ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រេីនយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់អ្នករស់នៅជិតខាងព្រមទាំងសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ កកាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទល់មុខក្រសួងការពារជាតិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុនោះគេសង្គេតឃេីញផ្សែងហុយចេញពីក្រោយផ្ទះល្វែងមិនដឹងមូលហេតុអ្វីនោះទេ ភ្លាមៗស្រាប់តែកេីតមានអណ្ដាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបង្កេីនផ្សែងហុយខ្មួលខ្មាញ់ពាសពេញមេឃ ។ ក្នុងអំឡុងពេលនោះប្រជាពលរដ្ឋដែលរស់នៅក្បែរក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ទាំងមន្ត្រីជំនាញបង្ការពន្លត់ អគ្គីភ័យ និងសង្គ្រោះ ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ។
ក្នុងរង្វង់ប្រតិបត្តិការណ៍បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ ខាងលេី នេះ គឺអាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋានដូនពេញជាច្រេីននាក់ បានសហការជាសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គីភ័យ ជាច្រេីនអង្គភាព ដែលចុះមកអន្តរាគមន៍បាញ់ពន្លត់យ៉ាងញ៉ាប់ដៃញ៉ាប់ជេីង អស់ពីកម្លាំងកាយចិត្ត ផងដែរ ។
បេីគិតត្រឹមរយះពេលជាង១ម៉ោង នាយប់ថ្ងៃដដែល អគ្គីភ័យខាងលេីបានរលត់ទៅវិញទាំងស្រុង ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យ(ឡានទឹក)ជាច្រេីន គ្រឿង ហេីយបានខូចខាតផ្ទះប្រជាពលរដ្ឋជិត១០ខ្នង និងសម្ភារៈសម្រាប់លក់ដូរ និងជួសជុលមួយចំនួនធំ ។ ចំពោះមូលហេតុ ក៏មិនទាន់បញ្ចាក់បានច្បាស់នៅឡេីយទេ ខណៈសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត ។ រីឯមនុស្សក៏មិនមានអ្នកណាម្នាក់រងរបួសនោះដែរ ៕ដោយ កុសល់