ដឹងការពិតហើយ ករណីបុរសម្នាក់ យកកាំភ្លើ-ងបា-ញ់សម្លា-ប់ខ្លួនឯង ជាម្ចាស់ការ៉ាស់សាំង PTT មូលហេតុ គឺដោយសារវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ

113

ភ្នំពេញ៖ បុរសម្នាក់ជាថៅកែស្ថានីយ៍ប្រេងឥន្ទនៈPTT សាខាផ្លូវបេតុងព្រៃសបានយកកាំភ្លេីងខ្លីបាញ់សម្លាប់ខ្លួនឯងបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង១៥នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នៅចំណុចក្នុងបន្ទប់ទឹកខាងក្រោយបរិវេនស្ថានីយ៍ប្រេងឥន្ទនៈ PTT ផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ បានឲ្យដឹងថា, (សព) ឈ្មោះ ឡី សុក្រឹត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរម្ចាស់ការ៉ាស់សាំង PTTស្នាក់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានបញ្ជាក់ថា, វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុៈ អាវុធខ្លី១ដើមម៉ាកZORAKI 2914-T, បង់១ មានគ្រាប់ក្នុងបង់ ៦គ្រាប់ ក្នុងកាណុង១, សំបកកាទុស១ និងបាល់គ្រាប់១។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ បានបញ្ជាក់ថា, មុនពេលកើតហេតុកន្លងមកជនរងគ្រោះមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ ។ លុះព្រឹកថ្ងៃកើតហេតុកូនចៅងើបពីដេកដើរកមេមិនឃើញព្រោះណាត់គ្នាត្រូវទៅខេត្តកំពត ក៏ទៅមើលនៅបន្ទប់ទឹកឃើញតែស្បែកជើងស្រែកហៅមិនឮឆ្លើយ ដោយមានសង្ស័យក៏ហៅគ្នាយកសោរចាក់មើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយដោយមានឈាមផ្នែកក្បាល រួចក៏ឆោឡោ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។ លទ្ធផលធ្វើសំណាកពីក្រុមគ្រូពេទ្យ គឺអវិជ្ជមានជំងឺកូវីដ-១៩។

យោងតាមការសន្និដ្ឋានវាយតម្លៃ ការពិនិត្យនិងវិភាគ ជុំវិញកន្លែងកើតហេតុ របស់កម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញគឺជនរងគ្រោះធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនពិតប្រាកដមែន ដោយសពមានស្នាមរបួសធ្លាយពីសៀតផ្កាស្ដាំទៅឆ្វេង។

បច្ចុប្បន្នសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ដោយឡែកចំពោះករណីដែលសមត្ថកិច្ចបញ្ជាក់ថាមានវិបត្តិធ្ងន់ធ្ងរអំពីបញ្ហាថវិកានោះ ពុំទាន់មានការបញ្ជាក់ណាមួយឲ្យបានជាក់លាក់ អំពីមូលហេតុនៃវិបត្តិសេដ្ឋកិច្ចនោះនៅឡើយទេ ៕ដោយ កុសល់