ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកSSAM YONG STAVIC មួយគ្រឿងបោះពួយក្នុងល្បឿនលឿនរេចង្កូតទៅបុកចូលផ្ទះលក់ចាប់ហ៊ួយនិងលក់កាហ្វេ ពេញទំហឹងបណ្តាលឲ្យក្មេងប្រុសអាយុ៦ឆ្នាំម្នាក់កំពុងញាុំមី រងរបួសជើង និងខូចខាតសម្ភារៈមួយចំនួនធំ រួចព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកស្លាកលេខ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវបេតុង ចូលវត្តសំរោងអណ្ដែត ខាងលិចក្លោងទ្វាជិត១០០ម៉ែត្រ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បានបិទទ្វារផ្ទះដើម្បីរៀបចំចូលសំរាក ដោយកូនប្រុសរបស់គាត់អាយុ ៦ឆ្នាំកំពុងញ៉ាំនៅខាងក្នុងផ្ទះ លុះដល់ម៉ោងកើតហេតុខាងលើ កូនប្រុសគាត់មិនទាន់ញ៉ាំមីអស់ផង ក៍មានរថយន្តរីទំនើបម៉ាក,SSANG YONG STAVICមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BG-5188ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះ បានរេចង្កូតមកខាងស្ដាំដៃជ្រុលបុកចូលផ្ទះពេញទំហឹងបណ្ដាលឱ្យកូនប្រុសរបស់គាត់រងរបួសជើង និងខូចខាតសម្ភារៈមួយចំនួនធំដូចជាទូរលក់កាហ្វេ ទ្វារផ្ទះនិងសម្ភារៈផ្សេង!មួយចំនួនទៀត។ ភ្លាមនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ។បានព្យាយាមបើកត្រឡប់ក្រោយរត់ចេញកន្លែងកើតហេតុ ខណ: ក៏មានប្រជាពលរដ្ឋនាំគ្នាជិះម៉ូតូដេញរហូតដល់ក្បែរវត្តសំរោងអណ្ដែត ទើបរថយន្តបង្កបានជ្រុះស្លាកលេខ រួចបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។ បន្ទាប់មកប្រជាពលរដ្ឋបានយកស្លាកលេខរថយន្តមកទុកនៅកន្លែងកើតហេតុវិញ។
បើតាមការអះអាងពីម្ចាស់ផ្ទះបានបន្តទៀតថាសម្ភារៈដែលរងការខូចខាត ទូរកាហ្វេ១មានតម្លៃជិត១ម៉ឺនដុល្លារទៅហើយ និងមិនទាន់គិតសម្ភារៈផ្សេងទៀត នេះ បើសរុបទាំងអស់ប្រហែលជាង១ ម៉ឺនដុល្លារឯណោះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកពិនិត្យនៅកន្លែងកើតហេតុរួចយកស្លាកលេខរថយន្តទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌសែនសុខបណ្ដោះអាសន្នរង់ចាំម្ចាស់ផ្ទះទៅដាក់ពាក្យបណ្ដឹងដើម្បីងាយស្រួលសមត្ថកិច្ចធ្វើការស្រាវជ្រាវរករថយន្តបង្កមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់