Thursday, July 31, 2025
  • ទំព័រដើម

ព័ត៌មានជាតិ

ម៉ូតូ បុកជាមួយម៉ូតូ ស្លា-ប់ម្នា-ក់រងរបួសធ្ង-ន់ពីរនាក់ នៅផ្លូវសេះស

ភ្នំពេញ: បុរសម្នាក់បានស្លាប់បាត់បងជីវិតនៅកន្លែងកើតហេតុភ្លាមៗនិងប្រុសស្រីពីរនាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងវ៉ាជែងរថយន្តមួយគ្រឿងទៅបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹង កាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវឌួងងៀប( ហៅសេះស) ភូមិដំណាក់ធំ៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អ្នកស្លាប់មាន ប៊ូ អែម ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើត ភូមិព្រៃផ្តៀក ឃុំក្រសាំង ស្រុករមាហែក ខេត្ត្តស្វាយរៀង។ចំណែកប្រុសស្រីពីរនាក់រងរបួសមិនស្គាល់អត្តសញ្ញាណ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូស្មាក់រ៉េវ៉ូមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AL-4707ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលុះមកដល់ចំណុចកើតហេតុខាងលើ បានវ៉ាជែងនឹងរថយន្តមួយគ្រឿងទៀតចូលមកចំណីផ្លូវម្ខាងក៍ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក់ឌ្រីមសង់ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IR-3099ជិះដោយប្រុសស្រីពីរនាក់ បញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងពេញទំហឹងបណ្ដាលឲ្យម្ចាស់ម៉ូតូស្មាក់រ៉េវ៉ូដួលបោកក្បាលបាក់ករស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ចំណែកប្រុសស្រីពីរនាក់ទៀតភាគីខាងម៉ូតូឌ្រីមសង់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុនិងស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់

បើករថយន្តទំនើបឆ្លងផ្លូវម៉ូតូលឿន ចាប់ហ្វ្រាំងមិនទាន់ បុកត្រូវបន្តិចបន្តួច ភាគីទាំងពីរប៉ះសម្ដីគ្នា មួយប្រាវ ភាគីម្ខាងចុះពីលើរថយន្តដើរចូលបុរីបាត់

  ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកហ្វតផ្លាទីនីម មួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្នត្រូវបុរសម្នាក់ជិះម៉ូតូ pcxមួយគ្រឿងលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តស្រូវបន្តិចបន្តួចភាគគីទាំងពីរប៉ះសម្ដីគ្នាមួយប្រាវ ឯភាគីរថយន្តមិននិយាយច្រើនចុះពីលើរថយន្តដើរចូលក្នុងបូរីបាត់ មិនចេញមកដោះស្រាយ ឯភាគីម៉ូតូនៅរអ៊ូរទាំម្នាក់ឯង បង្កឲ្យមានកាលពីវេលាម៉ោង១០និង៤០ យប់ថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខបុរីអ័រគីដេ តាមបណ្ដោយផ្លូវ ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកហ្វតផ្លាទីនីមគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BG-9997ចេញពីបុរីអកគីដេឆ្លងមកផ្លូវ ២០០៤ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏មានបុរសម្នាក់ជិះម៉ូតូ pcx មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1HK-2222ធ្វើដំណើរតាមបណ្តោយផ្លូវ ២០០៤ ក្នុងទិសដៅពីលិចទៅកើត ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តពីចំហៀងខាងស្ដាំបណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួចដូចគ្នា។ បន្ទាប់មកភាគីទាំងសងខាងបានប៉ះសម្តីមួយប្រាវ ដោយភាគីខាងម៉ូតូសូមឲ្យភាគីខាងរថយន្តចុះពីលើរថយន្តមកដោះស្រាយគ្នាតែភាគីរថយន្តមិនព្រមចុះនឹងមិនខ្វល់ដោយមិននិយាយច្រើនក៏បានបើកទ្វាររថយន្តចុះដើរចូលក្នុងបុរីបាត់ នៅសល់តែម្ចាស់ម៉ូតូដើរទៅដើរមករអ៊ូរទាំមិនដឹងខាងណាចេញមកដោះស្រាយទើបបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះមកពិនិត្យនៅនិងកន្លែងកើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងម្ចាស់ដើររកម្ចាស់រថយន្តដើម្បីមកធ្វើការដោះស្រាយគ្នាតែមិនឃើញទើបសមត្ថកិច្ចទំនាក់ទំនងទៅជំនាញចុះធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់

ផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងមជ្ឈមណ្ឌល កោះពេជ្រ បណ្តាលឲ្យបុរសម្នាក់រងរបួសផ្តើមចេញពីរឿងគ្រោះថ្នាក់ចររាចណ៍តិចតួច

  ភ្នំពេញ: បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បានបាញ់ជាច្រើនគ្រាប់ បណ្តាលឲ្យរងរបួស បង្កអោយមានការភ្ញាក់ផ្អើល នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ២០ និង៣០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ។ ជនរងគ្រោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ ដោយមានវ័យប្រមាណ៣០ឆ្នាំ បើករថយន្តមួយគ្រឿង ម៉ាកតូយូតា ព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AY - 3468 ។ តាមប្រភពព័ត៌មានបឋម នៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញជនរងគ្រោះបើករថយន្តតែម្នាក់ឯង តាមបណ្តោយផ្លូវក្នុងមជ្ឈមណ្ឌលកោះពេជ្រ លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាកព្រូសដូចគ្នា បានបើកមកបង្កគ្រោះថ្នាក់ចរាចរណ៍តិចតួច ហើយភាគីម្ចាស់រថយន្តទាំង២ ក៏ចុះនិយាយគ្នា ។ ប្រភពបន្តថា ទំនងដោយការនិយាយមិនចុះសម្រុងគ្នា ភាគីម្ខាង...

បើករថយន្ត បំពានភ្លើងស្តុប បុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យនារីម្នាក់រងរបួស

  ភ្នំពេញ: បុរសម្នាក់បើករថយន្តតាកូម៉ា មួយគ្រឿងដឹកនារីម្នាក់បំពានភ្លើងស្តុប ជ្រុលទៅបុករថយន្តហាយលេនឌ័រមួយគ្រឿងទៀតត្រង់ចំណុចស្តុបបែកជាបួនបណ្តាលឲ្យនារីដែររួមដំណើររងរបួសធ្ងន់។ចំណែករថយន្តរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ យប់ថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០២១ នៅចំណុចស្តុបវត្តអង្គតាមិញ តាមបណ្តោយផ្លូវ ២០០៤កែងនឹងផ្លូវបេតុងវត្តអង្គតាម៉ិញ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តតាកូម៉ាមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AQ-3581បើកបរដោយបុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀត ធ្វើដំណើតាមបណ្តោយផ្លូវបេតុងវត្តអង្គតាមិញទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿននិងបំពានភ្លើងស្តុបលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកជាមួយរថយន្តហាយលេនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AW-6960ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ទិសដៅពីលិចទៅកើតពីចំហៀង ខាងមុខផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលនារីដែលរួមដំណើរតាមរថយន្តតាកូម៉ារងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែករថយន្តទាំង ពីគ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ម៉ោងទៅទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់  

ជនជាតិចិនបើករថយន្ត បុករះកន្លែងលក់គុយទាវ និងបាយឆា បណ្ដាលឲ្យស្ត្រីជាលក់ម្នាក់ រងបួសធ្ងន់ និងខូចខាតសម្ភារៈលក់ដូរមួយចំនួនធំ

  ភ្នំពេញ: បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តហ្វត មួយគ្រឿងបុករះកន្លែងលក់គុយទាវនិងបាយឆា និងទឹកក្រឡុកបណ្តាលឲ្យរងការខូចខាតសម្ភារៈលក់ដូរមួយចំនួនធំ នឹងនារីជាអ្នកលក់ដូរម្នាក់រលាកទឹកក្តៅរបួសធ្ងន់។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៥០ នាទីយប់ថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវហាណូយខាងជើងស្ពានអាកាសផ្សារដីហុយប្រមាណជា ១០៩ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តហ្វត មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2BI-7818 ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងស្ដាំដៃបុករះកន្លែងលក់គុយទាវនឹងបាយឆានិងទឹកក្រឡុក បណ្ដាលឱ្យសម្ភារៈលក់ដូរមួយចំនួនដួលនិងបែកបាក់រាយប៉ាយខូចខាតអស់មួយចំនួនធំ និងបណ្ដាលឲ្យនារីម្នាក់ជាអ្នកលក់ដូររលាកទឹក្តៅ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបើកបររថយន្តបង្កត្រូវបងប្អូនជាពលរដ្ឋធ្វើការឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចកិច្ច។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តនិងអ្នកបើកបរ ទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

នារីរូបស្រស់ជនជាតិចិនម្នាក់ បើករថយន្តបុកបង្កាន់ដៃស្ពាន និងបង្គោលភ្លើងមួយដើម បាក់រាបដល់ដី បណ្ដាលឲ្យរបួសធ្ងន់ ឯរថយន្តក្រឡាប់ផ្ងារជើងម្ខាង

  ភ្នំពេញ: នារីរូបស្រស់ជនជាតិចិនម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយស្តារិច មួយគ្រឿងជ្រុលបុកបង្កាន់ដៃស្ពានអាកាស៧មករាពេញទំហឹងរួមនិងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រាបដល់ដី កាលពីវេលាម៉ោង១និង ៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៣០ ខែតុលាឆ្នាំ២០២១នៅចំណុចគល់ស្ពានអាកាស៧ មករាខាងកើត តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីរូបស្រស់ជនជាតិចិនម្នាក់បើករថយន្តហុីយ៉ាន់ដាយស្តារិចមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AX-6285ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទៅដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសពេញទំហឹង រួមនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើមរាបដល់ដី ឯរថយន្តក្រឡាប់ផ្ងារជើងម្ខាង ចំណែកអ្នកបើកបរកៀបជាប់ក្នុងរថយន្តត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ច ជួយសង្គ្រោះរួចបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់វត្តទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

ពិតជាសង្វេ-គណា-ស់! រថយន្តបុកប៉ះគ្នាជាមួយនឹងម៉ូតូ បណ្ដាលឱ្យមនុស្ស២នាក់ រងរបួ-សធ្ង-ន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នា-ក់ចរាចរ

  (ខេត្តព្រះសីហនុ)៖ មានករណីរគ្រោះថ្នាក់ចរាចណ៍មួយបានបង្កឡើងរវាងរថយន្ត និង ម៉ូតូមួយគ្រឿងទៀត បានបុកប៉ះគ្នាយ៉ាងពេញទំហឹង បណ្តាលអោយអ្នកបើកបរម៉ូតូរងរងរបួសទាំង២នាក់ ធ្ងន់ធ្ងរ រីឯអ្នកបើកបររថយន្តវិញមិនមានរងរបួសនោះឡើយ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង នៅវេលាម៉ោង៩:៣០យប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវ៥០២ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុគាត់ឃើញរថយន្តមួយគ្រឿងម៉ាក REVO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AX-2018 បើកតាមបណ្តោយផ្លូវ៥០២ (ឆ្នេអូឈើទាល) លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងត្រង់ចំណុចផ្លូវបំបែកទៅកាសុីណូខ្សាច់សរ ស្រាប់តែបុកប៉ះគ្នាជាមួយម៉ូតូមួយគ្រឿង ម៉ាកHONDA DREAM សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ព្រះសីហនុ 1H-4399 បើកបរក្នុងល្បឿនលឿនក៏បានទៅបុករថយន្តមួយទំហឹងបណ្តាលឲ្យ បុរសអ្នកបើកបរម៉ូតូទាំង២នាក់ រងរបួសបាក់ជើងទាំងសងខាង ហើយភ្លាមៗនោះក៏ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពឃ្លាំងលើផងដែរ ។ បច្ចុប្បន្ន...

ទីតាំងជល់មាន់មួយកន្លែង ត្រូវបានកម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចុះបង្ក្រាប  ឃាត់មនុស្សជាច្រើននាក់

  ភ្នំពេញ ៖ក្រុម នាក់ញៀនល្បែងបញ្ជល់មាន់ជាច្រេីននាក់ត្រូវបានកម្លាំងនគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់វាយខ្នោះបញ្ជូនទៅចាត់ការតាមនិតិវិធីក្រោយលួចប្រមូលផ្តុំលេងល្បែងស៊ីសង់ខុសច្បាប់ប្រភេទបញ្ជន់មាន់ នៅចំណុចដីឡូត៍មួយកន្លែង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ វេលាម៉ោង៣និង២០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ។ តាមប្រជាពលរដ្ឋបានឱ្យដឹងថាទីតាំង ខាងលេីលួចសង្វៀនបញ្ជល់មាន់ជាយូមកហេីយដោយមានក្រុមអ្នកញៀនល្បែងនេះចូលមកលេងជាច្រេីនដោយមិនខ្លាចការឆ្លងជំងឺកូវីដ១៩ ផ្គេីននិងសេច្ចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។ សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានសម្ងាត់ពីបងប្អូនប្រជាពលរដ្ឋកម្លាំងនគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានចុះបង្ក្រាបភ្លាមៗនិងធ្វេីការឃាត់ខ្លួនអ្នកញៀនកុំល្បែងជាច្រេីនអ្នករួមទាំង ម៉ូតូជាច្រេីនគ្រឿងនិងមាន់គកជាច្រេីនក្បាល។ ក្រោយពីឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ទាំងនោះត្រូវបញ្ជូនទៅការិយាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញដេីម្បីចាត់ការតាមច្បាប់៕ដោយ កុសល់

អាជ្ញាធរ ខណ្ឌដង្កោ អំពាវនាវដល់ប្រជាពលរដ្ឋឲ្យផ្អាកការធ្វេីដំណេីរជាបណ្ដោះអាសន្នលេីកំណាត់ផ្លូវ២១៧ និងផ្លូវ៥០ម៉ែត្រ ខណៈទឹកហូរលិចផ្លូវខ្លាំង

  ភ្ភ្នំពេញ: នៅ យប់ ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ នេះ អាជ្ញាធរខណ្ឌដង្កោ បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ ផ្អាក ការធ្វើដំណើរ ជា បណ្តោះអាសន្ន លើ កំណាត់ ផ្លូវ លេខ ២១៧ និងផ្លូវ៥០ម៉ែត្រ ជាពិសេស ត្រង់ចំណុច ភ្លើងស្តុប ស្ពាន បា គូ ដោយសារតែ ទឹក កំពុង ហូរ កាត់ ផ្លូវ យ៉ាងខ្លាំង...

ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀត បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកបង្គោលភ្លើងថ្មមួយដើមពេញទំហឹងហើយបានបោកទៅនឹងបញ្ជាំងឃ្លាំងលក់រថយន្តមួយកន្លែង រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករបួស ។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១ និង ៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខឃ្លាំងលក់រថយន្តមួយកន្លែង ជាប់នឹងរង្វង់មូល (នាងកេណ) តាមបណ្ដោយផ្លូវ OCIC ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញបុរសម្នាក់រួមដំណើរនឹងនារីម្នាក់ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿងពណ៌សពាក់ស្លាកលេខកម្ពុជាMONIKA 09ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះដល់ចំណុចកើតហេតុខាងលើបានរេខង្កូតទៅខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងថ្មមួយដើមពេញទំហឹង...

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូធុនធំមួយគ្រឿងចុះពីលើស្ពានអាកាស ៧ មករាក្នុងល្បឿនលឿនដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូវបោកក្បាលនឹងបង្គោលភ្លើងបំភ្លឺផ្លូវ ផ្លោងមកផ្លូវម្ខាងទៀតស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធម៌ ចំណែកម៉ូតូដូលអូសជិត៤០ម៉ែត្រ។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែតុលាឆ្នាំ ២០២១ នៅចំណុច មុខវិហាចិន តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះសុភី ដូលា ភេទប្រុស អាយុ ២៨ ឆ្នាំ មានស្រុកកំណើត សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូធុនធំមួយគ្រឿងម៉ាក kawasaki និនចារ ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ1IU-8702 ចុះពីលើស្ពានអាកាស ៧ មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច...
- Advertisement -

Latest News

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ...
- Advertisement -

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ របស់លោកឧកញ៉ា តែ តាំងប៉ ដែលបានទម្លាយចេញជាសាធារណៈ កាលពីថ្ងៃទី១១...

ជនជាតិវៀតណាមម្នាក់ព្រហឺនជ្រុល ហ៊ានលួចរថយន្តគេហើយបើកបំបុកបារ៉ាស ដើម្បីរត់គេចខ្លួន

ព្រះសីហនុ ៖ មានករណី អំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង បង្កឡើង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុដោយជនសង្ស័យ០១នាក់ ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក AUDI Q7...

ឆក់ទូរស័ព្ទបានហើយ រត់មិនរួច សមត្ថកិច្ចប្របួចបានម្នាក់ នៅខណ្ឌសែនសុខ

  ភ្នំពេញ: ជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងមួយគ្រឿង បានសម្រេច រួចបានជិះម៉ូតូគេចខ្លួន ត្រូវបានជនរងគ្រោះនិងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់ឃាត់ខ្លួនបានម្នាក់ភ្លាមៗចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លូន។ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃទី ១៥ ខែកម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាស្កុបពីមួយ គ្រឿងពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-2899ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះម៉ាក iphone 13ប្រូ មួយគ្រឿងបានសម្រេច ភ្លាមនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់ខ្លួន តែត្រូវបានជនរងគ្រោះបានជិះម៉ូតូដេញពីក្រោយនិងស្រែចោរៗក៍ផ្អើលមកកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាននាំគ្នាដេញ...

អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើផ្លាកយីហោដែលរំលោភ លើចំណីផ្លូវសាធារណៈជុំវិញផ្សារបឹងឈូក

បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្ត ដែលដឹកនាំដោយរដ្ឋបាលក្រុងបាត់ដំបង បានចុះអនុវត្តវិធានការក្តៅដោយនាំទាំងក្រុមជាងចុះរុះរើកាត់ផ្លាកយីហោ និងរនាំងដែកដែល អាជីវករផ្ទះល្វែងកែច្នៃតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅខាងមុខផ្ទះជុំវិញបរិវេណផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ លោក សេក ចិត្រា អភិបាលរងក្រុងបាត់ដំបងបានអោយដឹងថា មុននិងឈានដល់ការដាក់កម្លាំងចុះរុះរើនិងកាត់ដោយផ្ទាល់នេះដោយសាររយៈពេលកន្លងមកខាងអាជ្ញាធរយើងបានចុះធ្វើការជូនដំណឹងនិងណែនាំទៅដល់ពួកគាត់ជាអាជីវករច្រើនដងមកហើយពាក់ព័ន្ធជុំវិញផ្សារនេះ ហើយការជូនដំណឹងជាចុងក្រោយគឺនៅថ្ងៃសុក្រកន្លងទៅ ទើបថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះមកអនុវត្តតែម្ដង។ លោកបន្តថាការចុះអនុវត្តនេះ គឺយើងអនុវត្តរហូតជុំវិញផ្សារបឹងឈូកតែម្តង ដែលថ្ងៃនេះយើងធ្វើបានប៉ុណ្ណា ថ្ងៃស្អែកយើងនឹងបន្តធ្វើទៀតរហូតដល់ចប់ គោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យ...
ផ្សាយពាណិជ្ជកម្ម