ទំព័រដើម
ឃាត់ខ្លួនមេខ្យល់០២នាក់ ខណៈកំពុងនាំពលករប្រុសស្រី០៥នាក់់ បម្រុងហែលឆ្លងអូរចូលក្នុងប្រទេសថៃ
(បាត់ដំបង): សមត្ថកិច្ចបានធ្វើការទប់ស្កាត់និងឃាត់ខ្លួនមេខ្យល់បានចំនួន០២នាក់ ខណៈកំពុងលួចលាក់នាំពលករខ្មែរបម្រុងហែលទឹកឆ្លងអូរចូលក្នុងទឹកដីនៃប្រទេសថៃ។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់កម្លាំងទាំងអស់ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ក្នុងការពង្រឹងទប់ស្កាត់អោយបានរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទមិនអោយកើតមាននៅក្នុងតំបន់ដែលខ្លនគ្រប់គ្រង។
ជាក់ស្តែងនៅវេលាម៉ោង១៣ និង០០នាទីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កម្លាំងចម្រុះដែលមានប៉ុស្តិ៍គីឡូ១៣ កម្លាំងវរ:៨១៧ កម្លាំងយោធាផ្នែកសឹករងស្រុក និងកម្លាំងវរ:៥៣៣ បានធ្វើសកម្មភាពរួមគ្នាទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីថៃ នៅត្រង់ចំណុចភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ជាមួយកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនមេខ្យល់បានចំនួន០២នាក់ ខណៈពួកគេកំពុងនាំពលករខ្មែរចំនួន ០៥នាក់ ក្នុងនោះស្រី០៣នាក់ ត្រៀមឆ្លងទឹកអូរព្រំដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ ដែលមេខ្យល់ទាំង០២នាក់នោះគឺ ១.ឈ្មោះ ពិត ស្រស់ ភេទប្រុស អាយុ ៣៧ ឆ្នាំ ២.ឈ្មោះ មឿន វីត...
ទំព័រដើម
រាជរដ្ឋាភិបាលកម្ពុជាទទួលបានដែករ៉ៃ ផ្លូវរថភ្លើងប្រវែង140គីឡូម៉ែត្រ ដែលជាជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃ
បន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលកម្ពុជា ទទួលបាន ដែករ៉ៃ កំណល់បេតុង និងក្រចាប់ ជាជំនួយរបស់រាជរដ្ឋាភិបាលថៃ មកកាន់រាជរដ្ឋាភិបាលកម្ពុជា(ជុំទី1) បើតភ្ចាប់គ្នាអាចសង់បានផ្លូវដែកមួយខ្សែប្រវែង140គីឡូម៉ែត្រ ដែលពិធីប្រគល់-ទទួលនេះ ប្រព្រឹត្តទៅនៅថ្ងៃទី18 ខែតុលា ឆ្នាំ2021នៅលើស្ពានផ្លូវរថភ្លើងចំណុចតភ្ជាប់រវាងប្រទេសកម្ពុជានិងថៃទ្បង់ ក្នុងភូមិក្បាលស្ពាន1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឈមនឹងឃុំប៉ាខាម ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។
ជួបសំភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម លី បូរិន្ទ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ដោយសារការទំនាក់ទំនងល្អរវាងប្រទេសកម្ពុជានិង ប្រទេសថៃ ពិសេសគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីថៃបានជួបគ្នាម្តងរួចមកហើយ។
ដោយថៃបានផ្ដល់ជំនួយដល់កម្ពុជានូវដែករ៉ៃ កំណល់បេតុង និងគ្រឿងបរិក្ខារ (ក្រចាប់) សំរាប់ភ្ជាប់ និងកំណល់ ដែលសរុបជាទំងន់ ចំនួនជាង 40,000តោន...
ទំព័រដើម
ឆក់នៅខណ្ឌពោធិ៍សែនជ័យ រត់ទៅជាប់ខ្នោះនៅខណ្ឌសែនសុខ ដកហូតបានម៉ូតូ៤គ្រឿង
ភ្នំពេញ: ជនសង្ស័យមួយក្រុមបានចេញធ្វេីសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវទាំងព្រឹកក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យហេីយព្យាយាមគេចខ្លួនរហូតទៅដល់មូលដ្ឋានខណ្ឌសែនសុខត្រូវបានកម្លាំងសមត្ថកិច្ចដេញឃាត់ខ្លួនបានម្នាក់ និងដកហូតម៉ូតូចំនួន៤គ្រឿងដោយឡែកបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន ។
ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលា ម៉ោង ៩ និង ៤៥ នាទីព្រឹកនៅចំណុចផ្លូវបេតុងបណ្តោយផ្លូវតាំងកសាង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ សំ បុណ្យ ពុធ្ធិជ័យ អាយុ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់ផ្ទះជួល ភូមិក្រាំងអង្ក្រង សង្កាត់ក្រំាងធ្នង់ខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកេីតហេតុជនសង្ស័យ ២នាក់ ជិះម៉ូតូហុងដាឌ្រីមទាំង២គ្រឿង ចេញធ្វេីសកម្មភាព ឆក់ទូរស័ព្ទ ពីស្ត្រីម្នាក់នៅផ្លូវបេតុងមុខវត្តតាំងកសាង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ហេីយព្យាយាមគេចខ្លួនតែត្រូវសមត្ថកិច្ចដេញឃាត់ខ្លួនបានម្នាក់ភ្លាមៗ ។
សមត្ថកិច្ចបន្តថា បន្ទាប់មកកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យក៏សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខចុះទៅបង្ក្រាបជនសង្ស័យតែដោយសារពួកគេដឹងខ្លួនទាន់គេចខ្លួនអស់និងរកឃេីញម៉ូតូចំនួន២គ្រឿងដែលជនសង្ស័យបានបន្សល់ទុកម៉ូតូ២គ្រឿង មួយគ្រឿងហុដាឌ្រីមនិងមួយគ្រឿងទៀតម៉ាក និចធូ ពណ៌ស ។
បច្ចុប្បន្នមានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានប្រមូលវត្ថុតាងរួមទាំងជនសង្ស័យម្នាក់ដែលឃាត់បានយកមកសួរនាំនៅផ្នែកជំនាញ នៃអធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿងនិងតាមវែករកមុខសញ្ញាដែលនៅសេសសល់មកផ្តន្ទាទោសអោយខានតែបាន៕ដោយ កុសល់
...
ទំព័រដើម
រថយន្តបែនគៀរម៉ូតូដួល កិនក្មេងប្រុសអាយុ៩ឆ្នាំម្នាក់-ស្លា-ប់ ចំណែកម្តាយ និងកូនម្នាក់ទៀតរបួសស្រាល
ភ្នំពេញ ៖ ស្ត្រីម្នាក់ដឹកកូនប្រុស២នាក់មកពីលេងស្រុកកំណេីតបំណងទៅផ្ទះស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបែនដឹកដីគៀរបណ្តាលឱ្យដួលខ្ទៀតកូនម្នាក់ចូលក្រោមរថយន្តកិនស្លាប់យ៉ាងអាណោចអាធ័ម ចំណែកម្តាយនិងកូនម្នាក់ទៀតរបួសស្រាល កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខផ្សារជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហេីយរថយន្តបង្កព្យាយា មបេីករត់បានប្រហែល១គីឡូត៍ដីត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗ។
កុមារារងគ្រោះដែលស្លាប់ឈ្មោះស៊ុន ចានី អាយុ៩ឆ្នាំ មានម្តាយឈ្មោះយ៉ាដា អាយុ៣៥ឆ្នាំ ស្នាក់សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ចំណែកតៃកុងរថយន្តបង្កឈ្មោះ ម៉ោ ថេរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណេីតនៅភូមិ ត្រពាំងថ្លក ស្រុករមាហែក ស្វាយរៀង ។
តាមប្រភពព័ត៌មានស្ត្រីជាម្តាយបានឱ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HG 1765 ដឹកកូនប្រុស២នាក់ មកពីលេងស្រុកកំណេីតនៅក្រុងតាខ្មៅ...
ទំព័រដើម
អាជីវករនៅផ្សារគុត្តសត ប្រតិកម្មខ្លាំងៗ ដែលអាជ្ញាធរស្រុកអូរជ្រៅ កាយផ្តាច់ផ្លូវបង្កការលំបាកដល់ការលក់ដូរចិញ្ចឹមជីវិតប្រចាំថ្ងៃ ក្នុងវិបត្តិកូវីដ-19
បន្ទាយមានជ័យ៖ ក្រុមអាជីវករលក់ដូរនៅផ្សារគុត្តសត ស្ថិតនៅភូមិយាង ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាំគ្នាលើកឡើងថា អាជ្ញាធរស្រុក ព្រោះតែចង់ឲ្យពួកគាត់ចេញពីកន្លែងលក់ចាស់ ទៅលក់នៅផ្សារឯកជនមួយកន្លែង បានប្រើប្រាស់គ្រឿងចក្រកាយផ្តាច់ផ្លូវសាធារណៈ បង្កការលំបាកដល់ការលក់ដូរបន្លែត្រីសាច់ ក្តាម ខ្យង តាមកញ្ចែងល្អី បន្តិចបន្តួចគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃចិញ្ចឹមជីវិតរបស់ពួកគាត់ក្នុងវិបត្តិ កូវីដ-19។
ក្រុមអាជីវករបានរៀបរាប់បន្តថា ចាប់តាំងពីផ្សារឯកជនផ្សារ(ផ្សារអូរជ្រៅ)ធ្វើហើយរយៈពេល03ឆ្នាំមកនេះ ពួកឈ្មួញ បានសហការជាមួយនឹងអាជ្ញាធរស្រុកអូរជ្រៅ តែងតែបញ្ចុះបញ្ចូលចង់ឲ្យពួកគាត់ទៅលក់ដូរនៅទីតាំងថ្មីនោះ ហើយពួកគាត់ក៏ធ្លាប់ទៅលក់តាមអាជ្ញាធរម្តងហើយដែរ តែលក់មិនដាច់ ថែមទាំងត្រូវបង់ថ្លៃតូបបន្ថែមទៀត លុះរត់មិនរួចក៏នាំគ្នាមកលក់នៅទីតាំងចាស់វិញ ដែលជាដីកម្មសិទ្ធិឯកជន ដែលម្ចាស់ដីអនុញ្ញាតឲ្យពួកគាត់លក់ដូរ ដោយមិនគិតថ្លៃ ព្រោះមើលឃើញថា ពលរដ្ឋក្រីក្រ លក់តាមកញ្ច្រែងល្អី គ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ។
ប្រជាពលរដ្ឋលើកដៃសំពះអង្វរសូមឲ្យ អាជ្ញារខេត្តបន្ទាយមានជ័យ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសសូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា...
ទំព័រដើម
នៅក្នុងទីប្រជុំជនក្រុងនិងតាមតំបន់ឆ្នេរបាន កំពុង រៀបចំល្អស្អាតត្រៀមទទួលការបើកទេសចរណ៍ឡើងវិញ ក្នុងបំណាច់ចុងឆ្នាំ ២០២១ ខាងមុខនេះ
ខេត្តព្រះសីហនុ៖នៅ ចុងឆ្នាំ ២០២១ ដើមឆ្នាំ ២០២២ ខាងមុខនេះ និងបើកទទួលភ្ញៀវ ទេសចរណ៍ឡើងវិញ ជាមួយនឹងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អាស៊ាន ដែលរាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយកខេត្តព្រះសីហនុប្រារព្ធពិធី ដូចនេះហើយទើបអាជ្ញាធរខេត្តអាជ្ញាធរក្រុងមន្ទីរអង្គភាពពាក់ព័ន្ធបាននឹងកំពុងយកចិត្តទុកដាក់ក្នុងការរៀបចំកែលម្អសោភ័ណភាពក្រុងជាពិសេសបរិស្ថានតំបន់ឆ្នេរឱ្យបានល្អស្អាតត្រៀមទទួលភ្ញៀវក៏ដូចជាគណៈប្រតិភូមកទស្សនកិច្ចកម្សាន្តនៅក្នុងក្រុងនៃខេត្តព្រះសីហនុ ជាក់ស្ដែងនៅព្រឹកថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០២១ នេះ លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ មន្ទីរបរិស្ថាន បានដឹកនាំមន្ត្រី ក្រុមហ៊ុនប្រមូលសំរាម ចុះពិនិត្យមើលតាមតំបន់ឆ្នេរ ចាប់ពីឆ្នេរអូរឈើទាល២ ដល់ដើមឆ្នេរអូរត្រេះ១ ស្ថិតក្នុង សង្កាត់៤ ក្រុង។
ការចុះពិនិត្យមើលនេះបន្ទាប់ អាជ្ញាធរក្រុងមន្ទីរបរិស្ថាន បានដាក់ផែនការ ប្រមូលសំរាមនៅតាមតំបន់ឆ្នេរ ដោយបុគ្គលិកអនាម័យសម្អាតបរិស្ថានក្រុង បងប្អូនកម្លាំងប្រជាការពារ រួមជាមួយនឹង អាជ្ញាធរមូលដ្ឋាន ភូមិសង្កាត់ ក្រុង...
ទំព័រដើម
ជំនន់ស្ទឹងសង្កែ ធ្វើអោយប៉ះពាល់លំនៅឋាន ពលរដ្ឋជិត២០០០ខ្នង ក្នុងសង្កាត់ចំនួន០៦
(បាត់ដំបង!)ជំនន់ស្ទឹងសង្កែរយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២១ នេះ បានបង្កផលប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ ចំនួន០៦សង្កាត់ ស្ថិតក្នុងក្រុងបាត់ដំបងសរុបស្មើ ១០៧៤ខ្នងផ្ទះ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបង្ហាញថា សង្កាត់ដែលរងផលប៉ះពាល់ដោយជំនន់ទឹកស្ទឹងសង្កែក្នុងនោះមាន!
/-១. សង្កាត់វត្តគរ មាន០៣ភូមិ សរុប ១៨៤ខ្នងផ្ទះ រងគ្រោះធ្ងន់ធ្ងរ ៣១ខ្នងផ្ទះ និងរងគ្រោះស្រាល ១៥៣ ខ្នងផ្ទះ
/-២. សង្កាត់ស្វាយប៉ោ មាន០២ ភូមិ សរុប ២៧ខ្នងផ្ទះ រងគ្រោះធ្ងន់ធ្ងរ០៥ខ្នងផ្ទះ និងរងគ្រោះស្រាល ២២ខ្នងផ្ទះ
/-៣. សង្កាត់ចំការសំរោង មាន០២ ភូមិ សរុប ៧៥ខ្នងផ្ទះ រងគ្រោះធ្ងន់ធ្ងរ ៥៥ខ្នងផ្ទះ និងរងគ្រោះស្រាល ២០ខ្នងផ្ទះ
/-៤....
ទំព័រដើម
ក្រុមការងារអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធី បានបន្តធ្វើការដោះស្រាយជូនប្រជាពលរដ្ឋប្រភេទ ៣ បន្ទាប់ពីបានដោះស្រាយគោលនយោបាយជូនប្រជា ពលរដ្ឋប្រភេទ ២ រួចហើយ
កោះកុង ៖ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយគម្រោងវិនិ យោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន ញូញៀន ចំនួន ៨៣១ គ្រួសារជាប្រភេទ ៣ ត្រូវបានក្រុមការងារអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងក្រុមការងាររដ្ឋបាលខេត្ត កោះកុង រួមទាំងក្រុមការងាររដ្ឋ បាលស្រុកបុទុមសាគរ ស្រុកគីរី សាគរ និងមន្ទីរអង្គភាពពាក់ព័ន្ធ
បានបន្តធ្វើការដោះស្រាយជូនប្រ ជាពលរដ្ឋចំនួន ៨៣១ គ្រួសារបន្ថែមទៀត ដែលទទួលយកការដោះស្រាយគោលនយោបាយ របស់រាជរដ្ឋាភិបាល ដោយធ្វើការចាប់ឆ្នោតយកទីតាំងក្បាលដីឡូត៍ រយៈពេលចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០២១
បន្ទាប់ពីបានដោះស្រាយជូនប្រ ជាពលរដ្ឋប្រភេទ ២ ក្រៅមូល ដ្ឋាន (ខុសភូមិ ខុសឃុំ ) ចំនួន ១៧៧ គ្រួសាររួចមក ក្នុងចំណោ...
ទំព័រដើម
បុរសម្នាក់បើករថយន្តមេឃកំពុងភ្លៀង ជ្រុលទៅបុកដុំថ្ម ដែរជ្រុះពីរថយន្តដឹងដី នៅកណ្ដាលផ្លូវបណ្ដាលឲ្យដាច់ក្រឡេកង់ទៅមុខលែងរួច
ភ្នំពេញ: បុរសម្នាក់បើករថយន្ត lexus rx400h មួយគ្រឿងខណៈមេឃកំពុងភ្លៀងបានជ្រុលទៅបុកដុំថ្មមួយដុំដែលធ្លាក់ពីលើរថយន្តដឹកដីនៅចំកណ្ដាលផ្លូវបណ្ដាលឲ្យរថយន្តដាច់កាឡេកង់ខាងមុខទៅរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង ១០ នាទីយប់ថ្ងៃទី១៦ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខសាលារៀនបឹងត្របែក តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញដុំថ្មមួយដុំដែលធ្លាក់ពីលើរថយន្តដឹកដីដែរនៅចំកណ្ដាលផ្លូវ ខណ:ដល់ម៉ោងកើតហេតុខាងលើស្រាប់តែមានបុរសម្នាក់បើករថយន្ត lexus rx400h មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AC-8208ធ្វើដំណើរទិសដៅពីជើងទៅត្បូងជ្រុលទៅមុខដុំថ្មពេញទំហឹងបណ្ដាលឲ្យរថយន្តដាច់កាឡេកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះដល់ចំណុចទីតាំងកើតហេតុខាងលើបានពិនិត្យជាក់ស្ដែងដោយមិនប៉ះពល់ដល់សម្បត្តិសាធារណៈទើបសមត្ថកិច្ចឲ្យម្ចាស់ហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ដោយ កុសល់
ទំព័រដើម
បុកសាហាវណាស់!!រថយន្តកាមរីហាយព្រីត មួយគ្រឿងបោះពួយបុករបងបូរីណតប៊្រីត ដាច់ម៉ាស៊ីនធ្លាក់ចេញក្រៅ នៅខណ្ឌសែនសុខ
ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តកាមរីហាយប៊្រីតមួយគ្រឿងក្នុងល្បឿនលឿនដូចហោះរេចង្កូត ជ្រុលទៅបុករបងបូរីណតប៊្រីតអស់១ផ្ទាំង ធំ ឯរថយន្តដាច់បំណែកចេញពីរថយន្តរាយពេញផ្លូវ និងដាច់ម៉ាស៊ីនខ្ទាតចេញពីរថយន្តជិត៣០ម៉ែត្រ។ចំណែករថយន្តខូចខាតស្ទើរទាំងស្រុង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៤៥ នាទីយប់ឡូទៀតឈានចូលថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០២១ នៅចំណុចរបងបូរីណតប៊្រីត តាមបណ្តោយផ្លូវលូបី ក្នុងសង្កាត់អូបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាជោគបើករថយន្តកាមរីហាយប្រ៊ីតពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AC-3168ធ្វើដំណើរទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃឡើងលើចិញ្ចើមផ្លូវជ្រុលទៅបុករបងបុរីណតប៊្រីតបណ្ដាលឲ្យបាក់អស់១ផ្ទាំងធំ ឯរថយន្តដាច់បំណែកចេញពីរថយន្តរាយពេញផ្លូវនិងម៉ាស៊ីនដាច់ចេញពីរថយន្តខ្ទាតជិត ៣០ ម៉ែត្រ ចំណឺករថយន្តរងការខូចខាតស្ទើរទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕ដោយ កុសល់
Latest News
ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី
ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ...
ទំព័រដើម
ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី
ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ របស់លោកឧកញ៉ា តែ តាំងប៉ ដែលបានទម្លាយចេញជាសាធារណៈ កាលពីថ្ងៃទី១១...
ទំព័រដើម
ជនជាតិវៀតណាមម្នាក់ព្រហឺនជ្រុល ហ៊ានលួចរថយន្តគេហើយបើកបំបុកបារ៉ាស ដើម្បីរត់គេចខ្លួន
ព្រះសីហនុ ៖ មានករណី អំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង បង្កឡើង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុដោយជនសង្ស័យ០១នាក់ ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក AUDI Q7...
ទំព័រដើម
ឆក់ទូរស័ព្ទបានហើយ រត់មិនរួច សមត្ថកិច្ចប្របួចបានម្នាក់ នៅខណ្ឌសែនសុខ
ភ្នំពេញ: ជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងមួយគ្រឿង បានសម្រេច រួចបានជិះម៉ូតូគេចខ្លួន ត្រូវបានជនរងគ្រោះនិងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់ឃាត់ខ្លួនបានម្នាក់ភ្លាមៗចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លូន។
ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃទី ១៥ ខែកម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាស្កុបពីមួយ គ្រឿងពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-2899ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះម៉ាក iphone 13ប្រូ មួយគ្រឿងបានសម្រេច ភ្លាមនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់ខ្លួន តែត្រូវបានជនរងគ្រោះបានជិះម៉ូតូដេញពីក្រោយនិងស្រែចោរៗក៍ផ្អើលមកកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាននាំគ្នាដេញ...
ទំព័រដើម
អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើផ្លាកយីហោដែលរំលោភ លើចំណីផ្លូវសាធារណៈជុំវិញផ្សារបឹងឈូក
បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្ត ដែលដឹកនាំដោយរដ្ឋបាលក្រុងបាត់ដំបង បានចុះអនុវត្តវិធានការក្តៅដោយនាំទាំងក្រុមជាងចុះរុះរើកាត់ផ្លាកយីហោ និងរនាំងដែកដែល អាជីវករផ្ទះល្វែងកែច្នៃតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅខាងមុខផ្ទះជុំវិញបរិវេណផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោក សេក ចិត្រា អភិបាលរងក្រុងបាត់ដំបងបានអោយដឹងថា មុននិងឈានដល់ការដាក់កម្លាំងចុះរុះរើនិងកាត់ដោយផ្ទាល់នេះដោយសាររយៈពេលកន្លងមកខាងអាជ្ញាធរយើងបានចុះធ្វើការជូនដំណឹងនិងណែនាំទៅដល់ពួកគាត់ជាអាជីវករច្រើនដងមកហើយពាក់ព័ន្ធជុំវិញផ្សារនេះ ហើយការជូនដំណឹងជាចុងក្រោយគឺនៅថ្ងៃសុក្រកន្លងទៅ ទើបថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះមកអនុវត្តតែម្ដង។
លោកបន្តថាការចុះអនុវត្តនេះ គឺយើងអនុវត្តរហូតជុំវិញផ្សារបឹងឈូកតែម្តង ដែលថ្ងៃនេះយើងធ្វើបានប៉ុណ្ណា ថ្ងៃស្អែកយើងនឹងបន្តធ្វើទៀតរហូតដល់ចប់ គោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យ...