ភ្នំពេញ: បុរសម្នាក់រួមដំណើរនឹងនារីពីរនាក់ទៀតបើករថយន្ត reang rover មួយគ្រឿងបោះពួយក្នុងល្បឿនលឿនមិនប្រយ័ត្នបណ្តាលឲ្យរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលពេញទំហឹងបណ្តាលវៀចអា់ចំនួនពីរកង់ ឯរថយន្តដាច់កង់ម្ខាង។ចំណែកតៃកុងរបូសយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧ នឹង១០យប់ថ្ងៃទី១៩ ខែកញ្ញាឆ្នាំ ២០២១ នៅចំណុចស្តុប បន្ទាយអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្ដោយផ្លូវ ២៨៩ កែងនិង ៥២៨សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តrang rover មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2AG-0097រួមដំណើរនឹងនារីពីរនាក់ទៀតដោយធ្វើដំណើរតាមបណ្តោយផ្លូវ ២៨៩ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើកែងផ្លូវ ៥២៨ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងដ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យវៀចអស់ចំនួនពីរកង់ ឯរថយន្តបង្កដាច់កង់មុខ ខាងឆ្វេងរងការខូចខាតយ៉ាងដំណំ។ចំណែកតែកុងរងរបួសយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់