116

ខេត្តព្រះសីហនុ÷លោក ថុជ សុីថា នឹងលោក លឹម ភត្រី បានដឹកនាំបុគ្គលិកក្រុមហ៊ុនសំរាមKSWM បុគ្គលិកអនាម័យក្រុង ឆ្មាំសមុទ្រ(មន្ទីរទេសចរណ៍)បុគ្គលិកប្រមូលសំណល់សំអាតឆ្នេរបានចុះសំអានតាមបណ្ដោយឆ្នេរអូរត្រេះមួយកាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នៅចំណុចអូរត្រេះមួយស្ថិតនៅក្នុងភូមិ ៦ សង្កាត់ ៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។

ក្រោយពីបានសំអាតកំទេចកំទីសំរាមរួចលោក ថុជ សុីថា នឹង លោកលឹមភ ត្រី តំណាងឲ្យ លោក អុី សុខឡេងអភិបាលក្រុងព្រះសីហនុក៏បាននាំយកអំណោយ របស់សប្បុរសជនឥណ្ឌូនេសុី បានឧបត្ថម្ភអំណោយចំនួន១១៤កញ្ចប់ ដើម្បីចែកបន្តជូនដល់បុគ្គលិកក្រុមហ៊ុនសំរាមKSWM បុគ្គលិកអនាម័យក្រុង ឆ្មាំសមុទ្រ(មន្ទីរទេសចរណ៍) បុគ្គលិកប្រមូលសំណល់សំណង់ ក្នុងការសំអាតឆ្នេរ

ហើយអំណោយដែលបាននាំមកក្នុងថ្ងៃនេះរួមមានមួយគ្រួសារទទួលបាន=
1/អង្ករ៥គីឡូ
2/ ត្រីខ២កំប៉ុង3/អំបិល១កញ្ចប់
4/ ស្ករស១កញ្ចប់5/ ប៊ីចេង១កញ្ចប់
6/ ប្រេងឆា១ដប ។

ជាមួយគ្នានោះលោក ថុជ សុីថា នឹង លោកលឹមភ ត្រី ក្នុងនាមលោកតំណាងឲ្យរលោកអភិបាលក្រុងព្រះសីហនុការសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនឥណ្ឌូនេសុី ដែលបានឧបត្ថម្ភអំណោយចំនួន១១៤ជូនដល់បុគ្គលិកសំអាតអនាម័យតាមតំបន់ឆ្នេរផងដែរ។ដោយ វ៉ាន៉ នី