វាយប្លន់យកម៉ូតូស្គុបពីមួយគ្រឿង ពីបុរសម្នាក់ បានសម្រេច នៅផ្លូវថៃហ្គា ខណ្ឌច្បារច្បារអំពៅ

109

 

ភ្នំពេញ: មានជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពធាក់វាយប្លន់យកម៉ូតូស្គុបពី២០២១ ពីបុរសម្នាក់បានសម្រេចរួចជិះគេចខ្លូនបាត់ស្រមោល ដោយបណ្ដាលឲ្យជនរងគ្រោះរងរបួសសន្លប់មួយសន្ទុះ ទើបដឹងខ្លួនឡើងវិញ បង្កឲ្យការភ្ញាក់ផ្អើលកាលវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គា ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ហែម ជាង ភេទប្រុស អាយុ២៥ឆ្នាំមុខរបលក់បន្លែ ស្នាក់ស្រុកពញ្ញាឮ ខខេត្តកណ្ដាលតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូស្គុបពី២០២១ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង1F -1641 ធ្វើដំណើរចេញពីម្តុំស្ទឹងមានជ័យ គោលបំណងទៅលេងផ្ទះមិត្តភក្ត្រ័នៅផ្លូវថៃហ្គា ទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុខាងលើក៏លេចជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងម៉ូតូនិចពីរគ្រឿងឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខ មកពីក្រោយធ្វើសកម្មភាពស្ទាក់ពីមុខនិងអ្នកបិទគូទមកធាក់ឲ្យដួល និងវាយចំស្មាបណ្ដាលឲ្យគាត់សន្លប់មួយសន្ទុះទេីបជនសង្ស័យទាំងនោះបានលើម៉ូតូរបស់គាត់ជិះគេចខ្លួនដោយសុវត្តិភាពមិនរំខានដល់សមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុបានដឹកជនរងគ្រោះទាំងប្រញាប់ប្រញាល់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋាលព្រែកឯង ដើម្បីសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ដោយ កុសល់