏ប៉ុន្តែមេគណបក្សមួយចំនួនខ្លះនោះហាក់មិនមានគោលនយោបាយដឹកនាំសមាជិកខ្លួនឲ្យបានច្បាស់លាស់នឹងត្រឹមត្រូវក្នុងជួរបក្សរបស់ខ្លួននោះដែលកត្តាទាំងនេះហើយទើបធ្វើឲ្យគណបក្សខ្លះបានក្លាយទៅជាគណបក្សក្រមួនគឺបង្កើតឡើងបាននៅមុនពេលបោះឆ្នោតតែមួយភ្លែតហើយក៏ត្រូវរលាយបាត់ទៅវិញក្រោយបោះឆ្នោតទទួលលទ្ធផលចាញ់នោះដែរ។ ហើយកាបោះឆ្នោតចាញ់ឬក៏ឈ្នះលោកមាស សុភាលើកឡើងថាគឺវាស្ថិតនៅលើសមាជិកគាំទ្របក្សខ្លួនច្រើនឬតិចចឹងសរុបសេចក្តីមកលោកមាស សុភាថាគណបក្សខ្លះមានតែស្នាក់ការនៅតែក្រុងភ្នំពេញឯនៅតាមបណ្តាខេត្តក្រុងស្រុកឬជនបទមិនមានផងនោះហើយបេក្ខភាពដែលឈឈ្មោះបោះឆ្នោតនោះទៀតសោតប្រជាពលរដ្ឋដោយលោកនិងមិនបានដែលនិងបានស្គាល់ឈ្មោះឬក៏ឃើញមុខផងចឹងសួរថាអោយពួកគាត់ដែលជាប្រជាពលរដ្ឋនឹងជាម្ចាស់ប្រទេសទាំងមូលលោកបោះឆ្នោះជូនឲ្យដោយរបៀបណាដែលវាផ្ទុយស្រលះពីបេក្ខភាពដែលកើតចេញពីថ្នាក់ដឹកគណបក្សប្រជាជនកម្ពុជាដែលក្រោយឬក៏មុនបោះឆ្នោតគឺតែងតែនៅរួមសុខរួមទុកជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតជានិច្ចដោយមិនគេចវេសនូវរាល់បញ្ហាដែលប្រឈមនោះឡើយ។ ជាមួយគ្នានោះដែរលោកប្រាក់ សុវណ្ណប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារក៏បានលើកឡើងថាបច្ចុបន្នគណបក្សប្រជាជនកម្ពុជាគឺបានចាក់ច្រេះប្រទាក់ក្រឡាយ៉ាងរឹងមាំទៅលើធនធានមនុស្សចាក់គ្រឹះដោយសម្បត្តិធនធានដែលកត្តាទាំងនេះហើយដែលជាជើងទម្រដ៏រឹងបុឹងក្នុងជួរបក្សហើយដឹកនាំផ្ទៃក្នុងបក្សបានយ៉ាងរឹងមាំនឹងឈានទៅដឹកនាំប្រទេសដោយទទួលនូវភាពរីកចម្រើនរក្សាបាននូវសុខសន្តិភាបានយ៉ាងពេញលេញហើយដ៏រាបណាប្រទេសមានសុខសន្តិភាពហើយនោះចឹងការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ននានាក៏បានទៅតាមហ្នឹងនោះដែរ។ គួរបញ្ជាក់ផងដែរថាបើតាមរបាយការណ៏របស់លោកសំ លាងទ្រីប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មីថាអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភ្នំត្បែមួយដែលនិងត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវកានាពេលនេះគឺមានទំហុំមណ្តោយប្រវែង១០.៥ម៉ែតទទឹង៩ម៉ែតនឹងកម្ពស់៦.១ម៉ែតសាងសង់អំពីថ្មប្រកក្បឿងនឹងបាតក្រោមក្រាលការ៉ូដោយចាប់ផ្តើមសាងសងនៅថ្ងៃទី២៩ខែតុលាឆ្នាំ២០២០រួចរាល់ជាស្ថាពរនៅថ្ងៃទី០៥ខែមករាឆ្នាំ២០២១នៅលើផ្ទៃដីទំហុំ៣២.៧០ម៉ែតការេ៉ចំណាយអស់ថវិកាសរុប(មួយរយដប់មួយលាន សូន្យហុកសិបមួយពាន់រៀលគត់។ដោយ សួនក្រែង

រថយន្តreang rover ប្រលះរបាំងថ្មពុះចែកទ្រូងផ្លូវ ដាច់កង់ម្ខាង

  ភ្នំពេញ: បុរសម្នាក់រួមដំណើរនឹងនារីពីរនាក់ទៀតបើករថយន្ត reang rover មួយគ្រឿងបោះពួយក្នុងល្បឿនលឿនមិនប្រយ័ត្នបណ្តាលឲ្យរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលពេញទំហឹងបណ្តាលវៀចអា់ចំនួនពីរកង់ ឯរថយន្តដាច់កង់ម្ខាង។ចំណែកតៃកុងរបូសយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧ នឹង១០យប់ថ្ងៃទី១៩ ខែកញ្ញាឆ្នាំ ២០២១ នៅចំណុចស្តុប បន្ទាយអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្ដោយផ្លូវ ២៨៩ កែងនិង ៥២៨សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តrang rover មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2AG-0097រួមដំណើរនឹងនារីពីរនាក់ទៀតដោយធ្វើដំណើរតាមបណ្តោយផ្លូវ ២៨៩ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើកែងផ្លូវ ៥២៨ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងដ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យវៀចអស់ចំនួនពីរកង់ ឯរថយន្តបង្កដាច់កង់មុខ ខាងឆ្វេងរងការខូចខាតយ៉ាងដំណំ។ចំណែកតែកុងរងរបួសយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

រថយន្តកុងតឺន័រ បើកបុកគូថរថយន្តបាឡែន​ រុញទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើម បណ្ដាលឲ្យបាក់ រួចបើករត់គេចខ្លួនបាត់

ភ្នំពេញ: រថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកគូទរថយន្តកាមរីបាឡែនមួយគ្រឿងពេញទំហឹងរួចរុញទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមបណ្ដាលបាក់ដល់ដី សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០ នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុចមុខបុរីមួយកន្លែង បញ្ឆិតខាងមុខស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ តាមបណ្តោយផ្លូវណតប្រីត ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញខណ្ឌ។ តាមប្រភពព័ត៌មានពីសន្តិសុខយាមនៅមុខបុរីកើតហេតុខាងលើបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកាមរីបាឡែនពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2O-0016ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រីត ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបម្រុងបត់ចូលក្នុងបូរី ខណ:នោះក៍មានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបើកបរក្នុងល្បឿនលឿនធ្វើដំណើរមកពីក្រោយ ជ្រុលទៅបុករថយន្តកាមរីបាឡែនពីក្រោយពេញទំហឹងរួចរុញទៅបុកនឹងបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមដែលនៅអែបចិញ្ចើមផ្លូវបណ្ដាលឱ្យបាក់រាបដល់ដី ចំណែករថយន្ត បាឡែនរងការខូចខាតយ៉ាងដំណំ ។ឯរថយន្តកុងតឺន័រឃើញសភាពមិនស្រួលបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកបំណែកបាក់បែកពីរថយន្តមួយចំនួននៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុភ្លាមៗម្ចាស់រថយន្ត បាឡែនបានបើករថយន្តយកទៅទុកនៅផ្ទះក្នុងបុរី ក្បែរកន្លែងកើតហេតុខាងលើ បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅកន្លឺងកើតហេតុ រួចបានរាយការណ៍ទៅជំនាញ ចំណែកបង្គោលស្លាកសញ្ញាចរាចរណ៍មិនដឹងខាងណាទទួលខុសត្រូវ ដោយភាគីបង្កបានរត់គេចខ្លួនបាត់ នៅតែភាគីរងគ្រោះ៕ដោយ កុសល់
- Advertisement -

Latest News

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ...
- Advertisement -

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ របស់លោកឧកញ៉ា តែ តាំងប៉ ដែលបានទម្លាយចេញជាសាធារណៈ កាលពីថ្ងៃទី១១...

ជនជាតិវៀតណាមម្នាក់ព្រហឺនជ្រុល ហ៊ានលួចរថយន្តគេហើយបើកបំបុកបារ៉ាស ដើម្បីរត់គេចខ្លួន

ព្រះសីហនុ ៖ មានករណី អំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង បង្កឡើង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុដោយជនសង្ស័យ០១នាក់ ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក AUDI Q7...

ឆក់ទូរស័ព្ទបានហើយ រត់មិនរួច សមត្ថកិច្ចប្របួចបានម្នាក់ នៅខណ្ឌសែនសុខ

  ភ្នំពេញ: ជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងមួយគ្រឿង បានសម្រេច រួចបានជិះម៉ូតូគេចខ្លួន ត្រូវបានជនរងគ្រោះនិងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់ឃាត់ខ្លួនបានម្នាក់ភ្លាមៗចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លូន។ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃទី ១៥ ខែកម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាស្កុបពីមួយ គ្រឿងពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-2899ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះម៉ាក iphone 13ប្រូ មួយគ្រឿងបានសម្រេច ភ្លាមនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់ខ្លួន តែត្រូវបានជនរងគ្រោះបានជិះម៉ូតូដេញពីក្រោយនិងស្រែចោរៗក៍ផ្អើលមកកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាននាំគ្នាដេញ...

អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើផ្លាកយីហោដែលរំលោភ លើចំណីផ្លូវសាធារណៈជុំវិញផ្សារបឹងឈូក

បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្ត ដែលដឹកនាំដោយរដ្ឋបាលក្រុងបាត់ដំបង បានចុះអនុវត្តវិធានការក្តៅដោយនាំទាំងក្រុមជាងចុះរុះរើកាត់ផ្លាកយីហោ និងរនាំងដែកដែល អាជីវករផ្ទះល្វែងកែច្នៃតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅខាងមុខផ្ទះជុំវិញបរិវេណផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ លោក សេក ចិត្រា អភិបាលរងក្រុងបាត់ដំបងបានអោយដឹងថា មុននិងឈានដល់ការដាក់កម្លាំងចុះរុះរើនិងកាត់ដោយផ្ទាល់នេះដោយសាររយៈពេលកន្លងមកខាងអាជ្ញាធរយើងបានចុះធ្វើការជូនដំណឹងនិងណែនាំទៅដល់ពួកគាត់ជាអាជីវករច្រើនដងមកហើយពាក់ព័ន្ធជុំវិញផ្សារនេះ ហើយការជូនដំណឹងជាចុងក្រោយគឺនៅថ្ងៃសុក្រកន្លងទៅ ទើបថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះមកអនុវត្តតែម្ដង។ លោកបន្តថាការចុះអនុវត្តនេះ គឺយើងអនុវត្តរហូតជុំវិញផ្សារបឹងឈូកតែម្តង ដែលថ្ងៃនេះយើងធ្វើបានប៉ុណ្ណា ថ្ងៃស្អែកយើងនឹងបន្តធ្វើទៀតរហូតដល់ចប់ គោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យ...
ផ្សាយពាណិជ្ជកម្ម