ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តមវេជ្ជ បណ្ឌិត ជិន សំណាង ប្រធានសមាគមប្រឹក្សាសុខភាពប្រជាជន ថ្នាក់កណ្តាលសាខាខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនពលរដ្ឋដែលមានជីវភាពខ្វះខាតទីទាល់ក្រលំបាកចំនួន ២១ គ្រួសារ ស្ថិតនៅក្នុងសង្កាត់លេខ០៣ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ ក្រោមអអិបតីភាពរបស់ឯកឧត្តមវេជ្ជ បណ្ឌិត ជិន សំណាង ទីប្រឹក្សាសម្តេច កិត្តិនិតិកោសល្យបណ្ឌិត ងួន ញិល អនុប្រធានទី១រដ្ឋសភា និងជាប្រធានសមាគមប្រឹក្សាសុខភាពប្រជាជន ថ្នាក់កណ្តាល និង មានការចូលរួមពីចៅសង្កាត់៣ សមាជិក សមាជិកាសមាគមប្រឹក្សាសុខភាពប្រជាជនសាខាខេត្តព្រះសីហនុផងដែរ ។
នាឱកាសនោះឯកឧត្តមវេជ្ជ បណ្ឌិត ជិន សំណាង ប្រធានសមាគមប្រឹក្សាសុខភាពប្រជាជន ថ្នាក់កណ្តាលសាខាខេត្តព្រះសីហនុក៏បានមានប្រសាសន៍ថា ដើម្បីប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់នៃជំងឺកូវិដ-១៩ក្នុងសហគមន៍ និង បន្តអនុវត្តន៍ វិធានការ«៣កុំ ៣ការពារ»ទាំងអស់គ្នា ៕
ហើយអំណោយដែលនាំយកមកថ្ងៃនេះរួមមាន៖-មួយគ្រួសារទទួលបាន អង្ក15kg
-ស្ករស1kg -ត្រីខ5កំប៉ុង -បីចេង1កញ្ចប់
-ទឹកត្រី2ដប -ទឹកស៊ីអាវ2ដប -មីថៃ1កេះ
-ប្រេងឆា1ដប -ម៉ាស់1ប្រអប់ -ជេលលាងដៃ1ដប -អាវភ្លៀង1 ភួយ1 នឹងថ្នាំពេទ្យមួយចំនួន ។
ឯកឧត្តមវេជ្ជ បណ្ឌិត ជិនក៏បានបញ្ជាក់ទៀតថាក្នុងការចូលរួមចំណែកទាំងអស់នេះគឺ ដើម្បីជួយសម្រួលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ឡើយ។ដោយ វ៉ាន់នី