ភ្ភ្នំពេញ: នៅ យប់ ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ នេះ អាជ្ញាធរខណ្ឌដង្កោ បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ ផ្អាក ការធ្វើដំណើរ ជា បណ្តោះអាសន្ន លើ កំណាត់ ផ្លូវ លេខ ២១៧ និងផ្លូវ៥០ម៉ែត្រ ជាពិសេស ត្រង់ចំណុច ភ្លើងស្តុប ស្ពាន បា គូ ដោយសារតែ ទឹក កំពុង ហូរ កាត់ ផ្លូវ យ៉ាងខ្លាំង ដែល អាច បណ្តាលឱ្យមាន គ្រោះថ្នាក់ ជាយថាហេតុ ប្រសិន បើក បន្តធ្វើ ដំណើរ ឆ្លង កាត់ នោះ ។
អាជ្ញាធរ ក៏ សូម អំពាវនាវ និង ហាមឃាត់ រថយន្ត ធន់ ធ្ងន់ កុំ ឲ្យ ធ្វើដំណើរ តាម កំណាត់ ផ្លូវ នេះ ផងដែរ ដើម្បី ចៀសវាង ការខូចខាត ផ្លូវ នៅពេល មានទឹក កំពុង ហូរ កាត់ នេះ ។
ជាមួយគ្នានោះ អាជ្ញាធរមូលដ្ឋានដែល កំពុង ឈរជើង នៅ គោលដៅ ស្តុ ប ស្ពាន បា គូ បាន បញ្ជាក់ថា នៅ ម៉ោង នេះ ស្ថានភាព ចរាចរណ៍ កំពុង កក ស្ទុះ យ៉ាងខ្លាំង ហើយ ទឹក ក៏ កំពុង ហូរ កាត់ ផ្លូវ យ៉ាងខ្លាំង ផងដែរ ដូច្នេះ លោក សូម អំពាវនាវ ឱ្យ ប្រជាពលរដ្ឋ ផ្អាក ធ្វើដំណើរ ឆ្លងកាត់ ទីនេះ ជា បណ្តោះអាសន្ន ដើម្បី បញ្ជៀ ស គ្រោះថ្នាក់ ផ្សេងៗ ជាយថាហេតុ ខណៈដែរ កម្លាំង សមត្ថកិច្ច និង អាជ្ញាធរ ជាច្រើន នាក់ កំពុង ជួយ អន្តរាគមន៍ និង ជួយ បញ្ជៀ ស ការកកស្ទះ ចរាចរណ៍ ដោយសារតែ ទឹក ហូរ កាត់ ផ្លូវ នោះ ៕ដោយ កុសល់