ភ្នំពេញ: បុរសម្នាក់បើករថយន្តVIGO ពាក់ស្លាកលេខរដ្ឋ មួយគ្រឿងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់បុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង សំណាងល្អមិនបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ថ្ងៃទី ១៩ខែតុលាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ១៩៨៦ កែងនឹងផ្លូវ ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តTOYOTA VIGO មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខរដ្ឋ36-2-0239ធ្វើដំណើរតាមដងផ្លូវមើល ១០០៧ ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានបុរសម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ ២០២១ ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ1X-9884ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៩៨៦ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តផ្នែកខាងស្ដាំខាងមុខពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង សំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុបានឲ្យភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នាបន្ទាប់មកភាគីទាំងពីរបានបញ្ចប់រឿងយករថយន្តនិងម៉ូតូទៅជួសជុលរៀងៗខ្លួនដោយខ្លួនឯង៕ដោយ កុសល់