បើករថយន្ត បំពានភ្លើងស្តុប បុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យនារីម្នាក់រងរបួស

136

 

ភ្នំពេញ: បុរសម្នាក់បើករថយន្តតាកូម៉ា មួយគ្រឿងដឹកនារីម្នាក់បំពានភ្លើងស្តុប ជ្រុលទៅបុករថយន្តហាយលេនឌ័រមួយគ្រឿងទៀតត្រង់ចំណុចស្តុបបែកជាបួនបណ្តាលឲ្យនារីដែររួមដំណើររងរបួសធ្ងន់។ចំណែករថយន្តរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ យប់ថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០២១ នៅចំណុចស្តុបវត្តអង្គតាមិញ តាមបណ្តោយផ្លូវ ២០០៤កែងនឹងផ្លូវបេតុងវត្តអង្គតាម៉ិញ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តតាកូម៉ាមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AQ-3581បើកបរដោយបុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀត ធ្វើដំណើតាមបណ្តោយផ្លូវបេតុងវត្តអង្គតាមិញទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿននិងបំពានភ្លើងស្តុបលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកជាមួយរថយន្តហាយលេនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AW-6960ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ទិសដៅពីលិចទៅកើតពីចំហៀង ខាងមុខផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលនារីដែលរួមដំណើរតាមរថយន្តតាកូម៉ារងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែករថយន្តទាំង ពីគ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ម៉ោងទៅទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់