ទំព័រដើម
ជនសង្ស័យ02នាក់ លួចនាំមនុស្សឆ្លងដែនខុសច្បាប់ ត្រូវកម្លាំងចម្រុះការពារបទល្មើសព្រំដែនឃាត់ខ្លួន
បន្ទាយមានជ័យ៖ បញ្ជូនខ្លួនមេខ្យល់02នាក់ ដែលនាំមនុស្ស16នាក់លួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ នៅល្ងាចថ្ងៃទី20 ខែតុលា ឆ្នាំ2021។
លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា៖ ជនសង្ស័យទាំង02នាក់ ទី1.ឈ្មោះ ឃឹន សុឃី ភេទប្រុស អាយុ34ឆ្នាំ, និងទី2.ឈ្មោះ គីន រ៉េត ភេទប្រុស អាយុ22ឆ្នាំ ទាំងពីរនាក់រស់នៅក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជនបានឲ្យដឹងថា៖ ជនសង្ស័យទាំង02នាក់ខាងលើនេះ កាលពីថ្ងៃទី19ខែតុលា ឆ្នាំ2021 ត្រូវបានកម្លាំងនរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេង និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ815 សហការជាមួយកម្លាំងយោធាប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ...
ទំព័រដើម
សមត្ថកិច្ចចាប់បញ្ជូនមេខ្យល់02នាក់ លួចនាំមនុស្សឆ្លងដែនខុសច្បាប់ទៅតុលាការ
បន្ទាយមានជ័យ៖ ជនសង្ស័យ02នាក់ ត្រូវបានកងកម្លាំងចម្រុះការពារព្រំដែនធ្វើការបង្ក្រាបឃាត់ខ្លួន បញ្ជូនទៅតុលាការនៅថ្ងៃទី20 ខែតុលា ឆ្នាំ2021 ពាក់ព័ន្ធការណីលួចនាំមនុស្សឆ្លងដែនដោយខុសច្បាប់។
លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឲ្យដឹងថា ជនសង្ស័យទាំង02នាក់ខាងលើ ទី1.ឈ្មោះ សេន តុលា ភេទប្រុស អាយុ39ឆ្នាំ ទី2.ឈ្មោះ អឿន អុល ភេទប្រុស អាយុ32ឆ្នាំ ទាំង02នាក់ មានទីលំនៅ នៅភូមិស្ពានយោល ឃុំសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោកវរសេនីយ៍ត្រី តាំង សុខហេង បានបញ្ជាក់ថា ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងមូលដ្ឋានកងអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយកម្លាំងផ្នែកសឹករងម៉ាឡៃ និងកម្លាំងវរសេនាតូចនគរបាលការព្រំដែនគោក819 ស្រាវជ្រាវ និងស្ទាក់ឃាត់ដំណើរមនុស្សចំនួន14នាក់ ស្រី07នាក់ ព្យាយាមឆ្លងដែនដោយខុសចូលទឹកដីថៃ នៅចំណុចភូមិល្វា...
ទំព័រដើម
កម្លាំងចម្រុះចុះពិនិត្យ និងកំពុងជម្រៀសប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយទឹកជំនន់លើកទី2នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ កម្លាំងចម្រុះចុះពិនិត្យ និង ជម្រៀសប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយទឹកជំនន់ជាលើកទី02នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅព្រឹកថ្ងៃទី20 ខែតុលា ឆ្នាំ2021នេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងឧទ្ធិការល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមមន្ត្រីក្រោមឱវាទ កងកម្លាំងចម្រុះ កងកម្លាំងនគរបាល កម្លាំងយោធា និងកម្លាំងកងរាជអាវុធ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ និងចុះសួរសុខទុក្ខ រៀបចំសម្ភារៈរបស់បរប្រជាពលរដ្ឋត្រៀម ជម្លៀសពលរដ្ឋដែលរស់នៅតាមបណ្តោយអូរព្រំដែន មកទីទួលសុវត្ថភាព។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រសាសន៍ថា ទឹកជំនន់ដែលហូរតាមបណ្តោយអូរព្រំដែនកម្ពុជា.ថៃដែលបង្កឲ្យប៉ះពាល់លំនៅឋានប្រជាពលរដ្ឋនេះ ជាលើកទី02ហើយ ដែលមកទល់ថ្ងៃនេះ ឃើញថា មានជាង100គ្រួសារហើយដែលកំពុងប៉ះពាល់ និងជម្លៀសមកទីទួលសុវត្ថភាពបានចំនួនជាង70គ្រួសារគិតត្រឹមថ្ងៃត្រង់ទី20...
ទំព័រដើម
រន្ទះបាញ់សត្វគោងាប់អស់១១ក្បាល ខណៈមេឃកំពុងភ្លៀងរលឹម នៅស្រុកសង្កែ
(បាត់ដំបង) បាតុភូតភ្លៀងរលឹមលាយឡំជាមួយផ្គររន្ទះបានបាញ់បណ្តាលអោយសត្វគោ ១១ក្បាលស្លាប់រាលពេញវាលស្រែ។
សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍អភូតហេតុរន្ទះបាញ់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៩និង៣០នាទីព្រឹក នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នៅចំណុចវាលប្រគោលអង់តែនទូរស័ព្ទដូនប្រេ ស្ថិតក្នុងក្រុមទី១៦ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពបន្តថាចំពោះករណីរន្ទះបាញ់កើតឡើងខាងលើនេះដែរបណ្តាលអោយងាប់សត្វគោអ្នកស្រុកអស់ចំនួន ១១ក្បាល ក្នុងពេលតែមួយខណៈដែលពួកគាត់ប្រដេញអោយស៊ីស្មៅជុំគ្នានៅចំណុចខាងលើ ដែលម្ចាស់/ទី០១-ឈ្មោះ ម៉ៅ រឿត ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិបឹងទឹម ស្លាប់អស់ចំនួន០៤ក្បាល ក្នុងនោះមេ០៣ក្បាល /ទី២-ឈ្មោះ ម៉ៅ រ័ត្ន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិបឹងទឹម ស្លាប់អស់ចំនួន០២ក្បាល ក្នុងនោះមេ ០១ក្បាល /ទី៣-ឈ្មោះ ម៉ៅ ណា ភេទស្រី អាយុ...
ទំព័រដើម
ក្រុមហ៊ុនប៉ាង ណាគ្រី កំពុងបើកដំណើររោងចក្រ និងកំពុងបង្កើតរោងចក្រថ្មីៗបន្ថែម ដើម្បីបង្កើនការងារនៅស្រុកម៉ាឡៃ
បន្ទាយមានជ័យ៖ ស្រុកម៉ាឡៃ ជាទឹកដីជាយដែនដែលជាតំបន់ សង្គ្រាម ផ្ទៃដីមួយចំនួនគ្រប់ទៅដណ្ដប់ទៅដោយគ្រាប់យុទ្ធភណ្ឌ ប្រជាពលរដ្ឋ រស់នៅ មានជីវភាពលំបាកលំបិនមិនថាតែហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទឹកភ្លើង។
ក្រោមគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា បងប្អូនប្រជាពលរដ្ឋតំបន់នោះក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមក្រោយពីសមាហរណកម្មមកសម្ដេចតេជោហ៊ុនសែនបានធ្វើការអភិវឌ្ឍយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ បានបានផ្លាស់ប្ដូរ ធូធារ ទឹកមុខស្រស់ថ្លា។
ដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល និងកាត់បន្ថយភាពក្រីប្រជាពលរដ្ឋ ក្រុមហ៊ុនប៉ាង ណាគ្រី រៀលអ៊ីស្ទេត ឯ.ក បានកំពុងបង្កើតតំបន់មួយដែលធ្លាប់តែជាតំបន់សង្គ្រាម និងជាតំបន់ស្ងាត់ជ្រងំនៃទឹកដីស្រុកម៉ាឡៃនេះឲ្យ កាន់តែ
រីកចំរើន ដោយបង្កើន ការងារក្នុងស្រុក ដោយបង្កើតរោងចក្រចំនួន4 និងបង្កើតតំបន់កម្សាន្តមាន កាស៊ីណូ សាលាបច្ចេកទេស អេឡិចត្រូនិច កន្លែងវាយកូនហ្គោល ទីលានបាល់ទាត់ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។ ដែលតំបន់ដែលកំពុងតែអភិវឌ្ឍន៍នេះ ស្ថិតនៅជាប់ផ្លូវជាតិលេខ59អា ស្ថិតនៅឃុំទទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោក ជំទាវ ប៉ាង ណាគ្រី អគ្គនាយិកាក្រុមហ៊ុនប៉ាងណាគ្រី រៀលអ៊ីស្ទេត...
ទំព័រដើម
អភិបាលខេត្តរតនគិរី អញ្ជើញ ចុះសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និង អាជីវករលក់ដូរផ្ទាល់ក្នុងផ្សារ ក្រុងបានលុង
ខេត្តរតនគិរី អភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ញ៉ែម សំ អឿន អមដំណើរដោយអភិបាលរងខេត្ត អភិបាលក្រុង បានលុង អ្នកវិនិយោគផ្សារ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនក្នុងខេត្ត បានអញ្ជើញចុះជួប សំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ និង អាជីវករ នៅក្នុងផ្សារបានលុង ស្ថិតក្នុងភូមិជ័យជំនៈសង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ជាមួយការទទួលស្វាគមន៍ប្រកបដោយទឹកចិត្ត សប្បាយរីករាយពីសំណាក់ប្រជាពលរដ្ឋ និងអាជីវករនា ព្រឹកនោះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តបាន បញ្ជាក់ថា នៅក្នុងឱកាសនៃដំណើរចុះជួបជាមួយបងប្អូន ប្រជាពលរដ្ឋ និងអាជីវករនាឱកាសនេះ គឺគ្រាន់តែជាជំហាន ដំបូង ដើម្បីស្វែងយល់ពីសំណូមពរតម្រូវការរបស់អាជីវករ...
ទំព័រដើម
វាយប្លន់យកម៉ូតូស្គុបពីមួយគ្រឿង ពីបុរសម្នាក់ បានសម្រេច នៅផ្លូវថៃហ្គា ខណ្ឌច្បារច្បារអំពៅ
ភ្នំពេញ: មានជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពធាក់វាយប្លន់យកម៉ូតូស្គុបពី២០២១ ពីបុរសម្នាក់បានសម្រេចរួចជិះគេចខ្លូនបាត់ស្រមោល ដោយបណ្ដាលឲ្យជនរងគ្រោះរងរបួសសន្លប់មួយសន្ទុះ ទើបដឹងខ្លួនឡើងវិញ បង្កឲ្យការភ្ញាក់ផ្អើលកាលវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គា ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ហែម ជាង ភេទប្រុស អាយុ២៥ឆ្នាំមុខរបលក់បន្លែ ស្នាក់ស្រុកពញ្ញាឮ ខខេត្តកណ្ដាលតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូស្គុបពី២០២១ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង1F -1641 ធ្វើដំណើរចេញពីម្តុំស្ទឹងមានជ័យ គោលបំណងទៅលេងផ្ទះមិត្តភក្ត្រ័នៅផ្លូវថៃហ្គា ទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុខាងលើក៏លេចជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងម៉ូតូនិចពីរគ្រឿងឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខ មកពីក្រោយធ្វើសកម្មភាពស្ទាក់ពីមុខនិងអ្នកបិទគូទមកធាក់ឲ្យដួល និងវាយចំស្មាបណ្ដាលឲ្យគាត់សន្លប់មួយសន្ទុះទេីបជនសង្ស័យទាំងនោះបានលើម៉ូតូរបស់គាត់ជិះគេចខ្លួនដោយសុវត្តិភាពមិនរំខានដល់សមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុបានដឹកជនរងគ្រោះទាំងប្រញាប់ប្រញាល់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋាលព្រែកឯង ដើម្បីសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ដោយ កុសល់
ទំព័រដើម
រថយន្តtoyota prius បើកបុកខឿនផ្លូវរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ: រថយន្តtoyota priusមួយគ្រឿងបានជ្រុលទៅបុកខឿនផ្លូវបណ្ដាល្យប្រះបែកបន្តិចបន្តួច ឯរថយន្ដរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ១០ នាទីយប់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២១ នៅចំណុចស្តុបឬស្សីផ្អែម ខាងជើងវត្តឬស្សីស្រាញ់ប្រមាណជាង១០០ម៉ែត្រ តាមបណ្តោយផ្លូវ ៣០ ម៉ែត្រកែងនឹងផ្លូវ ៥០ម៉ែត្រក្នុងសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តtoyota priusមួយគ្រឿងពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2AZ-2587ធ្វើដំណើរតាមដងផ្លូវ ៣០ម៉ែត្រទិសដៅពីលិចទៅកើតលុះមកដល់ចំណុចស្តុបបែកជាបួនកែងនឹងផ្លូវ៥០ ម៉ែត បានរេចង្កូតមកខាងស្ដាំដៃជ្រុលបុកខឿនផ្លូវពេញទំហឹងបណ្ដាលឲ្យខឿនផ្លូវប្រេះបែកបន្តិចបន្តួច ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅមុខប្រហែល១០ម៉ែត្របែកកង់ខាងមុខខាងឆ្វេង និងបែកម៉ាស៊ីនហូរប្រេងពេញផ្លូវទៅមុខលែងរួច។
ក្រោយកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យនៅកន្លែងកើតហេតុ បន្ទាប់មកម្ចាស់រថយន្តបង្ករបានហៅមិត្តភ័ក្កិយករថយន្តមួយគ្រឿងទៀតមកអូសចេញពីកន្លែងកើតហេតុដើម្បីយកទៅជួសជុលដោយខ្លួនឯង៕ដោយ កុសល់
ទំព័រដើម
បើករថយន្តឆ្លងផ្លូវ មិនប្រយ័ត្ន ម៉ូតូបើកលឿន បុកពេញទំហឹងបណ្ដាលឲ្យរងការខូចខាត
ភ្នំពេញ: បុរសម្នាក់បើករថយន្តVIGO ពាក់ស្លាកលេខរដ្ឋ មួយគ្រឿងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់បុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង សំណាងល្អមិនបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល។
ភ្នំពេញ: បុរសម្នាក់បើករថយន្តVIGO ពាក់ស្លាកលេខរដ្ឋ មួយគ្រឿងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់បុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង សំណាងល្អមិនបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ថ្ងៃទី ១៩ខែតុលាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ១៩៨៦ កែងនឹងផ្លូវ ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តTOYOTA VIGO មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខរដ្ឋ36-2-0239ធ្វើដំណើរតាមដងផ្លូវមើល ១០០៧ ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានបុរសម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ ២០២១ ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ1X-9884ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៩៨៦ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តផ្នែកខាងស្ដាំខាងមុខពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង សំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុបានឲ្យភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នាបន្ទាប់មកភាគីទាំងពីរបានបញ្ចប់រឿងយករថយន្តនិងម៉ូតូទៅជួសជុលរៀងៗខ្លួនដោយខ្លួនឯង៕ដោយ កុសល់
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ថ្ងៃទី ១៩ខែតុលាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ១៩៨៦...
ទំព័រដើម
រថយន្តដឹកស៊ីម៉ង់ត៍ បើកឡើងខឿនសួនចែកទ្រូងផ្លូវ ឡាប់ផ្ងាជើងម្ខាង នៅខណ្ឌព្រែកព្នៅ
ភ្នំពេញ: បុរសម្នាក់បើករថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿងបានគេចពីរថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យឡើងលើខឿនសួនចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំសំណាងល្អអ្នកបើកបររងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង ៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែតុលាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះ ឈ្នះ ជិតនឹងវត្តភ្នៀត ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហុីយ៉ាន់ដាយដឹកសុីទែនសុីម៉ងត៍ មួយគ្រឿងក្បាលពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ3E-8115ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានគេចពីរថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យរេចង្កូតមកខាងឆ្វេងដៃជ្រុលឡើងលើខឿនសួនចែកទ្រូងផ្លូវជាច្រើនម៉ែត្ររួចក្រឡាប់ផ្ងាជើងម្ខាង បណ្ដាលឲ្យស្មៅលម្អនៅលើសួនរកការខូចខាតអស់ជាច្រើនម៉ែត្រ និងខឿនសួនបាក់បែកអស់ជាច្រើនកង់ ចំណែករថយន្ដរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់មកនាក់ទំនងដោយសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់
Latest News
ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី
ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ...
ទំព័រដើម
ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី
ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ របស់លោកឧកញ៉ា តែ តាំងប៉ ដែលបានទម្លាយចេញជាសាធារណៈ កាលពីថ្ងៃទី១១...
ទំព័រដើម
ជនជាតិវៀតណាមម្នាក់ព្រហឺនជ្រុល ហ៊ានលួចរថយន្តគេហើយបើកបំបុកបារ៉ាស ដើម្បីរត់គេចខ្លួន
ព្រះសីហនុ ៖ មានករណី អំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង បង្កឡើង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុដោយជនសង្ស័យ០១នាក់ ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក AUDI Q7...
ទំព័រដើម
ឆក់ទូរស័ព្ទបានហើយ រត់មិនរួច សមត្ថកិច្ចប្របួចបានម្នាក់ នៅខណ្ឌសែនសុខ
ភ្នំពេញ: ជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងមួយគ្រឿង បានសម្រេច រួចបានជិះម៉ូតូគេចខ្លួន ត្រូវបានជនរងគ្រោះនិងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់ឃាត់ខ្លួនបានម្នាក់ភ្លាមៗចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លូន។
ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃទី ១៥ ខែកម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាស្កុបពីមួយ គ្រឿងពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-2899ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះម៉ាក iphone 13ប្រូ មួយគ្រឿងបានសម្រេច ភ្លាមនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់ខ្លួន តែត្រូវបានជនរងគ្រោះបានជិះម៉ូតូដេញពីក្រោយនិងស្រែចោរៗក៍ផ្អើលមកកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាននាំគ្នាដេញ...
ទំព័រដើម
អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើផ្លាកយីហោដែលរំលោភ លើចំណីផ្លូវសាធារណៈជុំវិញផ្សារបឹងឈូក
បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្ត ដែលដឹកនាំដោយរដ្ឋបាលក្រុងបាត់ដំបង បានចុះអនុវត្តវិធានការក្តៅដោយនាំទាំងក្រុមជាងចុះរុះរើកាត់ផ្លាកយីហោ និងរនាំងដែកដែល អាជីវករផ្ទះល្វែងកែច្នៃតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅខាងមុខផ្ទះជុំវិញបរិវេណផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោក សេក ចិត្រា អភិបាលរងក្រុងបាត់ដំបងបានអោយដឹងថា មុននិងឈានដល់ការដាក់កម្លាំងចុះរុះរើនិងកាត់ដោយផ្ទាល់នេះដោយសាររយៈពេលកន្លងមកខាងអាជ្ញាធរយើងបានចុះធ្វើការជូនដំណឹងនិងណែនាំទៅដល់ពួកគាត់ជាអាជីវករច្រើនដងមកហើយពាក់ព័ន្ធជុំវិញផ្សារនេះ ហើយការជូនដំណឹងជាចុងក្រោយគឺនៅថ្ងៃសុក្រកន្លងទៅ ទើបថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះមកអនុវត្តតែម្ដង។
លោកបន្តថាការចុះអនុវត្តនេះ គឺយើងអនុវត្តរហូតជុំវិញផ្សារបឹងឈូកតែម្តង ដែលថ្ងៃនេះយើងធ្វើបានប៉ុណ្ណា ថ្ងៃស្អែកយើងនឹងបន្តធ្វើទៀតរហូតដល់ចប់ គោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យ...